Home Blog Page 665

តារា K-Pop ដំបូងគេលើឆាកអូស្ការមែន តែ Lisa ត្រូវបានគេរិះគ.ន់ចំពោះការច្រៀងមិនសូវល្អ

0

Lisa បានបង្ហាញខ្លួនក្នុងនាមជាតារា K-Pop ដំបូងគេដោយបានសម្តែងបទ «Live and Let Die»ដែលជាបទក្នុងភាពយន្ត James Bond ឆ្នាំ១៩៧៣ ក្នុងកម្មវិធី Oscars ឆ្នាំ ២០២៥។ ទោះជាយ៉ាងណាវត្តមានរបស់ Lisa ត្រូវបានអ្នកលេងបណ្តាញសង្គមរិះគន់ចំពោះការច្រៀងខ្សោយរបស់នាង ខណៈតារាហូលីវូដមួយចំនួនធំហាក់មិនសូវជាឱ្យតម្លៃចំពោះការសម្តែងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRLs1k2M1AORhNGGAJiB4wBydbInLM9IJJFtAKQyQya0LeUHkkj7Fs96B-Ngp1pyMU9DWONSywo2h0-54hKuQtwl5poqloJ2H_EDKRmMB9hFW9XbOBu6bh1Qx-TniFaU_66n4kl0C8GomVE3QuD4cJ3u6cqWqCXHdZ9Pg97FG2ZYbihFt7UmAiMpw07Jzm/s2048/image_2025-03-03_15-48-50.png
Lisa បានសម្តែងយ៉ាងរស់រវើកដោយបង្ហាញខ្លួនពីលើចុះមកឆាកតាមរយៈខ្សែកាប ដោយបានបកស្រាយចម្រៀង «Live and Let Die» ។ បន្ទាប់មក Doja Cat និង Raye បានបកស្រាយចម្រៀងរៀងគ្នាក្នុងខ្សែភាពយន្តនេះ។ ការបង្ហាញខ្លួនរបស់ Lisa ក្នុងកម្មវិធី Oscars បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើ X។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifGt3g7QoSoZ1WtcaVaX4IE_eUSsdzBF5BVKGz3lqIMqeUdLJUNCLpMTwved3fp-yKWYKNxqw3qPNr7HlfF6aNqAnhG6mFFwa8DKuLCDqLF0GRVJ40tFyxVgbfCDWf13y3wYyMIvPpWlnHSfH8pFuCDxjBgTFKNXRai-pozkAOWNE2JqHwebD0KqRDE2RX/s2048/image_2025-03-03_15-48-43.png

ទស្សនិកជនជាច្រើនបានកត់សម្គាល់ថាការចែករំលែកនៅលើឆាកជាមួយនឹងទេពកោសល្យដូចជា Doja Cat និង Raye បានធ្វើឱ្យការសម្តែងមិនល្អរបស់ Lisa ជាក់ស្តែង។ នាងត្រូវបានគេរិះគន់ចំពោះការច្រៀងខ្សោយរបស់នាង ផ្នែកខ្លះដាច់ៗឬសូរខ្យល់ដង្ហើម និងចេញបទភ្លេង ការសម្តែងរបស់នាងមានភាពមិនសូវល្អបើប្រៀបធៀបទៅនឹងការបើកក្បាលដ៏ឡូយរបស់តារាម៉ូដែល Margaret Qually និងសំឡេងដ៏ខ្លាំងរបស់ Raye ជាមួយនឹងបទ «Skyfall»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLCEo8DTsJ-JvDAXc-w90cDkbPar8NesfN_F80QaomaQpzwXRJcBajtWhu1usnrcVEWPofiwwZ45UPNTGVp6F3mn0x8IgbBqKEI4P5-aAMqC7PfIhhE7STP1tCazJb4MZ_234ISjFuboJwruYNleivry8eX9c8_mDHa8mQ9Dz9OEpgXer5scn3eZ8VjiKO/s2048/image_2025-03-03_15-48-38.png

នៅលើ X អ្នកទស្សនាបានបញ្ចេញមតិថា៖ បើគ្មានខ្សែពួរ និងរាំ Lisa គ្មានអ្វីទាក់ទាញអ្នកទស្សនាទេ បើប្រៀបធៀបជាមួយ Doja Cat ឬ Raye សម្លេង Lisa ពិតជាយ៉ាប់ណាស់ Lisa គួរតែច្រៀងក្នុងស្ទូឌីយ៉ូ បើប្រៀបធៀបនឹងសិល្បករអន្តរជាតិល្បីៗ Lisa មិនល្អគ្រប់គ្រាន់ក្នុងការសំដែងលើឆាកធំដូច Oscars»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpuJQjDn4OBnff3N4hm1XujRB4RrMV6BuXCJ6VJJdK86o67miWkA-HdP6zlqcKU2-S3hYdldRokPMLUfI0XN-ZgEZg78WPqvn6JE38llBx9s7tU2dhHN-mWjVnE1vBCii0eEyNFo1V45kY7uT6NSICSbI0yIJSM37txTLqGKwNuDTyJCiXIQkFUy6GNrHK/s2048/image_2025-03-03_15-48-37.png
ដ្បិតថាអ្នកមួយចំនួនបញ្ចេញមរិរិះគន់ជាច្រើនដងចំពោះការប្រើប្រាស់សំឡេងរបស់ Lisa ក្តីប៉ុន្តែអ្នកគាំទ្ររបស់នាងនៅតែមានអារម្មណ៍រំភើបចិត្តចំពោះ Lisa ដែលអាចដើរមកដល់ចំណុចមួយនេះធ្វើឱ្យ K-Pop ល្បីរន្ទឺជ្រៀតចូលឆាកពិភពលោក៕

ព្រីន រាងស្ងាត់ពីវិស័យភាពយន្តបំបុកលើទីផ្សារចម្រៀង ខណៈបានជួយលើកស្ទួយវប្បធម៌

0

តារាសម្តែង និងចម្រៀង ព្រីន ហាក់ស្ងប់ស្ងាត់ពីទីផ្សារភាពយន្តហើយវិលមកត្រូវប៉ាន់ជាមួយនឹងការផលិតចម្រៀងដោយបានបញ្ចេញស្នាដៃជាច្រើន។ លើសពីនេះទៀតក្រៅពីផលិតតន្រ្តីស្របតាមទីផ្សារ ព្រីន ក៏បានចូលរួមចំណែកផលិតបទលើកស្ទួយវប្បធម៌ខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ9gJoFtvfjdRF9F11VzxcQTr9z__h6BCi01QLLKlo6KBpQZdkBgRZSOzUjjzEY4gCpPaW39H3Dx3KmavU8RrJzHkKqc-OtxbABkNsbkpUH7MaPnFxi39xvKdJnir9Ldpe5pjrMX2c7cVbIu1Xbr20osLMiwwzXhCeYZTpSeH6NExcK-28NGbkGkpVUpRW/s2048/image_2025-03-04_16-49-48%20(2).png

