Home Blog Page 942

មកដឹងពីគុណសម្បត្តិនៃការទិញផ្ទះថ្មីនៅរដូវវស្សា!

0

រដូវវស្សាបានចូលមកដល់ហើយ សម្រាប់អ្នកដែលមានបំណងចង់ទិញផ្ទះ ឬដី យើងសូមណែនាំឱ្យទិញផ្ទះនៅរដូវវស្សា ដោយសារអ្នកនឹងទទួលបានគុណសម្បត្តិជាច្រើនដែលមិនគួរមើលរំលង។ ជាការពិតណាស់ នៅរដូវភ្លៀងគឺបានបង្កផលលំបាកដល់សកម្មភាពជំនួញមួយចំនួន ក៏ដូចបង្កផលលំបាកដល់ការធ្វើដំណើរទៅមករបស់អ្នករស់នៅទីក្រុងនិងតាមខេត្តផងដែរ។ ទោះជាយ៉ាងណា រដូវនេះគឺល្អបំផុតសម្រាប់អ្នកដែលចង់ទិញផ្ទះ ឬដីដោយសារហេតុផលដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpdjTcTncBBuExV04sDkuy2vaZJ3xnrNN8E-JWMJOFxpEU_UeQJaFuL_uitLqWknBz-cdUn4TWNLUutQ5QPIfVjl_OEAKOTacc4zIfPu95mSQwFwEsrEOOvPV_OtllOMD-UR-S85tpHbITGvx_uCMWBkfDA3E129oWIruBEWcXCBmPBhNu7rRn7-CG6Xhm/s800/image_2024-07-29_16-32-03.png

១.ដឹងពីហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្ទះ៖ នៅពេលដែលរដូវវស្សាចូលមកដល់ គឺតែងតែមានភ្លៀងធ្លាក់ញឹកញាប់ ហើយជុំវិញតំបន់នោះគឺយើងនឹងអាចដឹងអំពីស្ថានភាពទឹកបាន អំឡុងពេលភ្លៀងធ្លាក់ និងក្រោយពេលភ្លៀងធ្លាក់។ យើងអាចដឹងបានថាអំឡុងពេលភ្លៀងធ្លាក់នៅជុំវិញតំបន់នោះមានទឹកលិចឬអត់? ហើយក្រោយពេលភ្លៀងធ្លាក់ តើប៉ុន្មាន ថ្ងៃទើបទឹកស្រក់ចុះវិញ យូរឬឆាប់ ដែលនេះគឺជាអំណោយផលមួយក្នុងការសម្រេចចិត្តរើសទីតាំងល្អបំផុតសម្រាប់ការទិញដី ឬទិញផ្ទះរបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB9LeQ-JAcSYmfwKbo5Cz0OanzvRCXB3CvKGQvXh_zmBIa070FvECahHYzzjLuCc9qo3FnuYWjvk96bEnqXCZXtJTaU-BTMxiV4sX9q8MAYuZ2Xqo9F2oaFQaeboAQqSGpHXjo5XIVbhCKXo2Nj4ZhSDVv96FmMj_XEJjMMrAq-JDwydUrJYfNlymT3Tq5/s602/image_2024-07-29_16-32-13.png

២.ដឹងពីប្រព័ន្ធលូទឹក៖ នៅពេលភ្លៀកធ្លាក់សំរាមនឹងហូរចូលលូបណ្តាលឱ្យកកស្ទះ ដែលនេះមិនមែនជាបញ្ហាងាយស្រួលដោះស្រាយទេ ហេតុនេះយើងត្រូវធ្វើការស្ទាបស្ទង់ប្រព័ន្ធលូទឹកដែលមានដូចជា ទំហំ គុណភាព ហើយអាចឱ្យយើងដឹងថាតំបន់ដែលយើងទិញនោះមានប្រព័ន្ធលូល្អដែរឬទេ? ដូច្នេះការទិញផ្ទះនៅរដូវភ្លៀងគឺមានគុណសម្បត្តិច្រើនបែបនេះ។

៣.ពិនិត្យក្លិនស្អុយ៖ នៅរដូវភ្លៀងគឺជាពេលវេលាដែលផ្ទះមានក្លិនស្អុយជាងគេ ដូច្នេះការទិញផ្ទះ ការចុះពិនិត្យផ្ទះក្នុងរដូវវស្សានឹងអាចឱ្យយើងដឹងពីបញ្ហាស្អុយយ៉ាងពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheiau36s5OskqpXJONoMGqxHo7wKI6Ewg8d1mfzVLxe0Pc4scRusiI3MpPmTk3z12haqBnd_Hq3a-jZl-DgRZOUYVhLUXyOrXYdnGD5f2agtR2thfqA1bGYXV4oeguDUXiqRU9dsyX_ovl3inQzi_6yi6sN8eTbeXBoEouNcrIF5bkwYshyphenhyphen6vsX-e8Mxag/s800/image_2024-07-29_16-33-04.png

៤.ពិនិត្យស្ថានភាពចរាចរណ៍៖ ពេលភ្លៀងគឺគ្រប់ផ្លូវច្រើនមានការកកស្ទះចរាចរណ៍ ហេតុនេះការទៅមើលផ្ទះនៅរដូវវស្សាអាចជួយឱ្យអ្នកដឹងពីស្ថានភាពចរាចរណ៍មានលក្ខណៈបែបណានៅលើផ្លូវនោះ។

៥.គុណភាពសំណង់៖ គ្រប់គ្នាតែងបារម្ភអំពីគុណភាពនៃសំណង់ផ្ទះ ជាពិសេសគុណភាពនៃដំបូលថា តើវាមានជ្រាបទឹកឬយ៉ាងណា ដោយសារការជ្រាបទឹកតាមពិដាន ឬដំបូលអាចបង្កជាគ្រោះថ្នាក់ផងដែរ ដែលវាអាចបាក់មកក៏ថាបាន។ ដូច្នេះការទិញផ្ទះនៅរដូវវស្សា អ្នកនឹងបានឃើញរូបរាងពិតនៃសំណង់ផ្ទះដូចជា ថ្នាំលាប ទ្វារបង្អួច ទាំងអស់នេះនឹងបង្ហាញឱ្យយើងឃើញនូវទ្រង់ទ្រាយពិតប្រាកដនៃសំណង់ផ្ទះនៅនឹងភ្នែកតែម្តង។ បើទឹកថ្នាំល្អពេលត្រូវភ្លៀងវាតែងតែឆាប់ស្ងួត មិនដក់ជាប់ជញ្ជាំងយូរទេ ចំណែកបង្អួចទ្វារវិញ បើរឹងមាំមែនវាមិនរង្គើរទេ ហើយទឹកក៏មិនជ្រាបដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOghRF80gFE1mJ4009vKL19ql8tfNarjqR4KK759yf9CcA_bYgBmXM6ObJqw0YHspYbGKkwYKHhyphenhyphenr2ZjwKIq5_O5AOtsQOlReobyQeHoPL3zmVTt3qm7ThL1XoudGPoPoVQoA0mmgebsgll9KD74bx04P03MNRUGB_gOV4H-2UVNYQ6i8pxMc4P1VOTugc/s1280/image_2024-07-29_16-33-15.png

ចែកគ្នាដឹង! ញ៉ាំម្ទេសមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព

0

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ទេសហឹរហឹរ! នៅពេលនេះ អ្នកនឹងដឹងហើយថា អ្នកមិនបានញ៉ាំម្ទេសឱ្យហឹរអត់ប្រយោជន៍នោះទេ ផ្ទុយទៅវិញអ្នកបែរជាកំពុងទទួលបានផលវិជ្ជមានលើសុខភាពយ៉ាងច្រើន។ ម្ទេសជាប្រភពនៃវីតាមីន A B C និង E ដែលមានផ្ទុកសារធាតុរ៉ែជាច្រើនដូចជា ម៉ង់ហ្គាណែស អាស៊ីតហ្វូលីក ប៉ូតាស្យូម និងទង់ដែង។ ក្រៅពីធ្វើជាគ្រឿងផ្សំដ៏អស្ចារ្យបំផុតសម្រាប់អាហារ ម្ទេសក៏ត្រូវបានគេប្រើជាថ្នាំក្នុងការព្យាបាលជំងឺជាច្រើនមុខផងដែរ។ ខាងក្រោមនេះគឺជាមុខងារដ៏គួរឱ្យភ្ញាក់ផ្អើលនៃផ្លែម្ទេស៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjotA8HJOykUabIGOAKUH876v6CRpseoJqm-0WWpCVM8GC6ZL0h-rXL_7fC7h6xBu5GbZ3_6hiWL9KxTkCQDtDeHkyOjeSfMtTC54PieJtGtMlxS4UCgTvFeXhPIM6_droz5wHSrDVl_vhz0ga6D8WRNuQh5A8PMRcFJBiIcQkg0TEHfZ1CTBV_ON4mikzi/s1600/image_2024-07-29_16-26-35.png

