ការដ្ឋានសាងសង់ផ្លូវក្រោមដីមួយកន្លែងក្នុងទីក្រុង Gwangmyeong ខេត្ត Gyeonggi បានបាក់ស្រុត បណ្តាលឱ្យកម្មករពីរនាក់បាត់បង់ជីវិត។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៣និង១៧នាទីរសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ និង៣នាក់បានបាត់ខ្លួន ក្នុងចំណោមកម្មករ១៧នាក់។

មន្ត្រីកូរ៉េខាងត្បូង បាននឹងកំពុងជម្លៀសពលរដ្ឋរស់នៅតំបន់នោះទៅកាន់ទីទួលសុវត្ថិភាព ខណៈបំពង់ខ្យល់នៅកន្លែងនោះប្រឈមនឹងហានិភ័យផ្ទុះបន្ថែមទៀត ក្រោយពីរលំផ្លូវក្រោមដី។
ផ្លូវរូវក្រោមដីនេះ មានជម្រៅ៣០ម៉ែត្រ និងប្រវែងជិត៣០គីឡូម៉ែត្រ តភ្ជាប់ទីក្រុងសេអ៊ូលជាមួយទីក្រុងរណប Gwangmyeong, Ansan និង Siheung ។
បច្ចុប្បន្នមន្ត្រីកូរ៉េខាងត្បូង កំពុងរឹតបន្តឹងចរាចរណ៍ និងបើកការស៊ើបអង្កេតពីមូលហេតុនៃការបាក់រលំនេះ រួមជាមួយនឹងការត្រួតពិនិត្យសុវត្ថិភាពនៃផ្លូវរូងក្រោមដី និងតំបន់ក្បែរនោះផងដែរ៕