Home Blog Page 583

Lisa សម្តែងបទចម្រៀងភាពយន្ត James Bond (007) នៅលើឆាក Oscar

0

តារាចម្រៀង Lisa សមាជិក BLACKPINK បានច្រៀងបទចម្រៀង «Live and Let Die»ដែលជាប្រធានបទភាពយន្ត James Bond ឆ្នាំ១៩៧៣ ជាមួយនឹងក្បាច់រាំដ៏គួរឱ្យចាប់អារម្មណ៍នៅឯពានរង្វាន់អូស្ការឆ្នាំ ២០២៥។ នាងគឺជាតារា K-Pop ដំបូងបានសម្តែងក្នុងកម្មវិធីនេះខណៈអ្នកមួយចំនួនចោទថានាងប្រើឥទ្ធិពលមិត្តប្រុសចចាមអារ៉ាមរបស់នាងដែលជាកូនមហាសេដ្ឋីព្រោះម៉ាកយីហោ LVMH បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaa2nsfiDTGOcoW4Frv8huC3CCV6qO_vpKDxzZ6Mj_ZLCp2SAmWkLEY6B_APc_wBMuGvfMyC9WE4DAqaujV8cMR5rrsOm8FwqaWKB0-8xFbuVif3Uflfbhobmj-jZ8LcfkA2xiLAskZlI2yIr0KyZcuB0ZcECxcVYRuHnrESp4p08BD7dRboPTCiPUZ16m/s1440/image_2025-03-03_15-48-48.png
Lisa និងសិល្បករជាច្រើននាក់បានគោរពដល់ស៊េរី James Bond ជាមួយនឹងការសម្តែងដ៏រស់រវើក។ តារាសម្ដែង Margaret Qualley បានបើកកម្មវិធីជាមួយនឹងការសម្តែងរាំជាមួយអ្នករាំប្រុស។ មិនយូរប៉ុន្មាន Lisa បានបង្ហាញខ្លួនពីលើមកតាមខ្សែកាប ដោយបង្ហាញច្រៀងបទ Live and Let Die ដែលជាបទចំរៀងនៃខ្សែភាពយន្តឆ្នាំ១៩៧៣ ។ បន្ទាប់ពី Lisa គឺ Doja Cat បានបន្តជាមួយបទ «Diamonds Are Forever» ដែលជាបទចម្រៀង នៃភាពយន្ត James Bond ឆ្នាំ១៩៧១ ខណៈបន្ទាប់គឺការបង្ហើរសំនៀងរបស់ RAYE ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM3cxquTna-AHzuG7uM9zcALZcvsPHQxbXIZL4u1EsG9swyKHQ5XAU5h4kTKTOLs2kwOoGe82UKMXpWBQrMcypvXf6Xgu2Vxu616CRM_0Au1H0v0PfVvFKZH5WW1liWZswK5OU06X0B9fiJHJkc0KkdfTw15mEQ21-cSBSOeSNg9g-Ua231m6NK9evE5-e/s1836/image_2025-03-03_15-48-47.png

ការបង្ហាញខ្លួនរបស់ Lisa នៅលើឆាកអូស្ការបានក្លាយជាប្រធានបទក្តៅនៅលើ X ។ អ្នកគាំទ្ររបស់តារាចម្រៀងបានសម្តែងការរំភើបរបស់ពួកគេដែលនាងបានបង្ហាញខ្លួនក្នុងកម្មវិធីដ៏ធំបែបនេះ។ យ៉ាងណាមិញ មហាជនជាច្រើនបានជំទាស់ដោយលើកឡើងថា ពិធីនេះគួរធ្វើសម្រាប់អ្នកសិល្បៈដែលជាប់ឈ្មោះជាជាងតារាប៉ុប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoOkNGnzhuG5vtZHbtNMBvUrOUDmKy3cJnnlIuVv6FdKf737EWIaviF9umY-thrg_CoGuQGz3SvW68dn0fgaBkpTXxks1X5RsUNbH4g4t59paoBlODn6fj3PBA4TwA6KJlDcf0Bzt0eLsfjC6lJQTPnFaIac_XdXJSJ2g-Vm-cmjbvroVmixmsi2B5iZhZ/s2048/image_2025-03-03_15-48-43.png

ពួកគេបានសរសេរថា «ហេតុអ្វីបានជាអ្នករៀបចំផ្តល់កន្លែងទំនេរដល់សិល្បករដែលមិនពាក់ព័ន្ធនឹងពានរង្វាន់អូស្ការ?», «Lisa អាចចូលទីនេះប្រហែលជាដោយសារតែនាងជិតស្និទ្ធនឹង Frederic Arnault ដែលជាកូនប្រុសរបស់គ្រួសារ Arnault ដែលជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍» «ខ្ញុំមិនយល់ថាហេតុអ្វីបានជា Lisa ត្រូវបានជ្រើសរើសឱ្យច្រៀងបទចម្រៀង James Bond ? និងមតិជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit1AmEUIWtUoxvnt3Pe2jYzH0v5ROc-bFMqhElBt3iGKaq7gdJAyXv70mekphQYeV3QLXop7r0zxAMdaBaZ3bcOM6M8BKjSOBX90BtMGq4Zru1lWPqflIXOfC97RMr64FZu6Hc1WFAyn8vsaK7eqZdAodhI9BMlMWGxJRLplE0jqx2FykM4uqO7tRJBH-U/s2048/image_2025-03-03_15-48-38.png

នៅលើកម្រាលព្រំក្រហម Oscar ឆ្នាំនេះ Lisa ក៏បានជ្រើសរើសសំលៀកបំពាក់មួយដើម្បីគោរពដល់តួអង្គ 007។ សារព័ត៌មានមួយចំនួនដូចជា Variety និង India Times បានសរសើរនាងចំពោះការស្លៀកពាក់ស្អាតនេះ៕

Zhao Lusi បញ្ចេញរូបភាពស្រស់ថ្លាបន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារតែជំងឺបាក់ទឹកចិត្ត

0

រូបភាពចុងក្រោយរបស់តារាសម្ដែង Zhao Lusi បង្ហាញពីរូបរាងដ៏ភ្លឺថ្លា និងមុខពេញវ័យ បានសាយភាយពេញបណ្ដាញសង្គម Weibo ដែលបង្កឱ្យមានការជជែកវែកញែកជុំវិញរូបរាងរបស់នាង។ កាលពីចុងឆ្នាំ២០២៤ តារាស្រីរូបនេះបានធ្លាក់ខ្លួនឈឺដោយសារភាពថាកំពុងតស៊ូប្រឆាំងនឹងជំងឺបាក់ទឹកចិត្តដែលមានក្នុងខ្លួនរាប់ឆ្នាំមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxXjhC5xJU3M4zWBxau3T2EPBcSZtGbXNF876guMeXmNPwF4F0XRhrKCbhYkmVIj9460-2Pqu60jERlF_UJI5AaD_BGSogjupPoSS2ChKsAUHpQ6BkBm0w_CYCQNANsqFavcqQKmkleQ69Y1GcHsJ5YdUIu9u4qPusIp_IS9yUiM9nPyllczLKTb9qO0bD/s1440/image_2025-03-03_14-58-20%20(2).png
ថ្មីៗនេះ Zhao Lusi បានចែករំលែករូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីមុខពេញ និងរូបរាងភ្លឺថ្លា បន្ទាប់ពីតស៊ូជាមួយនឹងជំងឺធ្លាក់ទឹកចិត្តជាយូរមក។ រូបភាពរបស់នាងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើ Weibo ជាមួយនឹងមតិរាប់ម៉ឺននាក់ដែលបង្កឱ្យមានការពិភាក្សាយ៉ាងទូលំទូលាយអំពីថ្ពាល់ពណ៌ផ្កាឈូករបស់នាង និងសាច់មុខពេញរបស់នាងប្រៀបដូចជាថ្ពាល់ផ្លែប៉ោមហើយប្រធានបទនេះក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គមចិនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgavsCEaK5d3xmMX_Pm0CyCMhwoCv8r3zGn_PlOS9pH_ltm8j54QTLxpki8nOSLjtS-Trm8m2r_A5wWiBRBJ2KIS1uEIKA-CDV6IFscwBvcaaXlucfmC8oQ3jqzz05_LMi8i7-X12RJdLkC228o3FUWfYZPTcx-fhb7vcZCSHWabwO-RTwDSe6phQ0HlaVT/s1440/image_2025-03-03_14-58-21%20(2).png