១.ជួយការពារជំងឺបេះដូង៖ យោងតាមការស្រាវជ្រាវបានបង្ហាញថា សារធាតុ Capsaicin នៅក្នុងផ្លែម្ទេសអាចកាត់បន្ថយកម្រិត LDL ឬកូឡេស្តេរ៉ុលអាក្រក់ដែលតោងនៅលើជញ្ជាំងសរសៃឈាមដើម្បីជួយសម្រួលចលនាលំហូរឈាមទៅកាន់បេះដូង ព្រមទាំងគ្រប់គ្រងជាតិស្ករក្នុងឈាម និងអាចការពារពីជំងឺដាច់សរសៃឈាមបេះដូងបានយ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6fFHI1TMJr30HNrtXpHc_96KMCI0uGyGlsUYgI4m54rbXL8hK4R5FSSs7AVGeSlkfOeP56RGZ_3CtVSDg4Gzct0Pw661PCwpOSalXANnbBfjBpEZmZwVWPxo63da7BrtmlPh5VmuLI7kNgfSXt3KvcilsYZ5Rn8JUiYYaJ7Jr9mgSfWYxV8_Hz4O58XWU/s1280/image_2024-07-29_16-26-39.png

២.ជួយការពារជំងឺដំបៅក្រពះ៖ មនុស្សជាច្រើនតែងយល់ច្រឡំថា ការញ៉ាំម្ទេស នឹងធ្វើឱ្យមានបញ្ហាក្រពះ តែបើតាមការសិក្សាស្រាវជ្រាវ ម្ទេស គឺមានអត្ថប្រយោជន៍នឹកស្មានមិនដល់ជាច្រើន ដោយសារសារធាតុ capsaicin អាចការពារមិនឱ្យកើតជំងឺដំបៅក្រពះ និងកាត់បន្ថយការឈឺចាប់នានា ជួយសម្រួលដល់ការរំលាយអាហារបានយ៉ាងល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOKr8-8OUcj3Qg5YZ41nbQvbx89cFDO4JaVhDuDh3COYslEbNgLnn56uAtT7uO0PUYFGfPUbmdl2ZPyoMIIL_zhhouTLBn0kQQC24AnUWLzyQPBXriGrVQcN2huRi6vV-H9oLG0xOi3xPG28fsF7ZAFQENbB8WvzfyvA0fr3_xeYTSwoEk9tI5UN0IOE7h/s1200/image_2024-07-29_16-26-47.png

៣.ការពារជំងឺមហារីក៖ ការញ៉ាំហឹរអាចបញ្ចៀសអ្នកពីការកើតជំងឺមហារីកបាន ក៏ព្រោះតែសារធាតុ capsaicin ដែលមានក្នុងម្ទេសមានសមត្ថភាពអាចកម្ចាត់ និងបំផ្លាញកោសិកាមហារីកមួយចំនួន ជាពិសេសកោសិកាមហារីកគ្រាប់ឈាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfwj5tqR3M_3xjsQOEWGPIKraEMy_UrQtay13Cs5QbyWMgSgstfAY0aPAUDxxDoG0V7lAM1T0HDmexvnEChQEvVx7Nzf3svoMvcA5j_5uQVX51ronybY8oyVpXjZ9kE35ZVXu0IunqgLqp5S88yePbYidjPYukgZ_nhjxag9eJRGVblPM5WeaR-hKTpBHw/s1200/image_2024-07-29_16-26-57.png

៤.ជួយឱ្យសាច់ស្អាត និងកាត់ស្ត្រេស៖ មិនត្រឹមតែជួយឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ម្ទេសថែមទាំងធ្វើឱ្យស្បែកស្អាតទៀត ដោយសារវាសម្បូរទៅដោយវីតាមីន E និងវីតាមីន C ដែលសុទ្ធសឹងតែជាសារធាតុជំនួយដល់ស្បែក និងធ្វើឱ្យស្បែកស។ លើសពីនេះវាក៏ជួយកាត់បន្ថយបញ្ហាស្ត្រេសផងដែរ ដោយសារម្ទេស គឺក្ដៅ ពេលដែលញ៉ាំចៀសមិនផុតពីបែកញើសនោះទេ គឺដូចស្ទីមអ៊ីចឹង ត្រង់នេះហើយដែលធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល ព្រោះដូចជាអ្នកកំពុងតែហាត់ប្រាណបញ្ចេញកម្លាំងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ1hPXh8ffh3b2r4k27ZJxI977Dj8MTHtobZAriPL5jooZ7RA4f-duFlVpXNWyHjfX16yuFIFVAMYAEHOCmfw_oiLPN16ar3rgE-bNgEX50SSmhGK6ODAwFdI9Lz_aIKjvDcuEnq5Xoe6iuVIJboLvQzSV2xp0uzqBMpE_6rLoDNhC4Sx4gX_TEJShoCqY/s1100/image_2024-07-29_16-27-05.png

៥.ជួយឱ្យស្រកគីឡូ៖ ដោយសារតែម្ទេស មានសារធាតុ capsaicin ដែលជាសារធាតុក្ដៅ និងអាចដុតជាតិកាឡូរីក្នុងខ្លួនបានយ៉ាងឆាប់រហ័សអាចធ្វើឱ្យស្រកគីឡូ។ សម្រាប់អ្នកចង់ស្គមអាចសាកល្បងងាកមកញ៉ាំហឹរវិញ បើអ្នកជាមនុស្សដែលចូលចិត្តញ៉ាំហឹរទៀតគឺពិតជាល្អណាស់ ព្រោះមិនសូវភ័យរឿងឡើងគីឡូ៕

សម្តេចធីបតី ចេញវិធានការក្តៅឃាត់ខ្លួនក្មេងស្ទាវបង្ហោះម៉ូតូ និងដកហូតម៉ូតូទុក៣ខែ

0

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារតាមប្រព័ន្ធទំនាក់ទំនងសង្គម ដោយ ដាក់ចេញបទបញ្ជាពាក់ព័ន្ធនឹងការចាត់វិធានការចំពោះក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ។

សម្តេចធិបតីបានមានប្រសាសន៍ថា “ខ្ញុំសូមស្នើដល់សមត្ថកិច្ច ធ្វើការឃាត់ក្មេងស្ទាវបង្ហោះម៉ូតូ ដោយឃាត់យកម៉ូតូទុក៣ខែ សម្រាប់លើកទី១ និង៦ខែសម្រាប់ការបង្ហោះលើកទី២។ សម្រាប់ម៉ូតូទាំងនេះនឹងត្រូវរក្សាបានដោយត្រឹមត្រូវ មុននឹងប្រគល់ឱ្យសាមីខ្លួន ឬក្រុមគ្រួសារវិញ នៅពេលផុតការពិន័យរដ្ឋបាលនេះ”។

សម្តេចសង្កត់ធ្ងន់ថា៖”ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដើម្បីធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ”៕

តិចអត់ដឹងនៅប្រទេសកម្ពុជាយើង មានត្បូងប៉ុន្មានប្រភេទស្ថិតក្នុងខេត្តណាខ្លះ?

0

ជឿថាប្រិយមិត្តភាគច្រើនប្រហែលជាដឹងហើយថា ត្បូងដែលមានតម្លៃនៅប្រទេសកម្ពុជាយើងគឺស្ថិតក្នុងខេត្តប៉ៃលិន ប៉ុន្តែមិនដឹងថាមានប៉ុន្មានប្រភេទនោះទេ។ ទោះជាយ៉ាងណាក្រៅពីខេត្តប៉ៃលិន ក៏មានខេត្តខ្មែរចំនួន ៦ ផ្សេងទៀត ដែលមានផ្ទុកត្បូងមានតម្លៃជាច្រើនផងដែរក្នុងនោះមានខេត្តតាកែវ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី សុទ្ធតែជាខេត្តដែលសម្បូរទៅដោយត្បូង។ ជាការពិតណាស់ត្បូងគឺជាវត្ថុមានតម្លៃដែលមួយគ្រាប់តូចៗអាចលក់បានរហូតដល់រាប់រយដុល្លារឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKkZtSc_jWjCsXs8AtK0xnskEc9DmPTJww5PepvU0dU6zSYNWnN3j0RkNoIZegwXMrBU2CymGJWSVNDjOQ-Za_Yf3NLSzbiXEetGP5JsBOkTP17-jdLmwCoXV5BEgOecf8B__2R7ytohkokBho7vMPgaqetZOyvzp8jAdZzer2_ICLHvHnXeVhQWZzFfgp/s1023/image_2024-07-29_15-29-17.png

