Home Blog Page 664

រោងចក្រផលិតសំបកកង់រថយន្តថ្មី តម្លៃ៥០០លានដុល្លារ ត្រៀមលេចរូបរាងនៅបាវិត

0

ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire)របស់ចិន បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRSfM5CapJfR0DNQkONuXbt1MOQOk4YKEF4emOkpYlA72DvlC0Pc5iOSCY3ZPqVY70q_xiL-CjH-PoqsN0mLvphT4tDdEFiwYJ0ErKmQ-wzs5Y_BjBowhOBgjxpov5tQZjAV4gtAPFNSrG8Ul_Gy7A0KOyCBYw1JtL3o_h53oXQfGkm3DLZqz400dCTenB/s1280/image_2025-01-13_14-23-30%20(2).png

រោងចក្រនេះ នឹងសាងសង់នៅលើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCWIpd9CYqa132ADiSJRAqQf6FaWHxIVCXV4PMogq5KiiIYvF7F-beIXKeBVLWzoa9fTtgHBcMJvip4Pui7NtCh3l5hTsAU66OAMs6TQqK57j5UQzoHjdzIFdwIEEnt54IgbVknTAaj-yPFeKojZvoI1hgjDly5AbqZPvJAJuraCQQG5CrToe5ddWEourr/s1280/image_2025-01-13_14-23-29.png

គម្រោងវិនិយោគមួយនេះ នឹងចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសនឹងបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១.០០០កន្លែងសម្រាប់អ្នកខេត្តស្វាយរៀង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0fqLVyNdDA03ldzCCi3MLlf7pOx2xPafDS9rKjgfiwl9FxwaJhAICPRarxZSm_aGugpsJSmHU-tH7zmnMG5mUm_xLrraHmWeUBFjk0ceZe20QPtKpdxaRtXlJJPhIg_egGyU5HY5rj5xD66cfaqygE_oXyLU10jA14eAS-WxVGWN6HEa1tuknW1eZcTb2/s1280/image_2025-01-13_14-23-28.png
បើតាម ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា៖” រោងចក្រផលិតសំបកកង់រថយន្តនេះ ជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចនេះ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtwnN0t55rzN-FzEgwe5DRCBrvDv7k_O3DF5tSIx_XHvcpMOY24BwTl7EJnXt47wx1gC1AiJ6Y03mFGB3hV5pYxukomJCN_qFiu5Y5TAotAlfZBeAGOfGUwyGj_-gxZHj9SC9cyHT6176bsvsAsjII3sVgsd47tYI31TUJSymuVk-HMWS1Kh3AdHM04uyX/s750/image_2025-01-13_14-24-53.png

គួរបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២៥នេះ កម្ពុជា មានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ៦ ក្នុងនឡមាន២នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង៕

 

មនុស្ស៥ថ្នាក់ ដែលអាចប្រើប្រាស់រថយន្តស៊ីរ៉ែន បើកផ្លូវនាំមុខ

0

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសារសំឡេងពិសេស ពន្យល់ពីការប្រើរថយន្តនាំមុខ (រថយន្តស៊ីរ៉ែន) ការប្រើភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCeWC92UIbvEMr7DSCFSu-lgAmPU-0OT4OFyNOgWdQBmlz3hABVVYGKrY_gzyEJws1j9LZ5Q0mkZkQDI7q971_F_d8TgNeG5bociINkGgeL_8F0f0ggYC_6l2JHNMDm3DCA-gzKAQ4PqUHHWMMxoSfV3feii2dH7bwPgX8H4dDCm0Gw7smtRDHwMxQhDUc/s750/image_2025-01-13_14-42-29%20(2).png

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខានៅឆ្នាំ២០០៩ ដោយសម្តេតេជោហ៊ុន សែន បានកំណត់ច្បាស់ៗថា៖”ការប្រើរថយន្តនាំមុខ(រថយន្តស៊ីរ៉ែន) ត្រូវប្រើតែសម្រាប់មនុស្ស៥ថ្នាក់ប៉ុណ្ណោះ ក្នុងនោះរួមមាន៖”

    • ហែរអមព្រះទីនាំងរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះទីនាំងសម្តេចព្រះមហាក្សត្រីយ៍
    • ហែរអមថ្នាក់ដឹកនាំជាន់ខ្ពស់
    • ហែរអមរថយន្តប្រធានព្រឹទ្ធសភា
    • ហែរអមរថយន្តប្រធានរដ្ឋសភា
    • ហែរអមរថយន្តនាយករដ្ឋមន្ត្រី

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDKGKWPJ7VWLA1bdWmMEzKg0KGq1lVtp4vVAGfoRF9In-__VX20-OwueU-tWuVArRgiKUhmesvFs5Wpx3yN3xFo3fP_KcPw3Qk6FLQeiT8_NwEFwOxKv3oI87vSCXPMUqAdd-0Kc1yzn7H1cCe1mu66LVVHbLPEuF_zZ1Z8z4D-fZ1sIcGtcsRPDOHCq_w/s1024/image_2025-01-13_14-42-30%20(3).png

បន្ថែមពីនេះ រថយន្តស៊ីរ៉ែន ក៏អាចប្រើសម្រាប់ហែរអមគណៈប្រតិភូផ្លូវការអន្តរជាតិ ដែលមានឋានៈចាប់ពីថ្នាក់អនុរដ្ឋមន្ត្រីឡើងទៅ តាមសំណើរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2mxsU2RscvospQdn8Fy7JtE8J1vkRi8rKXgKulxSNY61DKIrg5uOnxHfSpBVqOhgSDBKdcx9NaHEbLNSnAIn9efIa0PjvBtKIHtu3gS7d1ALXncq3-tnwvZGY0SJ5W1I7wNi2w6DdXCQ4PYqvedKdnAdruoOeS_yeONNddjKes6sE8Egd0ds-Tx1jPwj8/s768/image_2025-01-13_14-42-30.png
ក្នុងករណីមិនបំពេញភារកិច្ច រថយន្តស៊ីរ៉ែន មិនមានសិទ្ធប្រើភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍នោះទេ បើរកឃើញថាមានកំហុសនឹងត្រូវឃាត់ទុកយានយន្តធ្វើកំណត់ហេតុបញ្ជូនទៅតុលាការ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgidMJOvXVFNLhYtBQR9CP2JJh0_fouw5gVPd2l2fVIZfHkD8_m7jvnzEjNn82O2lN4lIBZ2FrUiRn7qa-PyycvrBjjA9KfKlTGo6kZog4UmuTetd4xo_82FBeWpW5YTpX7MLpz6tyiI0fCh4DAcgYC8kQ3gLHwXgH_9ylHVM_RL9VLZpNh_oQ_tGVgKu1a/s768/image_2025-01-13_14-42-30%20(2).png