អ្នកប្រើប្រាស់ Weibo ជាច្រើនបានសរសើររូបរាងរបស់នាង ដោយហៅនាងថាជា «ព្រះនាងក្នុងជីវិតពិត» និងបង្ហាញពីក្តីសង្ឃឹមសម្រាប់ការជាសះស្បើយពេញលេញរបស់នាង ប៉ុន្តែអ្នកផ្សេងទៀតបានបញ្ចេញមតិថា មិនជឿថាមុខនេះមិនដែលធ្វើការវះកាត់កែសម្ផស្សនោះទេខណៈអ្នកខ្លះថា មិនថានាងកែសម្ផស្សឬអត់ទេ នាងមើលទៅដូចជា AI។ មតិផ្សេងទៀតបានលើកឡើងដែរថា មិនដឹងថានេះជាការផាត់មុខឬការ Edit រូបនោះទេប៉ុន្តែសម្រស់ធម្មជាតិរបស់នាងហាក់ដូចជាស្រពោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmvZw2Xpyzjt1UiM-aaIhlG0cpmblcNOFY9SbbcoYkms57IXIKKCw4g0bou8mdeNxCqAO8zn7SMGGZ3zEteTCz7k-F1Bf62nINSX6TrDYbfUd19BwtydQXCobJXTMp9uwLxZlGdDH60Jc5bqHxvtA4zK8EAqxK0NXzhQwbYBxDrNLXrsU2HctXYDdSwjnK/s1440/image_2025-03-03_14-58-25.png

ការស្មានក៏បានកើតឡើងផងដែរថារូបរាងពេញនិយមរបស់ Zhao Lusi គឺជាការផ្សព្វផ្សាយជាសាធារណៈដោយក្រុមគ្រប់គ្រងរបស់នាង។ ចាប់តាំងពីមានការចាប់អារម្មណ៍កាលពីខែធ្នូ ឆ្នាំ២០២៤ សម្រាប់ការបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលជាបន្ទាន់ ក្រុមហ៊ុនគ្រប់គ្រងរបស់នាងត្រូវបានរិះគន់ចំពោះការចេញផ្សាយរូបភាពរបស់នាងជាញឹកញាប់នៅក្នុងស្ថានភាពផុយស្រួយ ដែលត្រូវបានគេចោទប្រកាន់ថារក្សាឈ្មោះរបស់នាងក្នុងការយកចិត្តទុកដាក់។ កាលពីមុន រូបថតរបស់ Zhao Lusi ឡើងលើជម្រាលដ៏ចោតក្នុងទីបេបានបង្កឱ្យមានការសង្ស័យលើភាពធ្ងន់ធ្ងរនៃបញ្ហាសុខភាពរបស់នាង៕

ជា វណ្ណារិទ្ធ ថាសម្តី MC Vutha ជាមនុស្សល្មោ.ភកាមមិនមែនចប់គ្រាន់តែពាក្យ «សូមទោស»

0

រឿងរ៉ាវចម្រូងចម្រាសរបស់ពិធីករប្រដាល់ MC Vutha ទៅកាន់តារាម៉ូដែល មុន្នីរស្មី បានធ្វើឱ្យបណ្តាញសង្គមផ្ទុះការវែកញែកមិនធម្មតាមិនត្រឹមតែនារីៗជាច្រើនចេញមុខនោះទេសូម្បីតែបុរសៗមួយចំនួនក៏ចេញមុខការពារសិទ្ធិនារីដូចគ្នា។ ជាក់ស្តែងពិធីករល្បីឈ្មោះប្រចាំប្រទេសលោក ជា វណ្ណារិទ្ធ ក៏បានលូកមាត់លើរឿងនេះនឹងថាសម្តីរបស់ MC Vutha ជាមនុស្សល្មោ.ភកាម ថោកទាប ធ្វើឱ្យប៉ះពាល់ដល់ MC ដែលល្អៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ-DWbPa-wl4kgiIeo9CsQNf3TQeTMAq-9TfO59VnwAecLK4YNlte1o9XAuwbYOpeQVgxyr9aX5Xlr5qrkSSWp_5G47chx6uJpT3UV9oKdgbKmoH0oNE65JU5XYyUIAcusmiGF3aU0w-fODGP68BF9UFCrTw31TxImn6urQO4TjpFDwOGdjYe2b3xj8hO9/s1800/image_2025-03-04_08-59-47.png
កាលពីថ្ងៃទី៣ មីនា បន្ទាប់ពីមហាជនរិះគន់ចាស់ដៃ MC Vutha បានចេញវីដេអូសូមទោសទៅកាន់នារីលើកស្លាកទឹកប្រដាល់ប៉ុន្តែតារាម៉ូដែលនោះដែលមានឈ្មោះថា មុន្នីរស្មី មិនពេញចំពោះការសូមទោសរបស់លោកនោះទេព្រោះហាក់បីដូចជាមិនចេញពីចិត្តមិនទាន់គ្រប់គ្រាន់ក្នុងការនិយាយបៀតបៀនជាសាធារណៈមិនសំពះសូមទោសឡើយ និងនៅចាត់ទុកថាការនិយាយនោះគឺជាការនិយាយលេងសើចដដែលដោយមិន បានបញ្ជាក់ថា ឈប់ពោលពាក្យបៀតបៀនមនុស្សស្រី ស្ត្រី និងក្មេងស្រីទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDJ8exqvi6oZFHdd5VtcXOMI2jIFeHyEwC9Efm0e5-hdDqusZd0k8h7AMITpqOrHq2SFTMonpVYJ16f5yjjbPWgVxsEbByJq19ZuDMNEfi9RGUEfvSScDVElIzoZObSjSkVc16SN7P1WRFuexfSDOwGdbWL3-8B1PqUSvW3h8-xM0cSxCuaqxnj5vosKHS/s2048/image_2025-03-03_13-48-53.png

បន្ទាប់ពីសាមីខ្លួនមិនព្រមទទួលយកពាក្យសូមទោសដែលនៅមានលក្ខណៈមិនគ្រប់គ្រាន់ MC Vutha បានចេញវីដេអូជាលើកទី២ដោយបានលើកដៃសូមទោស មុន្នីរស្មី ដោយសារតែការចេញវីដេអូលើកទី១លោករវល់ការងារ ខណៈទស្សនិកជនមួយចំនួនហាក់បង្ហាញអារម្មណ៍មិនពេញចិត្តដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGMchGPX-n_3OdyVSi9c4LEJZ1v4SRI3cvjH2lMqwHWWKt04Udo_MHxjWTjfhymLPNEWzC9PNzWe5C12cSO6W0jPA1Stkb1G83URtB5C3R_Jxp_F1_-Z7UgJjTBuXPssIEuS2uikZOrdjSvmF1OY5aEeOk0jU0v60FfWauR0ZBs4F7K0MuxoPdEK9W1fgr/s1440/image_2025-03-04_08-27-00.png

ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនេះពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ ក៏មិននៅស្ងៀមព្រោះវាអាចប៉ះពាល់ដល់ MC ដែលល្អៗ។ ពិធីកររូបនេះបានសរសេរនៅលើបណ្តាញសង្គមទាំងកណ្តាលយប់ថា «កុំឱ្យប៉ះពាល់ដល់ MC ល្អៗ បងសង្ឃឹមថាមានដំណោះស្រាយណាមួយ ដែលប្អូនអាចទទួលយកកិត្តិយសមកវិញបាន។ សម្តីរបស់គាត់មិនត្រឹមតែប៉ះពាល់ណាស់ដល់អារម្មណ៍ប្អូនស្រី ប៉ុណ្ណោះទេ ស្ត្រីទូទៅក៏ទទួលយកអត់បានដែរ»។ លោក ជា វណ្ណារិទ្ធ បានភ្ជាប់ជាមួយហាស់ថេកក្នុងសំណេរថា «ល្មោភកាម ថោកទាប»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgrSf27NVzYrSSI72ktFGo5uj4MgLXeX669URgM-uILJhdN7EvPuFNxHoeqWX8g7OpjzmLHGRWukU-yRj6vEMh18ARY7Sr3UeVUVYTvGUtrmLkD_6Mmwf61EJuGj7p1jd0Yd_MS0dZBNE2CYSWMduGKAI7XiosfQMRL_XN1RUG6kU7U2ORHEod6duhV10s/s2048/image_2025-03-03_13-48-58.png

ការលើកឡើងរបស់លោក ជា វណ្ណារិទ្ធ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបញ្ចេញមតិយោបល់ ខណៈមានការលើកឡើងថាគួរមានវិធានការចំពោះ MC Vutha ។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «គួរតែមានវិធានការណាមួយចំពោះគាត់ កុំទទួលពាក្យសូមទោស ព្រោះពាក្យសម្តីគាត់ធ្ងន់ណាស់ ថែមទាំង ហៅគេឱ្យចូលរួមថែមទៀតផង ប្អូនស្រីមិនដឹងគ្នាខ្មាស់គេនឹងឈឺចាប់យ៉ាងណាទេ ពេលដែលត្រូវគេ បៀតបៀនដោយពាក្យសម្តីនៅមុខមនុស្សជាច្រើនចឹងនោះ»។ ការបញ្ចេញមតិនេះ ពិធីករ ជា វណ្ណារិទ្ធ បានឆ្លើយតបថា «គាត់គួរតែទទួលកំហុសដោយ ការគោរពមិនមែនគ្រាន់តែសូមទោសតែមាត់ទេ បងយល់ណាស់»៕

មហាសេដ្ឋី Selena Gomez គ្រងឈុតដែលមានអង្កាំគ្រីស្តាល់ជិត២ម៉ឺនគ្រាប់ក្នុងកម្មវិធី Oscar

0

តារាចម្រៀងដែលមានងារជាមហាសេដ្ឋី Selena Gomez បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងពេលនាងបញ្ចេញពន្លឺក្នុងរ៉ូបសំណាញ់ពណ៌មាសដែលមានគ្រីស្តាល់រាប់ម៉ឺនគ្រាប់នៅក្នុងកម្មវិធី Oscar ឆ្នាំ២០២៥។ មិនត្រឹមតែប៉ុណ្ណោះរូបនាងត្រូវបាន ទស្សនាវដ្តី Vogue បានវាយតម្លៃថា Selena ជានារីដែលស្លៀកពាក់ស្អាតជាងគេក្នុងកម្មវិធីនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinsAIyNihjtkGHaLSYjs0OhCowSSk2zdkKOKsp0Tv-OAUhVrNhjJZBe0OeM4VtX5d7jmQrgfIuwTPunLZKbXBH3Ls_2alrXymmOhDYstNtjqjmq9TOG32h93X-BpQsOCYg8hAioNuvMkJH9Xa4j-d4H-CrwJt6VxMKNXYmpnP2CArHUildfCcT9wWpuCwL/s2400/image_2025-03-03_10-11-50.png

នាល្ងាចថ្ងៃទី ២ខែមីនា ត្រូវនឹងព្រឹកថ្ងៃទី៣ នេះតារាចម្រៀង Selena និងគូដណ្តឹងដែលជាផលិតករតន្ត្រី Benny Blanco បានចូលរួមពិធីប្រគល់ពានរង្វាន់ភាពយន្តដ៏ធំបំផុតរបស់ពិភពលោក។ ទស្សនាវដ្តី Vogue ពិពណ៌នាអំពីភាពស្រស់ស្អាតតារាវ័យ៣៣ឆ្នាំរូបនេះថា ស្ទីលរបស់នាងត្រូវបានរចនាឡើងដោយអ្នករចនាម៉ូត Molly Dickinson និងត្រូវបានបំផុសគំនិតដោយ រូបសម្រស់ជនជាតិអ៊ីតាលី ឆ្នាំ ១៩៥០ Sophia Loren ការរចនាដែលតុបតែងដោយគ្រីស្តាល់ Rosemont និងកញ្ចក់រាងដូចដំណក់ទឹកត្រូវបានដេរដោយដៃដោយសិប្បករចំនួន ១២ នាក់ក្នុងរយៈពេលរាប់រយម៉ោង ជាមួយនឹងអង្កាំ១៦ ០០០គ្រាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMC2rio3oxFHZXnrcI378SLoXvlG0scOOMMeY2CWPlVYQ3i2o9oNNHZXD54RJK9WzsviBPr3chomdpOrND0Dkkv5MLYvjtpy4u6SiAVL93wlCHBESHh7MdOmZTC0UIT6oliEBo522SbXmC2A7btClMYpCeH4DHWlxbucZqbYy9Z20TaO1dKj1da57ooPJS/s1800/image_2025-03-03_10-11-54.png
ភាពស្រស់ស្អាតបានតុបតែងខ្លួននាងជាមួយនឹងខ្សែកពេជ្រពណ៌ស Bvlgari ជារាងផ្កាដែលមានថ្មធំមួយនៅចំកណ្តាល ដែលនឹកឃើញដល់រចនាប័ទ្មហូលីវូដបុរាណ និងភាពអស្ចារ្យរបស់ស្តេច។ សម្រស់ Selena នារយៈចុងក្រោយនេះគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជននិងទទួលបានមតិវិជ្ជមានជាច្រើនខុសឆ្ងាយពីរូបរាងរបស់នាងពីមុនដែលមានសាច់ទ្រលុកទ្រលន់។
គួរបញ្ជាក់ផងដែរថា Selena Gomez ឥឡូវនេះនាងគឺតារាចម្រៀងមានងារជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសរុបប្រហែល ១.៣ពាន់លានដុល្លារ៕

«ប្រាសាទស្នឹង» ជាគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ គួរឱ្យបេតីនៅលើទឹកដីខេត្តបាត់ដំបង

