Home Authors បញ្ចូលដោយ Manil

Manil

1819 POSTS 0 មតិយោបល់

គ្រោងឆ្អឹងដែលមានជាងគេបង្អស់លើពិភពលោក       

ប្រទេសអាល្លឺម៉ង់ុំ៖ ពិតណាស់មនុស្សយើងនៅពេលដែលបាត់បង់ជីវិតទៅហើយ នឹងក្លាយជាសាកសព ក៏ដូចជាគ្រោងឆ្អឹងទទេស្អាត ហើយក៏ក្លាយជារបស់ដែលគេមិនសូវយកចិត្តទុកដាក់លើសពីការយកទៅដាក់ក្នុងសារីរិកធាតុ និងនាំកូនចៅមកគោរពម្ដងៗ។ ទោះជាយ៉ាងណានៅក្នុងព្រះវិហារមួយដែលមានឈ្មោះថា ហ្វឺស្ទែនហ្វែល អាប់បេ(Furstenfeld Abbey)មានអាយុ៧០០ ឆ្នាំ និងមានភាពដ៏ឧឡារិក និងអស្ចារ្យនៅជិតទីក្រុង Munich...

ដំណើរការសុខៗស្រាប់តែ ជណ្ដើរយន្ដមួយនៅស្ថានីយរថភ្លើងមួយកន្លែងត្រូវ រអិលធ្លាក់មកក្រោមទាំងកំរោល

ប្រទេសថៃ៖ កាលពីថ្ងៃទី២០ ខែសីហា មានករណីគ្រោះថ្នាក់នៃឧបទ្ទវហេតុមួយបានកើតឡើងនៅច្រកស្ថានីយរថភ្លើង “BTS Surasak” ដោយមានការរអិលធ្លាក់ជណ្ដើរយន្ដខណៈកំពុងតែដំណើរការសុខៗរហូតបង្កឱ្យមានអ្នករងរបួសជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលអ្នកធ្វើដំណើរជាច្រើនបានមកចូលរួមទស្សនាការប្រគុំតន្ត្រីមួយក្នុងទីក្រុងបាងកក។ ទាក់ទងនឹងឧបទ្ទវហេតុដ៏អាក្រក់នេះផងដែរត្រូវបានគេដឹងថាកើតឡើងនៅក្នុងទីក្រុងបាងកកនៃប្រទេសថៃ ដោយក្នុងនោះគេបានឱ្យដឹងថាមានគ្រោះថ្នាក់មនុស្សរអិលធ្លាក់ពីជណ្ដើរយន្តនៃស្ថានីយ៍ “BTS Surasak” រហូតបណ្តាលឲ្យមានមនុស្សជាច្រើននាក់រងរបួស។ ប្រភពដដែលបានបន្តថា ក្នុងថ្ងៃនៃគ្រោះថ្នាក់នេះផងដែរគឺជាថ្ងៃនៃការប្រគុំតន្ត្រីខួបរបស់សាលា...

នាយករដ្ឋមន្ត្រីប្រទេសជប៉ុនត្រូវបានគេធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩

ប្រទេសជប៉ុន៖ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីសារព័ត៌មាន AFP បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ...

វីវរហើយតារាស្រី Pinky ត្រូវតុលាការរឹបអូសទ្រព្យសម្បត្តិគ្មានសល់

ប្រទេសថៃ៖ ពិតណាស់មហាជនច្បាស់ជាបានជ្រាប់រួចមកហើយជាមួយនឹងតារាសម្ដែងស្រី Pinky Savika ដែលត្រូវប៉ូលិសធ្វើការចាប់ឃុំខ្លួនក្នុងពន្ធនាគារពីករណីឆបោកគេតាមរយៈបណ្ដាញសង្គមចំនួនទឹកប្រាក់រាប់លានដុល្លារ ក្នុងនោះត្រូវបានគេបន្ថែមថានាងត្រូវបានគេរឹបអូសទ្រព្យសម្បត្តិ​គ្មានសល់។ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានឱ្យដឹងថាកំពូលតារាស្រី Pinky ត្រូវបានប៉ូលិសសម្រេចចាប់ខ្លួនជាមួយនឹងបក្សពួកចំនួន១៩នាក់ ក្នុងនោះមានទាំងម្ដាយ និងបងប្រុសរបស់នាង...