ដូច្នេះបើយោងតាមគេហទំព័រ Dhindley ត្បូងនៅប្រទេសកម្ពុជាយើងមានប្រមាណ ១១ ប្រភេទស្ថិតក្នុងខេត្តទាំង ៧ ក្នុងនោះត្បូងទទឹមពណ៌ក្រហមដែលស្ថិតក្នុងខេត្តប៉ៃលិនគឺមានតម្លៃជាងគេបំផុត។ ត្បូងទទឹមពណ៌ក្រហមមានពន្លឺភ្លឺច្បាស់ល្អ គឺជាត្បូងកម្រដែលមានគុណភាពខ្ពស់ ច្រើនរកឃើញពីបាតទន្លេជុំវិញខេត្តប៉ៃលិន គឺជាត្បូងដែលគេយកទៅធ្វើគ្រឿងអលង្ការដ៏មានតម្លៃបំផុត។ ក្រៅពីត្បូងទទឹមកម្ពុជាយើងក៏មានត្បូងកណ្តៀងផងដែរ ត្បូងកណ្តៀងជាធម្មតាមានពណ៌ខៀវ ផ្កាឈូក ស្វាយ លឿង បៃតង និងខ្មៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid1xjKvhOoViWfenQEm56sfWPu_sLY9wsSlYr4AOdYMGGTBP2VxhuTbyZvV8LLohGs2SbPBhYXDxXaBIwRRYgRtFgWpaeIoSkb7UCirbuCOi4yH9T4UlgMGxLm5mNJY74jE-w0IHHHk70LbnW2ZrOu60D63d4eDHrP7v9rv2CX539KQ02jA9oY-C5ErPBJ/s960/image_2024-07-29_15-30-49.png

ពួកវាច្រើនមានភាពរឹងស្រដៀងទៅនឹងត្បូងទទឹមដែរ ហើយក៏ជាជម្រើសដ៏ល្អសម្រាប់ការច្នៃត្បូងនេះដាក់ក្នុងសម្លៀកបំពាក់។ បន្ថែមពីនេះប្រទេសយើងក៏មានត្បូងហ្សីកុន ត្រូវបានគេរកឃើញនៅខេត្តរតនគិរី គឺជាត្បូងធម្មជាតិក្នុងចំណោមរ៉ែចំណាស់ជាងគេបំផុតនៅលើផែនដី។ ត្បូងហ្សីកុនច្រើនមានពណ៌ទឹកក្រូច និងត្នោតអមដោយពន្លឺភ្លឺត្រចះត្រចង់មានភាពស្រស់ស្អាតខ្លាំង ជាជម្រើសដ៏ល្អសម្រាប់ក្រវិល និងចិញ្ចៀន។ ក្រៅពីត្បូងដ៏អស្ចារ្យទាំងបីប្រភេទនេះ ប្រទេសយើងក៏មានថ្មគ្រីស្តាល់ ច្រើនរកឃើញនៅខេត្តកំពង់ធំ និងតាកែវ។ ថ្មគ្រីស្តាល់មានច្រើនពណ៌គឺលឿង ទឹកក្រូច ស្វាយ ខៀវ ដែលវាល្អសម្រាប់ការធ្វើជាគ្រឿងអលង្ការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfy3j_sPkXjLdUA9JQe9OpcJebIJe6N_NbkB46dOxvTV37Dx8GSUUi9w76WM5EfjagDCetMQ0SUq5k7LigcBcYhz1rD0HfOPydAQuohJY-knBpv_FkrK2ZjXIPIctPI4R2z6jV2AzouPivGragTGHcHryeKKBVSzdaRiwUPq3OpYwPkYY-nOxLIetOuAZm/s1024/image_2024-07-29_15-29-35.png

លើសពីនេះកម្ពុជាក៏មានត្បូងបៃតង (PERIDOT) ច្រើនរកឃើញក្នុងខេត្តមណ្ឌលគិរីក្បែរប្រទេសវៀតណាម។ ត្បូងនេះមានភាពទាក់ទាញ និងមានតម្លៃសមរម្យជាងគេ ជាជម្រើសដ៏ល្អសម្រាប់ក្រវិល និងចិញ្ចៀន។ ចំណែកត្បូងផ្សេងទៀតដូចជា TOPAZ, AGATE, GARNET, AQUAMARINE, Obsidian, និង Tektites សុទ្ធតែជាត្បូងមានតម្លៃទាំងអស់នៅក្នុងប្រទេសកម្ពុជាយើង ដែលវាច្រើនរកឃើញក្នុងខេត្តតាកែវ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង គឺជាត្បូងរ៉ែថ្មដែលមានច្រើនពណ៌ អមដោយពន្លឺភ្លឺចែងចាំង សុទ្ធតែជាប្រភេទត្បូងកម្រនៅលើផែនដី និងជាត្បូងដ៏មានតម្លៃ ដែលមានអាយុកាលរាប់សតវត្សមកហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilBPgSIZABr2uS1rLgDsjDFUpQzGDNsqYeF0FD4Fq5COyIDIAA3vb3RuDjmTEZF9GtPSiFU_POYYYhBd-OhGyshQQ6Ixge-sFPMtpDGsOj3pcU8xPP_A1Yi967FgPD9SpZspvb9TwUi7irEMaWq0iSTkk8Ob0yZCYkeYq94G5oc9DeDC21CLwYitHssVAb/s1280/image_2024-07-29_15-30-32.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfRebzyIjLPxj3VcEwlJN0nEXBTs5wFHVW0gZCecmsjWL2Fm8fjI-_2CNAMq0n2u0D_zTYm3Vr4LkdDCaflrk-Sd1dwdmAvsTZ9U_hmofGneMeTFrxh5PCHVE_LV7j95dk-gwhcLGDga1m4t2jYzqpnDYttPNfC2bhUH1a1syPNMIJqjuJroHLrEwqJQA/s960/image_2024-07-29_15-30-55.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyQZKeNJfV1uLcUItBvxqjJXlOBKCiSjT1zwPzK3SlQCI_3jZMcTZkhagjl5U24jaENBjNpkm3bLbbx17z2z98enZqu50V8FQAINV9rVfw09stawxspFSdZiO6qaqNE5wFyqzXRS8C9X2dw_TJ6t03EbhLjrFo4KGJaXTEgLIgfdUToWUkpsrqDzRt7FTX/s960/image_2024-07-29_15-31-04.png

ក្តៅៗ! រកឃើញឧទ្ធម្ភាចក្រយោធា​ ដែលធ្លាក់ហើយ

0

ក្រោយប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ កម្លាំងចម្រុះបានរកឃើញឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ។

ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ដោយឡែកចំពោះនាវិកចំនួន២នាក់ ដែលនៅលើឧទ្ធម្ភាចក្រនោះ មិនទាន់ត្រូវប្រភពច្បាស់លាស់ ឬក្រសួងការពារជាតិចេញមុខមកបញ្ជាក់ថាបានបាត់បង់ជីវិត ឬក៏យ៉ាងមិចនៅឡើយនោះទេ៕

ពីឆ្កែរូបអាក្រ.ក់ ទទួលការស្អ.ប់ខ្ពើ.ម ក្លាយជាតារាឆ្កែដ៏ល្បីល្បាញលំដាប់ពិភពលោក

0

ប្រទេសអង់គ្លេស ៖ ឆ្កែញីឈ្មោះ ផេកគី ដែលធ្លាប់ទទួលបានពានជាឆ្កែមានរូបរាងអាក្រក់បំផុតនៅប្រទេសអង់គ្លេស បានក្លាយជាតារាឆ្កែកំពូលដ៏ល្បីល្បាញលំដាប់ពិភពលោក និងដើរលើកម្រាលព្រំពណ៌ក្រហមផងដែរ ក្រោយពីឆ្កែផេកគី បានសម្តែងជាឆ្កែឈ្មោះ Dogpool ក្នុងខ្សែភាពយន្តរឿង Deadpool & Wolverine ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGbbt-kbl7J01Z8TFhpYYVcvmpHxhJ3rUsbnPtiX1WaygyZOgiuCGckGS-x_AVnJG7rc9vL8uvr7hy3OZWAHStARQPd5Ria3bE-1uCMAdOKcbpAc6-Eclcv2_1ZeAhWC_i1pDCmtcyBPiVPGvayO5uOxnom_RCnZvQeuHPa3hZMUWIS8HymfOUf120BuQq/s857/image_2024-07-29_14-15-43.png

ភាពយន្តខ្នាតធំរឿង «Deadpool & Wolverine» បានចាក់បញ្ចាំងចាប់ពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តែងដោយលោក Ryan Reynolds និងលោក Hugh Jackman ។ រីឯតួសម្តែងផ្សេងទៀតដែលល្បីល្បាញក្នុងសាច់រឿងនេះ គឺកូនឆ្កែតូច Dogpool ហើយនៅគ្រប់ឈុតឆាកក្នុងរឿង គឺកូនឆ្កែតូចបានធ្វើឱ្យអ្នកទស្សនាសើច និងញញឹមជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmE-Z1yo2N7H81-V-I54OIdh2RmdgxFXHhyphenhyphenCfcFo5Ey7zGjWqvrYZeWFCcJ2Wo1ulCkSnTcuzj7ZRFpE6qB8ZK4Q08OVDhFnOAfsOIBu5Ob9oetKlGb9_dmAuLNkpHhHnSXJZD2j2F_Sdz8nFkxiizn8YrF_4LbMXLznVGtbJICXHgHMK50DAY5BkfPCBT/s800/image_2024-07-29_14-15-56.png

