ប្រទេសចិន៖ ក្រសួងកសិកម្មបានបង្ហាញថាប្រទេសចិននៅក្នុងតំបន់មួយចំនួនកំពុងតែជួបគ្រោះរាំងស្ងួត និងបានបង្កឱ្យដំណាំគ្រប់ប្រភេទត្រូវបានក្រៀមស្វិតស្រពោន ថែមទាំងប៉ះពាល់ដល់វិស័យឧស្សាហកម្ម ព្រោះតែខ្វះថាមពអគ្គីសនីប្រើប្រាស់ក្រោយពីទំបន់ទឹកវារីអគ្គីសត្រូវបានស្រកអស់។ ដូច្នេះហើយគេកំពុងតែត្រៀមធ្វើទឹកភ្លៀងសិប្បនិម្មិត ដើម្បីសង្គ្រោះដំណាំរងគ្រោះទាំងអស់នោះ។

ទាក់ទងនឹងបញ្ហាខាងលើនេះផងដែរត្រូវបានគេដឹងថា ដំណាំកសិកម្មដ៏សំខាន់ ជាពិសេសដំណាំស្រូវនៅភាគខាងត្បូងនៃប្រទេសចិនត្រូវបានទទួលរងការខូចខាតជាខ្លាំង ដូច្នេះដើម្បីធានានូវការប្រមូលផលដាំណាំទទួលបានផល ក្រសួងកសិកម្មត្រូវធានាក្នុងរយៈពេល១០ថ្ងៃអំពីការរកវិធីក្នុងការជួយសង្គ្រោះដល់ដំណាំស្រូវទាំងនោះ។

ដូច្នេះហើយអាជ្ញាធរ ​និងក្រសួងកសិកម្មបានរៀបចំនូវដំណើរការបង្កើតទឹកភ្លៀងសិប្បនិម្មិត ដោយបង្កើតពពកដោយសារធាតុគីមី និង ដំណាំត្រូវបាញ់ថ្នាំដើម្បីរក្សារទឹក និងកំណត់ការរំហួតទឹកពីរុក្ខជាតិ ប៉ុន្តែដំណើរការនេះគេនៅមិនទាន់បានបញ្ជាក់ពីទីតាំង និងព័ត៌មានលំអិតនៅឡើយនោះទេ។

គួរបញ្ជាក់ផងដែរថាប្រទេសចិននៅតំបន់មួយចំនួនកំពុងតែរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រោះរាំងស្ងួតគិតត្រឹមរយៈពេល៦១ ឆ្នាំមកនេះ ក្នុងនោះនៅគេបានឱ្យដឹងថាប្រទេសចិនបានជួបប្រទះជាមួយនឹងគ្រោះអគ្គីភ័យភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅទីក្រុង ឆុងឆិង(Chongqing)  តំបន់ជាប់ខេត្តស៊ីឈួន នៅភាគនិរតីនៃប្រទេសដោយសារតែគ្រោះរាំងស្ងួតនេះផងដែរ៕