នេះជាមូលហេតុដែលប្រទេសមីយ៉ាន់ម៉ា មិនអាចសង់អគារកម្ពស់ខ្ពស់លើសពី ៣៥ជាន់ក្នុងប្រទេសបាន

ប្រទេសមីយ៉ាន់ម៉ា៖ បើអ្នកបានទៅលេងនៅក្នុងប្រទេសមីយ៉ាន់ម៉ាលោកអ្នកមិនអាចឃើញអគារដែលមានកម្ពស់លើសពី៣៥ជាន់នោះទេ នេះមិនមែនមានន័យថាប្រទេសមួយនេះគ្មានសមត្ថភាពក្នុងការសាងសង់អគារខ្ពស់ៗ ឬគ្មានគម្រោងសាងសង់នោះទេ ប៉ុន្តែដោយសារតែកត្តាមួយចំនួនដែល បានរារាំងការសាងសង់អគារខ្ពស់ៗទាំងអស់នោះ។ ពិតណាស់ប្រទេសមីយ៉ាន់ម៉ាមានទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងដ៏ធំ និងសំខាន់មួយសម្រាប់ប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែអ្នកប្រហែសជាមានចម្ងល់ថាហេតុអ្វីក្នុងប្រទេសមួយនេះមិនដែលឃើញមានការសាងសង់នូវអគារខ្ពស់ៗទៅវិញ។ តាមពិតទៅប្រទេសមីយ៉ាន់ម៉ានបានចេញច្បាប់មួយដោយមិនអនុញ្ញាតឱ្យសាងសង់ជាមួយនឹងសំណងអាគារដែលមានកម្ពស់លើសពី១២៧ម៉ែត្រ ឬកម្ពស់លើសពី ៣៥ជាន់ នោះទេ...

ជប៉ុនចេញវិធានការជំរុញយុវជនឱ្យផឹកគ្រឿងស្រវឹង ក្រោយពីរកឃើញបញ្ហានេះកើតឡើងក្នុងប្រទេស

ប្រទេសជប៉ុន៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន CNN បានឱ្យដឹងថា ដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមយុទ្ធនាការលើកទឹកចិត្តយុវជនឲ្យផឹកទឹកឲ្យបានច្រើន បន្ទាប់ពីមានបញ្ហាផលប៉ះពាល់លើប្រាក់ចំណូលពន្ធ ដែលបណ្ដាលមកពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលបានកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ប៉ុន្តែក៏មានមតិរិះគន់ជាច្រើនទាក់ទងនឹងការចេញនូវវិធានការនេះផងដែរ។ ការចេញវិធានការជំរុញឱ្យមានការផឹកគ្រឿងស្រវឹងឡើងវិញសម្រាប់យុវជនជប៉ុននេះផងដែរបានសម្រេចចាប់ផ្ដើមធ្វើឡើងក្រោយពីចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានចាប់ផ្តើមនៅឆ្នាំ...

ភ្លៀងរអិលបាក់ដីនៅចិនបង្កឱ្យមានមនុស្សស្លា.ប់ជាច្រើននាក់ និងមានអ្នកបាត់ខ្លួនជាច្រើនផ្សេងទៀត

ប្រទេសចិន៖ កាលពីថ្ងៃទី ១៨ ខែសីហា​ ឆ្នាំ២០២២ កន្លងទៅនេះមានសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន AP បានឱ្យដឹងថាមានភ្លៀងធ្លាក់យ៉ាងជោកជាំ និងបណ្ដាលឱ្យមានការបាក់ដីនៅតំបន់មួយចំនួនយ៉ាងធ្ងន់ធ្ងរ រហូតបង្កឱ្យមានមនុស្សស្លាប់រាប់សិបនាក់ និងមានអ្នកបាត់ខ្លួនជាច្រើននាក់ផ្សេងទៀត។   ទាក់ទងនឹងគ្រោះធម្មជាតិដ៏អាក្រក់នេះផងដែរត្រូវបានគេដឹងថា មានព្យុះផ្គររន្ទះយ៉ាងខ្លាំងភ្លាមៗនៅក្នុងខេត្ត Qinghai...