ហេតុនេះ វាធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមសួរថា តើកូនឆ្កែតូច Dogpool ពិតប្រាកដ មកពីខាងណាវិញ? ចម្លើយ គឺកូនឆ្កែតូច Dogpool សម្តែងដោយឆ្កែ ផេកគី (Peggy) មានអាយុ៦ឆ្នាំ ដែលជាឆ្កែមានរូបរាងអាក្រក់បំផុតនៅប្រទេសអង់គ្លេស ។ ខ្លួនរបស់ឆ្កែផេកគី ស្ទើរតែគ្មានរោមទេ លើកលែងតែរោមនៅលើមុខ និងត្រចៀករបស់វា ហើយមនុស្សគ្រប់គ្នានឹងបានឃើញ ផេកគី លាអណ្តែតចេញក្រៅគ្រប់ពេលវេលាទាំងអស់ ។

កាលពីឆ្នាំ២០២៣ ផេកគី បានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ឆ្កែមានរូបរាងអាក្រក់បំផុត ដែលរៀបចំឡើងដោយក្រុមហ៊ុនបោះពុម្ពរូបថតឈ្មោះ ParrotPrint ។ ពេលនោះ ផេកគី ទទួលបានជ័យជម្នះជាផ្លូវការថា «ឆ្កែមានរូបរាងអាក្រក់បំផុតនៅប្រទេសអង់គ្លេស» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDgqBBlJEuLDlL6vy699ON8OsYZHbNRTQU2RUhyy4iG1IXSDIn4cTM-HU6iHqysjMMmUvcpWvqZCl1uqA_JlF6t_UZcxzIIu3yJIVeLJdOJhwniQ8JLlfoL8s37ruhu52hXUlMEVeBlvJCdjVr1JJPGWq3mzpuCjXlwXkXffJvtrz4r4YhJD5ZxOBwItRB/s750/image_2024-07-29_14-16-03.png

ក្រោយពីទទួលបានពានរង្វាន់ជាឆ្កែរូបអាក្រក់បំផុតនៅអង់គ្លេស Holly Middleton ជាម្ចាស់របស់ ផេកគី បាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយថា ៖ «បើទោះជាមនុស្សខ្លះមើលឃើញថា ផេកគី មានមុខមាត់ខុសប្លែកពីឆ្កែផ្សេងទៀត និងពុំគួរឱ្យចូលចិត្តក្តី ប៉ុន្តែផេកគី អាចដណ្តើមបានពានរង្វាន់ជាឆ្កែរូបអាក្រក់នៅអង់គ្លេស ។ ខ្ញុំគិតថា វាជាឆ្កែស្អាតទាំងផ្នែកខាងក្នុង និងខាងក្រៅ» ។

បន្ទាប់ពីផេកគី ទទួលបានពានរង្វាន់ជាឆ្កែមានរូបអាក្រក់បំផុត ផេកគី ក៏ត្រូវបានគេជ្រើសរើសឱ្យមកសម្តែងក្នុងភាពយន្តរឿង «Deadpool & Wolverine» ដោយសម្តែងជាឆ្កែឈ្មោះ Dogpool ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC8S-nq1U4Oz6fiogvW9ssNz7InJUoHAgpoHdM0953WlU_v4g2iW3EsvZej-8MHXn8tZifw8cZG0Xm8EmFTK9e94-roKvOH9LUENaNVyJ9kGtV2E9WFZ8MM7sFsqcex4xuP730ExHbC2P-GGvtM5KvXJpwRSYjveHXRk7TOFuYGIhQOX20Y9iI4VaPtssh/s1024/image_2024-07-29_14-16-16.png

ចំណែកលោក Ryan Reynolds តួសម្តែងសំខាន់ក្នុងរឿងនេះ បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថា ៖ «មូលហេតុដែលធ្វើឱ្យទស្សនជនចូលចិត្ត ផេកគី យ៉ាងខ្លាំង ដោយសារ ផេកគី ធ្វើអារម្មណ៍ដូចសត្វរបស់ Wade Wilson (តួឯកក្នុងភាពយន្ត)» ។

កាលពីសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០២៤ ឆ្កែផេកគី ថែមទាំងបានដើរនៅលើកម្រាលព្រំក្រហម ក្នុងសម្លៀកបំពាក់យ៉ាងស្រស់ស្អាតជាមួយលោក Ryan Reynolds និងលោក Hugh Jackman ទៀតផង ។ លើសពីនេះ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា ផេកគី ក៏បានចូលរួមក្នុងការចាក់បញ្ចាំងភាពយន្តនៅអង់គ្លេសផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLHIcrWGowtqhDoa5PkoekUPvGEImKb2F7K8k-NLA90ls8R687xWZ2Aa3P63W8zi_4ZC9wIC591GfOcy-qsij2X3D4uUezy9gjjfxVFvJ9wPOIQj_ZdHMwcB_XEk7cx3776Ix8LMsO37MoXLgEnuH7Fin5MUayp6mEBOZYVv0mEcGqsm34dynG5EsbMSPG/s780/image_2024-07-29_14-16-41.png

ឡូយអស់ស្ទះ! ជាមួយម៉ាស៊ីនបោក និងសម្ងួតទ្វារចំហៀង AI ជំនាន់ថ្មីរបស់សាមសុង!

0

លើកនេះ បើមិនថ្មី…មិនប្លែក…មិនអស្ចារ្យ…មិនមែនសាមសុង នោះទេ! ដូចនេះ ត្រូវតាមឱ្យទាន់សម័យបច្ចេកវិទ្យាឆ្លាតវៃ AI…! ហើយថ្មីៗនេះ ក្រុមហ៊ុន សាមសុង បាន ប្រកាសបញ្ចេញផលិតផលថ្មីៗជាច្រើនដែលបំពាក់ជាមួយមុខងារ AI មានដូចជា៖
ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ទូរទស្សន៏ និងម៉ាស៊ីនត្រជាក់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwbhd6kkV4m1GiCH3GsOtMP_1sSBlJoFtxWyoLJVacAgK1U8XCcUmKGQ1CNrHCpe5CAmyN2WGP1_2fVLimWwn3NeQA7-wyArAKOn6ghE59eo3vzdcT6YwkrNo8Vryvf3lXvxL-KGMUKR1OC0eexPOEzNA7qUKXdbQOp9ZhBnj8YlcBc19_Kq4R-LxpyUX9/s4240/DSC07065.jpg

ជាក់ស្ដែងសាមសុង បានរៀបចំពិធីសម្ពោធ “ការរស់នៅតាមបែបយុគសម័យថ្មី ជាមួយសាមសុង AI” និងពិធីស្វាគមន៍ កញ្ញា ស៊ីន យូប៊ីន ជាអ្នកតំណាងផលិតផលអេឡិកត្រូនិក របស់សាមសុង ផងដែរ។ ក្នុងនោះដែរ មានការអញ្ចើញចូលរូមយ៉ាងអធិកអធមពីសំណាក់
គណៈគ្រប់គ្រងរបស់ ក្រុមហ៊ុនសាមសុង អាជីវករបោះដុំ និងលក់រាយគ្រឿងបរិក្ខារអេឡិកត្រូនិកសាមសុង ទូទាំងប្រទេស និងអ្នកសារព័ត៌មានមកពីច្រើនស្ថាប័នក្រោមបរិយាកាសដ៏រំភើបរីករាយ និងក្តីសោមនស្សរីករាយ និងស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅសណ្ឋាគារ សាន់ & មូន រីវើសាយ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbS84_IpE92XcycRCWWE98hCFFrP2Z3fW00lrYEA8-wGOCbWsaRN7FNZEj1kHoM3mC8lJ7mUzhWJd26cTSKI-oqhTQBnm550NzlrqnTx8h54xsO8bF20g4G8EePzPOkLtD07ql_Arua0kuVFDb4ESwuWhgidK4nBguCcWHLjZnkYTqNW9MDUiqC4EbhrVI/s4240/DSC07093.jpg

ទន្ទឹមនឹងកម្មវិធីដ៏សប្បាយរីករាយនេះ ក្រុមហ៊ុន សាមសុង បានធ្វើការប្រកាសបញ្ចេញនូវម៉ាស៊ីនបោក និងសម្ងួតទ្វារចំហៀងជំនាន់ថ្មី ដែលបានបន្ថែមមុខងារ AI ឆ្លាតវៃ ដែលបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ បោកសម្អាតបានស្អាត ក្លិនក្រអូបជាប់បានយូរ សន្សំសំចៃទឹកភ្លើងបានច្រើន និងចំណេញពេលវេលាថែមទៀតផង។