ក្រសួង កំណត់ឱ្យជិះត្រឹមល្បឿន៤០ទៅ៦០ លើផ្លូវ៦០ម៉ែត្រ

0

ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ គណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង ចុះត្រួតពិនិត្យ និងសិក្សា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន ឬ ផ្លូវ៦០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq_m6EUS1I3CS8dTAocikGBWSfOa5eL08PdLZ2sA1v4hoDSLyDutg99U3MoXaPeA3NOdSE7PzPVMBnDJSFtMlSZBSMaJqECxJlYmcmHMRWZmAEkAz5MRDOeqKVDzxz7CEwsp01NSETKZc8MuCSqJ4J26-KlPQhGnJhyphenhyphen8hguN8x1EdYMlO2kyMMGM-a9HUZ/s1280/image_2025-01-13_13-49-58.png

ក្រោយការត្រួយពិនិត្យ យ៉ាងល្អិតល្អន់ ក្រសួងសាធារណការ និងរដ្ឋបាលរាជធានីភ្នំពេញ បានឯកភាព ដោយបានដាក់ចេញនូវវិធានការធំៗចំនួន៣ រួមាន៖

  • បង្កើនកម្លាំងប៉ូលិសចរាចរណ៍
  • បង្កើនការរឹតបណ្តឹងការផាកពិន័យចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿន
  • កំណត់ល្បឿនចាប់ពីភ្លើងស្តុបមែកសឺដែសដល់ស្ពានអាកាសមរតកតេជោអាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOzxxeIgJ4idWSFkxs8rOfRNXXY3cgoCVHf8ngUTmiFAY-dTq7IpgasCoZlAaTFsYUZHzm5OILloLmaXpwOw0F7XxFyi3TLNFJuU8GT0jB7H5RdcwKzkLtMQ-xhUIWtAebunF87sbzhPlWjVeT2PXqnThJllL8IFywEqyxjH-nbSPFssHuGQvHsDTlypP2/s1280/image_2025-01-13_13-50-00.png

លើសពីនេះ ក្រសួង នឹងគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី ដាក់ណាំងផ្លាតកាន់តែច្រើន និងដាក់ភ្លើងស្តុបថ្មីបន្ថែម ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwiRX-dD0jqM0ugk6og6X_qlZ93PlK7sTvOq1miYlIQDCoLwmXYqgMVfz9NyMNtfW-_OVDGyBcoUj7ITx76zZyyQJ7eMbqHX6BAMotRJn26gmB4-RUd4zoQxtbjpAk7LDUoZQrBWRTfnUwP5aWhtJzxs7WLLmcK6av1Ad7tcZ4puPall0ujML_MVD80spX/s1280/image_2025-01-13_13-50-01%20(2).png

 

ផលិតកម្ម SM នឹងបង្ហាញ Girls Group ថ្មីជាផ្លូវការក្នុងពេលឆាប់ៗនេះ!

0

កូរ៉េខាងត្បូង៖ ផលិតកម្ម SM Entertainment បានប្រកាសថា ខ្លួននឹងបង្ហាញក្រុមចម្រៀងនារីថ្មីក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ ខាងមុខនេះ ដោយមានសមាជិកចំនួន ៨ នាក់ត្រូវបានគេស្គាល់ថាជាក្រុម Hearts2Hearts។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW_Rv9K4ZqegS-exYrxWjliPOl1OuYfFmWTP9wUaK1SdUu6D84zGKzqJE34maXPJGc6nnf5EmMD47ywLgzKaF99pWIgqx8jhzxh3X0mB6ZuGsA_c82Yi-6vHoVcBk69DW6Z-qyaaB1PbIfVPgqrBooF1HhVw862aHc3yauTXojkNDvGyjy2FRDCGcFeAEU/s1000/image_2025-01-13_13-52-28.png
Hearts2Hearts គឺជាក្រុមនារីជំនាន់ទី ៥ និងជាសិស្សប្អូនរបស់ Aespa នៅក្នុងផលិតកម្ម SM។ ក្រុមនេះត្រូវបានគេដឹងថា មានសមាជិកជនជាតិកូរ៉េ ៤ នាក់ និងជនបរទេស ៤ នាក់ ដែលសមាជិកក្មេងជាងគេនោះគឺមានអាយុ ១៥ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQn0zAykZbgbX54EdAkmHVSOKcstgUbz7Lj_Ws93QyHuVlw4nMWk_lAkzC2mS1KnNwFtRpvPy8v9skaskiqir-uIVJ0zHkR-y2J35NGDpB0RfB9p1q5GsjwvY0JNQkSs96_AVp6eGnk_Ab0fStnlvBOdAcUk1nsSCQs6nIo7LCmBCRqYMECU0xWkd4RvXn/s600/image_2025-01-13_13-52-29%20(2).png

តាមរយៈកម្មវិធី SMTOWN LIVE 2025 ដែលបានធ្វើឡើងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១២ ខែមករា ផលិតកម្មកូរ៉េដ៏ធំមួយនេះបានបង្ហាញវីដេអូខ្លីមួយទាក់ទងនឹងក្រុមចម្រៀងនារីថ្មីរបស់ខ្លួន ហើយបានបញ្ជាក់ថា ក្រុមតារាចម្រៀងស្រីដែលមានសមាជិក ៨ នាក់ មានឈ្មោះក្រុមថា Hearts2Hearts នឹងបង្ហាញខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈនេះហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ_XcXtCxiQ52r-aZyk1xfzugLHk1K-jdZN-yFCanalq-W8STOpMzDVOH6TK_AgUb-xZxfmNhfBenDoWg4RyGBKaW5uQ0SABFTFHGRjFk-npEF4icEs8SmzL0_OFstHHJ4ieYbBEY7NYbpFyajTOxAI84KG09-KkJkjuRxuaH4on2080CMdt1r37IvhGK7/s600/image_2025-01-13_13-52-29.png

បន្ទាប់ពីចាក់ផ្សាយបានមួយភ្លេត វីដេអូនោះគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម ខណៈសមាជិកក្រុមចម្រៀងថ្មីរបស់ SM គឺមានសម្រស់ស្អាត និងទាក់ទាញខ្លាំងមិនចាញ់សិស្សច្បងពីមុនៗឡើយ។

