ភ្នំពេញ ៖ មេធាវីរបស់លោកគឹម សម្បត្តិ អគ្គនាយកក្រុមហ៊ុន DRSB Express Co.,Ltd បានចេញលិខិតឆ្លើយតបជូនដំណឹងដល់សាធារណជនពាក់ព័ន្ធ នឹងផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកមួយកាលពីពេលថ្មីៗនេះ ដែលបានចោទប្រកាន់មកលើក្រុមហ៊ុន DRSB Express Co.,Ltd ។
យោងតាមលិខិតមេធាវី ទី គឹមស្រ៊ាន សមាជិកមេធាវី នៃការិយាល័យមេធាវីប៉ាណាអាស៊ាន ជាមេធាវីតំណាងដោយអាណត្តិឱ្យលោកគឹម សម្បត្តិ អគ្គនាយកក្រុមហ៊ុន DRSB បានឱ្យជម្រាបទៅកាន់មេធាវីនាង គឹមហុង និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះមួយដែលបានបង្ហោះ ព័ត៌មានដោយមិនបានសួរនាំព័ត៌មានពីភាគីម្ខាងទៀតឱ្យបានជ្រាបថា តាមលិខិតជូនដំណឹងជាថ្មីចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ របស់លោកមេធាវី ដោយយោងលើកិច្ចសន្យាដែលមានចែង ក្នុងចំណុចយោងនៃលិខិតជូនដំណឹងលើកចុងក្រោយចុះថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ របស់លោក គឺមិនមានចេតនានាំឱ្យមានការបញ្ចប់វិវាទជាលក្ខណៈសន្តិវិធីឡើយ ព្រោះ នៅមុនពេលធ្វើការជូនដំណឹងមកកូនក្ដីលើកទី១ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៦ និងលើកទី២ ថ្ងៃទី២៦ ខែឧសភា ២០២៦ ( ដែលការជូនដំណឹងនេះ កូនក្ដីខ្ញុំមិនបានឃើញ និងទទួលទេ ) ក៏ប៉ុន្តែកូនក្ដីរបស់លោក បានប្ដឹងកូនក្ដីខ្ញុំ ចូលទៅតុលាការ នៅថ្ងៃទី១៩ ខែឧសភា ២០២៦ រួចហើយ ដោយបានស្នើសុំឱ្យតុលាការចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ។
ក្នុងលិខិតមេធាវីទី គឹមស្រាន បានឱ្យដឹងទៀតថា ក្រោយមកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៦ និងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦ លោកមេធាវី បានជូនដំណឹងមកកូនខ្ញុំ តាមរយៈការផ្សាយជាសាធារណៈ ។ ចំពោះសំណុំរឿង ដែលកូនក្ដីលោកបានប្ដឹងកូនក្តីខ្ញុំចូលទៅតុលាការរួចហើយនោះ គឺជាសមត្ថកិច្ចរបស់តុលាការ កំពុងតែធ្វើចំណាត់ការតាមនីតិវិធីច្បាប់ និងបន្តរហូតដល់ពេលបច្ចុប្បន្ន ។លោកថា៖« រវាងកូនក្ដីខ្ញុំ និងកូនក្ដីលោក គឺជាការរកស៊ីដោយផ្ទាល់ខ្លួន មានទំនុកចិត្តគ្នាទៅវិញទៅមក ជាហេតុនាំឱ្យកូនក្ដីខ្ញុំខ្វះការប្រុងប្រយ័ត្ន ក្នុងការរក្សាទុកនូវឯកសារទូទាត់ប្រាក់ និងមិនបានធ្វើការដកយកនូវឯកសារដែលបានទូទាត់ប្រាក់រួចតាមបញ្ជីជាសាច់ប្រាក់សុទ្ធ និងគណនីធនាគារ ។
លោកមេធាវីទី គឹមស្រ៊ាន បានបន្ថែមថា ក្នុងនាមជាមេធាវី មានតួនាទីសំខាន់ត្រូវស្វែងរកនូវភស្តុតាង ដើម្បីការពារនូវផលប្រយោជន៍របស់កូនក្ដីរៀងៗខ្លួន ដើម្បីឱ្យតុលាការមានមូលដ្ឋានតាមផ្លូវច្បាប់ក្នុងការសម្រេចសេចក្ដី ឱ្យមានភាពយុត្តិធម៌ដល់គូភាគី ។ ចំពោះ ម្ចាស់គណនីហ្វេសប៊ុកដែលបានបង្ហោះព័ត៌មាននោះ មុននឹងធ្វើការផ្សព្វផ្សាយនៅសារព័ត៌មានផ្សេងៗ ដែលទាក់ទងនឹងការគោរពសិទ្ធិបុគ្គលនីមួយៗ តាមគោលការណ៍ច្បាប់នៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
សូំបញញជាក់ថា ចំពោះសំណុំរឿងក្ដីខាងលើនេះ គឺជារឿងបុគ្គលមិនពាក់ព័ន្ធនឹងក្រុមហ៊ុន DRSB Express Co.,Ltd ទេ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមមេលោកមេធាវី និងម្ចាស់ទំព័រហ្វេសប៊ុក ដែលបានបង្ហោះព័ត៌មាននោះ សូមពិនិត្យពិចារណា មុននឹងធ្វើការផ្សព្វផ្សាយ ដែលធ្វើឱ្យប៉ះពាល់ចំពោះសិទ្ធិបុគ្គល និងសង្គមជានាពេលបច្ចុប្បន្ន ដែលកំពុងជួបវិបត្តិសង្គ្រាម និងសេដ្ឋកិច្ច ៕