ហើយទាំងនេះ គឺជាមុខងារដ៏ល្អឥតខ្ចោះ ថ្មីសន្លាងមិនធ្លាប់មានដែលបំពាក់លើម៉ាស៊ីនបោក និងសម្ងួតទ្វារចំហៀង Samsung AI ជំនាន់ថ្មី៖

1. មុខងារ AI Wash & Dry:
– បំពាក់មុខងារ Sensor ពិសេសៗដូចជា:
. Sensor ថ្លឹងទម្ងន់សម្លៀកបំពាក់
. Sensor វាស់កម្រិតទឹក
. Sensor ឆែកមើលប្រភេទសាច់ក្រណាត់
. Sensor ចាប់យកចំណុចប្រឡាក់របស់ខោអាវ
. Sensor វាស់កម្រិតសាប៊ូទឹក
. Sensor គណនាភាពសើមរបស់សម្លៀកបំពាក់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOCOGC5b05y8JOIaXcJ2A0k3lx4hn9p-xx5kCEyRgcXUWrRA9YlV-AsP9yzg3XtGQwgLE8DqRlYlc_kvYNAuK7l3LOzMC7ud1UwzoSfgV6ycPEBNI8_TdOg7iuCCKhpKR9kKXaoSz3MK4AF-cAS1m4oElOyBjRqHgLUt5HjqUcgRhz5-wR0OWMcrVagukM/s600/image_readtop_2024_151451_17091726965850133.jpg

2. មុខងារ AI EcoBubble:
– បំបែកពពុះសាប៊ូច្រើនជាងមុន និងកម្ចាត់ជាតិកខ្វក់បានស្អាតជាងមុនដល់ 24%
– សន្សំសំចៃភ្លើងដល់ទៅ 70% និងរក្សាសាច់ក្រណាត់បានល្អជាងមុនដល់ទៅ 45.5%

3. មុខងារ Auto Dispense:
– ប្រព័ន្ធគណនាធ្វើការកំណត់ទឹកសាប៊ូ និងទឹកក្រអូបដោយស័្វយប្រវត្តិប្រើប្រាស់បានរហូតដល់រយ:ពេល 1ខែ

4. មុខងារ Quick Drive:
– បោកសម្លៀកបំពាក់បានលឿនជាងមុន និងកាត់បន្ថយពេលវេលាដល់ 50%
– ល្បឿនបង្វិលធុងលឿន កម្លាំងទឹកខ្លាំង
– បង្កើតពពុះសាប៊ូកាន់តែច្រើន និងបោកជ្រះស្អាតល្អ

5. មុខងារ Digital Inverter Technology
– ម៉ូទ័រ Digital Inverter មានភាពធន់ខ្ពស់
– សន្សំសំចៃភ្លើង សំឡេងស្ងាត់ និងធានារហូតដល់ 20ឆ្នាំ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZEvbsGPkUQwsg0SVCScBQNWznBNoeIa7XbBHMcDlUX6w-pi3ea3GZFcylcNFXPcrCnnC_oo9NBlGoGzRALsCGTNyq6_mOiTZpovy9H3jc-hXO5bafvC-yBPN6Jsjfo81aiNv2ktbIIEY9gtkYDpYgvTMpGKleXiKCfdsetVxaCP8DR4ZK0LVc4i2CMnlW/s4240/DSC07054.jpg
អ្វីដែលកាន់តែពិសេស បំពាក់មកជាមួយមុខងារ SmartThings នៅលើស្មាតហ្វូន អាចត្រួតពិនិត្យ និងគ្រប់គ្រងម៉ាស៊ីនពីចម្ងាយបានគ្រប់ពេល គ្រប់ទីកន្លែង។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បន្ថែមដែរថា “យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការបញ្ចេញម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AI ជំនាន់ថ្មីរបស់យើងនេះ នឹងជួយលើកកម្ពស់ការរស់នៅ និងផ្ដល់ភាពងាយស្រួល ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មាន នៃការប្រើប្រាស់បច្ចេកវិទ្យា AI ថ្មីដ៏ឆ្លាតវៃ។ ឆ្លៀតក្នុងឱកាសនេះ ក៏សូមថ្លែងអំណរគុណចំពោះភាពស្មោះស្ម័គ្រ និងភាពជឿជាក់របស់បណ្ដាដៃគូពាណិកម្ម ម្ចាស់អាជីវកម្ម និងតំណាងចែកចាយ បោះដុំ និងលក់រាយទាំងអស់ ហើយភាពជោគជ័យនៅថ្ងៃនេះ គឺបានមកពីការគាំទ្ររបស់អស់លោកលោកស្រី ជាពិសេស អតិថិជនជាទីស្រលាញ់របស់សាមសុង”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHNh716ahHR9vtPLwwCTv-6vUH9-6Voa6RChigji17uG7kw7YmZxSOzapt666GP9qW4kYsFu3TiE4IFnjCvfjtCyzDD63e83l-F7PCEvZj0_vlF_h7AXBfPS8Mwj3v7Qw1KT__DuzWZE82GCcIjxTDTTiN9OoSOXekAwKGa1RIHfFwAAOWBKz4V1d8yLym/s4240/DSC07062.jpg

ជាចុងបញ្ចប់ ក្រុមហ៊ុនសាមសុង ប្ដេជ្ញាបន្តខិតខំដុសខាត់សមត្ថភាពឱ្យកាន់តែខ្លាំងបន្ថែមទៀតលើការផលិតគ្រប់ផលិតផលរបស់ខ្លួន ធ្វើយ៉ាងណាឱ្យអតិថិជន ព្រមទាំងអាជីវករទាំងអស់ទទួលនូវបទពិសោធន៍ថ្មីៗ ភាពទាន់សម័យដែលមិនធ្លាប់មាននៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃដ៏សម្បូរបែបពីផលិតផលរបស់សាមសុង។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

ប៉ិបស៊ី រៀបចំព្រឹត្តការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ PEPSI INTO THE NEW ERA កក្រើកផ្សារទំនើប អ៊ីអន ម៉ល មានជ័យ