ទស្សនិកជនមួយចំនួនអាចចាប់ផ្តើមស្គាល់ ព្រីន តាមរយៈវិស័យសម្តែងប៉ុន្តែលោកក៏ជាតារាចម្រៀងមួយរូបដូចគ្នាខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រីន បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍តាមរយៈតន្រ្តីរបស់លោកជាពិសេសចាប់តាំងពីចេញបទចម្រៀង «អញ្ជើញចូលចុះបើស្រលាញ់» លាយ cover បទពីដើម។ ព្រីន ឡើងសន្ទុះលើវិស័យចម្រៀងបន្តិចម្តងៗធ្វើឱ្យលោកផ្អាកលើការថតខ្សែភាពយន្ត ខណៈបានចេញសម្តែងលើការផលិតវីដេអូខ្លីៗវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNn1cr_-QQ8LeUMaN8n8t1I_uonKUsq2mKOcKca9mSUi_ONEjENckCf4VTuCWy0A1PYYN78bzfXmPuAgjLjdNfZDWzbhpQHH4btnzqb3-n6ewmsqLIUQ7or3A1yVOOXrc7Hje6KdJPxj023okUQ-0ZgqU8OFJ9B51XhIJI-w9HQ3CeufsWaxsK3i0PStoz/s1280/image_2025-03-04_16-49-47.png

ជាមួយនឹងទំនោរមកខាងចម្រៀងច្រើនជាងសម្តែងនេះ ព្រីន ក៏បានពង្រីកខ្លួនជាមួយនឹងការផលិតបទថ្មីៗជាពិសេសគឺបានចាប់ដៃគូជាមួយរៀមច្បងអ្នកនាង ម៉េង កែវពេជ្ជតានិងកូនស្រី ជាពិសេស ព្រីន ទទួលបានភាពល្បីល្បាញខ្លាំងបន្ទាប់ពីទម្លាក់បទ «ពេលណាបងមករកអូន»។ កាលពីថ្ងៃទី១ មីនា នេះ ព្រីន បានទម្លាក់ MV ចាប៉ីផ្អែម២ ពីអ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី ដោយបានផ្តិតយកទេសភាពដ៏ស្រស់ស្អាតនៃប្រាង្គប្រាសាទខ្មែរ ដោយមានគោលដៅតែមួយនោះគឺ ដើម្បីផ្សព្វផ្សាយ និង រក្សាទុក នូវវប្បធម៌ដ៏រុងរឿងរបស់ខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXdqE4Rku3ntX5cIlETzGo_1lNnoBhrML_xCPPMewxzIZMFjLFrwc9opLQ2EFPFDCLGEhckMt7m9t6PwkQKOkT97gbsKguGaluAWNj3su1uIQ5Cx0ZZtNDxh7ivQeikMcoL5IIQ9DyTUDu-askTGHSpVPiE4lGQ8Cm27820jkU0DsNn5XrkPB4hCtr1V2B/s960/image_2025-03-04_16-49-53.png

នេះមិនមែនជាលើកទី១នោះទេសម្រាប់ ព្រីន ផលិតបទលើកស្ទួយវប្បធម៌ក្រៅពីបទយុវវ័យ ខណៈក៏បានទម្លាក់បទផ្សេងទៀតដូចជាបទ «ធីតា» ជាដើមដែលបានចូលរួមផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5XdCGT-1HAmskqpmiBiDojBbesc-RWdDTiOYz0M-ebqH6YN8Dwv_b7kNFjms3o2JmUfPrY9QIGC9aWMBEV2FsUn6dNDKvFMMw63kE3IKFmkP-a9_B09AUYHpE9n9rYP0fcpcaUlIM1h1PZII9cHuSjq5DL1VxuWeHfEN43VsN9Nc6PM15pkeK_VscqWh2/s2048/image_2025-03-04_16-49-54.png

គួរបញ្ជាក់ផងដែរថា ព្រីន ធ្លាប់បានទម្លាយពីមូលហេតុពីការផ្អាកសកម្មភាពសម្តែងរបស់ខ្លួនដោយសារតែចរិតតួអង្គក្នុងសាច់រឿងនៅដដែលៗដោយមានបំណងរកអ្វីដែលថ្មីចង់ថតអង្គមានចរិតបែបដូចកុនហូលីវូដទើបលោកព្រមទទួលសម្តែងឡើងវិញ៕

He Jianqi តួឯកភាពយន្តខ្លីដ៏ល្បីរបស់ចិនរងការខូចខាតលើអាជីពយ៉ាងធ្ងន់ធ្ងរដោយសារ រឿងអា.ស្រូវស្នេហា

0

He Jianqi ដែលជាតួសម្តែងភាពយន្តខ្លីដ៏ល្បីរបស់ចិន បានបាត់បង់តួនាទីក្នុងខ្សែភាពយន្តទូរទស្សន៍បន្ទាប់ពីជាប់ពាក់ព័ន្ធរឿងអាស្រូវស្នេហាទាក់ទងនារីច្រើននាក់ដើម្បីធនធាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYiul2pMywgBqwQj-2RgOX8EVzwsO-Oun0giS5m5hOaWU_B1RURtdh_H-9UPyBYK695Gzu0wWstZfOVBWO7eY0aGNsWUBsDyjK6mHkBKDLMzDdOlf4GlDZeLgoZtALhIhdmwLpcKxw249j60QdzrLDeeHasLboj3OLIEMrABLqFQgtW6g7UghfFsxql96i/s1350/Snapinsta_app_475440020_17891329110189640_4314476081546249917_n.jpg
កាលពីថ្ងៃទី៣ ខែមីនា នារីម្នាក់ដែលអះអាងថាជាគូស្នេហ៍របស់ Jianqi បានបង្ហោះអត្ថបទចោទប្រកាន់តារារូបនេះថា មានជីវិតឯកជនច្របូកច្របល់។ ក្នុងរយៈពេលប៉ុន្មានខែនៃការណាត់ជួបនាង Jianqi បានដេកជាមួយស្ត្រីដទៃជាច្រើនដង ។ រូបនាងបានបង្ហោះរូបថតឯកជនជាច្រើនសន្លឹករបស់តារាប្រុសរូបនេះទុកជាព័ស្តុតាង ដោយនិយាយថា ក៏មានថត និងវីដេអូផ្សេងទៀត ដែលបញ្ជាក់ថា He Jianqi មានជំនាញក្នុងការបោកប្រាស់ស្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQkbsHRVvGUNFg8nBqnvaTPQCi2v8eNe_Qz6jt7OrDgISEXHktoYdrpJGOGxScsf-Dkg4N0cOX-JXafQYoYKJxbnpl0l7nchKpuNriweNRJDAVeyKeDErchl6Sj4cOeFoigeff2gDofrFJwU4_f-0wIfn8VGVmwdpnha60ZAyyacEU7TIWfV-XfyJqOuEL/s1350/Snapinsta_app_481082250_17891355711189640_6127767870304574047_n.jpg

