Home Authors បញ្ចូលដោយ Manil

Manil

1819 POSTS 0 មតិយោបល់

បែកគំនិតថ្មី! លួចធ្វើប៉ុស្ដិ៍ប៉ូលិសក្លែងក្លាយនៅជិតប៉ុស្តិ៍ប៉ូលិសពិត ដើម្បីជំរិតទារប្រាក់ប្រជាជន

ប្រទេសឥណ្ឌា៖ ប៉ូលិសឥណ្ឌាបានធ្វើការចាប់ខ្លួនក្រុមអ្នកឆបោក ដែលបានបែកគំនិតបង្កើតប៉ុស្តិ៍ ប៉ូលិសក្លែងក្លាយនៅ ក្បែរប៉ុស្តិ៍ប៉ូលិសពិត ព្រមទាំងមានពាក់ឯកសណ្ឋាន និងប្រើប្រាស់អាវុធដូចជាប៉ូលិសពិត ដើម្បីជំរិតទារប្រាក់ពីអ្នកភូមិរាប់រយនាក់ ចុងក្រោយត្រូវជាប់ខ្នោះក្រោយស៊ើបដឹងការពិត។ ក្នុងហេតុការដ៏ហួសចិត្តនេះផងដែរត្រូវបានគេដឹងថា បានកើតឡើងនៅក្នុងទីក្រុង Banga Bihar នៃប្រទេសឥណ្ឌា។ យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថាជនល្មើសនេះបានបង្កើតប៉ុស្តិ៍ប៉ូលីសក្លែងក្លាយនៅក្នុងសណ្ឋាគារក្នុងស្រុកមួយ...

តៃវ៉ាន់បានធ្វើការបញ្ជូនមីវៀតណាមមកវិញក្រោយរកឃើញថាមានសារធាតុបង្កជំងឺមហារីក

បរទេស៖ តៃវ៉ាន់បានប្រគល់មីកញ្ចប់ប្រភេទ Omachi របស់ប្រទេសវៀតណាមចំនួន ១,៤៤ តោនមកវិញ ដោយនិយាយថា វាមានកម្រិតខ្ពស់នៃសារធាតុអេទីឡែនអុកស៊ីដដែលបង្កឱ្យអ្នកទទួលទានមានជំងឺមហារីក។ ជាមួយគ្នានោះរដ្ឋបាលចំណីអាហារនិងឱសថតៃវ៉ាន់ បានកំណត់ថាមីកញ្ចប់ប្រភេទ Omachi របស់ប្រទេសវៀតណាម ដែលនាំចូលដោយក្រុមហ៊ុនចិន Qianyu...

គ្រាន់តែខូចឡានសោះ ស្ត្រីម្នាក់នេះបានបា.ត់.ប.ង់.ជីវិត ដោយសារតែសុនខ

បរទេស៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលក្រោយ ពីស្ត្រីម្នាក់ នាងត្រូវបានសត្វសុនខជាច្រើនមក្បាលបានរួមគ្នាមកវាយប្រហារ ដោយការខាំត្របាក់ រហូតដល់មានរបួសធ្ងន់ ក្រោយមកក៏ស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីនាងបានធ្វើដំណើរនិងខូចឡានតាមផ្លូវរួចក៏ឈប់ឡានដើម្បីមើលឡាន។ ហេតុការដ៏គួរឱ្យរន្ធត់នេះផងដែរត្រូវបានគេដឹងថាកើតឡើងនៅក្នុងរដ្ឋផ្លររីដា នៃសហរដ្ឋអាមេរិកដោយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ មានស្ត្រីចំណាស់ម្នាក់មានឈ្មោះថា Pamela...