0

ភ្នំពេញ៖ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ភេសជ្ជៈ ប៉ិបស៊ី បាននាំយកព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល នោះគឺ ការប្រគំតន្ត្រីដ៏អស្ចារ្យ PEPSI INTO THE NEW ERA ដែលមិនធ្លាប់មានពីមុនមក ដើម្បីអបអរនៃការដាក់បង្ហាញរូបរាងនៃរចនាប័ទ្មម៉ាកសញ្ញាថ្មីរបស់ ប៉ិបស៊ី រសជាតិជាប់ចិត្ត នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលធ្វើឱ្យអ្នកចូលរួមទស្សនា ស្រែកហ៊ោអបអរកក្រើកពេញឆាកតន្ត្រីលំដាប់ឌីជីថលដ៏ទំនើប ដែលរៀបចំនៅក្នុងផ្សារទំនើបដ៏ធំ អ៊ីអន ម៉ល មានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvCTpTT3EKEZvtgYBwPYqeTLJ3SL24s4Gmuq3iozxFRI3sVDrwqqEBBxylMnB0p3FFQOVx1imvE5OouADyO368tln4u8GKgovPv05F0KA0qT17PZXdYGfeHo8fs1_CaYB6JKePRxTJcM3Y3cMDjHR5-31LSEalHSxuzwNhTAdmUFeoiIHwiY-lhzF9pqxq/s6000/PEPSI-8.jpg
លោក Akira Nopakunkajorn នាយកទីផ្សារជាន់ខ្ពស់ របស់ក្រុមហ៊ុន Cambrew LTD បានឱ្យដឹងថា «ភេសជ្ជៈ Pepsi ជាផលិតផលអន្តរជាតិល្បីល្បាញមានទូតសុឆន្ទៈគឺ BABY MONSTER ជាក្រុមចម្រៀង K-pop ដែលកំពុងល្បីខ្លាំងក្នុង យុគ្គរបស់យុវ័យសម័យថ្មី (Gen-Z) ដូច្នេះហើយភេសជ្ជៈ Pepsi បានរៀបចំការប្រគំតន្រ្តីដ៏រំភើបនេះ ក្រៅពីបង្ហាញ ប៉ិបស៊ី រចនាប័ទ្មថ្មីនៅក្នុងទីផ្សារប្រទេសកម្ពុជា យើងក៏ចង់ដើម្បីបង្កើនទំនាក់ទំនងក៏ដូចជាផ្សាភ្ជាប់ អតិថិជនជំនាន់ថ្មីនេះ តាមរយៈការប្រគំតន្រ្តីដែលមានតារាចម្រៀង បរទេសលំដាប់អន្តរជាតិ និងតារាចម្រៀងខ្មែរល្បីៗ ក្នុងចំណោមស្រទាប់យុវវ័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJs4upLCqAOaGRvdTK3IlPbxdeWsrLjMoj5PLyrW1gmNfoucA_H4DKAIDt6KaCu-X18aAWWYniao3ZC4mm8mcjbjp4kJP7qkQIgoMmU1iHJClcGNBM7AXWyI5YLEutZFNO5bNEliRCR10MSVMpy4iqrL_NfXrY8sGQiOy_Y_0fxZwRbUJ9F_FAH-fc9yyA/s4240/DSC07054%20(2).jpg
លោកបានបន្តថា «ឈានចូលយុគសម័យថ្មី ជាមួយការផ្លាស់ប្តូរកំប៉ុងថ្មីឱ្យកាន់តែទាន់សម័យ តែរសជាតិនៅតែឆ្ងាញ់ Pepsi Cambodia ដើម្បីផ្សាភ្ជាប់ជាមួយអតិថិជនគោលដៅ មិនត្រឹមតែនៅក្នុងទីក្រុងភ្នំពេញទេ ពោលគឺខាងមុខនេះនឹងមានកម្មវិធី យុទ្ធនាការ ប្លែក ថ្មីៗ ដែលនឹងផ្តល់ជូនដល់អតិថិជនយើងនៅទូទាំងប្រទេសកម្ពុជាតែម្តង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgraMj5XFfHyKfrTB3Z8UOJEs_ngllvbDvfyVojlEUD9hiyt9I8niq_Rvh1-wYqwl6i6MEGuFDvQiMJyhqc4FSDhz8rQLhgVsUQcdxuzSZK76tYuyl-1HkVKwhiO7jPN49kQW84xG8hdlp-XPrUACytBdGDR3USRaE2GVNH9FYDvYO-MQ5rY2b-3exQriFi/s6000/PEPSI-166.jpgព្រឹត្តិការណ៍ការប្រគំតន្ត្រី PEPSI INTO THE NEW ERA បានធ្វើឱ្យអ្នកចូលរួមស្រែកហ៊ោហើយហ៊ោទៀត ហ៊ោមិនខ្លាចឈឺបំពង់ក ហ៊ោស្របពេលបេះដូងលោតក្នុងចង្វាក់តែមួយ ខណៈដែលបង្ហាញវត្តមានតារាចម្រៀងម្តងមួយៗដ៏គួរឱ្យកន្ត្រាក់អារម្មណ៍ នោះគឺ វត្តមានតារាចម្រៀងស្រស់សង្ហា មិនសូវវចេះវោហារ និងមានប្រជាប្រិយភាពខ្លាំងមកពីប្រទេសថៃ THE TOYS រួមទាំងតារាចម្រៀងរូបសង្ហាសម្បូរហ្វេនៗស្រលាញ់គាំទ្រគឺ លោក នីកូ រួមជាមួយកញ្ញា ជេន បាក់យ៉ុង ណាវីត សម្បត្តិ ផានិត និងពិធីករសម្បូរវោហារសព្ទ ដេវីត និងកញ្ញា កាម៉ុនរ៉ាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkCLVsgFw8WAUMVx-wdeH0i4fe4UVKY8_-VFEZn-CTppMABFpeW5f5TzV-h47mAsHmyOm1Sw9cni1o2N-7lDTO4r1uReb8VqWsvNgY9dy9NI5KcW2Y7u_lOnud9wV1zB7C_H90H1SIhZhacKrHEeJf8SrekYhLU62GhY99y2mpTO2typ86YS0qzstacrKI/s6000/PEPSI-130.jpgចំណែកលោក នីកូ តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា និងជាទូតសុឆន្ទៈរបស់ ប៉ិបស៊ី កម្ពុជា ថ្លែងថា លោកពិតជារំភើប ក្រោយបានឃើញ ភេសជ្ជៈ ប៉ិបស៊ី បង្ហាញរូបរាងនៃរចនាប័ទ្មម៉ាកសញ្ញាថ្មី ដែលនេះអាចនិយាយបានវាជាការវិវឌ្ឍឱ្យកាន់តែទាន់សម័យ ទំនើប រូបរាងស្អាតហើយជាពិសេសស័ក្តសមជាមួយយុវវ័យនាពេលបច្ចុប្បន្ន ហើយអតិថិជនច្បាស់ជាសប្បាយចិត្តចំពោះការផ្លាស់ប្តូររូបរាងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxlL4HRT22Xpqyzx6RIanQLMFQQrov56UtCn2ejFcJPFxgxW_39yHmrj_bjglH2Wm8CxMl92HVC61wvNaHhoGfVlleehky3fj917_AiowoHHcGGZtIT_hc-QmPzFdKSWvCj6SeDz1eprHJiuL5IzU5q6z6GWZJBHcrNCMjxIhpqdQTa8tt3bFIpG0VcROB/s4240/DSC07705.jpgក្នុងនាមតំណាងឱ្យតារាចម្រៀងកម្ពុជាដែលបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល របស់ ប៉ិបស៊ី លោកពិតជាមានមោទនភាព និងអរគុណដល់អ្នកគាំទ្រដ៏ច្រើនលើសលុបដែលបានចូលរួមទស្សនា និងគាំទ្រដល់សិល្បករ សិល្បការិនី ដែលបានសម្តែងនារាត្រីដ៍អស្ចារ្យរបស់ ប៉ិបស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOXl1pyPMZZzGC22VzKh6CUnuoaaTCQbrQYYDraGNs4QX_QC99pGqZmFY87NQI7jvzwTY1SFnNEX-_O2vno3nRBoUVLyMIophuV79QoX2c2faKsBKMyUQz9wny80S4HxQk09qpTaGZYOHpPKcA-Dw4DK64Pssjv0U_qCc4GunSRBbmw4G6lYgbZUx2mzwi/s6000/PEPSI-27.jpgនេះជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ល្អមួយរបស់ ប៉ិបស៊ី ដែលបានបង្កើតនូវសមិទ្ធផលថ្មីប្រចាំឆ្នាំ ដែលនាំយកនូវព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល ធ្វើឱ្យអ្នកចូលរួមទស្សនាផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់លើផេកផ្លូវការ Pepsi Cambodia ទទួលបាននូវបទពិសោធន៍ពោរពេញដោយភាពរំភើបរីករាយ ទឹកមុខញញឹម រីករាយ ជាមួយនឹងការពិសាទឹកក្រូចប៉ិបស៊ី រសជាតិជាប់ចិត្ត សើចហ៊ោសប្បាយៗ គ្រប់វិនាទី តាំងពីពេលបើកឆាកប្រគំតន្ត្រីដ៏រំភើប រហូតដល់បិទឆាកតន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj42CkfQjkt8riwRhJSRXZKLtyDFBHAR7lYRIM0Ny5JVLB4-xXZAg2F0bbm_r2fahsAu68-EKrlGRAsKqVfQevXPeAghnrkH0gc2TDMLILluSaOvQcDhpVejtyJ677C8Hz47vrsBh57YCai01QPF58pLAnfT3Npv3sXPXgEdfLz5LN75adE33tHRZQFcxOX/s6000/PEPSI-169.jpg កាន់តែអស្ចារ្យ កម្មវិធីក៏មានការប្រកួតរាំ Batter Up Dance Cover Contest ដោយបានរកឃើញក្រុមកំពូលទាំង ៣ ក្រុមក្នុងចំណោមក្រុមរាំ ដែលមានទេពកោសល្យជាច្រើនក្រុម ដើម្បីឡើងមកសម្តែងផ្ទាល់ដើម្បីស្វែងរកក្រុម Top 1 រួមទាំងការប្រគល់រង្វាន់ពីអ្នកតំណាងក្រុមហ៊ុន ប៉ិបស៊ី នៅថ្ងៃកម្មវិធីនោះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJw3gFJwD50BMkmxCxejAX6tiXLlwqhZEr9XjBfzdHQRfhg9T14YfLlzRMIDGiCrKdUoath9_HU1XjRKyDmx-NaKUcexJRluh4FJ7x89dnaQXE1hyuJqLI5yBKT25SyxsXaE_r3yoe32XK66mQiprhEQgKfuxxA8vVuw3wsWTx9ONkxprnP-vH7B6z2IHU/s6000/PEPSI-106.jpgជាមួយគ្នានោះ ក៏ឃើញមានយុវជនចូលរួមបន្លឺឡើងនិយាយក្នុងក្រុមមិត្តភក្តិរបស់ពួកគេថា «សប្បាយមែន ប៉ិបស៊ី មិនដឹងពេលណាមាន Concert អ៊ែមៗចឹងទៀត ដឹងតែកក់ទុកសំបុត្រ VIP តែម្តង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGwBec9y26YVl5COA5pwdDG44eIWpvJ950DkBFksksadXKh7zs2z6OAIKV15FiZsqpYZmUvvsp8oQMHi-cUI23icIbz5yOoLa54xEp3pZ8eRTA3wHDKvVKPY6JwJAMY-Bit78Fp_39TzGe_cn5q8GL91mqJG0tfL_gRdHewW98f_QHvrqKWd4GCwm6_vgc/s6000/PEPSI-69.jpgសូមបញ្ជាក់ដែរថា ភេសជ្ជៈ Pepsi ជាផលិតផលស្ថិតនៅក្រោមក្រុមហ៊ុន Cambrew LTD ដែលរោងចក្រធំបំផុតនៅក្នុងខេត្តព្រះសីហនុ ដែលមានទីតាំងប្រភពទឹកស្អាត ស័ក្តិសមផលិតភេសជ្ជៈបំផុតជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យ ហើយនេះជាមូលហេតុធ្វើឱ្យ Pepsi រីកចម្រើន និងទទួលបានការចូលចិត្តពិសាយ៉ាងខ្លាំងពីអតិថិជនគ្រប់វ័យ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcqgxesbGct2QNtE41eKyVHUXAK0i-5VDhpoK1yTz5Y709VsBxKvkP4987wEoKfDvSwr7-wDLl2qjGV4lSruaujJtBZCt-0gHiryOKKaSuXK9tW4RSo43M7FduMWDQLprZoyxBUpY6E7xZ1hrl4LxfD13uR2Rb99pc2cRD3cCb1qS7zfIeXKaI3BJEW9g_/s6000/PEPSI-35.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR5aFg13Q7Os9jJJhbs2KEyy_k7lD6ljV5XjoetDwpgkpHmN8on1aXaYsi8P08DArdNmOMZu2-dzE-GUEoc7tK4PWYaDHXHC734AP-dm6Ab5y2xYlCtdYVqTjPubBSCHC925-r-bXYnCgc0ZiDr6pjn8gUgJI-yQ_Dh8-iw4jl79eUJCDLNNa63Btbhy-h/s6000/PEPSI-134.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFKrUJw3OF1XJZGToYehmPMoSBZdPf7ZyZDSFKabx-V41WHpiFb0J5Buk3IftB9EZJv-L9Y0YgmJUs2yGN0temigrdK0C_JjSB8WkcmTSRnQGBYgDYIjTlKIU69reeZPDSP-mA3uIHJIcpbmoCteF9QkBy5tM1IgfKOwoMNLOehLCvucY9kfPzms-_XaHQ/s6000/PEPSI-31.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOB48VuIfrTlNmmCOVjwcaiImECCQJgiuZlAyej2aZ1QKVK7quO7VbgAHTR6KV8bgLxMGsENHr977EJP_f0WwlrTiyofDlQvJDmHFEakya658nJswml37HVIfZCjoBsoXWMhX-QXlMzIcShwEHie0LuZt6ISC2UDWaWj3xojZD1GTGIHllxckZfdIAe8Bz/s6000/PEPSI-2.jpg