កំពូលតារាស្រី Pinky និងបក្សពួក១៩នាក់ទៀតត្រូវបានប៉ូលិសចាប់ឃុំខ្លួនក្នុងពន្ធនាគារក្រោយរកឃើញឆបោកប្រាក់គេជាច្រើន

ប្រទេសថៃ៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២មានរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលទាក់ទងនឹងតារាស្រី Pinky Savika ព្រមទាំងបក្សពួកចំនួន១៩នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររងចាំការកាត់ក្ដី បន្ទាប់ពីរកឃើញថាបានប្រព្រឹត្តិបទល្មើសឆបោកប្រាក់គេអស់ជាច្រើនតាមប្រព័ន្ធបណ្ដាញសង្គម។ ក្លាយជារឿងដ៏កក្រើក សម្រាប់មហាជន និងអ្នកសិល្បៈថៃក្រោយពីជ្រាបដំណឹងថាកំពូលតារាស្រី Pinky Savika...

ក្មេងមត្តេយ្យប្រាប់គ្រូ”យាយនៅក្នុងទូទឹកកកយូរមកហើយ”គ្រូសង្ស័យឱ្យប៉ូលិសទៅត្រួតពិនិត្យ រកឃើញស.ពលោកយាយរក្សាទុកអស់រយៈពេល៥ឆ្នាំ

បរទេស៖ កុមារីដែលជាសិស្សមត្តេយ្យបានធ្លោយមាត់និយាយប្រាប់គ្រូថា​"លោកយាយសំងំលាក់ខ្លួនក្នុងទូទឹកកកអស់រយៈពេលជាយូរមកហើយ មិនព្រមចេញមកសោះ" អ្នកគ្រូបង្រៀនមានការសង្ស័យ ក៏បានប្ដឹងប៉ូលិសឱ្យទៅត្រួតពិនិត្យ ចុងក្រោយរកឃើញសពលោកយាយចំណាស់ពិតមែននៅក្នុងទូទឹកកកដែលជាស្នាដៃកូនប្រុសរបស់គាត់យកទៅដាក់អស់រយៈពេល៥ឆ្នាំមកហើយ ព្រោះមូលហេតុមិនមានប្រាក់ធ្វើពិធីបុណ្យ។ កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង និងបានក្លាយជារឿងដ៏រសើបសម្រាប់តៃវ៉ាន់ ក្រោយពីមានសេចក្តីរាយការណ៍បញ្ជាក់ពីរឿងរ៉ាវដ៏រន្ធត់មួយ ដែលបានកើតឡើងនៅក្នុងផ្ទះមួយកន្លែងក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បន្ទាប់ពីថ្មីៗនេះក្មេងស្រីមត្តេយ្យម្នាក់ គាត់បានធ្លោយមាត់និយាយប្រាប់គ្រូនៅសាលាថា"យាយកំពុងលាក់ខ្លួននៅក្នុងទូទឹកកកមិនចេញមកទេ"។ ការធ្លោយមាត់និយាយបែបនេះធ្វើឲ្យគ្រូមានអារម្មណ៍ភ្ញាក់ផ្អើល...

លួចដឹកថ្នាំញៀនឱ្យគេជាលើកដំបូងដើម្បីបានប្រាក់ដណ្ដឹងប្រពន្ធ ចុងក្រោយប្រាក់ក៏អត់ ប្រពន្ធក៏អត់ ព្រោះត្រូវជាប់ទោស

ប្រទេសថៃ៖ នាថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវបានក្រុមប៉ូលិសចាប់បានភ្លាម ក្រោយពីរូបគេបានរកស៊ីលួចលាក់ដឹកថ្នាំញៀនចំនួន៨សែនគ្រាប់ដាក់ក្នុងបាវធំៗចំនួន៤ ដឹកតាមរថយន្តឱ្យគេជាលើកដំបូងដើម្បីបានប្រាក់ដណ្ដឹងប្រពន្ធ ចុងក្រោយត្រូវក្រុមប៉ូលិសស្ទាក់ចាប់បាននិងបញ្ចូនទៅធ្វើការកាត់ទោសតាមច្បាប់។ ទាក់ទងនឹងករណីខាងលើនេះផងដែរ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែសីហា...