រដូវវស្សាបានចូលមកដល់ហើយ សម្រាប់អ្នកដែលមានបំណងចង់ទិញផ្ទះ ឬដី យើងសូមណែនាំឱ្យទិញផ្ទះនៅរដូវវស្សា ដោយសារអ្នកនឹងទទួលបានគុណសម្បត្តិជាច្រើនដែលមិនគួរមើលរំលង។ ជាការពិតណាស់ នៅរដូវភ្លៀងគឺបានបង្កផលលំបាកដល់សកម្មភាពជំនួញមួយចំនួន ក៏ដូចបង្កផលលំបាកដល់ការធ្វើដំណើរទៅមករបស់អ្នករស់នៅទីក្រុងនិងតាមខេត្តផងដែរ។ ទោះជាយ៉ាងណា រដូវនេះគឺល្អបំផុតសម្រាប់អ្នកដែលចង់ទិញផ្ទះ ឬដីដោយសារហេតុផលដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpdjTcTncBBuExV04sDkuy2vaZJ3xnrNN8E-JWMJOFxpEU_UeQJaFuL_uitLqWknBz-cdUn4TWNLUutQ5QPIfVjl_OEAKOTacc4zIfPu95mSQwFwEsrEOOvPV_OtllOMD-UR-S85tpHbITGvx_uCMWBkfDA3E129oWIruBEWcXCBmPBhNu7rRn7-CG6Xhm/s800/image_2024-07-29_16-32-03.png

១.ដឹងពីហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្ទះ៖ នៅពេលដែលរដូវវស្សាចូលមកដល់ គឺតែងតែមានភ្លៀងធ្លាក់ញឹកញាប់ ហើយជុំវិញតំបន់នោះគឺយើងនឹងអាចដឹងអំពីស្ថានភាពទឹកបាន អំឡុងពេលភ្លៀងធ្លាក់ និងក្រោយពេលភ្លៀងធ្លាក់។ យើងអាចដឹងបានថាអំឡុងពេលភ្លៀងធ្លាក់នៅជុំវិញតំបន់នោះមានទឹកលិចឬអត់? ហើយក្រោយពេលភ្លៀងធ្លាក់ តើប៉ុន្មាន ថ្ងៃទើបទឹកស្រក់ចុះវិញ យូរឬឆាប់ ដែលនេះគឺជាអំណោយផលមួយក្នុងការសម្រេចចិត្តរើសទីតាំងល្អបំផុតសម្រាប់ការទិញដី ឬទិញផ្ទះរបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB9LeQ-JAcSYmfwKbo5Cz0OanzvRCXB3CvKGQvXh_zmBIa070FvECahHYzzjLuCc9qo3FnuYWjvk96bEnqXCZXtJTaU-BTMxiV4sX9q8MAYuZ2Xqo9F2oaFQaeboAQqSGpHXjo5XIVbhCKXo2Nj4ZhSDVv96FmMj_XEJjMMrAq-JDwydUrJYfNlymT3Tq5/s602/image_2024-07-29_16-32-13.png

២.ដឹងពីប្រព័ន្ធលូទឹក៖ នៅពេលភ្លៀកធ្លាក់សំរាមនឹងហូរចូលលូបណ្តាលឱ្យកកស្ទះ ដែលនេះមិនមែនជាបញ្ហាងាយស្រួលដោះស្រាយទេ ហេតុនេះយើងត្រូវធ្វើការស្ទាបស្ទង់ប្រព័ន្ធលូទឹកដែលមានដូចជា ទំហំ គុណភាព ហើយអាចឱ្យយើងដឹងថាតំបន់ដែលយើងទិញនោះមានប្រព័ន្ធលូល្អដែរឬទេ? ដូច្នេះការទិញផ្ទះនៅរដូវភ្លៀងគឺមានគុណសម្បត្តិច្រើនបែបនេះ។

៣.ពិនិត្យក្លិនស្អុយ៖ នៅរដូវភ្លៀងគឺជាពេលវេលាដែលផ្ទះមានក្លិនស្អុយជាងគេ ដូច្នេះការទិញផ្ទះ ការចុះពិនិត្យផ្ទះក្នុងរដូវវស្សានឹងអាចឱ្យយើងដឹងពីបញ្ហាស្អុយយ៉ាងពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheiau36s5OskqpXJONoMGqxHo7wKI6Ewg8d1mfzVLxe0Pc4scRusiI3MpPmTk3z12haqBnd_Hq3a-jZl-DgRZOUYVhLUXyOrXYdnGD5f2agtR2thfqA1bGYXV4oeguDUXiqRU9dsyX_ovl3inQzi_6yi6sN8eTbeXBoEouNcrIF5bkwYshyphenhyphen6vsX-e8Mxag/s800/image_2024-07-29_16-33-04.png

៤.ពិនិត្យស្ថានភាពចរាចរណ៍៖ ពេលភ្លៀងគឺគ្រប់ផ្លូវច្រើនមានការកកស្ទះចរាចរណ៍ ហេតុនេះការទៅមើលផ្ទះនៅរដូវវស្សាអាចជួយឱ្យអ្នកដឹងពីស្ថានភាពចរាចរណ៍មានលក្ខណៈបែបណានៅលើផ្លូវនោះ។

៥.គុណភាពសំណង់៖ គ្រប់គ្នាតែងបារម្ភអំពីគុណភាពនៃសំណង់ផ្ទះ ជាពិសេសគុណភាពនៃដំបូលថា តើវាមានជ្រាបទឹកឬយ៉ាងណា ដោយសារការជ្រាបទឹកតាមពិដាន ឬដំបូលអាចបង្កជាគ្រោះថ្នាក់ផងដែរ ដែលវាអាចបាក់មកក៏ថាបាន។ ដូច្នេះការទិញផ្ទះនៅរដូវវស្សា អ្នកនឹងបានឃើញរូបរាងពិតនៃសំណង់ផ្ទះដូចជា ថ្នាំលាប ទ្វារបង្អួច ទាំងអស់នេះនឹងបង្ហាញឱ្យយើងឃើញនូវទ្រង់ទ្រាយពិតប្រាកដនៃសំណង់ផ្ទះនៅនឹងភ្នែកតែម្តង។ បើទឹកថ្នាំល្អពេលត្រូវភ្លៀងវាតែងតែឆាប់ស្ងួត មិនដក់ជាប់ជញ្ជាំងយូរទេ ចំណែកបង្អួចទ្វារវិញ បើរឹងមាំមែនវាមិនរង្គើរទេ ហើយទឹកក៏មិនជ្រាបដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOghRF80gFE1mJ4009vKL19ql8tfNarjqR4KK759yf9CcA_bYgBmXM6ObJqw0YHspYbGKkwYKHhyphenhyphenr2ZjwKIq5_O5AOtsQOlReobyQeHoPL3zmVTt3qm7ThL1XoudGPoPoVQoA0mmgebsgll9KD74bx04P03MNRUGB_gOV4H-2UVNYQ6i8pxMc4P1VOTugc/s1280/image_2024-07-29_16-33-15.png