ឈ្មោះក្រុម Hearts2Hearts បង្ហាញពីបំណងប្រាថ្នារបស់ក្រុមដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រទូទាំងពិភពលោកតាមរយៈពិភពតន្ត្រីដ៏អាថ៌កំបាំង និងស្រស់ស្អាតរបស់ពួកគេ ដែលពោរពេញទៅដោយអារម្មណ៍ និងសារដ៏ស្មោះស្ម័គ្រផ្សេងៗ។ ក្រុមនេះត្រូវបានគេនិយាយថានឹងមានលំនាំ បែបបទស្រដៀង Red Velvet ឬ f(x) ដែលជាសិស្សច្បងរបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcDy8J8cjRtp4m8f3LfqTGlgLcuyHiwdBrao2Ju3ywmDMN02ItYVBI2tzWN1Zy3dKw086flnOlc7JnzP9G-b7dIXRCPluL_TDeC-kFKQcFaJuAlSLuE4whXcn1VE2w_6rm_tTY7P9Uwzuk7pmhRYh-0ybVIQ4BpCGsdEC_TlqpQLt1UQfD7QnNAdPOLhUR/s2922/image_2025-01-13_13-52-24.png

យោងតាម Koreaboo ក្រុមចម្រៀងស្រីថ្មីដំបូងរបស់ SM ដែលមានឈ្មោះថា Hearts2Hearts គឺមានសមាជិក ៨ នាក់រួមមាន៖ Jiwoo, Haram, Jooeun, Carmen, Sherlisa, Yuna, Ian និង Nayeon៕

ក្រុមហ៊ុនអាមេរិកផលិតឆ្កែយន្តឆ្លាតវៃជួយបំបាត់ការអផ្សុករបស់មនុស្សចាស់

0

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Tombot បានយកឆ្កែយន្តមកបង្ហាញក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យា CES 2025 នៅទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក ដែលធ្វើឱ្យអ្នកចូលរួមចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារវាចេះបក់កន្ទុយ និងដេកលក់ដូចឆ្កែពិតប្រាកដ ។ ក្រុមហ៊ុនបញ្ជាក់ថា ការផលិតឆ្កែយន្តនេះ គឺសម្រាប់ជួយបំបាត់ការអផ្សុករបស់មនុស្សចាស់ ហើយអ្នកប្រើប្រាស់ពុំពិបាកថែទាំវាច្រើនទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU4YrOPWT5CK77LR9C7Qjz6hjWQr24bbAoIei0qiHA0exuorjV68upDGv1gmWNfSx_ezxB2fFOhSnFjStBlzcrQQS3YKXqFCkahfJ3gsJ6fmjGiAD2bbvoImEGbh22kJ7ENWwtI4ptgjs1wdNXBzLIXtiT6SNkBhH6YForIs5Y8aQSi08ALcH-T5p5KHxz/s1280/photo_2025-01-13_13-07-39.jpg
ឆ្កែយន្តគួរឱ្យស្រឡាញ់នេះត្រូវបានផលិតឡើងសម្រាប់មនុស្សចាស់ស្រឡាញ់ឆ្កែ និងអាចបំពេញតម្រូវការប្រើប្រាស់របស់មនុស្សចាស់នៅលើពិភពលោក ។ នាថ្ងៃអនាគត ក្រុមហ៊ុន Tombot នឹងផលិតឆ្មាយន្តផងដែរ សម្រាប់អ្នកស្រឡាញ់ឆ្មា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ2AnAZ0qAIqVaBy_fW379TJdMTRnW-eQxuOih5l579GGrdgQwdcHfxGkJ7QB9l9q_sq2I7W9C2vv4qf-MzPBQFiVVm952wM8xgKgud9TQbzlBhUDNkfcy-mpVGiLeAHrXzmt5Rf7jJ57fgwYWSrDzSHY9jHqXnVI79oQ6TYs-V36vPgK8nrd2uLa374Vx/s1280/photo_2025-01-13_13-07-40.jpg

លោក Tom Stevens ស្ថាបិកក្រុមហ៊ុន Tombot និយាយថា ការផលិតឆ្កែយន្តបំបាត់ភាពឯកោរបស់មនុស្សចាស់ គឺក្រោយពីលោកបានបំបែកឆ្កែជាទីស្រឡាញ់ពីម្តាយ ដោយសារគ្រូពេទ្យរកឃើញថា ម្តាយលោកវង្វេងស្មារតី ។ បើទោះលោករកអ្វីផ្សេងមកជំនួសឆ្កែ ប៉ុន្តែម្តាយលោកពុំចូលចិត្ត ប៉ុន្តែឆ្កែយន្តនេះធ្វើឱ្យម្តាយលោកញញឹម ចង់រស់នៅក្បែរវា ថែទាំ និងបារម្ភពីវា បើទោះគាត់ដឹងថា វាពុំមែនជាឆ្កែមានជីវិតក្តី ។ នាថ្ងៃអនាគត លោកនឹងផលិតឆ្មាយន្តសម្រាប់អ្នកស្រឡាញ់ឆ្មា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvADoBtafFl09C3rzQ1_XbkQAdzo8BxCa1CCU7hcKuqlZs0JmsEnyEv00iOQj3yxuB_7tlTZO9BUvYpHiaQDf5PHzssoVQq-QB9lyh15O9l58RsPnzfYZbVteTzP_m3M0sgbxaWtm_k5fBncsoBqWl0zal17Mj9DfDQTNjeO4n2EVjNKlEKjGOEJ3Fc1ne/s1280/photo_2025-01-13_13-07-41%20(2).jpg

បច្ចុប្បន្ន ពលរដ្ឋអាមេរិកមានអាយុច្រើនបានរស់នៅជាមួយឧបករណ៍បំពាក់បច្ចេកវិទ្យាទាំងនេះ ស្របតាមគម្រោងការរស់នៅក្នុងវ័យជរារបស់រដ្ឋាភិបាល ។ រីឯពលរដ្ឋលើពិភពលោក ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ បានកើនឡើងយ៉ាងឆាប់រហ័សជាងពលរដ្ឋអាយុតិច ។ នេះបើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg27cBn1jEFUqFBLR-mypeLvYo15g_Lm8iC4zLKo2CsEllev4gQ6s90a_eoI6eKeeBxVuhxcm4l4aUQgDIcArzIt_AsAXmew8TPnwCHuFYfDsXjp9u2W0yOcm-gVF96TJaE6SP2tGs5bxJ-h8sqhwzEM-SHygWhCW58CbHFIyTIOGcq4vA-AZMhqtN4gnpC/s1280/photo_2025-01-13_13-07-41.jpg

