ភ្នំពេញ៖ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៤ ភេសជ្ជៈ ប៉ិបស៊ី បាននាំយកព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល នោះគឺ ការប្រគំតន្ត្រីដ៏អស្ចារ្យ PEPSI INTO THE NEW ERA ដែលមិនធ្លាប់មានពីមុនមក ដើម្បីអបអរនៃការដាក់បង្ហាញរូបរាងនៃរចនាប័ទ្មម៉ាកសញ្ញាថ្មីរបស់ ប៉ិបស៊ី រសជាតិជាប់ចិត្ត នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលធ្វើឱ្យអ្នកចូលរួមទស្សនា ស្រែកហ៊ោអបអរកក្រើកពេញឆាកតន្ត្រីលំដាប់ឌីជីថលដ៏ទំនើប ដែលរៀបចំនៅក្នុងផ្សារទំនើបដ៏ធំ អ៊ីអន ម៉ល មានជ័យ។
លោក Akira Nopakunkajorn នាយកទីផ្សារជាន់ខ្ពស់ របស់ក្រុមហ៊ុន Cambrew LTD បានឱ្យដឹងថា «ភេសជ្ជៈ Pepsi ជាផលិតផលអន្តរជាតិល្បីល្បាញមានទូតសុឆន្ទៈគឺ BABY MONSTER ជាក្រុមចម្រៀង K-pop ដែលកំពុងល្បីខ្លាំងក្នុង យុគ្គរបស់យុវ័យសម័យថ្មី (Gen-Z) ដូច្នេះហើយភេសជ្ជៈ Pepsi បានរៀបចំការប្រគំតន្រ្តីដ៏រំភើបនេះ ក្រៅពីបង្ហាញ ប៉ិបស៊ី រចនាប័ទ្មថ្មីនៅក្នុងទីផ្សារប្រទេសកម្ពុជា យើងក៏ចង់ដើម្បីបង្កើនទំនាក់ទំនងក៏ដូចជាផ្សាភ្ជាប់ អតិថិជនជំនាន់ថ្មីនេះ តាមរយៈការប្រគំតន្រ្តីដែលមានតារាចម្រៀង បរទេសលំដាប់អន្តរជាតិ និងតារាចម្រៀងខ្មែរល្បីៗ ក្នុងចំណោមស្រទាប់យុវវ័យ»។
លោកបានបន្តថា «ឈានចូលយុគសម័យថ្មី ជាមួយការផ្លាស់ប្តូរកំប៉ុងថ្មីឱ្យកាន់តែទាន់សម័យ តែរសជាតិនៅតែឆ្ងាញ់ Pepsi Cambodia ដើម្បីផ្សាភ្ជាប់ជាមួយអតិថិជនគោលដៅ មិនត្រឹមតែនៅក្នុងទីក្រុងភ្នំពេញទេ ពោលគឺខាងមុខនេះនឹងមានកម្មវិធី យុទ្ធនាការ ប្លែក ថ្មីៗ ដែលនឹងផ្តល់ជូនដល់អតិថិជនយើងនៅទូទាំងប្រទេសកម្ពុជាតែម្តង»។ព្រឹត្តិការណ៍ការប្រគំតន្ត្រី PEPSI INTO THE NEW ERA បានធ្វើឱ្យអ្នកចូលរួមស្រែកហ៊ោហើយហ៊ោទៀត ហ៊ោមិនខ្លាចឈឺបំពង់ក ហ៊ោស្របពេលបេះដូងលោតក្នុងចង្វាក់តែមួយ ខណៈដែលបង្ហាញវត្តមានតារាចម្រៀងម្តងមួយៗដ៏គួរឱ្យកន្ត្រាក់អារម្មណ៍ នោះគឺ វត្តមានតារាចម្រៀងស្រស់សង្ហា មិនសូវវចេះវោហារ និងមានប្រជាប្រិយភាពខ្លាំងមកពីប្រទេសថៃ THE TOYS រួមទាំងតារាចម្រៀងរូបសង្ហាសម្បូរហ្វេនៗស្រលាញ់គាំទ្រគឺ លោក នីកូ រួមជាមួយកញ្ញា ជេន បាក់យ៉ុង ណាវីត សម្បត្តិ ផានិត និងពិធីករសម្បូរវោហារសព្ទ ដេវីត និងកញ្ញា កាម៉ុនរ៉ាត់។
