លើកនេះ បើមិនថ្មី…មិនប្លែក…មិនអស្ចារ្យ…មិនមែនសាមសុង នោះទេ! ដូចនេះ ត្រូវតាមឱ្យទាន់សម័យបច្ចេកវិទ្យាឆ្លាតវៃ AI…! ហើយថ្មីៗនេះ ក្រុមហ៊ុន សាមសុង បាន ប្រកាសបញ្ចេញផលិតផលថ្មីៗជាច្រើនដែលបំពាក់ជាមួយមុខងារ AI មានដូចជា៖
ម៉ាស៊ីនបោកសម្លៀកបំពាក់ ទូទឹកកក ទូរទស្សន៏ និងម៉ាស៊ីនត្រជាក់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwbhd6kkV4m1GiCH3GsOtMP_1sSBlJoFtxWyoLJVacAgK1U8XCcUmKGQ1CNrHCpe5CAmyN2WGP1_2fVLimWwn3NeQA7-wyArAKOn6ghE59eo3vzdcT6YwkrNo8Vryvf3lXvxL-KGMUKR1OC0eexPOEzNA7qUKXdbQOp9ZhBnj8YlcBc19_Kq4R-LxpyUX9/s4240/DSC07065.jpg

ជាក់ស្ដែងសាមសុង បានរៀបចំពិធីសម្ពោធ “ការរស់នៅតាមបែបយុគសម័យថ្មី ជាមួយសាមសុង AI” និងពិធីស្វាគមន៍ កញ្ញា ស៊ីន យូប៊ីន ជាអ្នកតំណាងផលិតផលអេឡិកត្រូនិក របស់សាមសុង ផងដែរ។ ក្នុងនោះដែរ មានការអញ្ចើញចូលរូមយ៉ាងអធិកអធមពីសំណាក់
គណៈគ្រប់គ្រងរបស់ ក្រុមហ៊ុនសាមសុង អាជីវករបោះដុំ និងលក់រាយគ្រឿងបរិក្ខារអេឡិកត្រូនិកសាមសុង ទូទាំងប្រទេស និងអ្នកសារព័ត៌មានមកពីច្រើនស្ថាប័នក្រោមបរិយាកាសដ៏រំភើបរីករាយ និងក្តីសោមនស្សរីករាយ និងស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅសណ្ឋាគារ សាន់ & មូន រីវើសាយ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbS84_IpE92XcycRCWWE98hCFFrP2Z3fW00lrYEA8-wGOCbWsaRN7FNZEj1kHoM3mC8lJ7mUzhWJd26cTSKI-oqhTQBnm550NzlrqnTx8h54xsO8bF20g4G8EePzPOkLtD07ql_Arua0kuVFDb4ESwuWhgidK4nBguCcWHLjZnkYTqNW9MDUiqC4EbhrVI/s4240/DSC07093.jpg

ទន្ទឹមនឹងកម្មវិធីដ៏សប្បាយរីករាយនេះ ក្រុមហ៊ុន សាមសុង បានធ្វើការប្រកាសបញ្ចេញនូវម៉ាស៊ីនបោក និងសម្ងួតទ្វារចំហៀងជំនាន់ថ្មី ដែលបានបន្ថែមមុខងារ AI ឆ្លាតវៃ ដែលបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ បោកសម្អាតបានស្អាត ក្លិនក្រអូបជាប់បានយូរ សន្សំសំចៃទឹកភ្លើងបានច្រើន និងចំណេញពេលវេលាថែមទៀតផង។

ហើយទាំងនេះ គឺជាមុខងារដ៏ល្អឥតខ្ចោះ ថ្មីសន្លាងមិនធ្លាប់មានដែលបំពាក់លើម៉ាស៊ីនបោក និងសម្ងួតទ្វារចំហៀង Samsung AI ជំនាន់ថ្មី៖

1. មុខងារ AI Wash & Dry:
– បំពាក់មុខងារ Sensor ពិសេសៗដូចជា:
. Sensor ថ្លឹងទម្ងន់សម្លៀកបំពាក់
. Sensor វាស់កម្រិតទឹក
. Sensor ឆែកមើលប្រភេទសាច់ក្រណាត់
. Sensor ចាប់យកចំណុចប្រឡាក់របស់ខោអាវ
. Sensor វាស់កម្រិតសាប៊ូទឹក
. Sensor គណនាភាពសើមរបស់សម្លៀកបំពាក់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOCOGC5b05y8JOIaXcJ2A0k3lx4hn9p-xx5kCEyRgcXUWrRA9YlV-AsP9yzg3XtGQwgLE8DqRlYlc_kvYNAuK7l3LOzMC7ud1UwzoSfgV6ycPEBNI8_TdOg7iuCCKhpKR9kKXaoSz3MK4AF-cAS1m4oElOyBjRqHgLUt5HjqUcgRhz5-wR0OWMcrVagukM/s600/image_readtop_2024_151451_17091726965850133.jpg