ឧបសគ្គមួយក្នុងការថែទាំមនុស្សចាស់ គឺទទួលបានការព្យាបាល ។ បើអ្នកអាចតាមដានការសម្រាក, បរិភោគអាហារ, ធ្វើចលនា និងត្រួតពិនិត្យទឹកនោមមនុស្សចាស់ជាប្រចាំនោះ អ្នកនឹងអាចជួយសង្គ្រោះយ៉ាងឆាប់រហ័ស និងថែទាំតាមតម្រូវការ ។ មនុស្សចាស់ជិត៩០% នៅអាមេរិកចង់រស់នៅក្នុងផ្ទះរបស់ខ្លួន ប៉ុន្តែមនុស្សភាគច្រើនបារម្ភថា ការរស់នៅផ្ទះម្នាក់ឯងពិបាកណាស់ លុះត្រាតែមានឧបករណ៍ជួយបំបាត់ភាពអផ្សុក, ផ្តល់សញ្ញាពេលរអិលដួល និងត្រួតពិនិត្យថា តើមនុស្សចាស់លេបថ្នាំហើយឬនៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOGB90OpnjXqrIlzd3keIvUAFzOcoPo8Hvs1wme6K-UjYqKKvYrAICD0La9S2RjTHumXURGEtoikKA7h79pOYViXAGE53sUYcO13t8atkGpxeI3AguQwkVSLwwKNomgzndEtBMy_mBptcuTr1jIqqoyL-6VYQUU6Xcs_kYej8dYu5s9ZvOt5Zwz9tKuhfI/s1280/photo_2025-01-13_13-07-42.jpg

ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទាំងនេះ នឹងធ្វើឱ្យមនុស្សចាស់មានអាយុវែង និងរស់នៅផ្ទះម្នាក់ឯងបាន ។ ពលរដ្ឋអាមេរិកមានអាយុច្រើននិយមប្រើប្រាស់ឧបករណ៍វាស់សម្ពាធឈាម, រទេះរុញអគ្គិសនី និងឧបករណ៍ជូនដំណឹងពីការលេបថ្នាំ ។ នេះបើតាមនាយកប្រតិបត្តិក្រុមហ៊ុន Starling Medical ៕

ពិតជាមិនគួរឱ្យជឿ! ភ្លើងឆេះព្រៃនៅ Los Angeles ធ្វើឱ្យអាមេរិកខាតបង់េសដ្ឋកិច្ចជាង ១៥០ ពាន់លានដុល្លារ

0

សហរដ្ឋអាមេរិក៖ ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ាប៉ុន្មានថ្ងៃនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចពី ១៣៥ ទៅ ១៥០ ពាន់លានដុល្លារអាមេរិក ដែលជាការខាតបង់ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Investopedia ភ្លើងឆេះព្រៃដ៏ធំសម្បើមនេះក៏ត្រូវបានគេព្យាករណ៍ដែរថា ពិបាកក្នុងការងើបឡើងវិញណាស់សម្រាប់ ១០ ឆ្នាំខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn5FaOWvX5OdMaH17EhRt3uyi4WWJNsKdGd2LL-RrBAxSQnro2vgVtITVcu7JwXb77Ltrfk-aB3Arxst7NaJNz_PtJrJbretcGNwkeIZ-7uD7VpkHr1c2TpDwZmxyV21cA8aT4Ug7wpSaCLsM_JAki9QhnPPLAbsIIUSGuTR8KLPV23hOsDf4zfb6Zz5vF/s1486/image_2025-01-13_11-48-18.png
កាលពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី១១ ខែមករា ភ្លើងបានឆាបឆេះព្រៃហើយបានរាលដាលយ៉ាងលឿនដល់ផ្ទះជាច្រើនខ្នង ក្នុងនោះក៏មានផ្ទះតារាល្បីៗ និងមហាសេដ្ឋីផងដែរ។ លើសពីនេះភ្លើងក៏បានបំផ្លាញផ្ទៃដីសរុបជាង ១១,៦០០ ហិកតា រួមទាំងបង្កឱ្យមានការខូចខាតរចនាសម្ព័ន្ធជាង ១០,០០០ គម្រោងទៀតផង។ គិតត្រឹមថ្ងៃទី ១២ ខែមករា ចំនួនមនុស្សដែលស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃគឺបានកើនឡើងដល់ ១៦ នាក់ហើយ ដែលបច្ចុប្បន្នមនុស្ស ១៥៣,០០០ នាក់នៅក្នុងទីក្រុង Los Angeles នៅតែត្រូវបានបញ្ជាឱ្យជម្លៀសចេញជាបណ្តោះអាសន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1wr3lRmWq6_rs6dxYw0NFjj966nuQ37xL0_2V2Rqz0jtuenSVY7aRDQ5kvLvN6Egt2N58avbsRZ0HVzONDVQno5vw-5HcWE7Vb7Fyqb4pszmYk1MPrnDj24qAJafz01KYQIDoVv35u9EJEx1T7nc_EMJXMoih3RuTRwHQMrKC3FdAzvYIS83CJXbJGFIJ/s1486/image_2025-01-13_11-48-19.png