ដោយសារកម្រិតភាពល្បីល្បាញរបស់លោកមិនអន់ជាងតារាក្នុងបញ្ជី A នោះទេ រឿងរបស់ He Jianqi បានបង្កឱ្យមានការកក្រើកពេញបណ្ដាញសង្គម។ កាលពីថ្ងៃទី៥ ខែមីនា គណៈកម្មាធិការការងារយុវជននៃសមាគមផលិតកម្មទូរទស្សន៍ចិនបានចេញឯកសារស្តីពីការគ្រប់គ្រងតារាសម្ដែងក្នុងរឿងខ្លី ដោយក្នុងនោះ បានកំណត់អត្តសញ្ញាណ He Jianqi ថាជា «តារាសម្តែងដែលមានរឿងអាស្រូវ»។ សមាគមបានផ្តល់អនុសាសន៍ថាក្រុមហ៊ុនផលិតកម្មធ្វើពហិការចំពោះអ្នកដែលមាននៅក្នុងបញ្ជី ដើម្បី «បង្កើតបរិយាកាសវីដេអូខ្លីដែលមានរបៀបរៀបរយ និងមានសុខភាពល្អ»។
យោងតាមគណៈកម្មាធិការការងារយុវជន ផ្នែកវីដេអូខ្លី តួអង្គក្នុងផ្នែកនេះក៏ត្រូវលើកកម្ពស់ការយល់ដឹងរបស់ពួកគេអំពីការអនុវត្តច្បាប់ និងបណ្តុះក្រមសីលធម៌ និងវិជ្ជាជីវៈផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeM9vcCC9bCeFKV7uR0GIJg377yIyPJfq2tCEN1KFpE8SmKpatCeKrR0XByQiZKvgxDYkOI_Wba1tqSujYA7afzrA8FUl6pMDvrsUgNQ0wJgTnfeA_W34crqWqDoG_vKgl3hblNPuf9mJfm_ikt5FPvMbVT8AksKOuSCcf7xp8eWfXboWxeJIbJ_cYi0Z9/s900/Snapinsta_app_481699147_17891437164189640_6188485831786382570_n.jpg
He Jianqi មានអាយុ ៣០ឆ្នាំត្រូវបានគេស្គាល់ថាជា តារាប្រុសដ៏លេចធ្លោម្នាក់ របស់ Douyin ( កំណែក្នុងស្រុករបស់ចិន TikTok ) នៅពេលដែលលោកបានសម្តែងក្នុងរឿងភាគជាច្រើនដែលទាក់ទាញអ្នកគាំទ្រក្នុងតួនាទីជា CEO សង្ហា ស្មោះត្រង់ ក្លាហាន បុរសជោគជ័យ។ បន្ទាប់មក He Jianqi បានចូលរួមក្នុងកម្មវិធីពិតរបស់ស្ថានីយ៍ទូរទស្សន៍នានា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiympfYdKJEjpd-qjsupsizNNpcePd85vQCrXEJDTUHHJhJ5AS_rs5K4BKKuggxANRqBUjoASIiPmEpl1nWHmIJm1nsyJMluYRO9SsLQs3njk5biGHbHTZ5-KyQm22ULEuwy8K4ilOjSL_41eCLerQ8dlkJdj7yv5x2N1yIjpCl7irA8DkjKtkNcp3AWI4z/s1350/Snapinsta_app_482057798_17891358150189640_7334875629675300664_n.jpg

នៅឆ្នាំនេះ លោកមានគម្រោងថតរឿងមួយ ប៉ុន្តែនៅថ្ងៃទី ៤ ខែមីនា លោកត្រូវបានគេ ប្រកាសថាតួនាទីរបស់លោកត្រូវបានលុបចោល។ តារាសម្តែងកើតនៅឆ្នាំ ១៩៩៥ រូបនេះ ធ្លាប់ធ្វើការជាអ្នកលក់សំបុត្រនៅលើផ្លូវរថភ្លើងល្បឿនលឿន។ ដោយសាររូបរាងដ៏លេចធ្លោរបស់ខ្លួន He Jianqi ត្រូវបានអញ្ជើញឱ្យសម្ដែងក្នុងរឿងខ្លី ហើយក្លាយជាតួឯកប្រុសដ៏ល្បីបំផុតម្នាក់នៅលើ Douyin៕

ទើបដឹងថា តារាម៉ូដែល មុន្នីរស្មី ក្នុងជីវិតពិតខុសពីការសម្តែងទាំងស្រុង

0

ប្រិយមិត្តជ្រាបមកហើយថាតារាម៉ូដែល ឆឹង ច័ន្ទមុនីរស្មី ដែលរងការនិយាយបៀតបៀនជាសាធារណៈពីសំណាក់ពិធីករប្រដាល់ MC Vutha បានធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងរហូតមានការអន្តរាគមន៍ពីក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន។ អ្វីដែលទស្សនិកជនមួយចំនួនធំមិនបានដឹង មុន្នីរស្មី គឺមានចរិតខុសពីការសម្តែងទាំងស្រុង។ នេះបើតាមការបញ្ជាក់របស់ពិធីករ ដាវុធ ដែលបានស្គាល់នាងរយៈពេល១០ឆ្នាំមកនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMsYdF5MWzM6m-FJYUb8BGhEbJg-MQEJ2HBFIgwPaMeyK4eURH6CQiulJWcgQh9Wf7oVeLnC-iOHWYuBsc_9DKDC6nPKd4_1pqRVzSEFF_GS3GfoQ4HWqt6S8ryMiwvl3M5uBvQ1DHLL2sX4WIeTKHLP883QlUOB0j2s_lc6x3x_So5sZDeS7cbWOV3hYZ/s1799/image_2025-03-05_10-16-50.png
នៅយប់ថ្ងៃទី៤ មីនា ពិធីករនិងជាផលិតករមួយរូបគឺលោក ដាវុធ បានចេញវីដេអូរយៈពេលជាង៣នាទីរៀបរាប់ត្រួតៗពីចរិតលក្ខណៈរបស់ មុន្នីរស្មី ដែលការរស់នៅរបស់នាងក្នុងជីវិតពិតខុសពីការសម្តែងស្ទើរតែទាំងស្រុង។ លោកបាននិយាយថា នៅក្នុងរឿង រស្មី ជាមនុស្សកាច នាងហាក់សាច់ស៊ី ជាមនុស្សអឿកាយ៉យ ជាមនុស្សហាយសូរស៊ីវិល័យធូរធា ប៉ុន្តែនៅក្រៅសាច់រឿងជាមនុស្សមហាសែនស្លូត មហាសែនស្រលាញ់ខ្លួន ចេះដាក់ខ្លួន មិនរួញរាចេះធ្វើការតាំងពីអាយុ១៦ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj39pZLTQ68RUZlZtMOsreBp-mne2jw_vKhId5B5RwSBox6RS-6-bOSB86dMqr00ttJmfKYOhvhUXQfxGLLMqd6S26kWeOURV-y5Do3IpXdOwxRAjedcUvz9gtEuyFmHikKczzwAu5inBOrGtd6YRDvQVG43l7-K36yVvsOQ_73EKcEeb4Fyi5h5_zgQy7h/s2048/image_2025-02-27_11-18-35.png