0

«ប្រាសាទស្នឹង» ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តស្នឹង ក្នុងភូមិស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ មានចម្ងាយជាង ២២ គីឡូម៉ែត្រពីក្រុងបាត់ដំបង គឺជាប្រាសាទបុរាណខ្មែរដ៏ល្អឯកមួយ កសាងឡើងនៅអំឡុងសតវត្សរ៍ទី ១២ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ដើម្បីឧទិសដល់ព្រហ្មញ្ញសាសនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNlvI4srNdNforFQ9qNtXUe_q7tlJAASUEZJTyj95jfbnnWnthWipwypbar7K2uiM-fd_fhiAxnu2fRigWa4zV6TRYX5Eu8SaTy5197n9f_Q9-uHWRz8Qx1VwSfy1HIkkDcLxadYz_8dwf-2J3RgFd3OFgYqA6832rZuPGJd4AwKJxh4SRXzW05PdSoh64/s960/photo_2025-02-28_14-55-48.jpg

បច្ចុប្បន្នប្រាសាទនេះបានទាក់ទាញការចាប់អារម្មណ៍ពីសំណាកភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឱ្យមកទស្សនានូវក្បាច់ចម្លាក់ដ៏ល្អវិចិត្រ គួបផ្សំនឹងទេសភាពព្រៃឈើពណ៌បៃតងខៀវខ្ចីអមជុំវិញ ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ ហាក់ដូចជាកំពុងស្ថិតក្នុងទីក្រុងបុរាណមួយអ៉ីចឹង។ បើយោងតាមរដ្ឋបាលខេត្តបាត់ដំបង ប្រាសាទស្នឹងត្រូវបានចែកចេញជា ២ ផ្នែកគឺប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiANOhQAuu_qmSHe3ewjgeC6g7vRsqJ6uS6YDgbXhpvzwWBd_O9HYLwPtO39XUNqr0j-T_AEP8i3UrlHBGP2KqbY1RJZ84oLLDF1rTy911lWuxnvDzkOzUHBixq6EZouXfU-AldF-S0EqcGeUGDVYKTdn3BJ8Q1Kfetz9s_1iiIrhfr4GwbmtH_bOYhMkro/s960/photo_2025-02-28_14-55-49.jpg
ប្រាសាទទាំងពីរនេះសាងសង់អំពីឥដ្ធនៅលើដីទួល ដែលមានបណ្តោយ ៣០ ម៉ែត្រ និងទទឹង ២០ ម៉ែត្រ មានលក្ខណៈ ដូចជាចេតិយចំនួនបី ដាច់ដោយឡែកពីគ្នា និងមានលក្ខណៈស្រដៀងនិងប្រាសាទនានាដែលកសាងក្នុងសត្សវតិ៍ទី ១២ ផ្សេងទៀតផងដែរ។ ហេតុនេះនៅពេលលោកបានទៅដល់ខេត្តបាត់ដំបង សូមកុំរំលងប្រាសាទស្នឹងឱ្យសោះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmIfA1k4Wr0l_KlLiHX5K2E4sugF4UindxmF9Cz_Reb7RjEqfBYpVD5LIC09JD0s7qtgFFxy5N7_SQPVYbKnandJafkU0t70Xd58j_JZoi3iBkGDBrYNa8pQ0J9LD8uDfa-PD0RvfetvTV4jK71NQNzuPx9owJFgTcwGmTyTPoJKsK5x8cUK-MGO9pB-qg/s960/photo_2025-02-28_14-55-51.jpg

    នៅប្រាសាទស្នឹងខាងកើត មានចម្លាក់ព្រះឥន្ធគង់លើដំរីក្បាលបី អមដោយចម្លាក់រាហូនៅខាងក្រោមដ៏លេចធ្លោរ ខណៈនៅប្រាសាទស្នឹងខាងលិចវិញ គឺជាប្រាសាទទោល ដែលសង់ពីថ្មភក់មានទ្វារ ៤ទិស ប៉ុន្តែ ៣ទិសត្រូវបានបិតជិត ដោយសារការបាក់ថ្មនៃកំពូលប្រាសាទ ដូច្នេះភ្ញៀវទេសចរអាចចូលទស្សនាបានតែទ្វារខាងកើតប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjZnOV6ELXii2UCBC_os5tcnV02aINOZRBAJkn9bGa9XcqWPV2piAhGYrtkfrVAhPjpnwEfsFFU0wIRpN4mg3ssqcTKjnEyr7sKJri_ERYctRBaariXr-W8jRr0AtjcQ_TU8gpIh6QlFm3EvbI0kWwkMCwjdi1RmKo55l7IJOumIBqtlbn_0AaJ5TBFGD7/s960/photo_2025-02-28_14-55-51%20(2).jpg

Microsoft ប្រកាសបិទកម្មវិធី Skype ជាផ្លូវការនាពេលឆាប់ៗនេះ

0

អ្នកធ្លាប់ប្រើប្រាស់កម្មវិធី Skype បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង ក្រោយពីក្រុមហ៊ុន Microsoft ប្រកាសថា នឹងបិទ Skype ជាផ្លូវការ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ពីព្រោះវាជាកម្មវិធីហៅចេញតាមអ៊ីនធើរណេតដ៏ពេញនិយមលើពិភពលោក កាលពីជាង១០ឆ្នាំមុន ។ Microsoft បានណែនាំឱ្យអ្នកប្រើប្រាស់ផ្ទេរទិន្នន័យទាំងអស់ទៅកាន់កម្មវិធី Microsoft Teams ឬដោនឡូតទិន្នន័យសំខាន់ៗទុក មុនពេលបិទ Skype រយៈពេល២ខែខាងមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY8-w9Lae_ptN96Gq8KyVz8o5c_IkLx49UForwC8zXuclrmWbIma9tNzRIxGN5RK2XCw3CgfYwGaNVX5M6TCHrRnn_COd_3VUa_qxx1K5vsjwusWkvqeFV5cPUPW4HBAc3FwRimP1ecI7NI0PHvA-HISRceZ-uat8Sn7vyvKaFIDE0SloAOHlRvoMvAzY5/s1400/image_2025-03-04_10-41-38.png
Skype គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីពេញនិយមជាច្រើនទៀតនៅលើពិភពលោកនាពេលកន្លងមក ដែលបានបើកដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ហើយអ្នកប្រើប្រាស់អាចធ្វើការហៅចេញរកគ្នាតាមអ៊ីនធើរណេត (ឬ VoIP) ។ ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុន Microsoft នឹងផ្តោតសំខាន់ទៅលើកម្មវិធី Microsoft Teams ដោយអ្នកប្រើប្រាស់ Skype នឹងអាច Login ចូលកម្មវិធី Microsoft Teams បានភ្លាមៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC4esUNX13kk8BEPTEUMy7momJE_zNcyUEgv7s50itVlOdPEO9swXA1-0VJzH0J-LdJRUoij08aRUjxwg9KyWWqeFjlF96ShN7ROfq3U3kGQ-4T4wWsXAZ5Ha1TuE_SlUsbbCHIkYmV-rNEUgXAgfLeDDKobt9DJD1_H5JqFw8YKp6xjD5w5W0NMFJ3AMf/s1400/image_2025-03-04_10-41-39.png
ចំណែកទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់ ដូចជា ៖ ការជជែកគ្នាក្នុងក្រុម និងបញ្ជីឈ្មោះមិត្តភក្តិ នឹងត្រូវផ្ទេរមកកាន់កម្មវិធី Microsoft Teams ដោយស្វ័យប្រវត្តិ ដោយពុំចាំបាច់បង្កើតគណនីថ្មី ។ បើពុំចង់ប្រើប្រាស់ Microsoft Teams ទេ អ្នកប្រើប្រាស់អាចលុបចោលទិន្នន័យរបស់ខ្លួនចេញពី Skype ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjepoT3IxIpz0SZSoVw0p7GTv_tFHITOEW9vNpJjqGJkM_0XqUMW_XJ-nkx9nuztR89NFiG8S6HkoD4LvB5aNI2-5_O5xiqEprs_OiXE1R2Z0sdq5XsFmoBxBQrd0OdnCk9K1rdE0zgOLJUg_JV146gskTEcTgoOp7zPSfkeOnh_CjPWGtTWRvtj4DBW2FU/s1801/image_2025-03-04_10-41-40.png

