Home ព័ត៌មានជាតិ សិល្បៈនៃការបដិសេធសុំខ្ចីប្រាក់ដើម្បីរក្សាមិត្តភាពនៅដដែល

សិល្បៈនៃការបដិសេធសុំខ្ចីប្រាក់ដើម្បីរក្សាមិត្តភាពនៅដដែល

429
0

នៅក្នុងទំនាក់ទំនងសង្គមបច្ចុប្បន្ន បញ្ហា «ការខ្ចីប្រាក់» បានក្លាយជាប្រធានបទដ៏រសើប និងជារឿងដុ.តដៃដុ.តជើងបំផុតមួយសម្រាប់មនុស្សជាច្រើន។ មនុស្សមិនតិចឡើយដែលតែងតែជួបប្រទះស្ថានភាពទាល់ច្រក ពេលដែលសាច់ញាតិ ឬមិត្តភក្តិជិតស្និទ្ធផ្ញើសារមកសុំខ្ចីប្រាក់ ដោយសន្យាថា នឹងសងវិញក្នុងរយៈពេលខ្លី។ អ្វីដែលជាសម្ពាធ គឺខណៈពេលដែលខ្លួនឯងក៏កំពុងខ្វះខាតដែរនោះ មនុស្សជាច្រើនបែរជាមិនហ៊ានបដិសេធត្រង់ៗ ព្រោះតែខ្លាចមើលមុខគ្នាមិនត្រង់ អាក់អន់ស្រពន់ចិត្ត ឬឈានដល់ការកាត់កាលឈប់រាប់អានគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiav_SO7_vJ-HhNawCcpMouV3Dkrp9-bNEIJsbMNhZ3LC6rvZpV_y-DCtyuEWus0ciQd5RdSj5cTVNXxLSF2QI7fzwVUJd5IDX0HR_V4d0alFpSBoRsp4AMgXbwXo_vaDeaEtE9Y_sKGFDSRGT8JzSqgkVuMqGCg3Tq5HXCKQTFRtBZECH58H3LwkcOBW0/s600/photo_2026-06-13_16-31-28%20(2).jpg
ទោះជាយ៉ាងណា ក្រុមអ្នកជំនាញផ្នែកចិត្តវិទ្យា និងហិរញ្ញវត្ថុបានលើកឡើងថា ការមិនឱ្យបុគ្គលណាម្នាក់ខ្ចីប្រាក់ក្នុងស្ថានភាពដែលយើងមិនអំណោយផល គឺមិនមែនជាកំហុស ឬជាទង្វើគ្មានទឹកចិត្តនោះទេ។ ផ្ទុយទៅវិញ វាជាការការពារខ្លួន និងការពារទំនាក់ទំនង ព្រោះជារឿយៗ ការឱ្យខ្ចីប្រាក់ដោយក្តីអនុគ្រោះ តែគ្មានភាពច្បាស់លាស់ បែរជាបញ្ចប់ទៅដោយការខូចចិត្តទាំងសងខាង និងបាត់បង់ទាំងមិត្តភាពទៀតផង។

ដើម្បីដោះស្រាយវិបត្តិមួយនេះ វិធីសាស្ត្រល្អបំផុត គឺការបដិសេធដោយស្មោះត្រង់ ម៉ឺងម៉ាត់ និងខ្លីខ្លឹម ដោយមិនចាំបាច់រៀបរាប់ហេតុផលវែងឆ្ងាយ ដែលនាំឱ្យអ្នកខ្ចីយល់ថាជា «ការរកលេស» ឡើយ។ ខាងក្រោមនេះជាយុទ្ធសាស្ត្រនៃការនិយាយបដិសេធបែបវៃឆ្លាត ដែលមិនឱ្យខូចប្រយោជន៍ខ្លួនឯង និងមិនឱ្យបាត់បង់ការរាប់អាន៖

១.បើកកាតបង្ហាញភាពស្មោះត្រង់ពីស្ថានភាពហិរញ្ញវត្ថុ
ការនិយាយត្រង់ៗពីការលំបាករបស់ខ្លួន គឺជាឱសថដ៏មានប្រសិទ្ធភាពបំផុត។ ចូរប្រើប្រាស់ឃ្លាដែលបង្ហាញថា អ្នកក៏កំពុងជួបការលំបាកផ្នែកថវិកាដូចគ្នា ដូចជា៖ «ដាច់ខែនេះ ខ្ញុំទើបតែបង់ថ្លៃផ្ទះ/ថ្លៃសាលាកូនរួច សល់លុយតិចតួចគ្រាន់តែទប់ទល់ប្រចាំថ្ងៃប៉ុណ្ណោះ បើមានសល់ច្រើន ច្បាស់ជាជួយហើយ» ឬ «មួយរយៈនេះ ខ្ញុំក៏កំពុងតឹងតែងដែរ ត្រូវចំណាយច្រើនលើការបង់រំលស់ និងដោះស្រាយបញ្ហាគ្រួសារ»។ វិធីនេះនឹងធ្វើឱ្យអ្នកមកខ្ចីយល់ថា មិនមែនយើងចិត្តដាច់នោះទេ ប៉ុន្តែគឺស្ថានភាពខ្លួនឯង ក៏សឹងតែជួយមិនចង់រួចដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWIpurVdMr7deAaTAEX4ngP4nmN0ObsFuqh7n0YkqemQv4qa2dicTNASvvUYW88PVGBZDSG4C0zYT78C6mkHH-c0FGU8W5szVom7nbue0hOeWa2vXTdhvxcXd3oR0b1gbl1cZB0uNNyz7h1JuwTNKp6ETOULIjfDfIUodlsSSHCAp50KjHOtvqY-iNE9o/s679/photo_2026-06-13_16-31-28.jpg