សូម្បីតែតារាល្បីលោក អ៊ុន សិទ្ធា ក៏ប្រតិកម្មខ្លាំងៗទៅលើឈុតតំណាងឱ្យខេត្តទាំងពីរនេះផងដែរ

រាជធានីភ្នំពេញ៖ ពិតណាស់មហាជនគ្រប់គ្នាច្បាស់ជាបានជ្រាបពីការប្រកួតសម្រស់បវរកញ្ញា Miss Grand Cambodia២០២២ កាលពីយប់មិញនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួន ក្ដៅស្លឹកត្រចៀកជាមួយនឹងបេក្ខភាពតំណាងឱ្យក្រុងប៉ោយប៉ែត និងក្រុងបាវិតដែលច្នៃឈុតបង្ហាញពីល្បែងស៊ីសងទៅវិញ រហូតសូម្បីតែតារាល្បីលោក អ៊ុន សិទ្ធា ក៏មានប្រតិកម្ម និងបានរិះគន់តាមបណ្ដាញសង្គមផងដែរ។ លោកអ៊ុន...

ដើម្បីជាការទទួលខុសត្រូវចំពោះករណីឃាតកម្ម លោក អាបេ មេប៉ូលិសជាតិជប៉ុនមួយរូបប្រកាសលាលែងពីមុខដំណែង

ប្រទេសជប៉ុន៖ នាថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២នេះ មេប៉ូលិសជាតិរបស់ប្រទេសជប៉ុនលោក  អ៊ីតារុ ណាកាមូរ៉ា(Itaru Nakamura) បាននិយាយថាលោកនឹងលាលែងពីមុខតំណែង ដើម្បីទទួលខុសត្រូវលើការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ...

ថៃព្រមាន! បើអ្នកបើកបរយានជំនិះណាធ្វើឱ្យសាចទឹកកខ្វក់ដាក់អ្នកថ្មើរជើង អាចរងការផាកពិន័យ ឬជាប់ពន្ធនាគារ

ប្រទេសថៃ៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថាប្រទេសថៃបានព្រមានដល់អ្នកបើកបរគ្រប់យានជំនិះទាំងអស់នឹងត្រូវទទួលរងនូវការផាកពិន័យជាទឹកប្រាក់ និងអាចជាប់ពន្ធនាគាររយៈពេល ៣ ខែ ប្រសិនបើបើកបរបង្កឱ្យសាចទឹកកក្វក់ដាក់អ្នកថ្មើរជើង។ ទាក់ទងនឹងការផាកពិន័យនេះផងដែរត្រូវបាននាយកដ្ឋានទំនាក់ទំនងសាធារណៈផ្សព្វផ្សាយអត្ថបទអំពីច្បាប់ដែលអ្នកគួរដឹង ជាពិសេសអ្នកដែលត្រូវបើកបរក្នុងរដូវវស្សាបែបនេះ គឺត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ដោយក្នុងនោះប្រភពដដែលបានបញ្ជាក់ថាបុគ្គលណាដែលជិះយានជំនិះបើកបរបង្កឱ្យសាចទឹកកក្វក់ដាក់អ្នកថ្មើរជើង ឬជះទឹកដាក់អ្នកដទៃនឹងត្រូវទទួលរងនូវការផាកពិន័យជាទឹកប្រាក់ចាប់ពី២,០០០បាត ទៅ...

កោះហៃណានប្រទេសចិន ជាទីតាំងដំបូងបង្អស់ដែលបញ្ឈប់លក់រថយន្តប្រើសាំង និងដាក់លក់រថយន្តអគ្គិសនីវិញ

ប្រទេសចិន៖ កោះហៃណាន(Hainan) ជាកោះទីមួយរបស់ប្រទេសចិន ដែលបានចេញការហាមឃាត់ការលក់រថយន្តប្រើសាំង និងចាប់ផ្ដើមការផ្សព្វផ្សាយឱ្យប្រើប្រាស់រថយន្តអគ្គិសនីវិញ ដោយការហាមឃាត់ការលក់រថយន្តប្រើសាំងនេះនឹងចូលជាធរមាននៅឆ្នាំ ២០៣០ ខាងមុខ។ កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ មានសេចក្ដីរាយការពីសារព័ត៌មាន AP...

