មុខងារស្នើរសុំបណ្ណអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញ កំពុងដំណើរការនៅលើ កម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO) ដែលកាន់តែផ្ដល់ភាពងាយស្រួល ដល់អ្នកសារព័ត៌មានទាំងអស់ដែល មានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន សន្សំសំចៃទាំងពេលវេលា និងថវិកា។
លើសពីការចែករំលែកព្រឹត្តិការណ៍ ក៏ដូចជាព័ត៌មានថ្មីៗដែលបង្ហាញពីវឌ្ឍនៈភាពជាតិហើយនោះ កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ ក្រសួងព័ត៌មាន ក៏មានបណ្ដុំមុខងារមានសារៈសំខាន់ៗ ពាក់ព័ន្ធនឹងសេវាកម្ម សាធារណៈរបស់ក្រសួងព័ត៌មាន ដូចជាការស្នើរសុំចុះបញ្ជីអាជីវកម្មសារព័ត៌មាន ជាពិសេសមុខងារស្នើរសុំបណ្ណអ្នកសារព័ត៌មាន ដែលទើបដាក់អោយដំណើរការក្នុងពេលថ្មីៗនេះ។
មុខងារស្នើរសុំបណ្ណអ្នកសារព័ត៌មាននេះគឺជាសេវាកម្មឌីជីថលលឿនទំនើប ដែលអ្នកសារព័ត៌មានអាចបំពេញពាក្យស្នើសុំបានគ្រប់ទីកន្លែង ដោយមិនចាំបាច់ធ្វើដំណើរទៅដល់ក្រសួងព័ត៌មាន ផ្ទាល់ឡើយ ។
រាល់ការចុះឈ្មោះស្នើរសុំបណ្ណអ្នកសារព័ត៌មានតាមប្រព័ន្ធអនឡាញនេះ អ្នកប្រើប្រាស់ក៏អាចតាមដានដំណើរការនៃការស្នើសុំរបស់ខ្លួនបានដោយងាយស្រួល។

ខាងក្រោមនេះ គឺជាវិធីដើម្បីចុះឈ្មោះស្នើសុំបណ្ណអ្នកសារព័ត៌មានតាមអនឡាញ៖
ជំហានទី១: ទាញយក កម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO) ពី Playstore ឬ AppStore ។
ជំហានទី២: ចូលទៅផ្ទាំងមុខងារផ្ដល់សេវាសាធារណៈ (Public Services) និងចុចចូលើប៊ូតុង ស្នើសុំបណ្ណអ្នកសារព័ត៌មាន ដើម្បីស្នើសុំ ។
ជំហានទី៣: បង្កើតគណនីបង្គោល រួចចូលទៅកាន់ទម្រង់បំពេញព័ត៌មានផ្ទាល់ខ្លួន ដោយមានឯកសារចាំបាច់ ដូចជា៖ អត្តសញ្ញាណប័ណ្ណ, លិខិតបញ្ជាក់ពីស្ថាប័នសារព័ត៌មាន, រូបថតផ្ទាល់ខ្លួន (បែបផ្លូវការ) ។
ជំហានទី៤: បញ្ចូលឈ្មោះសមាជិកដែលត្រូវស្នើសុំ រួចចុចពាក្យ «ស្នើសុំការឯកភាព» និងរង់ចាំការពិនិត្យផ្ទៀងផ្ទាត់ពីក្រសួងព័ត៌មាន ។
ជំហានទី៥: បន្ទាប់មក ចុចលើសញ្ញាប៊ូតុង Menu នៅផ្នែកខាងលើ ឆ្វេងដៃ រួចចុចលើពាក្យ «ស្នើសុំបណ្ណព័ត៌មាន» បន្តចុចលើពាក្យ «ស្នើសុំបណ្ណព័ត៌មាន» បន្ទាប់មកចុចលើពាក្យ «បង្កើតសំណើស្នើសុំប័ណ្ណព័ត៌មាន» ដើម្បីជ្រើសរើសចំនួនសមាជិក,បង់ប្រាក់ និងបញ្ជូនការស្នើសុំ ជាការស្រេច ។
ជំហានទី៦: រង់ចាំទទួលប័ណ្ណអ្នកសារព័ត៌មាន ។

