អ្នកគាំទ្រជាច្រើនទាំងអ្នកមានគូនិងអ្នកមិនទាន់មានគូគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបទចម្រៀងមួយបទពីតារាចម្រៀង All3rgy – អលជ្ជី សមាជិកក្រុម La Cima និងព្រះនាងតូច នរោត្តម ជេនណា ក្នុងកម្មវិធីរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifSLoD1Qre9PssHQsyqCUfH3Oye_HFgnA55Q2ety9m5XKKJVGta5pwSeP5vwEyHlRYBnf3c14h8iBCHfM8ehoBJildkQM2TZQUUYqnuSv4tzpcY2sADr5rwJMLKfTUDlnJqXqWVwUgJjF8YhMBeHkAVUJNX2WhRJBR8LKCkycgm1OsBWggp74cbmt6UwZv/s2048/image_2025-03-03_11-38-27.png

នៅថ្ងៃទី២៨ កុម្ភៈ តារាចម្រៀង All3rgy – អលជ្ជី បានទម្លាក់វីដេអូចម្រៀងមួយជាមួយនឹងខេបសិនថា «ទូលព្រះបង្គំមានកិត្តិយសណាស់ដែលបានចូលរួមសម្តែងជាមួយនឹង ព្រះនាង នរោត្តម ជេនណា»។ ដ្បិតថាបទនេះពុំទាន់ទម្លាក់ពេញបទក្តីប៉ុន្តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនបន្ទាប់ពីម្ចាស់បទ «ផ្កាស្លា» ដែលរៀបរាប់ពីអត្ថន័យស្នេហាផ្អែមល្ហែមទៅកាន់ដៃគូជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1LS0wOfW-PIs63U-WPLQqXLLq2n2ofCBpL0zCcswN9aTejwGQnfG3y88XeARCjgctWEz8gEm6l_Rodh3ergzQ_1kIFb7u1V_aJa2HCITDg8BnuJWe5TWQLitYKZuDw6U3TFWPg5JQIUlSDvwK_tqW0QMU6p0TRuoE5tkYHownESRwbbiK3Be3HObrQ5Ns/s2048/image_2025-03-03_11-38-32.png
ក្នុងអត្ថន័យចម្រៀងដែលមិនទាន់ដឹងពីចំណងជើងនេះបានបង្ហាញពីសាច់រឿងរបស់មនុស្សប្រុសមិនទាន់ជួបគូជាមនុស្សខិលខូចតែក្រោយមកបានផ្លាស់ប្តូរគំនិតនិងមានបំណងចង់ចាប់ដៃគូស្នេហាចុះអេតាស៊ីវិលជាមួយគ្នាដោយមានចាស់ទុំដឹងឮ។ ប៉ារ៉ូលចម្រៀងរបស់ ព្រះនាង ជេនណា វិញគឺបានរៀបរាប់ពីស្នេហាធំធេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc0CpGiKW4zlPmv_S1mNl2_5Xlg2E54whMilLII6j4hWGlfdS4qTe-W3Tap6s7ubm8X82zbLjAWBgLZVh1Su2fP5wpY_Nkiq5Hvx5c8DaV2MlLyFcuQDH_0xYUXIJpajVbW2pgMI2Fzi0ywDav33TLPe5MMLxnjNoy5m4r7wB3ZIVI1MOf6EpszxdDLEzg/s2048/image_2025-03-03_11-38-31.png
វីដេអូខ្លីមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនទាំងប្រុសទាំងស្រីស្តាប់បទនេះហើយជីវិតស្នេហាពោរពេញដោយពណ៌ស៊ីជម្ពូរសូម្បីតែអ្នកមិនទាន់មានគូក៏រំជើបរំជួលជាមួយបទអ្នកទាំងពីរផងដែរ។ គួរឱ្យដឹងថា បទដែល All3rgy – អលជ្ជី និង ព្រះនាងតូច ជេនណា សហការជាមួយគ្នានេះគឺបានបង្ហាញក្នុងកម្មវិធី Proposal Engagement បុត្រីសម្ដេចក្រុមព្រះ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhVTD83TVTeUa-uYMkOTWwj3vxkteVtjUNy4FDD3_eBuN97nY8MPTwW5NckL5O3Qoqzp9PYua51EjXHbvlKRdjv3qfuOdX9yQWdkiPm6ciwChkcV9vR-PLem_RytbvQpCdrU-8HlbgdGM76QZo9iZgrqw1eCXIIqk0lRzJgKDti3OOVvZ0qs3yEjAFh8jO/s2048/image_2025-03-03_11-38-35.png
គួរឱ្យដឹងថាមុននឹងការសហការចេញបទចម្រៀងផ្អែមល្ហែមនេះ All3rgy – អលជ្ជី និងព្រះនាង ជេនណា ធ្លាប់សម្តែងជាមួយគ្នាក្នុងបទ «ស្នេហាកីឡាជាតិ» រួមជាមួយតារាចម្រៀង ឆន សុវណ្ណារាជ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២កាលពីខែតុលា ឆ្នាំ២០២៤មកនេះ៕