Home Authors បញ្ចូលដោយ Manil

Manil

1819 POSTS 0 មតិយោបល់

សហរដ្ឋអាមេរិកគ្រោងនឹងឡើងទៅឋានព្រះច័ន្ទម្ដងទៀត បន្ទាប់ពីបោះបង់ចោល៥០កន្លងមក

បរទេស៖ នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ នាយកប្រតិបត្តិទីភ្នាក់ងារអវកាសអាមេរិក ឬ ណាសា(NASA) បាននិយាយនៅក្នុងខួបលើកទី ៥០ នៃការបោះបង់ចោលសហរដ្ឋអាមេរិកពីការរុករកព្រះច័ន្ទ ដោយបញ្ជាក់ថាអាមេរិក នឹងគ្រោងឡើងឋានព្រះច័ន្ទម្ដងទៀត...

កម្មវិធី Miss Universe Vietnam ២០២២ត្រូវបានអាជ្ញាធរផាកពិន័យ និងផ្អាកកម្មវិធីមួយរយៈ ក្រោយឱ្យគណៈកម្មកាស្រីស្លៀកឈុតប្រពៃណីតែច្នៃជ្រុលហួសហេតុ

វៀតណាម៖ កាលពីពេលថ្មីនេះមានសេចក្ដីរាយការណ៍មួយបាន​ឱ្យដឹងថា ​អាជ្ញាធរក្នុងប្រទេសវៀតណាមបានសម្រេចធ្វើការផាកពិន័យ ​គណៈកម្មាធិការរៀបចំកម្មវិធី Miss Universe Vietnam ២០២២ជាទឹកប្រាក់៧០លានដុង ឬ ប្រហែល ២,៩៩០ដុល្លារ ព្រមទាំងឱ្យផ្អាកដំណើរការកម្មវិធីរយៈពេល៩ខែ ក្រោយគេរកឃើញថាគណៈកម្មាធិការរៀបចំកម្មវិធីនេះបានរៀបចំឱ្យគណៈកម្មកាស្រីម្នាក់ស្លៀកឈុតប្រពៃណីវៀតណាម...

ប្រទេសអាហ្វហ្គានីស្ថានជួបគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរបង្កឱ្យមានមនុស្សស្លា.ប់ជិត១០០នាក់

បរទេស៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា ​ជំនន់ភ្លាមៗនៅទូទាំងខេត្តចំនួន ១០ ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្កឱ្យមានមនុស្ស យ៉ាងហោចណាស់ ៩៥ នាក់បានស្លាប់និងរាប់រយនាក់បានរងរបួស ក៏ដូចជាខូចខាតទ្រព្យសម្បត្តិជាច្រើន...

ប៉ូលិសឥណ្ឌាធ្វើការចាប់ខ្លួនបុរសម្នាក់ពីបទល្មើសប្ល.ន់ពីអ្នកមានយកទៅឱ្យអ្នកក្រ

ប្រទេសឥណ្ឌា៖ នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន BBC បានឱ្យដឹងថាក្រុមប៉ូលិសឥណ្ឌាបានធ្វើការចាប់ខ្លួនបុរសម្នាក់ពីបទល្មើស ប្លន់អ្នកមានហើយបានផ្តល់ប្រាក់ខ្លះដល់អ្នក ក្រ  ប៉ុន្តែបានប្រព្រឹត្តិករណីធ្ងន់ធ្ងរផ្សេងទៀត រហូតដល់មានឃាតកម្ម និងការរំលោភជាច្រើនផ្សេងទៀតរហូតទៅដល់១៦០ករណី។ ក្នុងករណីនេះផងដែរត្រូវបានគេឱ្យដឹងថា...