សូមបញ្ជាក់ថា រយៈពេលនៃការរង់ចាំដើម្បីទទួលបាន ប័ណ្ណអ្នកសារព័ត៌មាន មានរយៈពេលពីចន្លោះ ១០ថ្ងៃ ទៅ ១៥ថ្ងៃ មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក ៕

លោក លោកស្រីអាចទាញយក App MoINFO បានតាមរយៈតំណភ្ជាប់ខាងក្រោម៖
iOS: https://apps.apple.com/kh/app/ministry-of-information/id1391781992
Android: https://play.google.com/store/apps/details?id=kh.gov.moi.app&hl=en

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2frdB3O7aBSbFnXL6Rw3ODxPIAcYS_WY30ldNtD5XY3WLmkVAEQSdzdQ0vVzp23edk3wyRAGsiMxZl1emPFhpb0OhhqARllzjngfqrJgak8GJd5mgLYnjNpWJCatwBEo5NajZTXhYf_CFuDbyoQbzeRrDAsCbAg3uU-FspNfDC7eHEDuc9qfB-K6agosS/w601-h338/%E1%9E%87%E1%9F%86%E1%9E%A0%E1%9E%B6%E1%9E%93%E1%9F%A1.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_yDpaMgA6thOgwaQVh53a2lQ1HmQbFPHHFo0fOCh8tVYl4KtdNRM0s7szvahHNhgA6y5nYhygpZPZE5gGQLMABzIyohIKBSqF6FI68MRk4758GSxbg3UZyB2k8HhKwZFRgo8VO3RpfO7tGjJ1gyCy7ksQk-ghiPAP4gpQzwNMIaTDOgD6c7fd51zc34s1/w614-h346/%E1%9E%87%E1%9F%86%E1%9E%A0%E1%9E%B6%E1%9E%93%E1%9F%A2@2x.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnV1PYQNPgx6yND7ZM_TijYPZMYWh_bV7YEPKpmOo16zzt3KxfzzEpTGi7FhrV4VJL3dhCQJOfaO80e4nmtVN7O3khQx5HNpMuzybnPt23buDYXRd591m_insf7VFjlhXt0qqopZVd5dfZ3sVMIx6F_W-EZX5SmiG1IuGqwjny6TdD8mDJhNWJLVYtM_sd/w620-h349/%E1%9E%87%E1%9F%86%E1%9E%A0%E1%9E%B6%E1%9E%93%E1%9F%A3.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_QXfutiScjZs6B7bDMiVMKEhRHMf32PTQvR-Y3XY0JOu9FuyRztRLEYN95RUplAX0rPPz3BRYJp4189DKoaim5hYs8KBSP6tzQeliDVS5uBBU-cNEwSxpBHoeddILc15TwNiN_rcpRCB8Fg4KwNyp9HP1j4DvogvTBjcZkXGiX_B4Dniz42FD8cwbzMnZ/w642-h362/%E1%9E%87%E1%9F%86%E1%9E%A0%E1%9E%B6%E1%9E%93%E1%9F%A4.png
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikRFna_jD0H8k360YEQHyWcFydJ_H0kGAXNVGc7wBDcWB_agBwxuKULSGb3zvgdGiJIunFPkTPCfBJV5_ooygBq3M-1c6YzJBy8poAZm0wcif_pOR66mWq7Fv_fvSneI5oWRFxi265N_TXv0Tc6YfNax5AACXuiZBG8Vw9pe6J3uP1MSkB9_yvEKG5_Vtn/w636-h358/%E1%9E%87%E1%9F%86%E1%9E%A0%E1%9E%B6%E1%9E%93%E1%9F%A5.png