បឹងដ៏ស្រស់ស្អាតមួយនេះ ជាប់ឈ្មោះជាបឹងដែលគ្រោះ.ថ្នាក់បំផុតក្នុងលោក

0

បឹង Kivu គឺជាបឹងដ៏ធំសម្បើមមួយក្នុងចំណោមបឹងធំៗទាំងអស់នៅលើពិភពលោកដែលមានទេសភាពស្រស់ស្អាត ប៉ុន្តែបឹងនេះក៏ជាប់ឈ្មោះជាបឹងដែលគ្រោះ.ថ្នាក់បំផុតក្នុងលោកផងដែរ ដោយសារវាពោរពេញទៅដោយកាបូនឌីអុកស៊ីត (CO2) និងមេតាននៅក្នុងទឹកយ៉ាងជ្រៅដែលងាយនឹងផ្ទុះ។ បឹង Kivu ស្ថិតនៅសាធារណរដ្ឋកុងហ្គោនៃទ្វីបអាហ្រ្វិក បច្ចុប្បន្នកំពុងគំរាមកំហែងដល់ជីវិតមនុស្ស ២ លាននាក់ដែលរស់នៅជុំវិញបឹង។ ប្រសិនបើតំបន់នោះមានការរញ្ជួយដី បឹងនឹងផ្ទុះបណ្តាលឱ្យមនុស្សរាប់លាននាក់បាត់.បង់ជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt-6YbBZsD0Xr9QmsGsxAckBGZ6GCvMCjerhHJGNrXu9d7vZTgDC2gvDOUtE8ozKiuuKOaVzeDTvPEIT-P0m1oKfNkvyLmePERcC_ecDVcsEQVRdc2y_MWskX6b7CEJnhsd9J5TA918vsow12m5V9CwKRiVP_eNFanrADfx8Jmt43_Us2ANZqo2p5yuQ9F/s1004/photo_2024-07-29_13-16-28.jpg

ក្រៅពីបឹង Kivu ក៏មានបឹងពីរផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិកផងដែរ ដែលបឹងទាំងពីរនេះមានសមាសធាតុគីមីគ្រោះ.ថ្នាក់ខ្លាំងធ្លាប់ផ្ទុះក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ដែលបានសម្លាប់មនុស្សសរុបជិត ១,៨០០ នាក់និងសត្វរាប់ពាន់ក្បាល ។ បឹង Kivu មានប្រវែង ៩០ គីឡូម៉ែត្រ ទទឹង ៥០ គីឡូម៉ែត្រ និងជម្រៅ ៤៧៥ ម៉ែត្រដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រហែល ២,៧០០ គីឡូម៉ែត្រការ៉េ។ បឹងនេះមានរចនាសម្ព័ន្ធស្រទាប់ខុសពីធម្មតា ដោយមានតែកំពូលទឹក ៦០ ម៉ែត្រលាយគ្នាជាប្រចាំ ស្រទាប់ខាងក្រោមនៃទឹកតែងតែនៅទ្រឹង នេះបើយោងតាមការស្រាវរបស់លោក Sergei Katsev សាស្ត្រាចារ្យផ្នែករូបវិទ្យា និងភូមិសាស្ត្រគីមីនៅសាកលវិទ្យាល័យ Minnesota Duluth ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2__3ZUsjd-DFeiAP1iPwk86dlIlZBw0ekb4926_5cBi1Xcz48cw7FSkKTzNm-T2MOaREtraGeXgppHd7XZSQQ5SDDZyrKAsZrhr6pazM1snmj2-i5tO0UJeiGEZJ84lxz3SPtv6ABxdeu6yPKp09X4PJU-XsH8e27GNLqkrNcUZ3KzO9xqHK202G8_hPM/s1500/image_2024-07-29_13-54-17.png

នៅក្នុងទឹកបឹង Kivu មានផ្ទុកឧស្ម័នកាបូនិក និងមេតានដែលកកកុញនៅបាតជម្រៅជាង ២៦០ ម៉ែត្រ។ នេះធ្វើឱ្យបឹងពោរពេញទៅដោយឧស្ម័នអ៊ីដ្រូសែនស៊ុលហ្វីត ពីជម្រៅជ្រៅក្នុងសំបកផែនដី ជាហេតុធ្វើឱ្យកម្រិតខ្ពស់នៃកាបូនឌីអុកស៊ីត និងមេតាននៅក្នុងទឹកផ្ទុះយ៉ាងលឿននៅតាមតំបន់លំនៅដ្ឋានដែលមានប្រជាជនរស់នៅច្រើនកុះករ។ យោងតាមលោក Philip Morkel វិស្វករ និងជាស្ថាបនិកក្រុមហ៊ុន Hydragas Energy ដែលជាក្រុមហ៊ុនកាណាដា បាននិយាយថា នៅពេលផ្ទុះបឹងនឹងអាចបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំចំនួន ៥% នៃពិភពលោកក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXkT_BDGn6lijdPqaTOCKbG2ku5FO17dleaINjo20hfKIf8im_z_8stHV-cEW4W7dOSNnhBclKyYYdDAviWAmg_50S8fd8vPxBuowIaBA_pptoTjHJeHdiKgijvaI1qti16_w9FV74tyEB4_SFZ4jAwJCwGZP2E_LPCFxiFp8o1PuWJD_NHvxxmd-3FMvK/s1420/image_2024-07-29_13-55-31.png

ដូច្នេះអត្រាមរណភាពពីការផ្ទុះបែបនេះនឹងធំសម្បើមដែលបណ្តាលឱ្យប្រជាជនប្រហែល ២ លាននាក់រស់នៅលើច្រាំងនៃបឹង Kivu ស្លាប់ក្នុងរយៈពេលមួយនាទី។ ហេតុនេះការប៉ាន់ប្រមាណហានិភ័យនៃការផ្ទុះគឺមានកត្តាជាច្រើនដែលមិនអាចទាយទុកជាមុនបាន ជាហេតុធ្វើឱ្យបឹង Kivu ត្រូវបានគេដាក់ឈ្មោះថាជាបឹងដ៏គ្រោះ.ថ្នាក់បំផុតក្នុងលោក។ ទោះជាយ៉ាងណាសព្វថ្ងៃនេះអ្នកវិទ្យាសាស្ត្រកំពុងចាប់ផ្តើមជីកយករ៉ែមេតាន ដោយមានគោលបំណងកាត់បន្ថយហានិភ័យនៃការផ្ទុះ ខណៈពេលដែលវាក៏អាចផ្តល់ថាមពលដល់បណ្តាញអគ្គិសនីរបស់ប្រទេសផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh25rCtZZaMbsxQAX6p3KX0FDhdBNEVA9-bfWhB-eUz9Twdyjqybhi8zgAgwjdGqL7le2MaqnKHmHITZ7ZPA3GQ7SQyJIomHVc8WOVHTKk80wAURfF1WPGqXl9-Uu2Ocqz4LnZWyFfSu0f0mDwx0VjdvYEjpA1hZEhj7UPFOooBJnhgsEb3McTgoxtVEcJH/s2000/image_2024-07-29_13-57-36.png

