ការងារជាប្រភពចំណូលដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា។ មានការងាររាប់ពាន់ប្រភេទនៅក្នុងពិភពលោកដែលមនុស្សយើងបានធ្វើ ខណៈពេលដែលការងារជាច្រើនផ្តល់នូវស្ថេរភាព និងសន្តិសុខ ក្នុងនោះការងារមូយចំនួនគឺមានគ្រោះថ្នាក់ខ្លាំង ដែលទាមទារឲ្យអ្នកមានជំនាញ ភាពក្លាហាន និងការប្រុងប្រយ័ត្នខ្ពស់។ ខាងក្រោមនេះជាការងារដែលគ្រោះថ្នាក់បំផុតមួយចំនួនរបស់ពិភពលោក និងអត្រានៃអ្នកស្លាប់ដែលអ្នកមិនធ្លាប់ដឹង
១ កម្មករកាប់ឈើ៖ ការកាប់ឈើត្រូវបានចាត់ទុកថាជាការងារដែលប្រថុយប្រថានបំផុតនៅអាមេរិក ដោយសារតែការរួមផ្សំគ្នានៃសម្ភារៈធុនធ្ងន់ ការដួលរលំដើមឈើ និងលក្ខខណ្ឌធម្មជាតិដែលមិនអាចទាយទុកជាមុនបាន។ កម្មករកាប់ឈើមានអត្រាស្លាប់៩៨,៩នាក់ក្នុងចំណោមកម្មករ១០ម៉ឺននាក់។
២ អ្នកនេសាទពានិជ្ជកម្ម៖ អ្នកនេសាទពាណិជ្ជកម្មប្រឈមមុខនឹងហានិភ័យនៃការលង់ទឹក ជាប់ក្នុងឧបករណ៍នេសាទ ឬរងរបួសដោយសារឧបករណ៍ធ្ងន់។ ធម្មជាតិដែលមិនអាចទាយទុកជាមុនបាននៃសមុទ្រក៏ជាកត្តាដែលនាំឲ្យគ្រោះថ្នាក់ដែរ។ កម្មករនេសាទមានអត្រាស្លាប់ ៨៦.៩២ នាក់ក្នុង ចំណោមកម្មករ ១០០.០០០ នាក់
៣ អ្នកបើកយន្តហោះ និងវិស្វករហោះហើរ ខណៈពេលដែលការធ្វើដំណើរតាមផ្លូវអាកាសជាទូទៅត្រូវបានចាត់ទុកថាមានសុវត្ថិភាពសម្រាប់អ្នកដំណើរ វាមិនដូចគ្នាសម្រាប់អ្នកដែលដំណើរការយន្តហោះនោះទេ។ អ្នកបើកយន្តហោះ និងវិស្វករហោះហើរ ប្រឈមមុខនឹងគ្រោះថ្នាក់ដែលអាចកើតមាន ដូចជាការខុសបច្ចេកទេសឧបករណ៍ អាកាសធាតុមិនល្អ និងការប៉ះទង្គិចគ្នានៅកណ្តាលអាកា យោងតាមអង្គការពលកម្មអន្តរជាតិ (ILO) អត្រាមរណភាពសម្រាប់អ្នកបើកយន្តហោះ និងវិស្វករហោះហើរគឺប្រហែល 58.4 នាក់ក្នុងចំណោមកម្មករ 100,000 នាក់។
.png)
៤ អ្នកជុសជុលដំបូល៖ កម្មករជុសជុលដំបូលធ្វើការនៅទីខ្ពស់ ជារឿយៗនៅលើផ្ទៃចោត ឬរអិល។ ហានិភ័យដ៏សំខាន់បំផុតសម្រាប់អ្នកដំបូលផ្ទះគឺការធ្លាក់ពីលើដំបូល ដែលអាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ ឬស្លាប់។ ការងារនេះមានអត្រាស្លាប់ 51.8 នាក់ក្នុងចំណោមកម្មករ 100,000 នាក់។
៥ កម្មកររុករករ៉ែ៖ ដោយចូលទៅក្នុងស្រទាប់ជ្រៅនៃផែនដី អ្នករុករករ៉ែបានទាញយករ៉ែដ៏មានតម្លៃ និងធនធានដែលចាំបាច់សម្រាប់សង្គមសម័យទំនើប។ ទោះជាយ៉ាងណាក៏ដោយ ការងាររបស់ពួកគេគឺមានគ្រោះថ្នាក់ ដោយសារពួកគេប្រឈមនឹងការជីករូងក្រោមដី ការផ្ទុះ និងឧស្ម័នពុល។ ការប៉ះពាល់នឹងធូលី និងសារធាតុពុលផ្សេងៗក្នុងខ្យល់រយៈពេលយូរក៏អាចនាំអោយមានស្ថានភាពផ្លូវដង្ហើមរ៉ាំរ៉ៃផងដែរ។ អត្រាមរណភាពនៃការងារនេះប្រមាណ 25.7 នាក់ក្នុងចំណោមកម្មករ 100,000 នាក់។
៦ កម្មករប្រមូលសំរាម៖ បុគ្គលិកអនាម័យ ដែលគេស្គាល់ថាជាអ្នកប្រមូលសំរាម ប្រឈមមុខនឹងហានិភ័យពីការធ្លាក់ពីឡាន បុកដោយយានជំនិះ គ្រោះថ្នាក់ជាមួយគ្រឿងចក្រ ឬបញ្ហា ផ្សេងៗដែលប៉ះពាល់ចំពោះសុខភាពដោយសារតែការស្រូបយកខ្លិនមិនល្អ។ ពួកគេមានអត្រាមរណភាពខ្ពស់បំផុតក្នុងចំណោមការងារនៅអាមេរិក៕










