Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាហាមបុរសចេញទៅធ្វើការនៅក្រៅប្រទេស

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាហាមបុរសចេញទៅធ្វើការនៅក្រៅប្រទេស

57
0

ប្រទេសមីយ៉ាន់ម៉ា ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានសម្រេចផ្អាកការអនុញ្ញាតឱ្យបុរសទៅធ្វើការនៅក្រៅប្រទេសជាបណ្តោះអាសន្ន ដោយបានអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ។ ការមិនអនុញ្ញាតឱ្យបុរសទៅធ្វើការនៅក្រៅប្រទេស ក្រោយពីរដ្ឋាភិបាលបានបង្ខំអនុវត្តច្បាប់ប្រមូលកម្លាំងយោធា និងធ្វើឱ្យពលរដ្ឋជាច្រើននាក់ព្យាយាមធ្វើដំណើរចាកចេញពីប្រទេសរបស់ខ្លួន ។

ក្រសួងការងារមីយ៉ាន់ម៉ាបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ ដែលផ្សព្វផ្សាយដោយនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថា ក្រសួងនឹងមិនអនុញ្ញាតឱ្យបុរសចេញទៅធ្វើការនៅក្រៅប្រទេសជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យចំនួនពលករទៅធ្វើការនៅក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTnnirTx_YyW3MM4hGUBf2tzXGMh9pDnE8s0V7XFrXuVH8EqYLRjfjORL3SEgbWNZev2un8YotXQHKhpI2mUqBrQtHlDgFLBntklNIe0i6h0_GEuOF0C5oVMGaN5YUd7zerIhjts8_pl4KO5yIc9IXbYCsAQHpYNhaowQaKrVW9MRb6C9W0upVvlFNI6c/s1240/2674917.jpg

លោក Nyun Wi មន្ត្រីក្រសួងការងារបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Radio Free Asia Myanmar ថា ការហាមបុរសទៅធ្វើការនៅក្រៅប្រទេស បានអនុវត្ត
ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ហើយនេះជាវិធានការបណ្តោះអាសន្ន ។ លោកបន្តថា យើងនឹងអនុញ្ញាតឱ្យតែស្ត្រីប៉ុណ្ណោះ ដែលបានចុះឈ្មោះជាពលការិនីបរទេស អាចធ្វើដំណើរចេញក្រៅប្រទេស ។ រីឯបុរសមិនអាចចុះឈ្មោះសុំទៅធ្វើការនៅក្រៅប្រទេសបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpgyEqjFIz_RlT8vZk_JNGlZ4UV0nylmgQwoRD2qG7tezXvytfbZA0uQqZMzFXnEh0Un414Aq0KFGpDll6zVcAhBIliHSK7iXf4w5GX4cumYc3GmIrBQBipGfWylIZpIUsJw7xQgCDY90rEi3MqdiG8BgYdyF9vme7ZG62GaXYD0Q01wj_bQomGs7INVY/s1840/airport_departure.jpeg

លោករដ្ឋមន្ត្រីក្រសួងការងារបន្ថែមថា ចំណែកពលករដែលបានចុះឈ្មោះទៅធ្វើការនៅក្រៅប្រទេស នៅចុងខែមេសា ឆ្នាំ២០២៤ នឹងត្រូវលើកលែង រួមទាំងពលករមួយចំនួនទៀតដែលបានដាក់ពាក្យទៅធ្វើការនៅក្រៅប្រទេស តាមរយៈភ្នាក់ងារស្វែងរកការងារធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisRV-Wn6OWckkrFgsRPlPhG5kdlJvAqeHAiwInKEa7jO2vkxB3VbJQbm1_nki-S6oYaMSCDdw39h2KaO6V894ZmmGXt3eZfPMZ19goHG9Tg37SVHDaEezhGqhxy54wyeLQ4l6w-n3DQp4HpxYKNLnQt85jNBWel-2kuKXDeDfkBPcr3d7bcyd_Ld2_A0U/s2000/cover.jpg

កាលពីខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានិយាយថា នឹងបង្ខំអនុវត្តច្បាប់ដែលកំណត់ឱ្យបុរសគ្រប់រូបត្រូវតែចូលបម្រើយោធា យ៉ាងហោចណាស់២ឆ្នាំ ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋរាប់ពាន់នាក់តម្រង់ជួរស្នើសុំទិដ្ឋាការនៅស្ថានទូតក្នុងទីក្រុងយ៉ាំងហ្គោន ខណៈពលរដ្ឋជាច្រើននាក់ទៀតធ្វើដំណើរទៅប្រទេសថៃ ដើម្បីគេចខ្លួនពីកាតព្វកិច្ចយោធា ។

តាមការវាយតម្លៃរបស់អង្គការពលកម្មអន្តរជាតិ នៅឆ្នាំ២០២៣ បង្ហាញថា ពលរដ្ឋមីយ៉ាន់ម៉ាជាង៤លាននាក់បានទៅធ្វើការនៅក្រៅប្រទេស ។ ប៉ុន្តែអ្នកវិភាគនិយាយថា មានពលរដ្ឋមីយ៉ាន់ម៉ាទៅធ្វើការនៅក្រៅប្រទេស ច្រើនជាងតួលេខផ្លូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMHfAttympO8PJ6AyNwrawuGxm1kjUhDEQ1HQz70gZzebvjWNsnAANJ28rg8upSTRld3gNnGuOuZ43OLQF6TRhaUErodDM1zvbZH3FPiZyoqKnwBhtOoPpdEklPQcDlDBiJRfoPucBR-3dOePBlKyKzbaGvQaeMFTMb1M6TN-EDCF0kAItDkxkp4sqxgQ/s1020/Screen-Shot-2024-05-03-at-9.43.27-AM.png

អ្នកនាំពាក្យរដ្ឋាភិបាលយោធានិយាយថា ច្បាប់នេះមានភាពចាំបាច់ ដោយសារស្ថានការណ៍បានកើតឡើងនៅមីយ៉ាន់ម៉ា ហើយយោធាមីយ៉ាន់ម៉ាត្រូវតស៊ូជាមួយកងកម្លាំងការពារប្រជាជន និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ។

រីឯក្រុមអ្នកសង្កេតការណ៍នៅមីយ៉ាន់ម៉ានិយាយថា តាំងពីការធ្វើរដ្ឋប្រហារនៅខែកុម្ភៈ ឆ្នាំ២០២១ មានមនុស្សស្លាប់ជាង៤.៩០០នាក់ក្នុងអំឡុងពេលបង្ក្រាបក្រុមប្រឆាំង ខណៈមនុស្សជាង២៦.០០០នាក់ទៀតត្រូវបានចាប់ខ្លួន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZesQf1LoDUYts0IJ6Qr__ZU2Pgmlek6slZc9cy2TOrRHcsDsB4F-Bl-9c5k1QfivOLhI2j9KgfjmC-rJAMbe7yY0_VFwQTNRqVWjS1x5U3w_JLd2M_AAqsl7no0pTaVZFiFEGcl_7VDvehyxKWVbIFMvbKPUuc9P_eU5EMOaA0_4DZYjwPpdG_dxtvYs/s750/unnamed.png