ការប្រើប្រាស់ចានផលិតពីកាកអំពៅជាជម្រើសថ្មីជំនួសផ្លាស្ទិកនៅឥណ្ឌា

0

ប្រទេសឥណ្ឌា ៖ ប្រទេសឥណ្ឌាបានដំាំអំពៅយ៉ាងច្រើនសម្រាប់ផលិតស្ករនាំចេញទៅក្រៅប្រទេស និងទទួលបានចំណូលជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ប៉ុន្តែឥណ្ឌាគ្មានវិធីកម្ចា.ត់ កាកអំពៅយ៉ាងច្រើនមហាសាលឡើយ ក្រោយពីការផលិតស្កររួច ។ ថ្ងៃនេះ សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកអំពីអាជីវកម្មរបស់ជនជាតិឥណ្ឌាម្នាក់ដែលមានគំនិតថ្មី គឺយកកាកអំពៅមកផលិតជាចានប្រើប្រាស់ជំនួសចានផ្លាស្ទិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKWRX6q0RsVX3dFnIfTHGEYKv33VRZbhbmTekanNOrsZ30x_nLeRgUymn2ccCdtYzqmUUTtGyJnG84-jhIe_GSgOEL3V7eon9a1w1Hdyaw1-vaU6Y6p1Cdjm6DlESWe4SXvx_6dcz5qtxRY_dv9dddV0oD6bJ2F1lZQu15jIDVRgm3V7fL6TnleFkK3V46/s1200/image_2024-07-29_13-42-10.png

កាកអំពៅគរដូចភ្នំទាំងនេះ គឺបានប្រមូលពីកន្លែងរោងចក្រចម្រាញ់យកទឹកអំពៅ ឬយកស្ករចេញពីអំពៅ ។ ក្នុង១ឆ្នាំៗ ប្រទេសឥណ្ឌាបានដំាំអំពៅច្រើនបំផុត ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក និងអាចផលិតស្ករនាំចេញទៅក្រៅប្រទេសស្មើជាង១០លានតោនក្នុង១ឆ្នាំ ។ កាលពីឆ្នាំ២០២០ ឥណ្ឌាបានផលិតស្ករលក់រហូតដល់២៥លានតោនឯណោះ ។

ហេតុនេះ វាធ្វើឱ្យមានកាកសំណល់អំពៅរាប់លានតោននៅប្រទេសឥណ្ឌា ក្រោយពីការបញ្ជូនអំពៅទៅក្នុងរោងចក្រផលិតស្ករ ។ តាមធម្មតា កាកសំណល់អំពៅកើតឡើងពីការផលិតស្ករ ត្រូវបានគេយកទៅដុតដើម្បីធ្វើជាថាមពលអគ្គិសនី ប៉ុន្តែលោក វេកព្រីសាណាក់ នាយកក្រុមហ៊ុនមួយនៅឥណ្ឌា មានគំនិតថ្មីលើសពីនេះ គឺលោកបានយកកាកអំពៅយ៉ាងច្រើនមកប្រើប្រាស់ឡើងវិញឱ្យក្លាយជាប្រយោជន៍ខ្ពស់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFq9iHNkw0hX4btlLD6zGYBlF2D0Ow7P4R6FZM4J_Iu1Nmk-y1NKrrGqeA2h2A9xXloRR2eaCK8KsnBB6IK7mDdRalsYX9tIpQ9Jv7BS-IENNCZMyB3GOj_Qjvr_zTdg0uwaqphUoyL4EMqUPOZivgeOV1yBhhw6ODsfixo3f0NUYU8PrFfTfsZpxMfTUn/s1500/image_2024-07-29_13-42-45.png

វាជាការបន្តអាជីវកម្មពីឪពុក-ម្តាយរបស់លោក ដែលធ្លាប់យកកាកអំពៅមកកែច្នៃធ្វើជាក្រដាស ។ លោកបានប្រមូលកាកអំពៅទាំងនេះមកផលិតជាសម្ភារៈប្រើប្រាស់ផ្សេងៗ ដូចជា ៖ ចានបាយ និងចានសម្ល ហើយលោកនៅតែបន្តអាជីវកម្មរបស់ក្រុមគ្រួសារលោក ដោយផ្តោតចម្បងលើការការពារបរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6bzSokaGuHVx75i50VlD8bYcK_noyQRaE5Nn8vyKo7sueqEgu-Ee_c2NxpTIepcQs0e4M18kB9o4EvRiVTYGXpaniY3Q3_mNpBXDMxMvQoSumm5Wt2wzxKOmygE3KvhNA0ea2ChQg5FHT9tndrtubFLefb8y1jmiOStsczXaWkENDFDfehIQi0OXF7e-b/s2560/image_2024-07-29_13-42-55.png

លោក វេកព្រីសាណាក់ បានចំណាយពេលសាកល្បងអស់ជាច្រើនឆ្នាំ ដើម្បីយកកាកអំពៅមកផលិតជាចានបាយ, ចានសម្ល និងថាសដាក់អាហារ ក្នុងគោលបំណងប្រើប្រាស់សម្ភារៈទាំងនេះឱ្យមានប្រយោជន៍ដូចផ្លាស្ទិក ។ ក្រៅពីនេះ ដំណើរផលិតសម្ភារៈប្រើប្រាស់ទាំងអស់ គឺពុំប៉ះពាល់បរិស្ថានឡើយ ដោយសារពុំប្រើប្រាស់សារធាតុគីមី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5tOyavKb4ZDDmrKTod7U_l6KjJz0tyFf0NYJML5Sugvy-PJ7ViAjQ3g_Hw_ZqyKxCN6yy7f2ShvhEKY_oI01Y5vd4nX8xt2uLly6G3CezzNnHO2NZZ7n-SyC79rrBJY8cGkcJadDMtF6YbnF5hArxikA6aIgBY51hNzeQOy9JA8CCmzOAbt5VVIpVqeVd/s1664/image_2024-07-29_13-44-05.png

លោកនិយាយថា ការប្រើប្រាស់សម្ភារៈពីកាកអំពៅ គឺជាជម្រើសថ្មីសម្រាប់អតិថិជន និងភោជនីយដ្ឋានដែលមានគំនិតស្រឡាញ់បរិស្ថានដូចរូបលោក គឺកាត់បន្ថយ និងឈប់ប្រើប្រាស់ផលិតផលផ្លាស្ទិក ពីព្រោះសំរាមបានក្លាយជាបញ្ហាយ៉ាងធំរបស់ឥណ្ឌា ។ តម្លៃថាសដាក់ម្ហូបអាហារផលិតពីកាកអំពៅ គឺស្មើនឹង១០រូពី និងថ្លៃជាងចានផ្លាស្ទិក ចំនួន២រូពី ប៉ុន្តែអតិថិជនពេញនិយមប្រើប្រាស់សម្ភារៈពុំប៉ះពាល់បរិស្ថានទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIlqo9mgztm8goobar2kiq0UXjLHczk-EdSDw-yULfCKzf1E2ZSkykOX8rO1zO450oVNMqkr4IIy3ZqE3TgpJEcbfd2xgO2Ylgpeot3TZ4NBiGTey6zl6ECjTmdD6ObJZOOrZb59ZKCPrO3Gizt7tPBrQmYLUTnJlffIxd99_spqUpWSeFvR88_Uz1yAN4/s800/image_2024-07-29_13-44-12.png

ចាប់តាំងពីក្រុមហ៊ុននេះលក់សម្ភារៈផលិតពីកាកអំពៅមកឃើញថា មានភោជនីយដ្ឋានទូទាំងប្រទេសឥណ្ឌា រហូតដល់ជាង៣ពាន់កន្លែង កុម្ម៉ង់ទិញសម្ភារៈទាំងនេះ ។ ប៉ុន្តែចំនួនការកុម្ម៉ង់ទិញបានធ្លាក់ចុះក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត កន្លងមក ។ ទោះយ៉ាងណា វាពុំបានធ្វើឱ្យលោក វេកព្រីសាណាក់ បោះបង់ការព្យាយាមឡើយ ផ្ទុយទៅវិញ លោកនៅតែបន្តអាជីវកម្មនេះ និងលក់សម្ភារៈតាមអនឡាញ ៕