ពិធីករ ផលិតករ តាប៊ុយ បានទម្លាយពីអ្នកសិល្បៈធ្លាប់តែជាមនុស្សស្និទ្ធស្នាល ប៉ុន្តែនៅពេលលោកអស់ប្រយោជន៍បែរជាគេធ្វើសឹងតែមិនឃើញលោកជាពិសេសគឺទឹកមុខតែម្តង។ មិនត្រឹមតែ តាប៊ុយ អតីតប្រធានសមាគមសិល្បករវិញក៏បង្ហាញអារម្មណ៍ហួសចិត្តចំពោះអ្នកសិល្បៈមួយចំនួនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVR18NnjE-m9nC-ZgQw0OoV-fM6PzCpcBs4yV_zS6aO3Oxn6ua7l6EO2Bs2UWWifJKh88KWMHMCq6HHAJ6bfFkUQFLDVz-BmVA_ZXPQF5a8XkbaEM8hHZchvgT5UlweixfB9ojxJ2-Ov29SMh1Gmke33Jedob32BK3t_cqqsyx_dI_9ToaTVBbZlrnSGNf/s2048/image_2025-02-28_10-05-14%20(2).png

នៅយប់ថ្ងៃទី២៧ កុម្ភៈ តាប៊ុយ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «ម្សិលមិញបានចូលរួមកម្មវិធីសម្ពោធអគារថ្មីរបស់សមាគមសិល្បករខ្មែរ ហើយមានតារាច្រើនមែនទែនបានចូលរួម ហើយក៏បានជួបតារាដែលធ្លាប់តែស្និទ្ធិស្នាល តែគេធ្វើសឹងតែមិនឃើញយើងពិសេសទឹកមុខ»។ ផលិតកររូបនេះលើកឡើងទៀតថា «ក្នុងចិត្តដូចគេធ្លាប់ប្រាប់មែន ពេលយើងមានប្រយោជន៍ឱ្យគេ គឺគេមកអែបអបហើយ ពេលយើងគ្មានប្រយោជន៍គឺគេលេងទឹកមុខដាក់ហើយ សំខាន់មនុស្សដែលល្អដាក់គ្នាសោះមិនដែលមានរឿងទេ តែមកជួបចឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihPBYEVu8_p61bxppDfNE4xfBo9rhxqaPNS3laTZh1tgt-eJgXPFE2wS8zGbafRiD91cgMrJftEsVJD2sH3yaT-4TRkH-D0zkDNFtj9eustZS3nhe9qjRqJbRL6uhsb1pVuu2KWdLxqTsn6htvszEB8if9-cIOdqhkkmb-sZUKY11nffT63NZgG8VICV3n/s2048/image_2025-02-28_10-05-16.png

មិនខុសពី តាប៊ុយ ប៉ុន្មានតារាសម្តែង ចន ច័ន្ទលក្ខណា អតីតប្រធានសមាគមសិល្បករខ្មែរក៏បានចែករលែកដូចគ្នាពីអ្នកសិល្បៈហើយខ្លួនគឺជួបប្រទះរឿងបែបនេះឡើងឆ្អែតហើយ។ ជំទាវ ចន ច័ន្ទលក្ខិណា បានចែករំលែកសាររបស់ តាប៊ុយ ដោយភ្ជាប់មកជាមួយសម្តីដែរថា «ជួបឆ្អែតហើយ ហើយក៏ជាមូលហេតុដែលខ្ញុំកាត់បន្ថយការចូលរួមកម្មវិធីសិល្បៈមួយចំនួនធំ លែងយកចិត្តយកបេះដូងទៅប្រើទៀតហើយ ខ្ញុំដើរផ្លូវផ្សេងដោយស្ងៀមស្ងាត់ លែងដឹងឮអ្វីទាំងអស់ អ្នកណាមកទូលពិតរាយការណ៍អ្វីក៏ខ្ញុំមិនយកខ្លួនទៅពាក់ព័ន្ធដែរ អ្នកណាមានការអី ឬ មានបញ្ហាអី រកវិធីដោះស្រាយដោយខ្លួនឯងទៅ ដល់ពេលដែលខ្ញុំធ្វើមនុស្សអាត្មានិយមម្តង ប្រឹងរកស៊ីឱ្យខ្លួនឯងកាន់តែរីកចម្រើន ជួយមនុស្សឱ្យចំគោលដៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0x_3EsJXljF-RCp0R1z2O1P3Vp-CSy9eBUacqC1sWtzOLY7Qx3UcOPrsVuvkyCJ2maajpA_raPuGBEcpYQMTVJXjzgUE9YGagDjwSYJte-_blw9wfHX4vEwfTEDA8UkEfHKCGGW68moc66QYnhgsQTd0q343MlpmjIC5mYGGK_2ASDRIwG9zNitLmkq6z/s2048/image_2025-02-28_10-05-22.png

មិនត្រឹមតែអ្នកទាំងពីរនោះទេបានសម្តែងចេញពីអារម្មណ៍ដែលអ្នកនៅក្នុងចង្កោមសិល្បៈមិនទទួលបានការរាប់អានដូចមុន អ្នកសិល្បៈមួយចំនួនទៀតក៏បានចែករំលែកសំណេររបស់ តាប៊ុយ ព្រោះតែជួបប្រទះរឿងបែបនេះដូចគ្នា៕