ជាមួយការនិយាយប្រៀបធៀបនេះ លោកដាវុធ ថាលោកបានស្គាល់ មុន្នីរស្មី តាំងពីអាយុ១៦ឆ្នាំ នាងពោរពេញដោយសក្កានុពលក្នុងខ្លួនហើយបើមានឱកាសលោកនឹងសហការជាមួយនាងហើយលោកពិតជាធ្វើបាន។ លើសពីនេះទៅទៀត លោក ដាវុធ អះអាងថា រស្មី ជាមនុស្សដែលមានគោលការណ៍ មិនឆេវឆាវ ចេះគោរពអ្នកដទៃ មានអំណត់អត់ធ្មត់យ៉ាងខ្លាំង នាងមិនចេះញេះញក់ទាញចំណាប់អារម្មណ៍ មិនចេះបង្ហាញភាពទន់ខ្សោយរបស់ខ្លួនឯងបើទោះបីជាមានរឿងរ៉ាវខ្លាំងយ៉ាងណាក៏ដោយក៏នាងបង្ហាញអាកប្បកិរិយាមួយមិនចុះញម មិនអង្វរអ្នកណា ស៊ូអត់បាយក៏មិនអង្វរគេខំប្រឹងប្រែងធ្វើដោយខ្លួនឯងតែម៉្យាងគត់ ហើយហេតុផលនេះហើយទើបលោកធ្វើវិដេអូនេះឡើយដើម្បីលើកទឹកចិត្តទៅកាន់នាងក្នុងពេលជួបរឿងដ៏លំបាកមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG_RchThZfVsa9GnlFWzcNSK-K9758u7P9rYSRwuZFny-HuTJKx0HYisDzSvu0D2-3hOjWrZO3G_SEwbtt72-MOZl3zN75PQkEWHC0kJpIU3cHeYFEYv_4jhhnlnG5OTO7xXXi6QAOqE5y0pi9NfujYl2f-WFa2X8LoGHBspQ2bkVvbCoZ0Pi20XzcKyCs/s2048/image_2025-03-05_10-16-55.png

គួរបញ្ជាក់ផងដែរថា ពិធីករ ជួប វុត្ថា ហៅ MC Vutha បានសរសេរលិខិតដោយដៃផ្ទាល់សូមទោសជាសាធារណៈទៅកាន់ មុន្នីរស្មី និងស្រ្តីទាំងអស់ចំពោះកំហុសខុសឆ្គងរបស់ខ្លួនដោយសន្យាមិនឱ្យមានរូបភាពនិងទង្វើបែបនេះកើតឡើងម្តងទៀតឡើយ៕

“ភូមិវប្បធម៌កម្ពុជា” នឹងលេចរូបរៀងឡើងវិញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ

0

ភូមិវប្បធម៌កម្ពុជា ដែលធ្លាប់មានវត្តមាននៅក្នុងខេត្តសៀមរាប នឹងត្រូវលេចចេញជារូបរៀងជាថ្មីនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ហាញអត្តសញ្ញាណជាតិខ្មែរទៅកាន់ភ្ញៀវទេសចរអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjljG904-Mo9W3-YLaKxwPRqxPdQlWm8W0gL9eOBMhz4eROCsSK2rvPI7B3x7q9DGA6YUzBHjFfWr1DHVi7WvrDluHKpqYQU_UiVLuoVtRJ05jU9g954ZX6WHhXqJQmHyQ1qtw4ZIJuputZ7LZkTjM5rYScQyZB9zMn1qQ8lnYVFAEl3y-1f1uHwbGeuQvk/s750/image_2025-03-05_14-29-19.png
យោងតាមលោកឧកញ៉ា ឆារស៍ វ៉ាន់ បានលើកឡើងរថា៖” តាមរយៈការរៀបចំបង្កើតភូមិវប្បធម៌នេះ នឹងរួមចំណែកមួយចូលរួមជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោក”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF-eOQM42TLICfs8024s3QfGg7cTBCE6kax2g3BO6lVA9DfA_JacRrpEbNzqPd7RWug5C99tU_oSlQ6oAie0KhTUxY5osc7XiXqB5m9reddDOqLSy_sPQJKlsOR2HvW-Eo9lQOeiYsyMbKAnX6m-Cec6mSQThISdF2AD2bSqayG0q74FXUz30OpieCnHVa/s2048/image_2025-03-05_14-29-16.png

ក្នុងភូមិវប្បធម៌កម្ពុជា បានបង្ហាញពីអត្តសញ្ញាណខ្មែរ និងទីតាំងប្រវត្តិសាស្ត្រជាច្រើន តាំងពីរបៀបសាងសង់ប្រាសាទអង្គវត្ត ជីវភាពរស់នៅរបស់ជនជាតិខ្មែរនាសម័យចេនឡា និង រូបតំណាងឱ្យមនុស្សដែលមានចារក្នុងប្រវត្តិសាស្រ្ដផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxXzKUYmx2d5uS9rVavMPAsIDO9JqwMarK1VWZZFU6Dz5BPGjLI9r-YyK5S7AeceXYTlMwbAj7HdOgSO_FMV1-XYpEsSjng31WqO_-gleEe4g4ynDnD-zJk4XHE-fftjBJ-4_pTH1tfL3MXtXKJmYrsrqOUJU5L8Yzu1c4Q-GxU5SuklUsCq6sANTblr09/s1200/image_2025-03-05_14-29-19%20(2).png

ក្រៅពីភូមិវប្បធម៌កម្ពុជា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក៏បាននឹងកំពុងសាងស់ផ្ទះបុរាណខ្មែរ និងដើមឈើតំណាងជាតិជាច្រើនដើមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiINKDAxkf8514jlZQVtlm8zC4mG__1eIFr5h_yGAOZpDVjpCGISdO2R7GVD4qnATowdIPKLCU36WdzWgiExk8xjjS0ESNyh3IAkpKQkjY9bfR5XV0ElMWCJqzKWPaXaowTwWjjKSFHFzQsTIpr3PxgIW0uENDR1FNFKEtHhOuzf3t4wv3WFEBgFAR217El/s2048/image_2025-03-05_14-29-17.png

គួរបញ្ជាក់ថា ភូមិវប្បធម៌កម្ពុជា បានបិទដំណើរការអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃទី ៧វិច្ឆិកា ឆ្នាំ២០២០ តែក៏បានដំណើការឡើងវិញនៅឆ្នាំ២០២២ ដោយបានផ្លាស់ប្តូរឈ្មោះថ្មី៕