Microsoft បានទិញ Skype មកគ្រប់គ្រងអស់រយៈពេលជិត១៤ឆ្នាំ ក្នុងទឹកប្រាក់៨,៥០០លានដុល្លារអាមេរិក ប៉ុន្តែក្រោយពី Microsoft ទិញមិនយូរប៉ុន្មាន Skype ក៏ជួបជាមួយគូប្រជែងជាច្រើន ស្របពេលបច្ចេកវិទ្យាលើពិភពលោក កាន់តែជឿនលឿន ដូចជា ៖ FaceTime, Messenger, WhatsApp និង Instagram ។ លើសពីនេះ ពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត កម្មវិធី Skype ទទួលបានការពេញនិយមត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ដោយសារការប្រើប្រាស់កម្មវិធី Zoom នាំមុខ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivdiwq-4dXJXUscIWqt0PptU1GYVht_1gSkHaHmk91FG2StYuaXsXvUiSM8cKDPhfkBhb9EHkQXQFPWLOPsyE3GiZMv8OGcU-GXe0ACHZw6oWyUdnhLVIsAYpwnBi2dJLh1aiz1U_iHzVco0nuV-5qGTgT3wc6sQsOy3YwugVR5rZX6tDSPxWZ0ztY7CaZ/s1350/image_2025-03-04_10-41-43.png
ដោយឡែក បុគ្គលិកដែលធ្វើការនៅ Skype នឹងត្រូវបញ្ជូនឱ្យទៅធ្វើការជាមួយ Microsoft Teams ដែល Microsoft បានដំណើរការកម្មវិធីនេះតាំងពីឆ្នាំ២០១៧ ។ ការដំណើរការកម្មវិធី Microsoft Teams នាពេលនោះបង្ហាញថា Skype នឹងពុំអាចដំណើរការបានយូរអង្វែង និងជិតដល់ពេលបិទការប្រើប្រាស់ រហូតមកដល់ឆ្នាំ២០២៥ Microsoft ក៏ប្រកាសបិទកម្មវិធីនេះជាផ្លូវការ ៕

ឈា-មស្រែកស្បែកហៅ! ឃាត់ខ្លួនបុរសជនជាតិចិន២នាក់ករណីឃា..តកម្មលើនារីខ្មែរម្នាក់និងបានយកស..ពទៅកប់ក្នុងដីខ្សាច់ក្បែរផ្លូវ60ម៉ែត្រ

0

(ភ្នំពេញ៖) ករណីប្រជាពលរដ្ឋប្រទះឃើញស-ពនារីម្នាក់កប់ក្នុងដីខ្សាច់នៅតាមបណ្ដោយផ្លូវ60ម៉ែត្រជិតផ្សារអុីអន3 កាលពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥ និងត្រូវបានសមត្ថកិច្ចកំណត់ថាជាអំពើឃា-តកម្មនោះ ពេលនេះជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងសហការស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ខណៈនៅសល់មេក្លោងម្នាក់កំពុងបន្តរត់គេចខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI6BPedTCUXcF-ZxFgp4ea0vPHVK-ojtFzGceYjyRxcKgBOicvy7XAKxg0kLuxCYDVBoLabwSluW1igzDCakmTle8OnYpbRdlNSmWeFa4azF3MnRNS7kzgruX4gasqJyEIDnAPqpGOrKgGOYtkNFXqUb40Hyz31YZ6wpu9cuSf85dTsMGVDzLE6vhGVA2d/s1280/photo_2025-03-04_09-56-52.jpg
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ ទឹម សុភី អាយុ៤៥ឆ្នាំ ពាក់ព័ន្ធនឹងករណីបាត់កូនស្រីឈ្មោះ ហេង សៀវលី អាយុ18ឆ្នាំ ក្នុងថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥រួចមក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវតាមនីតិវិធីរហូតប្រទះឃើញស-ពរបស់នារីដែលមានភិនភាគដូចខាងលើ សង្ស័យថាជាករណីឃា-តម្មត្រូវបានគេកប់ដីខ្សាច់ក្បែរផ្សារទំនើប Aeon3 ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjrZDtoaiVPkKlhmhC4dNxKGkbynMoxyMzgsLovN3lTmWawxzvHj3aq5Bw5YG2N-KbzOUnwA9gN1kVoAVAsox1Qj9x3Yeb33n0WAMYcSXog_FeM_wdsCkJXYDmRBg2mwNG0_tzUvMJqayosNXPpH2agHOJG5u115upDA-rEwfK1icxMa0mDfsZ2CNBBVFW/s1280/photo_2025-03-04_09-56-53.jpg
សូមជម្រាបថា៖ កម្លាំងជំនាញបានខិតខំស៊ើបអង្កេត និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន2នាក់។
ទី១ មានឈ្មោះថា CHEN CONG អាយុ៣០ឆ្នាំ (ជាសង្សានារីរងគ្រោះ) ត្រូវបានសមត្ថកិច្ចចាប់ខ្លួនត្រង់ចំណុច អាគារព្រីនស៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទី២ឈ្មោះ LI HAOHAO ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ ឃាត់ខ្លួនត្រង់ស្ពានអាកាសសង្កាត់ចង្រែលើ ខណ្ឌមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF2ZXDg1DX8KgL4gzsHbi-hn-R6YqHhkPm9BHl7-9G3-5wG4wW0uYzrYWHj8gTiw_tZt1-VLMczGiuge82AVY3TXh2pUXprT3pxhVHAj7y6qzCcV2t8MqFHKhTVhyOUvWgXY8yl2G_z-sHDYRIqh5wqnqaXqsckH_3zp1L-RnGS_-9QfS03g0gDHPgHFxm/s1280/photo_2025-03-04_09-56-54.jpg

ក្រោយការសួរចម្លើយ ជនសង្ស័យទាំង២បានសារភាពថាពួកខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពស-ម្លា-ប់នារីជនរងគ្រោះខាងលើមែន កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានឈ្មោះ YANG KAIXIN ភេទប្រុស អាយុ២៦ឆ្នាំ ជានជាតិចិន ជាអ្នករៀបចំគម្រោងសម្លាប់នារីជនរគ្រោះ និងពេលនេះកំពុងរត់គេចខ្លួន។ ចំពោះមូលហេតុដែលបណ្ដាលអោយមានករណីឃា-តកម្មខាងលើ គឺដោយសារនារីរងគ្រោះបានដឹងរឿងសម្ងាត់របស់ពួកខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-spyQY-Vz8et4-VKZaU7s_24BmXwzlaaOtuaPmVBX5Ro_RdR_rEEoIXFCg997bOQJWe-QB1DWVr-7osamNjDV_V_nZ0Tu55ahJR4EM-3-w0KnFIuMwz-dfuSykV2SYWXPNDgOkSk7EH3o3kRt29MuqDh91WegfjjH7LZ4vI1X6y9kwPTm60PwuumWZ0Mm/s1280/photo_2025-03-04_08-09-40.jpg