ទោះបីជាឥឡូវនេះភ្លើងត្រូវបានរលត់អស់ ៥០% ក៏ដោយ ក៏អ្នកជំនាញព្យាករណ៍ថាភ្លើងទំនងឆេះរាលដាលម្តងទៀតយ៉ាងឆាប់រហ័សនៅថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែមករា ដោយសារមានខ្យល់កន្ត្រាក់មួយទៀតបានបោកបក់។ ដូច្នេះបើយោងតាម AccuWeather ដែលជាក្រុមហ៊ុនព្យាករណ៍អាកាសធាតុឯកជនមួយ បានប៉ាន់ប្រមាណថា ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ា នឹងបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចចំនួន ១៣៥ ទៅ ១៥០ ពាន់លានដុល្លារអាមេរិក ដែលជាសញ្ញាថាដំណើរការស្តារឡើងវិញនឹងមានការលំបាក ហើយបុព្វលាភធានារ៉ាប់រងរបស់ម្ចាស់ផ្ទះក៏នឹងកើនឡើងយ៉ាងខ្លាំងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI4GP5WL6M_UXwvd8_SOklQMkZijVzyJHbVDL0ioc9ysbrcnkvPn1_I-Cj21sCDkEFlLALzYJlzBAdao06tfkoc3OhG0h_Fo9ILtnYhoR3Tf75PSV7Iqg7p-pnkhV3GuuOtJDnTkzoZ5NylCIdK581gOLKsZpu0tyneEBQxJGMV3vXe3E_4tOKi3o1W99h/s1280/image_2025-01-13_11-48-21.png
គួរបញ្ជាក់ដែរថា មូលហេតុដែលព្រៃត្រូវបានភ្លើងឆេះឥតឈប់ឈរគឺដោយសារសកម្មភាពរបស់មនុស្ស ជាពិសេសការកាប់បំផ្លាញព្រៃឈើ និងការដុតព្រៃដើម្បីកាប់ឆ្ការដីកសិកម្ម រួមទាំងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រកាលពីឆ្នាំមុនៗ ក៏ដូចជាការប្រែប្រួលអាកាសធាតុ ការកង្វះទឹកភ្លៀង ដែលកំពុងបង្កើនចំនួនភ្លើងឆេះព្រៃឥតឈប់ឈរ ជាហេតុបណ្តាលឱ្យបរិស្ថានស្ងួត និងងាយឆេះបែបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR7H9J9nF5EmNtpAq8TM3EHcJBmkuy2pZ8SZK9H1snf_h-rZwT0r2uR5YKgtY4F_ES27VntYESVcpRHxefYryK-JLiKAPTu5YHaHsAmyJI2d1qMFiMb2vtx-Q4jiJ36tTjyNqA8A0zVKcK4KTU0_5YxQJ8worTQoDa2qt-7RTKJBmDIGrwmT7NWpn3RtDV/s1200/image_2025-01-13_11-48-22.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Sn-Pb3Lgqhtbg3HEwG9vXZqiJUwZBuFqEAcHZEMuSntShDmzD7ct1h-XXe8QFvbBmB4T4olQs3VazXBl1ABSiQw1UB_R_LEqiI8WpIC1qofL3rOCPMF9SgZMw_1kUkG4b-IgjwZhJnuR2SEYLRpcXZAPHG3BNrkRV0JGlQ3PYfSx4Z2pXMBKO8WlVDD-/s2400/image_2025-01-13_11-48-23.png

គន្លឹះងាយចំនួន ៤ ជួយឱ្យមនុស្សប្រុសមានសាច់ដុំ ៦ កង់ឬ Six Pack លឿនបំផុត!

0

មនុស្សប្រុសភាគច្រើនតែងតែប្រាថ្នាចង់បានរាងកាយមាំមួន ស្អាត សង្ហា និងសុខភាពល្អ ដើម្បីបង្កើនភាពទាក់ទាញ និងទំនុកចិត្តលើខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCMI2lHiBmkJPzseAmAhl3t8FAtKrojePD-j1HuR9tUr8FK3T1bFvQfTwQjiC4DRcRIOlgOdxqW-XWskugUILnZCN7I6ELBoLlGM6WGgryL7UQCqMvzrxXHcd1Bng1uPgxKQXoe0FVvCiFo2DY0W_EVsWdAK1eqY1qt0e23MU8Txss0umZxDgC54DPK3T8/s900/image_2025-01-13_11-34-25.png

ដូច្នេះហើយតើអ្នកណាខ្លះកំពុងស្វែងរកវិធីងាយស្រួលក្នុងការបង្កើត six-pack ដោយមិនចាំបាច់ធ្វើលំហាត់ប្រាណខ្លាំងពេក? តោះមកដឹងពីគន្លឹះសាមញ្ញ ៤ យ៉ាងដូចខាងក្រោមដើម្បីបានរាងស្អាត សង្ហា និងមាំមួន៖

១.ញ៉ាំអាហារប្រូតេអ៊ីន៖ ការជ្រើសរើសអាហារដែលមានប្រូតេអ៊ីន នឹងជួយក្នុងលក្ខខណ្ឌនៃការកសាងម៉ាសសាច់ដុំ ហើយថែមទាំងជួយឱ្យសាច់ដុំកាន់តែរឹងមាំ សម្រាប់យុវជនណាដែលចង់បាន six pack។ ហេតុនេះអ្នកគួរតែញ៉ាំអាហារប្រូតេអ៊ីនចំនួន ៥៦ មីលីក្រាមក្នុងមួយថ្ងៃទើបគ្រប់គ្រាន់ដើម្បីកសាងសាច់ដុំ ៦កង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEillhT2AxeixqEPFKUNFetzo0oq6FRPBnaO9kE4yRPXpooVDegtdjpSFcAVrGm_XWPY-JbR4UkSdClLMkliJyZMMrQpabNI3mLqbVK7GWIle38pUZm-pryZNziqaUDSKX5N8ShPyHpU_geFcTjapXJxrPnxXgPLJAjo7-nu0bcyk0HVeo3fWlm7rXKyTyi6/s1920/image_2025-01-13_11-34-25%20(2).png

២.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការទទួលបានសាច់ដុំ ៦ កង់ ដូចនេះអ្នកគួរផឹកទឹកមួយលីត្រកន្លះ ឬពីរលីត្រក្នុងមួយថ្ងៃ ដើម្បីជួយឱ្យសាច់ដុំរឹងមាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW5lX9RXgbO8BMILENbTEyla9nwFebrG3uI3sQJQE_gdeLHWtj6SEkcPeFIzduqhaeI1S702e5cHXdFQo6nWjLA8NZvQcoDXMlh1TdBaZiVEmvbVsQ0ys_7HA0DBAUNpebO-3-m0gTOP9EVmmtuoLMf9dr6VFbTcbsYI0cVo1qX0UaLaRF41tu5PX_bPX8/s1680/image_2025-01-13_11-34-26.png
៣.សម្រាកឱ្យបានគ្រប់គ្រាន់៖ ការសម្រាកឱ្យបានគ្រប់គ្រាន់គឺជាឱកាសដ៏ល្អមួយសម្រាប់យុវវ័យដែលចង់បាន six pack ដូចនេះអ្នកគួរគេងយ៉ាងហោចណាស់ ៦-៨ ម៉ោងក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_DxEiUaMWgwMsBBhqTFJcjZJxQWAMjwMrEZi8LYAgdiaGKG05gNqFQP2XzkrWCYEE72IqmJ6mppzRhPqY40emZCUGek8kwP3z7t_kgVhDvWePTZMispPBSE73EVt-m5nGB4ctf48Lnc-lBX6u3jLDWRTmj-0JjRnAg-1cvUG0Wt5WRD_l-dp80HQDm60y/s800/image_2025-01-13_11-34-27.png