កត្តាធំៗ៣ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ

0

នៅដើម២០២៥នេះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាង៧០ភាគរយ ដោយភាគច្រើនកើតឡើងនៅពេលរាត្រី។

ក្នុងនោះ ត្រឹមរយៈពេល១ខែដើមឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ២១៩ លើក ដោយបានសម្លាប់ជីវិតមនុស្សចំនួន ១៤០នាក់ និងរងរបួសធ្ងន់ស្រាល ២៨៩នាក់។

យោងតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលបានលើកឡើងថា៖” ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាញឹកញាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺកើតឡើងដោយសារកត្តាចម្បងធំៗចំនួន៣”។

កត្តាចម្បងធំៗចំនួន៣នោះរួមមាន៖

  • កត្តាបើកបរមិនគោរពល្បឿន
  • កត្តាមិនគោរពសិទ្ធិ
  • កត្តាបើកបរក្នុងស្ថានភាពស្រវឹង

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានក្លាយជាឃាតករលាក់មុខ ដែលឆក់យកជីវិតប្រជាពលរដ្ឋដែលធ្វើដំណើរតាមឆ្លងផ្លូវសឹងតែរៀងរាល់ថ្ងៃ៕

 

សូមប្រុងប្រយ័ត្ន! ថៃហាមពលរដ្ឋបរិភោគសាច់គោ ក្រោយគោជាច្រើនក្បាលត្រូវបានរកឃើញថាឆ្លងជំងឺឆ្កែឆ្កួ.ត

0

ប្រទេសថៃ ៖ នៅដើមខែមីនា ឆ្នាំ២០២៥ ស្រុកវ៉ាពីប៉ាធុម ស្ថិតក្នុងខេត្តមហាសារ៉ាខាម ប្រទេសថៃ បានជូនដំណឹងទៅកាន់ពលរដ្ឋហាមបរិភោគសាច់គោ ដោយសារសត្វគោជាច្រើនក្បាលងា.ប់ ជាបន្តបន្ទាប់ក្រោយពីឆ្លងជំងឺឆ្កែឆ្កួ.ត ។ បច្ចុប្បន្ន មន្ត្រីបសុសត្វបានបង្កើនការចាក់វ៉ាក់សាំងគោ និងសត្វចិញ្ចឹមផ្សេងទៀតនៅស្រុកវ៉ាពីប៉ាធុម ដើម្បីបង្ការកុំឱ្យជំងឺនេះឆ្លងរាតត្បាតកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0k6YftpO1sIGdBreJ91Lhqz7hFhCjgYmlQuLyvuQ1ZtFiKyTJu_W59qDwO60tOwUOLS_KGjZc3G9pKvGYsAUwHWnd_s5QLg3azoXJKagnuWWYvhlC59Fd0FO7DZxhe_cjV6ZYDaUp5WRSKcWmiI1jhSgaKL2ZSc6L2Mde4y4ulg32pUotjbrHZLzw0Lk9/s644/image_2025-03-05_14-33-22%20(2).png

កាលពីថ្ងៃទី៣ ខែមីនា កន្លងមក ការិយាល័យបសុសត្វខេត្តមហាសារ៉ាខាម បានទទួលដំណឹងពីការិយាល័យបសុសត្វស្រុកវ៉ាពីប៉ាធុម ថា គោជាច្រើនក្បាលនៅភូមិឡមខម ឃុំណាខា ស្រុកវ៉ាពីប៉ាធុម មានអាការៈខុសធម្មតា ហើយអាជ្ញាធរសន្និដ្ឋានថា គោទាំងនេះឆ្លងជំងឺឆ្កែឆ្កួត ។ អាជ្ញាធរក៏បានបញ្ជូនគោទៅត្រួតពិនិត្យអាការៈនៅមជ្ឈមណ្ឌលស្រាវជ្រាវសត្វពាហនៈ ហើយលទ្ធផលការត្រួតពិនិត្យបង្ហាញថា គោឆ្លងជំងឺឆ្កែឆ្កួត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeRc8L-yk_brC89ZdGcYw1hQE6wvmYFpcNEp6lcwrzi6hF8R5os96bUi_OnLhnl6qxscVnm_VCfH305s6dExq_J9edmcfL5tNkKw2f3fwNt6ubs5GCi4geWy1A0mi0bIL48tOG7nFdXiRqeAJwVtz6YUZJJ0yUr9lAmn8nOJQxNKN9hLNHN2y62YiDcFbY/s1024/image_2025-03-05_14-33-21.png
ដូច្នេះ ការិយាល័យបសុសត្វស្រុកវ៉ាពីប៉ាធុម បានប្រកាសហាមពលរដ្ឋបរិភោគសាច់គោក្នុងតំបន់មួយចំនួន ដែលមានការឆ្លងរាតត្បាតជំងឺឆ្កែឆ្កួតប្រភេទ (Rabies) ខ្លាំង ។ មន្ត្រីបសុសត្វ បានបង្កើនការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វគោ, ឆ្កែ និងឆ្មា នៅភូមិចំនួន៣ ស្ថិតក្នុងឃុំណាខា ស្រុកវ៉ាពីប៉ាធុម និងស្នើឱ្យពលរដ្ឋយកត្វចិញ្ចឹមទាំងអស់មកចាក់វ៉ាក់សាំងការពារការឆ្លងរាតត្បាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhObGmk_3c5PYolz1cZVjbsMAhNlynirSaYpbGutcHOGYcYo3f61IVfPFGP4PJMyvsxxA9y3B7iXCAIIaOqGqYCNTmq-L1R9yAFjvBTj1KkHUhnjRjCCPCoyxplWKzPG8SKGclt7ReqJOiPrRc10ut5VsiP_8YNLykA7srPp8x_JRUzQokDCKiWEJqYJ7NP/s644/image_2025-03-05_14-33-22%20(3).png
លោក ថងលឿន ជាអ្នកស្រុករស់នៅនៅឃុំណាខា ប្រាប់ថា សត្វចិញ្ចឹមរបស់លោក បានចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំដើម្បីការពារជំងឺឆ្កែឆ្កួត ប៉ុន្តែអ្វីដែលលោកបារម្ភខ្លាំងនោះ គឺសត្វគោឆ្លងជំងឺឆ្កែឆ្កួត ។ បច្ចុប្បន្ន លោក និងក្រុមគ្រួសារផ្អាកបរិភោគសាច់គោមួយរយៈ ដោយសារខ្លាចឆ្លងជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmWzgNFz0YPPzgE0kPNXg_A2hXgub_X29HhkaQQJyfn2Qc8lQO39DGLxeawOCYQWvzboS3jhPHFpk38OrR6W2Kyp0GVtCtYkBJDkL6iSz7db14ArvIq-u7Vx0sASNIFaZumK1ovQkfjzSenvELPkMkDQgfn7zDPp3WE4N1I9_X9sGILMQtFMVv2Kj9FAM_/s600/image_2025-03-05_14-33-22%20(4).png

