ស្របពេលដែលសាធារណជនរិះគ.ន់ចំពោះតារាសម្តែង Dylan Wang ជុំវិញអាកប្បកិរិយា ចំពោះមិត្តរួមការងារ ពាក្យសម្តីរបស់ Liu Yifei កាលពីមុនត្រូវបានមនុស្សជាច្រើនជឿថាអាចជាមេរៀនសម្រាប់តារាវ័យក្មេងស្រករក្រោយ។
នៅក្នុងបទសម្ភាសន៍មួយកាលពីពេលមុន Liu Yifei ជាតារារក្សាមុខមាត់មិនឱ្យមានរឿងអាស្រូវអស់រយៈពេលជាង ២០ ឆ្នាំនៅក្នុងឧស្សាហកម្មកម្សាន្តបានចែករំលែកថា «ប្រសិនបើអ្នកចង់សម្តែងបានល្អ អ្នកត្រូវតែរៀនពីរបៀបធ្វើជាមនុស្សល្អជាមុនសិន។ តារាសម្ដែងខ្លះក្លាយជាមនុស្សល្បីល្បាញលឿនពេក។ ពួកគេទទួលបានប្រជាប្រិយភាពមុនពេលជួបប្រទះដំណើរការនៃការរីកចម្រើន ការប្រមូលផ្តុំ និងការលំបាកក្នុងវិស័យសិល្បៈ ហើយបន្ទាប់មកពួកគេចាប់ផ្តើមបង្កើតការបំភាន់អំពីខ្លួនឯង»។ .png)
Liu Yifei បន្តទៀតថា «បន្ទាប់ពីនោះ ពួកគេឈប់យកចិត្តទុកដាក់ចំពោះតួនាទីរបស់ពួកគេ ហើយជំនួសមកវិញផ្តោតលើរឿងដែលនាំឱ្យមានការយល់ច្រឡំ និងមិនល្អចំពោះសុខភាព។ នេះអាចជះឥទ្ធិពលអវិជ្ជមានដល់សាធារណជន និងនាំមកនូវផលប៉ះពាល់ជាច្រើនដល់ឧស្សាហកម្មកម្សាន្ត។ ខ្ញុំជឿថាមនុស្សបែបនោះនឹងមិនទៅណាឆ្ងាយទេ ហើយនៅទីបំផុតនឹងប្រឈមមុខនឹងផលវិបាក»។ Liu Yifei បានបន្ថែមថា «ក្នុងនាមជាបុគ្គលសាធារណៈ និងជាមនុស្សម្នាក់ដែលទទួលបានក្តីស្រឡាញ់ពីទស្សនិកជន ដំបូងអ្នកត្រូវតែអាចប្រឈមមុខនឹងខ្លួនឯង អ្នកទស្សនា និងស្នាដៃដែលអ្នកចូលរួមដោយមិនខ្មាស់អៀន។ អ្នកក៏ត្រូវតែមានព្រំដែនសីលធម៌ផងដែរ។ មានតែពេលនោះទេ ទើបអ្នកមានឱកាសក្លាយជាតារាសម្តែងដ៏ល្អម្នាក់»។
ពាក្យសម្តីរបស់តារាសម្តែងរបស់ Liu Yifei បានលេចឡើងនៅលើបណ្តាញសង្គមម្តងទៀតនិងល្បីយ៉ាងឆាប់រហ័សឡើងវិញបន្ទាប់ពីពេលថ្មីៗនេះ Dylan Wang បានរងការរិះគន់យ៉ាងខ្លាំងក្រោយពីបានចែករំលែកសារមួយដែលបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនទៅកាន់មិត្តរួមការងារ។
ជាងនេះទៅទៀតអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការយល់ស្របនូវអ្វីដែល Liu Yifei ចែករំលែករហូតមានអ្នកខ្លះលើកឡើងថា វាមិនចម្លែកទេដែល Liu Yifei អាចឈរជើងនិងល្បីល្បាញបានមកដល់សព្វថ្ងៃ។ លើសពីនេះទៅទៀតសាធារណជនបានជំរុញឱ្យសិល្បករជំនាន់ក្រោយដែលរងនូវការរិះគន់ដូចជា Dylan Wang Zhao Lusi Bai Lu គួរសិក្សាពីរៀមច្បង Liu Yifei ៕