២.យោងលើ «ផែនការថវិកាចាំបាច់» ដែលមិនអាចកែប្រែបាន
ប្រសិនបើមិនចង់រៀបរាប់ពីបញ្ហាផ្ទាល់ខ្លួនខ្លាំងពេកទេ គន្លឹះដ៏ល្អ គឺការលើកឡើងពីកាតព្វកិច្ចហិរញ្ញវត្ថុដែលបានកំណត់ទុកជាមុន។ អ្នកអាចបញ្ជាក់ថា ថវិកាដែលមាន គឺសម្រាប់ត្រៀមបង់ថ្លៃសាលាកូន ថ្លៃព្យាបាលជំងឺ ឬជាដើមទុនបង្វិលក្នុងអាជីវកម្ម ដែលមិនអាចដកចេញបានដាច់ខាត។ ការបដិសេធដោយផ្អែកលើ «ប្រព័ន្ធគ្រប់គ្រងលុយកាក់ច្បាស់លាស់» នឹងធ្វើឱ្យអ្នកសុំខ្ចីយល់ថា លុយនោះមិនមែនទំនេរសម្រាប់យកមកប្រើប្រាស់ក្នុងគោលបំណងផ្សេងបានឡើយ។

៣.បង្វែរពី «ការប្រគល់សាច់ប្រាក់» ទៅជា «ការជួយជ្រោមជ្រែងផ្នែកផ្សេង»
ចំពោះមនុស្សដែលយើងស្រឡាញ់រាប់អានខ្លាំង ហើយគេកំពុងជួបទុក្ខលំបាកពិតប្រាកដ យើងអាចបង្ហាញទឹកចិត្តតាមរយៈសកម្មភាពផ្សេងដែលមិនប៉ះពាល់ដល់កាបូបលុយធំ។ វាអាចជាការជួយឧបត្ថម្ភជាអាហារ ថ្នាំសង្កូវ ឬរបស់របរប្រើប្រាស់ចាំបាច់បន្តិចបន្តួច (ជាការជួយដាច់ ដោយមិនរំពឹងការសងវិញ) ឬមួយវិញទៀត គឺការជួយណែនាំការងារក្រៅម៉ោង និងរួមគំនិតជួយរកដំណោះស្រាយចំពោះមុខ។ វិធីនេះរក្សាបានទាំងតម្លៃនៃការរាប់អាន និងបង្ហាញពីចេតនាល្អពិតប្រាកដរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifoP9ms1kmnyedoCWi5jKAq5DtZFiKk66EXtUx7F9H3w-pHi9q9g7eo0CCAvU0iD6rYXMmTNXK3IxvIgKx2-kCGleJBeW8sgXOV3WPxgFJKmEzF7LwPlT0imIUOZvk2syg7jkHWBk5XLhb15ZlgUsDfDrx0oJtnvFRumV5zjAjlokFMVZJX7uSmTgT6Ro/s1280/photo_2026-06-13_16-31-29%20(2).jpg

៤.កំណត់ព្រំដែនឱ្យច្បាស់លាស់ចំពោះអ្នកដែលមានប្រវត្តិ «សងយឺតយ៉ាវ»
ចំពោះបុគ្គលដែលមានទម្លាប់ខ្ចីហើយមិនសូវសង ឬសងមិនទៀងពេល អ្នកមិនចាំបាច់ត្រូវពន្យល់ ឬដោះស្រាយការទាស់ចិត្តវែងឆ្ងាយនោះទេ។ ការពន្យល់កាន់តែច្រើន នាំឱ្យគេកាន់តែរកចន្លោះប្រហោងដើម្បីអង្វរករ ឬតាមរំខានមិនឈប់។ ក្នុងករណីនេះ ការបដិសេធដោយសមរម្យ ខ្លី និងម៉ឺងម៉ាត់បំផុត រួចប្តូរប្រធានបទសន្ទនា គឺជាជម្រើសដ៏ល្អបំផុត។

ជាការសន្និដ្ឋាន មនុស្សម្នាក់ៗមិនចាំបាច់ត្រូវបង្កើតសម្ពាធ ឬធ្វើបាបសេដ្ឋកិច្ចគ្រួសារខ្លួនឯង ដើម្បីតែតម្រូវចិត្តអ្នកដទៃនោះឡើយ។ ការឱ្យគេខ្ចីប្រាក់ទាំងខ្លួនឯងកំពុងខ្វះខាត មិនត្រឹមតែបង្កើតវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាដើមចមចម្បងដែលបំផ្លាញទំនាក់ទំនងនៅថ្ងៃអនាគតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrm0F4zR-KyIadNlGFV1atfWflLOuM4LRGwHKgdbGrxWlBnsOl3QLS5np0nKH05k8tgEbsKvd_s3qrB6a8FG7BMShmzL8ccFG4drKqgp_zb8ytX_VsMuS9H6nUrWiSK0RRFKz2aHOD5M5tOFNBS97KlINlmUcxsp87lKVn2HEFX25oF4kXkhWZuSg-N-U/s1024/photo_2026-06-13_16-31-29.jpg

ដូចចាស់បុរាណ និងអ្នកជំនាញហិរញ្ញវត្ថុតែងតែដាស់តឿនថា៖ «ការបដិសេធនៅថ្ងៃនេះ អាចធ្វើឱ្យគេអន់ចិត្តតែមួយពេល ប៉ុន្តែការឱ្យខ្ចីហើយទារមិនបាន នឹងធ្វើឱ្យយើងបាត់បង់ទាំងលុយកាក់ និងបាត់បង់ទាំងមិត្តភាពជារៀងរហូត»៕