2. មុខងារ AI EcoBubble:
– បំបែកពពុះសាប៊ូច្រើនជាងមុន និងកម្ចាត់ជាតិកខ្វក់បានស្អាតជាងមុនដល់ 24%
– សន្សំសំចៃភ្លើងដល់ទៅ 70% និងរក្សាសាច់ក្រណាត់បានល្អជាងមុនដល់ទៅ 45.5%

3. មុខងារ Auto Dispense:
– ប្រព័ន្ធគណនាធ្វើការកំណត់ទឹកសាប៊ូ និងទឹកក្រអូបដោយស័្វយប្រវត្តិប្រើប្រាស់បានរហូតដល់រយ:ពេល 1ខែ

4. មុខងារ Quick Drive:
– បោកសម្លៀកបំពាក់បានលឿនជាងមុន និងកាត់បន្ថយពេលវេលាដល់ 50%
– ល្បឿនបង្វិលធុងលឿន កម្លាំងទឹកខ្លាំង
– បង្កើតពពុះសាប៊ូកាន់តែច្រើន និងបោកជ្រះស្អាតល្អ

5. មុខងារ Digital Inverter Technology
– ម៉ូទ័រ Digital Inverter មានភាពធន់ខ្ពស់
– សន្សំសំចៃភ្លើង សំឡេងស្ងាត់ និងធានារហូតដល់ 20ឆ្នាំ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZEvbsGPkUQwsg0SVCScBQNWznBNoeIa7XbBHMcDlUX6w-pi3ea3GZFcylcNFXPcrCnnC_oo9NBlGoGzRALsCGTNyq6_mOiTZpovy9H3jc-hXO5bafvC-yBPN6Jsjfo81aiNv2ktbIIEY9gtkYDpYgvTMpGKleXiKCfdsetVxaCP8DR4ZK0LVc4i2CMnlW/s4240/DSC07054.jpg
អ្វីដែលកាន់តែពិសេស បំពាក់មកជាមួយមុខងារ SmartThings នៅលើស្មាតហ្វូន អាចត្រួតពិនិត្យ និងគ្រប់គ្រងម៉ាស៊ីនពីចម្ងាយបានគ្រប់ពេល គ្រប់ទីកន្លែង។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង សាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍បន្ថែមដែរថា “យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការបញ្ចេញម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AI ជំនាន់ថ្មីរបស់យើងនេះ នឹងជួយលើកកម្ពស់ការរស់នៅ និងផ្ដល់ភាពងាយស្រួល ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មាន នៃការប្រើប្រាស់បច្ចេកវិទ្យា AI ថ្មីដ៏ឆ្លាតវៃ។ ឆ្លៀតក្នុងឱកាសនេះ ក៏សូមថ្លែងអំណរគុណចំពោះភាពស្មោះស្ម័គ្រ និងភាពជឿជាក់របស់បណ្ដាដៃគូពាណិកម្ម ម្ចាស់អាជីវកម្ម និងតំណាងចែកចាយ បោះដុំ និងលក់រាយទាំងអស់ ហើយភាពជោគជ័យនៅថ្ងៃនេះ គឺបានមកពីការគាំទ្ររបស់អស់លោកលោកស្រី ជាពិសេស អតិថិជនជាទីស្រលាញ់របស់សាមសុង”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHNh716ahHR9vtPLwwCTv-6vUH9-6Voa6RChigji17uG7kw7YmZxSOzapt666GP9qW4kYsFu3TiE4IFnjCvfjtCyzDD63e83l-F7PCEvZj0_vlF_h7AXBfPS8Mwj3v7Qw1KT__DuzWZE82GCcIjxTDTTiN9OoSOXekAwKGa1RIHfFwAAOWBKz4V1d8yLym/s4240/DSC07062.jpg

ជាចុងបញ្ចប់ ក្រុមហ៊ុនសាមសុង ប្ដេជ្ញាបន្តខិតខំដុសខាត់សមត្ថភាពឱ្យកាន់តែខ្លាំងបន្ថែមទៀតលើការផលិតគ្រប់ផលិតផលរបស់ខ្លួន ធ្វើយ៉ាងណាឱ្យអតិថិជន ព្រមទាំងអាជីវករទាំងអស់ទទួលនូវបទពិសោធន៍ថ្មីៗ ភាពទាន់សម័យដែលមិនធ្លាប់មាននៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃដ៏សម្បូរបែបពីផលិតផលរបស់សាមសុង។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!