ប្រធានក្រុមអភិវឌ្ឍន៍សុខភាពសត្វ និងមានឯកទេសបសុសត្វ លោកស្រី អាន់ឆាលី ខាំសៃ ឱ្យដឹងថា លោកស្រីបានប្រកាសទៅកាន់ពលរដ្ឋពីតំបន់ដែលមានសត្វគោឆ្លងជំងឺឆ្កែឆ្កួត ព្រមទាំងហាមពលរដ្ឋផ្លាស់ទីសត្វគោពីកន្លែងមួយទៅកន្លែងមួយដើម្បីជាការប្រុងប្រយ័ត្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnzi8rctaP_RFLSjHHxXVnfajChvtbY3I0uJ-t68zpJf919DkE_jMKcuE-wanwQ7lJWwAbcrSSn1LG_uGh0XDdxuvyqwGWK-jN_bFaWuaQhA75Mt3MGLJi5nx87Eci6Zly2zzckIJxhZ1kh66fyogbt2inc80gxbtHYFrYxdRiUrgFlRvadNZHSyBsQXio/s644/image_2025-03-05_14-33-22.png

ហេតុនេះ សូមពលរដ្ឋយកសត្វចិញ្ចឹម ដូចជា ៖ គោ ឆ្កែ និងឆ្មា មកចាក់វ៉ាក់សាំងការពារកុំឱ្យឆ្លងជំងឺឆ្កែឆ្កួត ។ កសិករចិញ្ចឹមគោ-ក្របី សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយថែទាំសត្វរបស់ខ្លួន សម្អាតកសិដ្ឋាន ឬកន្លែងចិញ្ចឹមសត្វ និងការពារកុំឱ្យសត្វពាហនៈចេញ-ចូលកសិដ្ឋាន ៕

ឥណ្ឌូណេស៊ីប្រកាសអាសន្នជំនន់ទឹកភ្លៀង និងជម្លៀសពលរដ្ឋចេញពីទីក្រុងហ្សាកាតា

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ Jakarta Golbe របស់ឥណ្ឌូណេស៊ីរាយការណ៍ថា ទីក្រុងហ្សាកាតា លិចលង់ខ្លាំងដោយសារភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃ បណ្តាលឱ្យកម្ពស់ទឹកក្នុងទន្លេនានាហក់ឡើងខ្ពស់ ។ អាជ្ញាធរបានជម្លៀសពលរដ្ឋចំនួន១,២២៩នាក់ ដែលរស់នៅភាគខាងត្បូង និងខាងកើតទីក្រុងហ្សាកាតា ទៅកាន់កន្លែងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8bLThOsuhNr9akdjX7dLZv7GkjKg4FOnLTaifPOj6_nfInQ-lTlCZERcNIE5rK7wQKQDgDfpc4zIOE3L2sKT88bPIX8rAwgws2g7ZvKCizuwIA9QKi21wqWC-SRPkqD1Ce9zWJpK8XYye520WcBVtXAvHBnHKE78lzoEUhiZbXGCkppsrAguuo9FYqYdB/s1200/photo_2025-03-05_13-37-30%20(2).jpg
ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ឥណ្ឌូណេស៊ីបញ្ជាក់ថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំង ចាប់ពីថ្ងៃទី៣ ខែមីនា កន្លងមក ធ្វើឱ្យទឹកលិចទីក្រុងហ្សារកាតា និងតំបន់ជុំវិញកម្ពស់៣ម៉ែត្រ ។ ទឹកបានកាត់ផ្តាច់ផ្លូវធ្វើដំណើរមួយចំនួន ខណៈលំនៅឋានពលរដ្ឋជាង១,០០០ខ្នង និងរថយន្តជាច្រើនគ្រឿងលិចទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMQqZigNPJ3TSgm12bnNc3RKqxNp_z4SEWMxSmQn0daFfr2M4ohPS4d6p_bteRuwYe04HkeOI1HcHB5c_qsz6ncgJQJNqp4UfQRt-vdRtEyq3JUJy_KjaO7kf8J7VciNjCukOwM1zXaaJ7dcpdhEMp7gF6-bWRIBW3UFJHNCJW91_2wgjrUCZ-YU-sS92X/s1280/photo_2025-03-05_13-37-30.jpg

អភិបាលក្រុងហ្សាកាតា លោក Pramono Anung បានប្រកាសអាសន្នទៅកាន់ពលរដ្ឋពីគ្រោះថ្នាក់ទឹកជំនន់ ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានបង្ហូរទឹកចេញពីតំបន់លិចលង់ និងដោះស្រាយស្ថានការណ៍តាមបម្រែបម្រួលអាកាសធាតុ ។ គ្មានពលរដ្ឋណាម្នាក់រងរបួស និងស្លាប់ដោយសារទឹកជំនន់ទេ ប៉ុន្តែទឹកបានលិចតំបន់នានារបស់ទីក្រុងហ្សាកាតា ដែលមានពលរដ្ឋរស់នៅប្រមាណ១១លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0r4492eOKwY_lPhyS59Nmv_ISilNXJRlf1zWqTsHpCMK4_fE9t2IcX0AgSESCnDXfBLV6cKliPHDqbNmvUfAX3khR9oRhCvrwmFiBoOyNIxpciWktAUIt5842aXBQqmQZ0GO52WaMbWHprPJWF2FIeH-p3kHp2_PbQ0EYEt-0lAk82f9YUf2uOQq1h5QZ/s1000/photo_2025-03-05_13-37-31%20(2).jpg

អាជ្ញាធរមូលដ្ឋានបានចែកចាយម្ហូបអាហារ ភួយ និងតង់សម្រាប់ការពារទឹកឱ្យពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយពួកគេប្រាប់ឱ្យពលរដ្ឋស្នើសុំជំនួយពីអាជ្ញាធរ ករណីខ្វះខាតរបស់របរប្រើប្រាស់ផ្សេងៗ ។

សារព័ត៌មានឥណ្ឌូណេស៊ីរាយការណ៍ថា មន្ទីរពេទ្យមួយកន្លែងនៅភាគខាងកើតប្រទេសលិចទឹកខ្លាំងជាងគេ គឺទឹកបានហូរចូលក្នុងបន្ទប់អ្នកជំងឺ ។ គ្រូពេទ្យបានជួយគ្នាបញ្ជូនអ្នកជំងឺទៅសម្រាកនៅបន្ទប់ផ្សេង ខណៈបន្ទប់ខ្លះទៀតរបស់មន្ទីរពេទ្យនេះដាច់ចរន្តអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHF90QpByjT_DZOI4e50WbRaYTkuay9hqMggCFiXy2bj8Qsa_l3hkhlNFVJwVetO0Q-kvoMSbelO7iCxR56Q4YOjmc8Wke7JNUcBzYoViwU_HM3bGY-VC8X9f3x9kznggiHWtR3qCN-xGaAlBR4RJF_9rOysrvWr0x4nPXFVF1Sr3hfmfcSC1iYA42DlU2/s1000/photo_2025-03-05_13-37-31.jpg