ប្រតិបត្តិការនេះធ្វើឡើងដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគ របាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ បច្ចុប្បន្នជនសង្ស័យទាំង២ និងវត្ថុតាង ដែលដកហូតបាន ត្រូវបាននាយកដ្ឋានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

បារម្ភពីគ្រោះរញ្ជួយដីពេក! បុរសម្នាក់លែងខ្វល់ពីជីវិតក្នុងទីក្រុង និងសុខចិត្តមករស់នៅក្នុងរូងភ្នំតែម្នាក់ឯង

0

ប្រទេសតួកគី ៖ វាបានធ្វើឱ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គមនៅប្រទេសតួកគី កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីបុរសម្នាក់សម្រេចចិត្តមករស់នៅក្នុងរូងភ្នំជំនួសផ្ទះ ដោយសារបារម្ភពីគ្រោះរញ្ជួយដី ។ បុរសរូបនេះប្រាប់ថា ខ្លួនបានមករស់នៅទីនេះរយៈពេល២ឆ្នាំហើយ កាលពី២ឆ្នាំមុន គ្រោះរញ្ជួយដីបានបំផ្លា.ញ ផ្ទះអស់គ្មានសល់ ។ ការរស់នៅរូងភ្នំមានសុវត្ថិភាពជាងផ្ទះដែលសាងសង់ដោយមនុស្ស ហើយខ្លួននឹងពុំចាកចេញទៅណាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikuyz9JOfUsLdfd8AIxPgq2Er6hoDQHfK16ZXairbrruN-zD5GR9bozQgrsaoJVlSwPqWGcNJTkKa5Ci8hRwJHxwyVHAAT7tjqfZmemPdPz3wJmxn5D6uK6xt0HadKWJHopJjwYU26n6mu63XEen_syO-sx62jtvcjUX0W9gGJGmuEH52Dyy_dNRrG6U65/s1280/photo_2025-03-03_10-36-07.jpg
កាលពីឆ្នាំ២០២៣ តំបន់ភាគខាងត្បូងរបស់ប្រទេសតួកគី មានគ្រោះរញ្ជួយដីកើតឡើងក្នុងកម្រិត៧.៨រិចទ័រ ដែលបានសម្លាប់ជីវិតមនុស្សអស់រាប់ម៉ឺននាក់ ខណៈលំនៅឋាន និងអគារជាច្រើនកន្លែងបាក់ខូចខាតនៅសល់តែគំនរថ្ម ។ រីឯផ្ទះរបស់បុរសរស់នៅក្នុងរូងភ្នំ ក៏បានខូចខាតដោយសាររញ្ជួយដីនេះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqPptd6jHH3gQiFln1893JOGMmKzgCaBqA7-iDJvSUqBvNnl8xI7Bd-GTvuWUicEQlzbQHq2PUnkmUY3qgfVGLq9oUOwuRg9F4a5_Z4u_v1Z5kQ0__AY45gwTgM8ikgUssy823m2hSzPrav8o8pBkEbdR8eHbyclh0N2lpYcf3DriMcR6_AMKeKiDd8YUQ/s696/photo_2025-03-03_10-36-17%20(2).jpg

លោក អាលី បូសូក្លាន់ (Ali Bozoglan) មានកូន៣នាក់ រស់នៅខេត្តហាថេ ភាគខាងត្បូងប្រទេសតួកគី រៀបរាប់ថា បើទោះជាលោក និងគ្រួសារបានរួចជីវិតពីរញ្ជួយដីក្តី ប៉ុន្តែផ្ទះរបស់លោកខូចខាតអស់គ្មានសល់ ។ ហេតុការណ៍រញ្ជួយដីនេះធ្វើឱ្យលោកភ័យខ្លាច និងប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង រហូតដល់លែងហ៊ានរស់នៅក្នុងផ្ទះ ឬអគារដែលសាងសង់ដោយមនុស្ស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAoqzRr5rG5t7jCoUvLYsV1F4nILy3fyQM3-CllNbrQ7cpg8MuQ8pC2WoiO7_4BSvnED_Td6EmyQXmogy53FrJnp7ncrsMhdrmLf5Azatj3pXrLULYoEfMY1xbpQVRggH18MMPgfK73i1v62jnqF5n6mRW1lEkQ90JchDsuEHH3LyyfMIHl9eOM9kZTWmi/s696/photo_2025-03-03_10-36-17%20(3).jpg
ក្រោយមក លោកក៏បានឃើញរូងភ្នំមួយកន្លែងនៅជាយក្រុង ដែលមានសភាពស្ងប់ស្ងាត់គួរឱ្យរស់នៅ ។ លោកមករស់នៅរូងភ្នំនេះតែម្នាក់ឯង ដោយសារប្រពន្ធ-កូនពុំព្រមមករស់នៅជាមួយ ។ តាំងពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥ លោករស់នៅក្នុងរូងភ្នំយ៉ាងមានសេចក្តីសុខ និងស្ងប់ស្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha-ZNiUdsdjuBOB3IctUk6ZP1RWCI_xcp61cp6ORi8CsaOhv_4QOEqkVQ3ghM5dxmoUXy4S6UoCqAx5t8M_rkny8gOJXq2yuk2VmWzkii-s7rFKwSnZ_5DkOBkV1kJyoGGY3HMjeex4Ba5-Wd4vGqVjyou8GUQZqDhEsXX7K4z8aCbfsHNxEJyButPio5z/s1200/photo_2025-03-03_10-36-17%20(4).jpg

ក្រោយពីរឿងរ៉ាវរបស់លោកបានល្បីល្បាញក្នុងបណ្តាញសង្គម អភិបាលស្រុកក៏ស្នើឱ្យលោកទៅរស់នៅក្នុងទូរកុងទឺន័រដែលមានសម្ភារៈប្រើប្រាស់គ្រប់មុខ ប៉ុន្តែលោកបដិសេធ ដោយសារពុំចូលចិត្តរស់នៅក្នុងទីក្រុងដ៏សែនរញ៉េរញ៉ៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBhVbR4m72715oozM6yA5R5zPEqGCRtSc5usTTRIyvSOW4zkkwZHezLOg2v9JqXRM9uxYRMaem7Bx1Ux4W6MlOOup1Px0CeFrlwJM3C4bdLKNZ63AykBr53-FOcqGOF-bXRTT02_ER1bDu4LRjKyps3vOXrZJkq-sxjVIZduKm-2VqkbV8y3IISNHAAPGp/s959/photo_2025-03-03_10-36-17%20(5).jpg
ក្នុងរូងភ្នំដែលលោក អាលី រស់នៅ គឺមានសម្ភារៈចាំបាច់មួយចំនួន ដូចជា ៖ ចានឆ្នាំងសម្រាប់ដាំស្ល, កន្លែងលាងចាន និងម៉ាស៊ីនបោកគក់ ។ លោករស់នៅជាមួយធម្មជាតិ ឆ្ងាយពីមនុស្សម្នា ហើយលោកពុំគិតច្រើនទេ ទោះជាអ្នកខ្លះថា លោករស់កន្លែងពុំសមរម្យក្តី ពីព្រោះពួកគេពុំស្គាល់លោកច្បាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIptHK1dRqgsx4mf3G1RN-FxWjNfQhUqwdKvC4eVNKwl_b1s_EayU9JbegF_a31qh-HFm9Ggnlz3gCWiH9LYcaziHZADjudQ5cfx_VucVhlBrHU-cYQvIa348TZyeSK3Pkhb2EvgdXE1jJfpwCbs5YbrCu-oOJy9JiI2DKHurAK-iJ9FpTdcwDfIxFlR01/s696/photo_2025-03-03_10-36-17.jpg