ចិនកំពុងតែរៀបគម្រោងធ្វើទឹកភ្លៀងសិប្បនិម្មិត ដើម្បីជួយសង្គ្រោះដំណាំដែលក្រៀមស្វិតដោយសារគ្រោះរាំងស្ងួត

ប្រទេសចិន៖ ក្រសួងកសិកម្មបានបង្ហាញថាប្រទេសចិននៅក្នុងតំបន់មួយចំនួនកំពុងតែជួបគ្រោះរាំងស្ងួត និងបានបង្កឱ្យដំណាំគ្រប់ប្រភេទត្រូវបានក្រៀមស្វិតស្រពោន ថែមទាំងប៉ះពាល់ដល់វិស័យឧស្សាហកម្ម ព្រោះតែខ្វះថាមពអគ្គីសនីប្រើប្រាស់ក្រោយពីទំបន់ទឹកវារីអគ្គីសត្រូវបានស្រកអស់។ ដូច្នេះហើយគេកំពុងតែត្រៀមធ្វើទឹកភ្លៀងសិប្បនិម្មិត ដើម្បីសង្គ្រោះដំណាំរងគ្រោះទាំងអស់នោះ។ ទាក់ទងនឹងបញ្ហាខាងលើនេះផងដែរត្រូវបានគេដឹងថា ដំណាំកសិកម្មដ៏សំខាន់ ជាពិសេសដំណាំស្រូវនៅភាគខាងត្បូងនៃប្រទេសចិនត្រូវបានទទួលរងការខូចខាតជាខ្លាំង ដូច្នេះដើម្បីធានានូវការប្រមូលផលដាំណាំទទួលបានផល ក្រសួងកសិកម្មត្រូវធានាក្នុងរយៈពេល១០ថ្ងៃអំពីការរកវិធីក្នុងការជួយសង្គ្រោះដល់ដំណាំស្រូវទាំងនោះ។ ដូច្នេះហើយអាជ្ញាធរ ​និងក្រសួងកសិកម្មបានរៀបចំនូវដំណើរការបង្កើតទឹកភ្លៀងសិប្បនិម្មិត ដោយបង្កើតពពកដោយសារធាតុគីមី...

ប៉ូលិសមួយរូប អាចនឹងជាប់ទោស ក្រោយយករថយន្តរបស់សែរាជវង្ស៥គ្រឿងមកថត Pre-Wedding ជាមួយគូស្នេហ៍

ប្រទេសថៃ៖ មន្ត្រីប៉ូលិសមួយរូបត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ និងត្រូវបានស្ថិតនៅក្រោមការស៊ើបអង្កេតបន្ត ក្រោយពីរូបគេបានយករថយន្តរបស់សែរាជវង្សរហូតទៅដល់៥គ្រឿងមកដាក់តាំងសម្រាប់ថត Pre Wedding ឈុតរៀបការជាមួយនឹងគូស្នេហ៍ រួចបង្ហោះចូលទៅក្នុងបណ្ដាញសង្គម។ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍មួយបានឱ្យដឹងថា មានមន្ត្រីប៉ូលីសជនជាតិថៃម្នាក់ដែលត្រូវបានគេស្គាល់ ថាជាមេបញ្ជាការបានបង្ហោះរូបថត Pre-Wedding ក្នុងឈុតសម្លៀកបំពាក់កូនក្រមុំយ៉ាងស្រស់ស្អាត និងកូនកំលោះបានស្លៀកឈុតជាមេបញ្ជាការយ៉ាងស្រស់សង្ហា។ ក្នុងនោះផ្ទុយពីការអបអរសាទរជាមួយនឹងគូស្នេហ៍មួយគូនេះ...

ចិនជួបគ្រោះរាំងស្ងួតបង្កឱ្យមានភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ អាជ្ញាធរតម្រូវឱ្យជម្លៀសប្រជាជនជាច្រើនពាន់នាក់

ប្រទេសចិន៖ ​អាកាសធាតុពិភពលោកប្រែប្រួលខ្លាំង ធ្វើឱ្យប្រទេសចិនជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ រហូតក្នុងពេលថ្មីៗនេះមានភ្លើងឆេះព្រៃនៅភាគនិរតីនៃប្រទេស  ដោយអាជ្ញាធរបានព្យាយាមបញ្ជាឲ្យជម្លៀសមនុស្ស ជាង ១.៥០០ នាក់ចេញពីតំបន់គ្រោះថ្នាក់។ នាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីទូរទស្សន៍ CCTV...

