Home ព័ត៌មានអន្តរជាតិ ថៃស្នើឲ្យកម្ពុជាបញ្ឈប់«សង្រ្គាមពាក្យសម្ដី»លើវេទិការអន្តរជាតិ បើចង់បន្តទំនាក់ទំនងទៅមុខជាមួយគ្នា

ថៃស្នើឲ្យកម្ពុជាបញ្ឈប់«សង្រ្គាមពាក្យសម្ដី»លើវេទិការអន្តរជាតិ បើចង់បន្តទំនាក់ទំនងទៅមុខជាមួយគ្នា

89
0

និយាយមិនឈ្នះគេបែរជាចង់មកខ្ទប់មាត់គេលែងឲ្យនិយាយ! រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានចេញមកផ្ដល់បទសម្ភាសន៍ទាំងយប់ ដោយបង្ហាញការស្នើសុំលាយឡំនឹងការគំរា.មមកកាន់កម្ពុជា ឲ្យបញ្ឈប់ការធ្វើសេចក្ដីថ្លែងការណ៍វា.យប្រ.ហារថៃលើវេទិកាអន្តរជាតិតទៅទៀត ប្រសិនបើកម្ពុជានៅចង់បន្តទំនាក់ទំនងទៅមុខក្នុងបរិយាកាសល្អជាមួយថៃ។ តើថៃខ្លាចខូចទំនាក់ទំនងទ្វេភាគី ឬខ្លាចបាក់មុខលើឆាកអន្តរជាតិឲ្យប្រាកដ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiWo8nmckdN0rcijn9OlT8EsxdIN7bDvDkbthVI4iZ6OLuoLRPJd_LnnuADTh5X795x_gCtub8WisoyMoJe-opn25emS6EPUabM9R6d5Gk10T4reSwuL7ha9drLRPExp0VGSyciulT6PhxU1QFqhB7FDhf5b7Y1so2SNmJmw75xh6LgDslvtJtTMJo5Ho/s2048/684136977_1366955002127444_531673921752802809_n.jpg

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃនៅយប់ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានលើកឡើងថា ប្រទេសថៃនៅតែមានការព្រួយបារម្ភចំពោះសេចក្តីថ្លែងការណ៍របស់កម្ពុជានៅលើវេទិកាអន្តរជាតិ ដែលបានចោទប្រកាន់ថៃថាឈ្លានពានទឹកដីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilP4V7JfV2LUVXdLFnB9i8zfiHePJ7s1qxaVXHbB9QU26olQG9UBLgbi-24SspqcG5S8SoC-VItgxd9e8jvSwew50RaxIhxT26sFRITTsDx4Ol3LZ7_lqf5LHgoKTx-2Asr8Cf8zXD_XzUTJEku9prxE2uxE7aq5DMxRrJRI-jTmwYgW7P-wT1I9uQZ08/s1280/photo_2026-04-28_10-44-33%20(2).jpg

លោក Sihasak បានបន្តថា បទឈប់បា.ញ់រវាងកម្ពុជា-ថៃ បានចូលជាធរមានរួចហើយ ដូច្នេះ«សង្គ្រាមពាក្យសម្តី» តាមរយៈសេចក្ដីថ្លែងការណ៍ក៏គួរតែបញ្ឈប់ផងដែរ ជាពិសេសនៅលើវេទិការអន្តរជាតិតែម្តង ប្រសិនបើភាគីកម្ពុជានៅចង់បន្តទំនាក់ទំនងទៅមុខជាមួយនឹងថៃក្នុងការបង្កើតបរិយាកាសល្អជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUF_izXjMZ0rGyclHZP9nvy3O7-2A3VYogBgwiy39eoGGbx8FU9km0V5m0AvzJpJChbIcXu13UQjBnHYcUUBriAYZAQhZnSUpt7wuY_6tQ58Su1Zr9i4X-oJCDJnZf8ISG_HIxG3n7Qty08UTtzi4WDBnEib4s5vrx0BHXQ1AHyqC4-iKIT3BpvEUcoj4/s2048/682943811_1366955168794094_4379714065211354963_n.jpg

និយាយដល់ការបង្កើតបរិយាកាសល្អដើម្បីពិភាក្សាគ្នា នៅពេលអ្នកកាសែតសួរនាំដល់រឿងកិច្ចប្រជុំ (JBC) ដែលថៃចេះតែពន្យាពេលម្ដងហើយម្ដងទៀតនោះ, លោក Sihasak បែរជាឆ្លើយតបថា «លោកមិនអាចទទួលយកបានឡើយ ដោយសារតែលោកបានបញ្ជាក់រួចមកហើយថា ប្រទេសថៃមិនទាន់ឆ្លងកាត់ដំណើរការផ្ទៃក្នុងរួចរាល់នៅឡើយទេ ដោយកន្លងមក ភាគីកម្ពុជាបានប្រកាសថ្ងៃប្រជុំ (JBC) ភ្លាមៗពេក ជាហេតុធ្វើឱ្យថៃ មិនបានត្រៀមខ្លួនទាន់ពេល និងមិនបានដឹងជាមុន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC9Wuox3sBGBKp3LmkK81lvu2gv2cUJCIlLQHxpl_BceBmh0G9DTW-nInK_nKBZRs_oPJ3YMYoafmvMQYl5b-2G2LSFDVvgWPo0-HGsIoYd5FDcUMM_MTQo3WMdLoqu330UTDyFkYo0RcnxgB6l-O1J4pIXpDw1Xy_cjS6MQBxivejUxCNgOko8Fi_QB0/s1280/photo_2026-04-28_10-44-33.jpg

ផ្ទុយពីការអះអាងរបស់ថៃ រដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ពីជំហររបស់កម្ពុជាវិញថា៖ «កម្ពុជាចង់ឃើញការប្តេជ្ញាចិត្តពិតប្រាកដរបស់ថៃ តាមរយៈសកម្មភាពជាក់ស្តែង» ដែលក្នុងន័យនេះ ឯកឧត្តម បានសង្កត់ធ្ងន់លើការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងសាមគ្គីភាពក្នុងអាស៊ាន ទាមទារឱ្យមានការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh812UtvkLFJofnkNwgjebvyB4Uytz8JeVnAtmFx_uM1vQ8BOc2ujn5oBM1jH11BZvTVROcY5HKtHIW96Z04LdeWytr0Kaai5dcWBbyogVo0UavburoIacg-mYkHCsPK57vCH6afHBMxAbscjAGvERKHgUxsKU9MiUMfXZHon4CxP4pRQwMjrEgBrNjbzs/s1280/photo_2026-04-28_10-44-31.jpg

គួរជម្រាបថា គិតមកទល់ពេលនេះ វាមានរយៈពេល៤ខែហើយ ក្រោយពេលកិច្ចប្រជុំ GBC ថ្ងៃទី២៧ ធ្នូ ប៉ុន្តែ សកម្មភាពការងាររបស់ JBC ត្រូវបានផ្អាកដោយភាគីថៃ និងទាមទារឲ្យកម្ពុជាពន្យាពេលជាច្រើនលើកច្រើនសារដោយអះអាងថា ខ្លួនជាប់រវល់បង្កើតរដ្ឋាភិបាលថ្មី និងមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំ JBC ឡើយ។ ចំណុចទាំងនេះមានទម្ងន់សមល្មមក្នុងការឆ្លុះបញ្ចាំងឲ្យអន្តរជាតិឃើញហើយថា តើភាគីណាដែលចង់ដោះស្រាយបញ្ហា ឯភាគីណាព្យាយាមគេចវេសពីបញ្ហាឲ្យប្រាកដ៕