បន្ទាប់ពីដឹកនាំកងទ័ពបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាជាបន្តបន្ទាប់កាលពីឆ្នាំ២០២៥ អតីតមេបញ្ជាការយោធភូមិភាគ២ លោក Boonsin Padklang នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ប្រកាសថា ខ្លួននឹងសាងផ្នួសរយៈពេល៣ខែ ដើម្បីឧទ្ទិសកុសលផលបុណ្យឱ្យកងទ័ព និងពលរដ្ឋថៃ ដែលបានបាត់បង់ជីវិ.តក្នុងសង្គ្រា.មកន្លងមក ។ ការពិត អតីតមេបញ្ជាការយោធភូមិភាគ២របស់ថៃរូបនេះ ចង់បួសដើម្បីជម្រះបាបកម្មជាប់ខ្លួនប៉ុណ្ណោះ បន្ទាប់ពីកសាងអំពើអាក្រ.ក់ច្រើនពេក ។
អតីតមេបញ្ជាការយោធភូមិភាគ២ លោក Boonsin ដែលល្បីល្បាញខាងបង្កសង្គ្រា.មឈានពានទឹកដីកម្ពុជា បានបញ្ជាក់ទៅកាន់ពលរដ្ឋថៃនៅថ្ងៃទី២៨ ខែមេសា ថា ខ្លួននឹងសាងផ្នួសរយៈពេល៣ខែ ដើម្បីឧទ្ទិសកុសលដល់កងទ័ព និងពលរដ្ឋថៃ ដែលស្លាប់ក្នុងសង្គ្រាមជាមួយកម្ពុជា ចំនួន២លើកកន្លងមក ។ ពិធីសាងផ្នួសនឹងរៀបចំឡើងយ៉ាងសាមញ្ញ ហើយបន្ទាប់ពីបួសរួច ខ្លួននឹងតាំងចិត្តប្រតិបត្តិធម៌ រៀនធម៌វិន័យ និងរស់នៅក្រោមឱវាទប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា ។
តាមការចុះផ្សាយរបស់សារព័ត៌មាននានានៅប្រទេសថៃ លោក Boonsin ដែលបច្ចុប្បន្ន ជាទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពជើងគោក និយាយថា ខ្លួនបានក្រាបបង្គំព្រះចៅអធិការវត្តមួយកន្លែងនៅខេត្តកាឡាក់ស៊ីន កាលពីថ្ងៃទី២៦ ខែមេសា កន្លងមក និងតាំងចិត្តសាងផ្នួសរយៈពេល៣ខែ ដើម្បីឧទ្ទិសកុសលដល់កងទ័ព និងពលរដ្ឋថៃ ដែលស្លាប់ក្នុងសង្គ្រាម ។
តើការសាងផ្នួសពិតជាអាចជួយលុបលាងអំពើបាបរបស់អតីតមេបញ្ជាការយោធភូមិភាគ២ថៃរូបនេះដែរឬទេ? បន្ទាប់ពីបុគ្គលនេះបានបង្កសង្គ្រាមជាមួយកម្ពុជា ហើយនៅសុខៗ ស្រាប់តែទៅបួសជម្រះអំពើបាប ។ វាគួរឱ្យអស់សំណើចណាស់ ដែលប្រទេសថៃមានបុគ្គលបែបនេះ ហើយត្រូវបានព្រះមហាក្សត្រលើកតម្កើងជាអង្គរក្សពិសេសចាំផ្តល់យោបល់ឱ្យព្រះអង្គពីការបញ្ជាកងទ័ព ។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ភារកិច្ចជាមេបញ្ជាការយោធភូមិភាគ២ របស់ថៃ លោក Boonsin បានទទួលតួនាទីថ្មីមួយទៀតជាអង្គរក្សពិសេសរបស់ព្រះមហាក្សត្រថៃកាលពីខែកញ្ញា ឆ្នាំ២០២៥ ដែលមានតួនាទីណែនាំពីយុទ្ធសាស្ត្រការពារប្រទេស ផ្តល់នូវបទពិសោធន៍ពង្រឹងសន្តិសុខរបស់កងទ័ព និងផ្តល់យោបល់ទៅព្រះមហាក្សត្រថៃអំពីការចេញបទបញ្ជាកងទ័ព ប្រសិនបើមានការអញ្ជើញ ។.jpg)
អតីតមេបញ្ជាការយោធភូមិភាគ២រូបនេះ ត្រូវបានចាត់ទុកគឺជាអ្នកនាំភ្លើងសង្គ្រាមចូលប្រទេសថៃ និងជាជនបង្កឱ្យមានការផ្ទុះអាវុធទ្រង់ទ្រាយធំរវាងកម្ពុជា-ថៃកន្លងមក ហើយជាជនមិនកោតខ្លាចច្បាប់អន្តរជាតិ ។ លើសពីនេះ ក៏ធ្លាប់ប្រឆាំងនឹងរដ្ឋាភិបាលថៃដែលបញ្ជាឱ្យឈប់បាញ់ក្នុងអំឡុងពេលធ្វើសង្គ្រាមកាលពីខែកក្កដា ឆ្នាំ២០២៥ ៕