៤.ធ្វើលំហាត់ប្រាណ៖ ពិតណាស់ការមាន six pack សុទ្ធតែទាមទារឱ្យធ្វើលំហាត់ប្រាណជាប្រចាំ ជាពិសេសការធ្វើ cardio និងការហ្វឹកហាត់ទម្ងន់ ដែលលំហាត់ទាំងពីរនេះជួយពង្រឹងសាច់ដុំពោះឱ្យរឹងមាំ និងមានសុខភាពល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCOVZ9r2q3bm5e42vCSrfqr_ndXcs2dxBO7SnY_HKlUraJT4riov7OPsLfgyGRmGLnHN_KACcWrp0Mxa_gD6jh_7gIljxbtr2JtxLJUzsR6eGIKc8UR-MimdYvjXNk7bQZZCSN58zMgnBs20URO-veuFj9-t8HVr5ogXk-AYf2cbU4hfnov0ZRXIOdHcg1/s1024/image_2025-01-13_11-34-27%20(2).png

អនុវត្តវិធីទាំងនេះដើម្បីកាត់បន្ថយការរាគរូសដោយខ្លួនឯង

0

ការបរិភោគចំណីអាហារ និងផឹកភេសជ្ជៈគ្មានអនាម័យ ឬមេរោគលាយឡំជាមួយចំណីអាហារ ឬដៃប៉ះពាល់វត្ថុកខ្វក់ គឺជាមូលហេតុបណ្តាលឱ្យរាគរូស ។ វាធ្វើឱ្យរាងកាយបន្ទោរបង់ចេញទឹក លើសពី៣ដងក្នុង១ថ្ងៃ ឬបន្ទោរបង់លាយឈាម លើសពី១ដងក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxxNsXRZGLUynuVOxFfjqSPk12WngELdmiKl4mktIYz5wPS6ZDPIxjovENyBN2ezFtKSkUDyAxhP3BZaxu7F6PkBUBQ_rhDlABq4if1LZdFsGQLQZy_ZB-ZJp5JyxEIIxIQpp4Nup0wJ9DzqDYGsq1TzEHX0iBxNiVGhzdy-h7pN6frV4OY8RWF22cGYOa/s1100/image_2025-01-13_11-26-50.png

រាគរូសបានកើតឡើងចំពោះមនុស្សគ្រប់រូប ពេលខ្លះ វាក៏បាត់ដោយខ្លួនឯង ប៉ុន្តែពេលខ្លះទៀត យើងរាគរូសជាច្រើនថ្ងៃ ហើយត្រូវទៅរកគ្រូពេទ្យ ។ ការបារម្ភរបស់គ្រូពេទ្យ គឺមនុស្សមួយចំនួនបណ្តោយឱ្យរាគរូសជាច្រើនថ្ងៃ រហូតដល់រាងកាយខ្សោះជាតិទឹក សារធាតុរ៉ែ និងក្តៅខ្លួន ហើយគ្រូពេទ្យណែនាំឱ្យលេបថ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbePu6dRCZ4sE2z8eeHd1V1tAL7kyWfvfhcll6WDb6YvzlZolQXxU3fRHyOY19YLbfIxqZwu0Hj3Tc_UyevbJdz5uj51zJveE5q9QVQmo_t5OWO24JssX4GkI-FVQlr5EyqdKTs4h-RNc2HlZbMY8ZgMOxI7INMr6K5PHSqQI0-CKXzDaACFjmYINSrMgz/s1200/image_2025-01-13_11-26-51.png

ប៉ុន្តែយើងអាចអនុវត្តវិធីទាំងនេះដើម្បីកាត់បន្ថយការរាគរូសដោយខ្លួនឯងមុនលេបថ្នាំពេទ្យ ដូចជា ៖

១-ផឹកទឹកឱ្យច្រើន ៖ ពេលបន្ទោរបង់រាគ រាងកាយនឹងខ្វះទឹកច្រើន ចូរផឹកទឹកឱ្យច្រើនដើម្បីបំពេញទឹកក្នុងរាងកាយ ។ កុំបណ្តោយឱ្យរាងកាយខ្សោះជាតិទឹក ពីព្រោះអាចកើតអាការៈផ្សេងៗ ដូចជា ៖ មាត់ស្ងួត ភ្នែកស្ងួត អស់កម្លាំង និងវិលមុខ ហើយត្រូវព្យាបាលនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbjk_SdrU2TCkhZlVyS9yp96x-LtrDj-pzpMWWjoIu4i2RuwCx72JShWODq1FmBqJR-F92fMpQ4g2fIesOWbcATDpIhU3I78yEyfKN4tiZm0pyv6OV1rZ-ZgkG6Yv5Bf2kdpixtb3zu_M7xZ3oBfKeuGYP4zM8n6eO8-HKBI9ohfXT9SrsBxuK1H3KQtUy/s1600/image_2025-01-13_11-26-53.png

២-បរិភោគអាហាររាវបន្តិចម្តងៗ ៖ ចូរបរិភោគអាហាររាវបន្តិចម្តងៗ ដើម្បីកុំឱ្យប្រព័ន្ធរំលាយអាហារពិបាកដំណើរការ ។ ក្រោយបរិភោគអាហាររាវរួច ត្រូវផឹកទឹកបន្តិចម្តងៗដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg85aBQ06HJuASMv2C-bNxlADXU17wgzPTWaRtxQxomar23A-SdQZ85G0jTB-heZe2PmBDASetQWElFr0tK6G_MGVMnyIcnUkw_z0lTs6PRK-I6iid93eXEys2bN8xk-iqqdQamxFNm9BtTJN73oN1dwmdgIlaZhYWUV9vFQww91PG0Saxa2aTfUk9cfrDL/s2121/image_2025-01-13_11-26-53%20(2).png

៣-បរិភោគយៅអ៊ួ ៖ ការបរិភោគយៅអ៊ួដែលមានសារធាតុប្រូបាយអូទិកជួយប្រព័ន្ធរំលាយអាហារ គឺអាចជួយកាត់បន្ថយការរាគរូស និងជំរុញឱ្យពោះវៀនដំណើរការធម្មតាវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXA97yHPLX6EY2dPaIRHeLez5BCNf1XHNwH3MxR-yxpwLu1TPR2qz0nHNplCpbWE6j2r9qnhJNqMuRaVtB3DYiOoSTVcU4ZZrgNpAhSryfB_FXxGSe1XR1WL80jqO2bCw8rqJYcL_UCyDS6hbEcm9WbQFgs7Z6GYIH83g0QpmoyMNlWeoqkmoH0U1T08oU/s2000/image_2025-01-13_11-26-55.png