គួរបញ្ជាក់ថា ទីក្រុងហ្សាកាតា ដែលមានពលរដ្ឋរស់នៅជាង៣០លាននាក់ មានទឹកជំនន់ម្តងម្កាល ប៉ុន្តែទឹកជំនាន់នៅតំបន់ប៊ែងកាស៊ីពេលនេះ គឺធ្ងន់ធ្ងរបំផុត បើគិតតាំងពីឆ្នាំ២០២០ ។ នៅឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងបំផុត តាំងពីឥណ្ឌូណេស៊ីបានកត់ត្រានៅឆ្នាំ១៨៦៦ ដែលបណ្តាលឱ្យពលរដ្ឋនៅទីក្រុងហ្សាកាតា ស្លាប់ជាង៦០នាក់ ៕

វេបសាយភ្នា.ល់ ល្បីៗនៅថៃប្រើ AI បង្ហោះព័ត៌មានក្លែងក្លាយទាក់ទងនឹងតារាល្បីៗ និង The iCON GROUP

0

ប្រទេសថៃ ៖ នៅដើមខែមីនា ឆ្នាំ២០២៥នេះ អ្នកលេង TikTok នៅប្រទេសថៃបានចែកចាយព័ត៌មានពីការបាត់ប.ង់ជីវិតរបស់អ្នកនាង ភីឆាយ៉ា វឌ្ឍនាមុនទ្រី (ហៅមីន) ជាតារាសម្តែងដ៏ល្បីល្បាញ ដែលត្រូវបានតុលាការកាត់ទោ.សឱ្យជាប់ពន្ធនាគារ ដោយសារជាប់ពាក់ព័ន្ធនឹងការរកស៊ីបោកប្រាស់របស់ក្រុមហ៊ុន The iCON GROUP ក្រោយមក តុលាការក៏បានដោះលែងនាងឱ្យនៅក្រៅឃុំ ។ ការចែកចាយព័ត៌មាននេះធ្វើឱ្យមហាជនមានចម្ងល់យ៉ាងខ្លាំងថា តើនាងពិតជាស្លា.ប់ពិតប្រាកដ ឬជាព័ត៌មានក្លែងក្លាយ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2h_cHSbievCKUMCdXcLE3tZqSsn3-Zcbyf8ms_XylZKqqCGa3yP_27k99Ni5Jdv49Rj-z0H_ekCoR6i7251xaM5IFbB5OhBKSIYd2vOkqy9CFnbS0zRxYq2J9N97MiSI1T_lZhaI4zrqjgZjdX4aGHv5laPdXPe63kT_XIKoJHMwlstXM1xgc4tR6q4kM/s728/photo_2025-03-05_13-33-55%20(3).jpg

មហាជនចាប់អារម្មណ៍នឹងអ្នកនាង ភីឆាយ៉ា យ៉ាងខ្លាំង ក្រោយពីនាងជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន The iCON GROUP ដែលត្រូវបានតុលាការចោទប្រកាន់ថា ក្រុមហ៊ុននេះរកស៊ីបោកប្រាស់ពលរដ្ឋថៃ និងបរទេស រួមទាំងពលរដ្ឋខ្មែរផងដែរ ។ តុលាការបានកាត់ក្តីនាង ព្រមទាំងតារាសម្តែងល្បីៗផ្សេងទៀត ដូចជា ៖ លោក យូរ៉ាណាន់ ផាម៉ុនមុនទ្រី (ហៅប៉ាតាវី) និងលោក បូសាកាន់ កាន់ថាថាវ៉ន ឱ្យជាប់ពន្ធនាគារដើម្បីរង់ចាំការស៊ើបអង្កេត ក្រោយមក តុលាការបានដោះលែងរូបនាង និងលោក យូរ៉ាណាន់ ឱ្យនៅក្រៅឃុំ រីឯលោក បូសាកាន់ និងអ្នកជាប់ពាក់ព័ន្ធផ្សេងទៀតជាប់ពន្ធនាគារដដែល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje-hkNsC2JEiTLQe7Qb9hh-ItXbeZz_hQE0YMCFC-GFAkbY3NsvmjKPkwUiZJb5Ciw7VWEh_maQXgGg70XrX-NdMsNv0OVrnUqKdhGOLXHtiG-rh-vjMeRZmHHMoJCrQvc0K8LlnjMYBCPehEQ8ANgkOQ-8e2AUyIjrM4F0a-_K2MQgHUfjuL-fbVe_adA/s1200/photo_2025-03-05_13-33-55%20(4).jpg
ក្រោយមក ក៏មានព័ត៌មានថា លោក បូសាកាន់ បានស្លាប់ក្នុងពន្ធនាគារ ដោយសារតុលាការពុំដោះលែងលោកឱ្យនៅក្រៅឃុំ ដូចលោក យូរ៉ាណាន់ និងអ្នកនាង ភីឆាយ៉ា ប៉ុន្តែត្រូវបានមន្ត្រីពន្ធនាគារបញ្ជាក់ថា វាជាព័ត៌មានក្លែងក្លាយ ។ នៅដើមខែមីនានេះ ក៏មានការចែកចាយព័ត៌មានក្នុង TikTok ថា អ្នកនាង ភីឆាយ៉ា បានបញ្ចប់ជីវិតរបស់ខ្លួន បន្ទាប់ពីតុលាការដោះលែងឱ្យនៅក្រៅឃុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir26jRLmTl9Xf3RyM6iZ2vwvuxLur-6kKql35P-CZxBsbySxEhbCUTNrFmWaqz6x6rXBKbZzmsqgTyRSi-O2trFiOw05TDmbKJauWkTi19S03OWWvEmz1Wm6GLlp3pTzKRQbDCLmBjPH8hKTuS0s3cV3NKVMx1F6XRgDVluq9wve4uFY4JdFf6B7B6tX5n/s644/photo_2025-03-05_13-33-55%20(5).jpg

ប៉ុន្តែក្រោយការស្រាវជ្រាវរកឃើញថា វាជាព័ត៌មានក្លែងក្លាយ គឺអ្នកនាង ភីឆាយ៉ា ពុំបានស្លាប់ដូចការផ្សព្វផ្សាយក្នុង TikTok ទេ ។ ការផ្សព្វផ្សាយព័ត៌មាននេះ គឺវែបសាយភ្នាល់របស់ថៃដែលប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតព័ត៌មាននេះ ដោយមានភ្ជាប់ឈ្មោះវែបសាយរបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានចំនួនទស្សនាវីដេអូច្រើនក្នុង TikTok ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWxgCZuQW8NUNXIUqFxMzwkdJodOjnUl59olRdwtfD9Fx12XZt9bcMQtEITOSuu2k4d5FcP2g3J3JXD9nLfOiICftYvds5LnpR17OXykW9o89nJuJ-m3nDgi-E9GxDMIuWaFWzFg1VJQlq37ZzOwY3lytMONSUk6LOi4EmPOx2vaC_4aQipnA4fYzI-GsD/s1072/photo_2025-03-05_13-33-55%20(2).jpg