ប៉ុន្តែការរស់នៅក្នុងរូងភ្នំ ពុំល្អដូចការគិតទេ ដោយសារសម្បូរសត្វពស់ និងសត្វផ្សេងទៀត ប៉ុន្តែពេលនេះ លោក អាលី មានទម្លាប់នឹងការរស់នៅបែបនេះ ។ លោកចង់បានបន្ទប់ទឹក និងទឹកស្អាតប្រើប្រាស់ ប៉ុន្តែពុំអាចធ្វើបាន ។ លោកនឹងដំឡើងបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ សម្រាប់ប្រើប្រាស់ជាមួយម៉ាស៊ីនបោកគក់ និងទូរទឹកកក ៕

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថ្កោលទោ.ស ថៃ ករណីបញ្ជូនជ.នជាតិអ៊ុយគូទៅឱ្យចិន

0

ប្រទេសថៃ ៖ លោក Volker Turk មន្ត្រីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (Office of the United Nations High Commissioner for Human Rights-OHCHR) បានចេញសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលថៃបញ្ជូនជនជាតិអ៊ុយគូ ចំនួន៤០នាក់ដែលមកសុំសិទ្ធិជ្រកកោននៅថៃ ទៅឱ្យប្រទេសចិន គឺល្មើ.សនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិយ៉ាងខ្លាំង ហើយធ្វើឱ្យសហគមន៍អន្តរជាតិបារម្ភពីសុវត្ថិភាពរបស់ជនជាតិអ៊ុយគូ ពេលពួកគេធ្វើដំណើរដល់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLjuLef4s1gvGtlum84iqv8wi3Swtb0pkar0MihGEUepJla-qDpUjFiQVqLAFRE-QkjlIg7mB2kyzRO2VYOgNfTLHg8k2VrVFXJobIFB12KzWdOb1Ue5LSU9pdsHA2Zj8fuswHtAmMiAGN3BrDNz2ERUvtfwV-WNm5eGyCWuCYvaYk-S4avgrY-BXTeoMK/s1024/photo_2025-03-03_13-41-27%20(3).jpg

ក្នុងសេចក្តីថ្លែងការណ៍របស់ OHCHR បញ្ជាក់ថា ការបញ្ជូនជនជាតិអ៊ុយគូពីថៃទៅចិន គឺជាការល្មើសច្បាប់ និងរំលោភសិទ្ធិមនុស្សអន្តរជាតិ ។ ទង្វើរបស់រដ្ឋាភិបាលថៃ គឺល្មើសនឹងគោលការណ៍មិនបញ្ជូនត្រឡប់ (Non-Refoulement) ដែលសរសេរថា ហាមនិរទេសជនជាតិណាមួយត្រឡប់ទៅប្រទេសដើម ដែលប្រឈមនឹងការធ្វើទារុណកម្ម និងធ្វើបាបធ្ងន់ធ្ងរជាដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBMHzV57fTNveMFIPK1uNzhR3OwFi3vllS0kayFbskwVnenj40pn6_lxjAfO4J49aNNXfTGrP99EtD_JrLbKg5JpIG3LqE7Q0TzV823d26XpsQxVa1NK4JNgRRgHpSkcYp7FHdYiFPhtolW6Bf1gvmJ-okC_uJBQxqnwggt1Fwe9MnN7EYTI8DJoss4Dju/s770/photo_2025-03-03_13-41-27.jpg

កន្លងមក មន្ត្រី OHCHR បានអំពាវនាវជាច្រើនលើក សូមឱ្យរដ្ឋាភិបាលថៃគោរពច្បាប់អន្តរជាតិ និងសិទ្ធិជនជាតិអ៊ុយគូ (Uyghur) ដែលស្នាក់នៅថៃ ។ វាគួរឱ្យសោកស្តាយណាស់ ដែលថៃបង្ខំឱ្យពួកគេត្រឡប់ទៅចិន ។ មន្ត្រី OHCHR បានស្នើមកកាន់រដ្ឋាភិបាលថៃឱ្យធានាថា ថៃនឹងពុំបញ្ជូនជនជាតិអ៊ុយគូទៅចិនម្តងទៀត ដោយសារពួកគេបានភៀសខ្លួនពីចិន និងមកសុំសិទ្ធិជ្រកកោននៅថៃ ។ ពួកគេគួរតែទទួលបានការគ្រប់គ្រង និងថែទាំសុវត្ថិភាពយ៉ាងយកចិត្តទុកដាក់ពីរដ្ឋាភិបាលថៃស្របតាមច្បាប់អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7t621PMjHSi_687PSKuKH1dP-lUU1UJTaB8KbtIF14iz9uRIs4_IQQbWmQixBc05nGDloXP68CxpppzAd3yiBFO_vrj9kmmau2FtC7hV927nyd1bLiQAngdSYnbjnWbrIgbhQtQSBM5_wmrbwjVO9w-W0fO6fd6iStVQNujtGodx7d4dGVlUo7EW4toB0/s960/image_2025-03-04_08-46-07.png

សេចក្តីថ្លែងការណ៍បញ្ជាក់ទៀតថា ចិនគួរតែបង្ហាញពីកន្លែងរស់នៅរបស់ជនជាតិអ៊ុយគូដែលរដ្ឋាភិបាលថៃបញ្ជូនទៅឱ្យចិន ។ ចិនត្រូវធានាថា នឹងគោរពសិទ្ធិពួកគេតាមច្បាប់អន្តរជាតិ ។

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា ជនជាតិអ៊ុយគូ ចំនួន៤០នាក់ ដែលថៃបញ្ជូនទៅឱ្យចិន កាលពីថ្ងៃទី២៧ ខែកុម្ភៈ គឺពួកគេមានសុវត្ថិភាព និងរស់នៅជាមួយគ្រួសារ ។ រដ្ឋាភិបាលចិនសន្យាជាមួយថៃ ថា ជនជាតិអ៊ុយគូ គ្រប់រូបនឹងគ្មានគ្រោះថ្នាក់ពេលគេធ្វើដំណើរទៅដល់ចិន ទើបថៃសម្រេចបញ្ជូនពួកគេទៅចិន ដោយសារពួកគេបានមករស់នៅថៃខុសច្បាប់អស់ជាង១០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeH9isifrxCvSDxhf4nmv_nQiv8A7R1aEOw2v-ywbof4sOa1e9EXcavN61xFACQ84-vLWG7xQdjVa6GsEwTq6t7qdU0p2Wozb7Z5r9BHXpHCvR4_9p_GC9S6uuuCT2nRAzzmCPNNZH5TvpuNIDQPLbu_bcw273i2OcYT9_C5KgT-L6jZRowetuIZurJK2t/s1140/photo_2025-03-03_13-41-27%20(2).jpg