ឈុតតំណាងជាតិ  Miss Grand Cambodia ២០២២តំណាង ក្រុងប៉ោយប៉ែត និងក្រុងបាវិត ត្រូវមហាជនរិះគន់កប់ៗមាត់

រាជនីភ្នំពេញ៖ ការលើកយកឈុតដែលខឹតខំច្នៃដើម្បីយកមកប្រកួតប្រជែងសម្រស់ និងវប្បធម៌ដ៏ផូរផងរបស់ជាតិក្នុងកម្មវិធី Miss Grand Cambodai ២០២២ សម្រាប់ជ្រើសរើសបេក្ខភាពដែលបានឈ្នះទៅប្រកួតបន្តលើឆាកអន្តជាតិ កាលពីយប់មិញនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើឈុតតំណាងឱ្យក្រុងប៉ោយប៉ែត និងក្រុងបាវិត ដែលបានច្នៃមកប្រាសចាកពីវប្បធម៌របស់ខ្មែរ ដោយពួកគេច្នៃឈុតបង្ហាញពីល្បែងស៊ីសងក្នុងកាស៊ីណូទៅវិញ។ ពិតណាស់មហាជនគ្រប់គាំទ្រវិស័យការប្រកួតបវរកញ្ញា...

ភ្នំដ៏ខ្ពស់បំផុតនៅអាហ្វ្រិក​ បានដំឡើង Wi-Fi ល្បឿនលឿនសម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត

បរទេស៖ ភ្នំគីលីម៉ានចារ៉ូ(Kilimanjaro)ដែលជាភ្នំខ្ពស់បំផុតនៅអាហ្វ្រិក ត្រូវបានគេដំឡើងអ៊ីនធឺណិតល្បឿនលឿន ដើម្បីបម្រើភ្ញៀវទេសចរដែលបានឡើងទៅកម្សាន្ត និងអាចថតរូប ក៏ដូចជាអាចទំនាក់ទំនងគ្នាបានងាយស្រួល លើសពីនេះគេគ្រោងសាងសង់រថយន្តខ្សែកាបដើម្បីភ្ញៀវជិះកម្សាន្តនៅលើភ្នំមួយនេះផងដែរ។ ភ្នំគីលីម៉ានចារ៉ូ(Kilimanjaro) ស្ថិតនៅក្នុងប្រទេសតង់ហ្សានី នៃទ្វីបអាហ្វ្រិក ភ្នំមួយនេះត្រូវបានគេចាប់ទុកថា ជាភ្នំដែលមានរយៈកម្ពស់ខ្ពស់ជាគេនៅអាហ្វ្រិករហូតទៅដល់៣,៧២០ម៉ែត្រ (១២,២០០ហ្វីត) ក្នុងនោះភ្នំនេះក៏មានសម្បត្តិធម្មជាតិ...

នារីអាកាសចរម្នាក់នេះល្បីមួយរំពេច ក្រោយថតជាមួយ ឈិនឡុង និងបង្ហោះសារបែបនេះ

ប្រទេសចិន៖ អ្នកនារីបម្រើលើយន្តហោះជនជាតិចិនម្នាក់ ក្លាយជាអ្នកល្បីល្បាញតាមអ៊ីនធឺណិតបន្ទាប់ពីបានបង្ហោះរូបភាពជាមួយ តារាសម្ដែងប្រុសដ៏ល្បីឈ្មោះលោកឈិនឡុង ក្នុងនោះនាងក៏បាននិយាយថាតារាប្រុសរូបនេះបានសុំលេខ និងអាសយដ្ឋានរបស់នាង ហើយព្រមទាងសសើរគាត់ថាជាជាមនុស្សចិត្តល្អណាស់។ ពិតជារឿងដ៏គួរឱ្យចាប់អារម្មណ៍ និងស្ទើរមិនគួរឱ្យជឿនៅពេលដែលនារីម្នាក់មានឈ្មោះថា Shuidi Guoguo ជាអ្នកបម្រើការលើយន្តហោះក្នុងក្រុមហ៊ុន China Southern...