៤-ផឹកទឹកខ្ញី ៖ ខ្ញីអាចកាត់បន្ថយការរលាកពោះវៀន និងជួយបង្កើនប្រសិទ្ធភាពការរំលាយអាហារ ។ ហេតុនេះ ការផឹកទឹកខ្ញីនឹងជួយកាត់បន្ថយការរាគរូសយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudtf9CevqvrR9K9xKNr_wRTJ74vmVWj-sr8svPeFf22hIaiSQX6fq76yvBu-eVTtVd93zDUXg4Yyy1zB8eDW8L46z8XcUd2d95DQIln1jNziMhSfw_GVrPCRR9NWJD1emZOHwejY0-3rtw1z4eLpulaAJgaVSXOX_ArXA9RQnwh9E9QLO2nkN-PUOn3gx/s1500/image_2025-01-13_11-26-56.png

៥-ហាមបរិភោគបន្លែ និងផ្លែឈើស្រស់ ៖ កុំបរិភោគបន្លែ និងផ្លែឈើស្រស់ដាច់ខាតក្នុងពេលរាគរូស ពីព្រោះវានឹងបង្កើនជាតិសរសៃឱ្យរាងកាយបន្ទោរបង់ញឹកញាប់ជាងមុន ។ ក្រៅពីនេះ គួរចៀសវាងបរិភោគគ្រាប់សណ្តែកគ្រប់ប្រភេទ ដោយសារវាបណ្តាលឱ្យមានខ្យល់ក្នុងក្រពះ ៕

រកឃើញផ្លូវក្រោមដីសម្ងាត់តភ្ជាប់ពីប្រទេសម៉ិកស៊ិកមកកាន់រដ្ឋតិចសាស់របស់អាមេរិក

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា អាមេរិកបានសហការជាមួយម៉ិកស៊ិក បំផ្លា.ញ ផ្លូវក្រោមដីខុសច្បាប់មួយកន្លែង ដែលតភ្ជាប់ពីប្រទេសម៉ិកស៊ិកមកកាន់រដ្ឋតិចសាស់របស់អាមេរិក ។ ផ្លូវក្រោមដីនេះភ្ជាប់ជាមួយប្រព័ន្ធបង្ហូរទឹកស្អុយរបស់អាមេរិក ហើយផ្នែកខាងក្នុងមានទាំងភ្លើងបំភ្លឺ និងប្រព័ន្ធខ្យល់ចេញ-ចូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvHYLvRAr7B92MaxBzWtXG34tx6zOx7FYHPobni4XwbIx14yv1U8chinpeIGa2TD-EsqUJXrLOfGCDKcrQSrHO3q1rTKhaymbJ6K85iANheQ-Ub3Jo7l25Zlxbf20xaP3ptoB6MkRIW2_ZoVpJKCWZqcDj_62RtPl818hl3O16tVkbADoJ-6vOtujCLMre/s986/image_2025-01-13_11-17-54.png

ភ្នាក់ងារយាមល្បាតនៅតាមព្រំដែនរបស់អាមេរិកនិយាយថា បានរកឃើញផ្លូវក្រោមដីនេះ បន្ទាប់ពីពួកគេបើកបន្ទះដែកដ៏ធំមួយគ្របច្រកចូលផ្លូវក្រោមដី ដែលតភ្ជាប់ពីទីក្រុងស៊ិវដាដ ជឺរេស ខេត្តឈិវ៉ាវ៉ា របស់ម៉ិកស៊ិក ជាមួយប្រព័ន្ធបង្ហូរទឹកស្អុយរបស់ទីក្រុងអែលប៉ាសូ រដ្ឋតិចសាស់ របស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK66NCuRpB3mnzBts00DNX2sNJdgAaV4eEGLI7QEo3pD5WBZvReGHJmpKGUq1zcJ3cIDHaCppIDLCoHm-tVAq-XjvN3DIshw3KerX2b4zGz4frKynNMRockyDdfWBv9uYueTrA3LyfhvGP7-VnAIrZBHGIG-_xQMtb9lfrajMYsTh7wPbQdkOrqQtVX4bc/s986/image_2025-01-13_11-17-55%20(2).png

ប៉ុន្តែភ្នាក់ងារយាមល្បាតនៅតាមព្រំដែនអាមេរិកពុំបានបញ្ជាក់ថា តើអ្នកណាជាអ្នកគាំទ្រឱ្យធ្វើផ្លូវក្រោមដីនេះ? រីឯមន្ត្រីការិយាល័យស៊ើបអង្កេតកណ្តាល (FBI) របស់អាមេរិកបញ្ជាក់ថា ការសហការគ្នាបំផ្លាញផ្លូវក្រោមដីរបស់មន្ត្រីអាមេរិក និងម៉ិកស៊ិក គឺមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់បង្ក្រាបការលួចឆ្លងដែនខុសច្បាប់មកអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS4c6EEy_b0fgCAcRyk2DAH9fxiuBzMNdbLbI0ToX3vDImR0ZVOzO02yp5Vnt8VhnSMUQmYoVX7JuSdm5LLIhfGFb8LiaivIeH_Yk_y69DMUrd4l4MItzW5Fp-BrBoFVooAsI9C61cdap0S8bu7qtct4Bhn0tAd_YzF7qQrnVAxqEjwMK2vGK66bh4vfrL/s1024/image_2025-01-13_11-17-55%20(3).png

សារព័ត៌មាន Reuters រាយការណ៍ថា ការរកឃើញផ្លូវក្រោមដី គឺបង្ហាញពីការប្រឹងប្រែងបង្ក្រាបសកម្មភាពខុសច្បាប់ ដែលគំរាមកំហែងដល់សន្តិសុខនៅតាមព្រំដែនអាមេរិក មុនពេលលោក Donald Trump ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក អាណត្តិទី២ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ប្រកាសថា លោកនឹងបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Bk0bIM4MlGrPXKGJ1rj9RcFfDbN41S72AhsccIoSVpzc1OlnRNs9HhcOTeIBZCKd-8nXLqDa52Pi_bdTcoDdcddkC_mNKmdHkQYovN_k5CHHDfThkyCvZQsHfRUkj0I9QIxvTroxXxvXyPhVz5go3p0qD1dd4_spFl6Osdjf30bTCmc7HVyZrUXdUhzU/s960/image_2025-01-13_11-17-55.png

កាលពីថ្ងៃទី៩ ខែមករា កន្លងមក ភ្នាក់ងារយាមល្បាតនៅព្រំដែនអាមេរិកបានសហការជាមួយម៉ិកស៊ិក ព្រមទាំងមន្ត្រីការិយាល័យស៊ើបអង្កេតកណ្តាល (FBI) បំផ្លាញផ្លូវក្រោមដីនេះ ។ នេះបង្ហាញថា មានពលរដ្ឋម៉ិកស៊ិកយ៉ាងច្រើនសម្រុកធ្វើដំណើរមកកាន់ព្រំដែនអាមេរិកតាមផ្លូវក្រោមដីតាំងពីចូលឆ្នាំសកលរហូតមក មុនពេលលោក Trump ឡើងកាន់តំណែងនាពេលឆាប់ៗ ៕