ដូចដឹងមុន! មុនពេលត្រូវជាប់ទោស Pinky ធ្លាប់ត្រូវអតីតស្វាមីនិយាយពាក្យបែប​នេះដាក់

ប្រទេសថៃ៖ មហាជនច្បាស់ជាបានជ្រាបរួចមកហើយជាមួយនឹងកំពូលតារាសម្ដែងស្រី Pinky ដែលត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិគ្មានសល់ ក្រោយពីរកឃើញថានាងប្រព្រឹត្តិនូវបទល្មើសឆបោកយកប្រាក់គេរាប់លាន ជាមួយគ្នីគ្នាសរុប១៩នាក់ផ្សេងទៀត។ ក្នុងនោះនៅពេលដែលត្រូវប៉ូលិសចាប់ខ្លួន ស្រាប់មហាជននឹកឃើញពាក្យសម្ដីរបស់អតីតស្វាមីរបស់នាងបាននិយាយមុន​ពេលលែងលះគ្នា ពីប្រផ្នូលអាក្រក់នេះ។ ពិតណាស់កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ តារាស្រី...

ប្រទេសឡាវប្រឈមនឹងជំងឺគ្រុនឈាមយ៉ាងធ្ងន់ធ្ងរ ដោយមានអ្នកជំងឺកើនឡើងយ៉ាងឆាប់រហ័ស

ប្រទេសឡាវ៖ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ពីការផ្ទុះឡើងនៃជំងឺគ្រុនឈាមដែលកំពុងតែរីករាលដាលក្នុងប្រទេសឡាវយ៉ាងធ្ងន់ធ្ងរដែលបង្កឱ្យមានអ្នកឆ្លងជំងឺគ្រុនឈាមរាប់ម៉ឺននាក់ និងមានករណីស្លាប់រាប់សិបនាក់បើគិតចាប់ពីដើមឆ្នាំ២០២២នេះ។ ទាក់ទងនឹងបញ្ហាខាងលើ ក្រសួងសុខាភិបាលឡាវ បាន​បង្ហាញពីរបាយការណ៍អ្នកជំងឺគ្រុនឈាមនៅក្នុងប្រទេសចាប់តាំងពីខែមករាមក ឆ្នាំ២០២២ ថាយ៉ាងហោចណាស់មនុស្សចំនួន១៨,០៤៣ នាក់បានឆ្លងនិង១៧នាក់បានស្លាប់ដោយសារតែជំងឺគ្រុន​ឈាមតាមរយៈមូសខ្លាខាំ។ ក្នុងនោះជ្ឈមណ្ឌលព័ត៌មាន និងអប់រំសុខភាពក្រោមក្រសួងសុខាភិបាលក៏បាននិយាយថាទីក្រុងវៀងចន្ទន៍មានករណីជំងឺគ្រុនឈាមច្រើនជាងគេបំផុតគឺ ៩.១១៤ នាក់បន្ទាប់មកខេត្តហ្លួងណាំថាមានចំនួន ២.២៣៥ ករណី...

ប្រទេសកុងហ្គោ ព្រួយបារម្ភអំពីជំងឺអេបូឡាផ្ទុះឡើង ក្រោយពីមានករណីអ្នកជំងឺគួរឱ្យសង្ស័យបានស្លា.ប់

ប្រទេសកុងហ្គោ៖ ​នាថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីសារព័ត៌មាន ស៊ីនហួរ បានឱ្យដឹងថាប្រទេសកុងហ្គោកំពុងតែព្រួយបារម្ភ និងរងចាំមើលលទ្ធផលធ្វើតេស្តរបស់អ្នកដែលកំពុងតែមានការសង្ស័យពីការកើតមានជំងឺអេបូឡា(Ebola)ដែលអាចផ្ទុះឡើងក្នុងប្រទេស។ ទាក់ទងនឹងបញ្ហានេះផងដែរ ត្រូវបានគេរាយការណ៍ពីការិយាល័យប្រចាំតំបន់អាហ្វ្រិករបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញឱ្យឃើញថាទីភ្នាក់ងារសុខភាពសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងស៊ើបអង្កេតករណីសង្ស័យនៃ...