អ៊ុយគូ គឺជាក្រុមជនជាតិភាគតិចតួកគី ដែលភាគច្រើនរស់នៅអាស៊ីកណ្តាល ជាពិសេស រស់នៅតំបន់ Xinjiang ភាគពាយ័ព្យប្រទេសចិន ហើយជនជាតិអ៊ុយគូស្ទើរតែទាំងអស់គោរពសាសនាឥស្លាម ។ តាមកំណត់ត្រាចិន គឺមានជនជាតិអ៊ុយគូ ១២លាននាក់ រស់នៅចិន ពួកគេមានជម្លោះផ្នែកនយោបាយ និងវប្បធម៌ ដោយសាររដ្ឋាភិបាលចិនព្យាយាមគ្រប់គ្រងតំបន់ដែលពួកគេរស់នៅ ហើយរដ្ឋាភិបាលចិនកំណត់គោលនយោបាយប៉ះពាល់ដល់សាសនា និងវប្បធម៌ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrGTnmdZ3zqL6J4KUBEA9h3vAonG4tlZ6x9BnAEYJAP9UdmHdOijKYCS1j79DbHzZbGnAwMaYSnst7KxGgWiHy92fGCvRwKmVwStTMQR8YeRRIfKW1AulGgxw7wf3Rrywb4_4zCS29yMKSoftXm8-OUQVK-av5typ4eJagybxihTgc3IunTQWIqk0joRJU/s2000/image_2025-03-04_08-45-26.png

កាលពីឆ្នាំ២០១៨ អង្គការសហប្រជាជាតិចេញរបាយការណ៍ថា ជនជាតិអ៊ុយគូ ១លាននាក់ ត្រូវបានឃុំឃាំងនៅតំបន់ Xinjiang របស់ចិន ហើយជនជាតិអ៊ុយគូ ២លាននាក់ទៀត ត្រូវបង្ខំឱ្យទទួលការអប់រំពីនយោបាយ និងវប្បធម៌ក្នុងជំរំ ។ រដ្ឋាភិបាលចិនកំណត់វិធានការបង្ក្រាបពួកគេយ៉ាងតឹងតែង ដែលធ្វើឱ្យអាមេរិក និងអង់គ្លេស ថ្កោលទោសចិន ។ ហេតុនេះ ក្រោយពីរងសម្ពាធខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ទើបធ្វើឱ្យជនជាតិអ៊ុយគូរត់ភៀសខ្លួនពីចិន ដើម្បីទៅរស់នៅប្រទេសផ្សេងៗ រួមទាំងថៃ ៕

ផលិតករចេញមុខបកស្រាយក្រោយមានការលើកឡើងថាសំលៀកបំពាក់ក្នុងរឿង «ក្រយាស្នេហ៍» ចម្ល.ងសៀម

0

ខ្សែភាពយន្តបុរាណខ្មែរ «ក្រយាស្នេហ៍» របស់ស្ថានីយទូរទស្សន៍ហង្សមាសទទួលបាននូវការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីមហាជន ប៉ុន្តែនៅតែមានមតិមួយចំនួនលើកឡើងថាសំលៀកបំពាក់នេះគឺចម្លងតាមសៀម។ លោក ខាំ ភូរិ បានចេញមកបញ្ជាក់ចំពោះការវែកញែកនេះដោយអះអាងថាសម្លៀកបំពាក់និងគ្រឿងតែងកាយគឺស្ថិតនៅក្នុងសង្គមខ្មែរនាសម័យនោះពិតប្រាកដ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlqDRcP17iqNw8dx63VgoRVT7qIaHJwu4Ex2OhuQSCD8dPf0hOwSd4lffTR1rXfFat4CjmMw-bTZatII3o00zcVnflajjFQEm802BkC_WhP1kmq-NUu2UdssBBgdrc3nK6bNSRRcSif5DO5tacY7_1lR6J0xmn0i46826ux7bGBCXZeI79WBwAxp1kqmI8/s1280/image_2025-02-28_16-08-24.png
នៅថ្ងៃទី២៨ កុម្ភៈ លោក ខាំ ភូរិ បានបង្ហោះរូបភាពច្រើនសន្លឹកពីតួអង្គក្នុងរឿង «ក្រយាស្នេហ៍» ដោយបានបញ្ជាក់ថាសំលៀកបំពាក់នៅក្នុងសាច់រឿងដែលរងការវែកញែកគឺបានកើតឡើងនៅក្នុងសង្គមខ្មែរ។ លោកថ្លែងយ៉ាងដូច្នេះថា «មានការជជែកវែកញែកច្រើនទាំងថៃ ទាំងខ្មែរ ទាក់ទងនឹងរឿងសម្លៀកបំពាក់ចម្លងពីសៀមនៅក្នុង រឿង ក្រយាស្នេហ៍ រហូតមានការវែកញែកដោយវេបសាយថៃខ្លះផងដែរ។ ក្រុមការងារមិនបានតាំងចិត្តផលិតរឿងនេះឡើងដើម្បីទាមទារកម្មសិទ្ធិផ្តាច់មុខថាសម្លៀកបំពាក់ទាំងនេះជារបស់ខ្មែរនោះទេ តែអ្វីដែលយើងចង់បង្ហាញគឺសម្លៀកបំពាក់ និងគ្រឿងតែងកាយទាំងអស់នេះពិតជាបានប្រើប្រាស់ជាប្រចាំថ្ងៃក្នុងសង្គមខ្មែរនាសម័យនោះពិតប្រាកដមែន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsR8idTWGHNhqGsPIuRU9OfmE4X-yO6czrPIITn9OPA4QgunFyXLq_4IymIX_CANhBgw-U45P0O6MtcL7gjyLuh-zLxuPGRFrtaFz3QHi8ExDl0gn1NlVGi1Y-9lOY0sCSJ_EYaSQf5MAcY2XvGy-OLi0FG6HQ1wCI4HeNlnmJ4w6VkHI6N7DZ9rILty0b/s2048/image_2025-02-28_16-04-37.png

ផលិតករជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះបានបន្តទៀតថា « យើងជាក្រុមផលិតភាពយន្ត មិនមែនជាក្រុមចងក្រងប្រវត្តិសាស្ត្រទេ យើងគ្រាន់តែធ្វើតាមឯកសារយោងដែលបានចងក្រងទុកកន្លងមក និងកែច្នៃបែបសិល្បៈខ្លះបន្ថែមតែប៉ុណ្ណោះ។ ខ្មែរ និង សៀម ជាប្រទេសភូមិផងរបងជាប់គ្នា ការជះឥទ្ធិពលលើគ្នាទៅវិញទៅមកគឺជៀសមិនផុត។ ខ្ញុំ និងក្រុមការងាររង់ចាំទទួលយកការរិះគន់ក្នុងន័យកែលម្អ ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្តទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcDYtuU3aHjaMjTmrSHq-K-1uIkm2ITV7KnVY_eMjdH_v9VMPt4g7pEsWT48CNnGpzsXo-jssdfEOkMAtwo1pSEmvmfKlQ9SF7d_B8P6Go5eQDe2Bulw7P0bA4yY3UthalPpY-5J8OMLQ-FRIpyBmGgTlD4ihHWqUO203JTzFQZC3y0ULKZJ6pAczB4rs3/s2048/image_2025-02-28_16-04-27.png

គួរបញ្ជាក់ថារឿងភាគបុរាណខ្មែរ «ក្រយាស្នេហ៍» ដឹកនាំសម្តែងដោយលោក ខាំ ភូរិ ក្រោមការនិពន្ធសាច់រឿងដោយ ពៅ មករា គីម ឌីណា និង ជួន ពិសិដ្ឋ។ សាច់រឿងនេះឆ្លុះបញ្ចាំងពីកម្តៅភ្លើងក្នុងផ្ទះបាយ នាចុងសម័យឧត្តុង្គ ដើមសម័យបារាំងនាព.ស២៤៦១ គ.ស១៩១៨ មានតួឯក ហៃ បៅហុង ,ថុន មរកត និង សេង ឡៃអ៊ីជាដើម៕