មិនធម្មតា! ស្ងាត់ៗ Mark Zuckerberg ទិញនាឡិការដៃតម្លៃ ១ លានដុល្លារពាក់យ៉ាងសង្ហា

0

ធ្លាប់តែជាបុរសសាមញ្ញៗ មិនសូវអួតសម្ភារៈនិយម ពាក់ខោអាវដដែលៗ ប៉ុន្តែឥឡូវនេះស្ថាបនិក Meta ប្រែហើយក្លាយជាបុរសហៃសូបំផុតក្នុងឆ្នាំ ២០២៥។
ថ្មីៗនេះមហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើនាឡិការដៃរបស់លោក Mark Zuckerberg នៅពេលដែលលោកបានបង្ហោះវីដេអូមួយនិយាយអំពី ការកែប្រែនូវ Policy ថ្មីរបស់ខ្លួន ដោយដកចោលនូវមុខងារ fact-checking ហើយជំនួសមកវិញដោយ Community Notes។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoBIOQS_GO2U0VcbVXwRnfwbMz2EXCEhM2crQ1TDka1SgF7-NGnHIGPeD0eAycrgOmEaLnzmk-uisx_Kae7uwuXuiWYR-dEoymnZh8kYupSXgytkMTLlu5BFrO7fKvxfuRc-MpcIPb2GBb_LVP9OZM1SN1YBhiuvbmRw34zyqVuyYacEoRH7QKF0sTEOum/s1200/image_2025-01-13_10-21-00.png

ប៉ុន្តែនៅក្នុងវីដេអូនោះគេមិនសូវចាប់អារម្មណ៍ខ្លឹមសារដែលលោកនិយាយនោះទេ ផ្ទុយទៅវិញគឺគេបែរជាចាប់អារម្មណ៍ទៅលើនាឡិការដៃដែលមហាសេដ្ឋីរូបនេះពាក់ទៅវិញ។ នាឡិកាដៃដ៏ប្រណីតរបស់ថៅកែ Facebook និង Instagram គឺជាម៉ូដែល Greubel Forsey Hand Made 1 មានតម្លៃជាង ១ លានដុល្លារអាមេរិក អាចទិញផ្ទះបានមួយខ្នង និងឡានទំនើបបានមួយគ្រឿង។ នាឡិកានេះផលិតដោយក្រុមហ៊ុនរបស់ស្វីស ធ្វើឡើងដោយដៃសុទ្ធ ៩៥ ភាគរយ រួមទាំងចំណាយពេលរហូតដល់ ៦០០០ ម៉ោងទម្រាំផលិតបាន ១ គ្រឿងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMiF8xH-rnNYXQlPEFMMrWdm2oZKNhGVNRFKkVHK77-viqWFU3aacB0J0SZgaF3w2PDtofm8T4TJ6yfLiH4Y4E7I_kA0ZiqSqprNb1zI79SzBHzxqlHTAe13jH7i7Aybe37_btssNwyFPcB7fiHT72PZ_v-sszSzoKr671_yZ2eHMws-uUuFjgfu1gbWUo/s1200/photo_2025-01-13_10-13-18.jpg

Greubel Forsey គឺជាម៉ាកនាឡិកាដៃប្រណីត ដែលមានតម្លៃថ្លៃបំផុតមួយនៅលើពិភពលោក សូម្បីតែរបស់មួយទឹក ក៏មានតម្លៃចន្លោះពី ១៥,០០០០ ដល់ ៥០,០០០០ ដុល្លារអាមេរិកផងដែរ។ យើងដឹងហើយថាប៉ុន្មានសប្តាហ៍មុនលោក Zuckerberg ទើបតែទិញកប៉ាល់ទំនើបតម្លៃ ៣០០ លានដុល្លារនោះទេ ហើយថ្មីៗនេះលោកក៏បានទិញនាឡិការដៃប្រណីតតម្លៃ ១ លានដុល្លារទៀត នេះសរបញ្ជាក់ឱ្យឃើញថា ស្ថាបនិក Meta លែងដូចមុនហើយ មិនមែនជាបុរសសាមញ្ញ ធម្មតាដូចយើងឃើញទៀតទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjals8Tsf8bh7hPfBS-BuC_2BXZo6843EaQjHHvpRz_z24LNm6NgGM2g68_4k0dqs0JqzUUaPyil-4_Ke1brx2fjzlcmDSBcgf79E3xYRr45DqL8wfV_sUbvxHDBzdBKmOklgq6nEHaxLkg_VpEgfuK9764CG9nPrDJFNbCNgsIVh70rcRZJy6cTRb4CVSS/s970/photo_2025-01-13_10-13-52.jpg

ទោះជាយ៉ាងណាវាមិនចម្លែកទេដែលមហាសេដ្ឋីរូបនេះប្រើប្រាស់របស់របរទំនើបៗ និងប្រណីតៗ។ កាលពីឆ្នាំមុនលោកក៏បានប្តូរស្ទីលតែងខ្លួន ដូចជាការស្លៀកសម្លៀកបំពាក់ប្រេនៗជារៀងរាល់ថ្ងៃ ពាក់ខ្សែកមាសធំៗ រួមទាំងការប្រើរបស់ថ្លៃៗទៀតផង ដែលបង្ហាញថាសម័យជឿនលឿន អ្វីៗគឺមិនដូចពីមុនឡើយ តែងតែប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Mark Zuckerberg ធ្លាប់បាននិយាយថា លោកតែងខ្លួនប្លែកៗ និងប្រើប្រាស់របស់ថ្លៃៗ គឺដោយសារលោកចង់កែលម្អជីវិតរបស់លោក លុបបំបាត់រឿងមិនល្អដែលកើតឡើងពីមុន រួមទាំងបន្ថែមថាមពលដល់ជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTdArdThzN_urs7bXOuaoEGuwv4vm-cP6h9dupuRWy0NLHgER4REo1eqQ-9czTJ7SJC9M4YQXMxvP7uBC5UIpsFgJPHcQGpo14XXSeLedZXwaAHUT6pDOrgdOZlRT59jDa04x9Vz2yJGHfDKYOqrMhUua07N3DaXO9IoyW6CEJFHnZs0SAG4ASg9-EgWEf/s970/photo_2025-01-13_10-14-17.jpg