ចំណែកលោក នីកូ តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា និងជាទូតសុឆន្ទៈរបស់ ប៉ិបស៊ី កម្ពុជា ថ្លែងថា លោកពិតជារំភើប ក្រោយបានឃើញ ភេសជ្ជៈ ប៉ិបស៊ី បង្ហាញរូបរាងនៃរចនាប័ទ្មម៉ាកសញ្ញាថ្មី ដែលនេះអាចនិយាយបានវាជាការវិវឌ្ឍឱ្យកាន់តែទាន់សម័យ ទំនើប រូបរាងស្អាតហើយជាពិសេសស័ក្តសមជាមួយយុវវ័យនាពេលបច្ចុប្បន្ន ហើយអតិថិជនច្បាស់ជាសប្បាយចិត្តចំពោះការផ្លាស់ប្តូររូបរាងនេះ។
ក្នុងនាមតំណាងឱ្យតារាចម្រៀងកម្ពុជាដែលបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល របស់ ប៉ិបស៊ី លោកពិតជាមានមោទនភាព និងអរគុណដល់អ្នកគាំទ្រដ៏ច្រើនលើសលុបដែលបានចូលរួមទស្សនា និងគាំទ្រដល់សិល្បករ សិល្បការិនី ដែលបានសម្តែងនារាត្រីដ៍អស្ចារ្យរបស់ ប៉ិបស៊ី។
នេះជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ល្អមួយរបស់ ប៉ិបស៊ី ដែលបានបង្កើតនូវសមិទ្ធផលថ្មីប្រចាំឆ្នាំ ដែលនាំយកនូវព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ឌីជីថល ធ្វើឱ្យអ្នកចូលរួមទស្សនាផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់លើផេកផ្លូវការ Pepsi Cambodia ទទួលបាននូវបទពិសោធន៍ពោរពេញដោយភាពរំភើបរីករាយ ទឹកមុខញញឹម រីករាយ ជាមួយនឹងការពិសាទឹកក្រូចប៉ិបស៊ី រសជាតិជាប់ចិត្ត សើចហ៊ោសប្បាយៗ គ្រប់វិនាទី តាំងពីពេលបើកឆាកប្រគំតន្ត្រីដ៏រំភើប រហូតដល់បិទឆាកតន្ត្រី។
កាន់តែអស្ចារ្យ កម្មវិធីក៏មានការប្រកួតរាំ Batter Up Dance Cover Contest ដោយបានរកឃើញក្រុមកំពូលទាំង ៣ ក្រុមក្នុងចំណោមក្រុមរាំ ដែលមានទេពកោសល្យជាច្រើនក្រុម ដើម្បីឡើងមកសម្តែងផ្ទាល់ដើម្បីស្វែងរកក្រុម Top 1 រួមទាំងការប្រគល់រង្វាន់ពីអ្នកតំណាងក្រុមហ៊ុន ប៉ិបស៊ី នៅថ្ងៃកម្មវិធីនោះតែម្តង។
ជាមួយគ្នានោះ ក៏ឃើញមានយុវជនចូលរួមបន្លឺឡើងនិយាយក្នុងក្រុមមិត្តភក្តិរបស់ពួកគេថា «សប្បាយមែន ប៉ិបស៊ី មិនដឹងពេលណាមាន Concert អ៊ែមៗចឹងទៀត ដឹងតែកក់ទុកសំបុត្រ VIP តែម្តង»។
សូមបញ្ជាក់ដែរថា ភេសជ្ជៈ Pepsi ជាផលិតផលស្ថិតនៅក្រោមក្រុមហ៊ុន Cambrew LTD ដែលរោងចក្រធំបំផុតនៅក្នុងខេត្តព្រះសីហនុ ដែលមានទីតាំងប្រភពទឹកស្អាត ស័ក្តិសមផលិតភេសជ្ជៈបំផុតជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យ ហើយនេះជាមូលហេតុធ្វើឱ្យ Pepsi រីកចម្រើន និងទទួលបានការចូលចិត្តពិសាយ៉ាងខ្លាំងពីអតិថិជនគ្រប់វ័យ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ៕
Home ព័ត៌មានសេដ្ឋកិច្ច