វែបសាយភ្នាល់បានបង្ហោះវីដេអូ ព្រមទាំងសរសេរពីមូលហេតុនៃការស្លាប់របស់តារាសម្តែងស្រីរូបនេះថា ដោយសារនាងពិបាកចិត្តរឿងជាប់ពន្ធនាគារ និងមានបញ្ហាលុយកាក់ ទើបសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ។ ហេតុនេះ ពេលអ្នកប្រើប្រាស់ TikTok ចុចទស្សនាវីដេអូការស្លាប់របស់អ្នកនាង ភីឆាយ៉ា គឺវានឹងភ្ជាប់ទៅកាន់វែបសាយភ្នាល់អនឡាញដោយស្វ័យប្រវត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXrUVra9agIHTWtDYX3l1OosiV0o8OJRne3xkUnnt28ZTpB2drOni4ns78pRxlzjpNYtvyLsP1AA2LQJ8APva5CrNNFVQJGR2cz7roNuuCa3CnCcTLlnFP4tOdBynB7rabsJ2-HCmBwCMFCQWDdxeds6GiUP1TSfwCOQE0qudX__ylh2afaeyERq-jIWR-/s1103/photo_2025-03-05_13-33-55.jpg

ហ្វេសប៊ុកផេកឈ្មោះ Drama Addict បានដាស់តឿនអ្នកប្រើប្រាស់បណ្តាញសង្គមថា ៖ «វែបសាយភ្នាល់បានប្រឌិតរឿងក្នុង TikTok ថា អ្នកនាង ភីឆាយ៉ា ស្លាប់ដោយសារកើតទុក្ខរឿងជាប់ពន្ធនាគារ និងត្រូវមនុស្សជិតស្និទ្ធយកប្រាក់ចំណេញរបស់នាង ចំនួន២០០លានបាត រួចហើយគេចខ្លួនទៅក្រៅប្រទេស ហើយការបង្ហោះព័ត៌មាននេះមានអ្នកទស្សនារាប់លាននាក់ ។ ហេតុនេះ សូមកុំជឿដាច់ខាត ពីព្រោះវាជាព័ត៌មានក្លែងក្លាយ» ៕

ទិដ្ឋភាពដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌របស់ «កោះឆ្លាម» កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ!

0

«កោះឆ្លាម» ជាកោះដ៏ស្រស់ស្អាតមួយ ក្នុងចំណោមកោះដ៏ស្រស់ស្អាតជាច្រើនទៀតក្នុងខេត្តកោះកុង ដែលត្រូវបានអ្នកជំនាញទេសចរណ៍ហៅខេត្តនេះថា ជារតនៈសម្បត្តិធម្មជាតិ សម្រាប់បំរើឱ្យវិស័យទេសចរណ៍ដ៏មានសក្តានុពលបំផុត។ ទោះជាយ៉ាងណា ក្នុងចំណោមកោះទាំងអស់ “កោះឆ្លាម” ហាក់រំលងភ្នែកភ្ញៀវទេសចរបន្តិច ដោយសារកោះនេះនៅឆ្ងាយពីទីប្រជុំជន មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ជាប់ព្រំដែនកម្ពុជា-ថៃ ហើយមានមនុស្សតិចណាស់ដែលបានទៅដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjigBe3RZtqWazrYU36NRoSiRUgwQjUPMyJLM1ufk7X4fjctPz4XqbVwKh2UC2QHGP3-SWwWpnyUNZ_BHqGJSKeh-gvQYvF5jzBQDgB-UKoquc-UxquEhmj11dYvjQ4R4yQ2DGWQDHvH-G9TowQ5emlCc2yFJjjSv_OYSGAES9vgjYYqW0DWif6t7PuRizr/s2048/130547498_1515263205529520_5736618643660116425_n.jpg

កោះឆ្លាមស្ថិតនៅឆ្ងាយពីកោះស្តេចប្រហែល ៣៥ គីឡូម៉ែត ជាកោះលាក់ខ្លួននៅដែនសមុទ្រខ្មែរ ដែរឆ្ងាយពីវត្តមានរបស់មនុស្ស។ លក្ខណៈពិសេសរបស់កោះឆ្លាមគឺ កោះនេះផ្គុំឡើងពីថ្មបន្តុបលើគ្នា ផ្ទៃទឹកជុំវិញកោះនេះមានសភាពថ្លាឈ្វង់ និងមានជីវចម្រុះជាច្រើនប្រភេទរស់នៅ ដែលជាចំនុចពិសេសសម្រាប់អ្នកចូលចិត្តមុជទឹកលេងកម្សាន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSZAGxhlYGApGMsAa1KHR5YrrkfQRCJHnAOAvw5n1LS1wwKmBB29HuBMit9VfeXylqWVk06vA6QbOuaaZuEifBJBxDiw8ZXJgNWm8gcepekC4l94FddXnXqkDdqeWdn69dHCkz-e5_l7O7PA0FZrMp0tjxGN6j6qtmPzJa8r7B1nO8VMINwiGUvjZXOPJb/s589/472357480_1117610616473672_7749511203692364831_n.jpg

មិនតែប៉ុណ្ណោះភ្ញៀវទេសចរក៏អាចសម្រាកបោះតង់ ស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធ អាំងសាច់ញ៊ាំជុំគ្នាជាមួយបងប្អូន គ្រួសារ និងមិត្តភក្តិ យ៉ាងសប្បាយរីករាយទៀតផង។ កោះឆ្លាម ដែលជាឋានសួគ៌ទេសចរណ៍បាតសមុទ្រកម្ពុជា មានទទឹងប្រវែង ៧៥ម៉ែត្រ បណ្តោយ ១២០ម៉ែត្រ និងកម្ពស់ ១៣ម៉ែត្រ។ ដូច្នេះសម្រាប់ភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៌ចង់ប្តូរបរិយាកាសមុជទឹក ដើម្បីទស្សនាជីវចម្រុះនៅបាតសមុទ្រដ៏ថ្លាឈ្វង់ កោះឆ្លាមគឺជាជម្រើសដ៏ល្អបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSk_G2eTrWPJZwkFlyNPEPwwgCeU-nGIU66qu0L6GQ6Knfw5FrHmm3Tvg26mR4QG-iu3ZqNQ4cmnnuPObF7mnm0kD2bgIvqx31Sy5WH7RzSj6ovx4yarKOz6fNAX_ky7uyljMiexqWQodDL1VWMd-VHLhOCDfu4afQRfJ2vyfFW5uqzJmziV-Tny_RP2px/s2048/472232956_1117610639807003_3662723541717049495_n.jpg