នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារតាមប្រព័ន្ធទំនាក់ទំនងសង្គម ដោយ ដាក់ចេញបទបញ្ជាពាក់ព័ន្ធនឹងការចាត់វិធានការចំពោះក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ។
សម្តេចធិបតីបានមានប្រសាសន៍ថា “ខ្ញុំសូមស្នើដល់សមត្ថកិច្ច ធ្វើការឃាត់ក្មេងស្ទាវបង្ហោះម៉ូតូ ដោយឃាត់យកម៉ូតូទុក៣ខែ សម្រាប់លើកទី១ និង៦ខែសម្រាប់ការបង្ហោះលើកទី២។ សម្រាប់ម៉ូតូទាំងនេះនឹងត្រូវរក្សាបានដោយត្រឹមត្រូវ មុននឹងប្រគល់ឱ្យសាមីខ្លួន ឬក្រុមគ្រួសារវិញ នៅពេលផុតការពិន័យរដ្ឋបាលនេះ”។

សម្តេចសង្កត់ធ្ងន់ថា៖”ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ដើម្បីធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ”៕