គិតមកត្រឹមថ្ងៃព្រហស្បត្តិ៍ ទី១០ ខែមេសានេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើការសម្រេចចិត្តចុងក្រោយមួយ គឺជាការផ្អាកជាបណ្ដោះអាសន្ននូវពន្ធគយដែលបានបន្ថែមថ្មីទៅលើប្រទេសចំនួន ៦០ ដែលរួមមានទាំងកម្ពុជា ឲ្យស្ថិតក្នុងកម្រិតពន្ធ ១០% ក្នុងរយៈពេល៩០ថ្ងៃសិនដើម្បីរៀបចំការចរចា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWl2ERTKJgSXcNRsoBOZ_BU6OPuGsUPSSs9RePeaSJKYxyMm0LHJSrSW-8jDw-aQ3lDD3tm30WZSNjomNbMv-nAnVlFRenJ6LWKYcuXqXWYPPCx_QZ2H7ZcDpzYNca-fjiVa2QCSHKfIljyTvA1AqvatNWniwsw6k39QJ5f3-wq9kHgiel5OHrfy4617FX/s1280/image_2025-04-11_14-29-01%20(2).png

ដោយឡែក ការផ្អាក និងបន្ធូបន្ថយជាបណ្ដោះអាសន្នខាងលើ មិនត្រូវបានអនុវត្តចំពោះប្រទេសចិនឡើយ ផ្ទុយទៅវិញអាមេរិកបែរជាតម្លើងពន្ធកាន់តែខ្ពស់ទៅអោយចិន ដែលនេះសបញ្ជាក់ឲ្យឃើញថា សហរដ្ឋអាមេរិកកំពុងតែព្យាយាមគាបសង្កត់ចិនកាន់តែខ្លាំងឡើង ដើម្បីចិនព្រមដកថយជាមួយខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY7k1AxjZz6OAPiPUnkQvp24dAOQ9k9-TwW0gd9yyHVYXAqYWupxw_M8aky33lK0_ZM0BvP-OvWohyphenhyphenIgi1WswHBUMTKcjOT7DM27xtd900qYt-Uq5vOlWRrtozh0fJBxCivsTdsGmdQQjiS8akFun6xH4scYQaxMdZfwVgoAEyB7x4XISrK-GerbxNVBon/s1050/image_2025-04-11_14-29-00.png

តើចិនមានអ្វីជាសំអាងទើបបានជាហ៊ានកំដរអាមេរិកធ្វើសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំង២ដូចនេះ?

ជាការពិតណាស់ ថ្វីត្បិតថាសហរដ្ឋអាមេរិកជាមហាអំណាចមានទីផ្សារធំទូលាយដែលប្រទេសនានានៅលើពិភពលោកចង់ធ្វើពាណិជ្ជកម្មជាមួយមែន ប៉ុន្តែចិនក៏ជាប្រទេសដែលមានផលិតកម្មដ៏ធំមួយផងដែរនៅលើពិភពលោក។ ជាក់ស្ដែង ក្រុមហ៊ុនរបស់អាមេរិកជាច្រើន បានពឹងផ្អែកយ៉ាងមុតមាំលើការផលិតរបស់រោងចក្រចិន ដើម្បីយកឧបករណ៍ទាំងនោះមកតម្លើងបន្ថែមនៅក្នុងប្រទេសអាមេរិកដូចជា៖ គ្រឿងអេឡិចត្រូនិច, គ្រឿងសិង្ហារឹម, យានជំនិះ, ប្រដាប់ប្រដាក្មេងលេង និង ឧបករណ៍ប្រើប្រាស់ជ័រផ្សេងៗទៀតជាច្រើន ដែលសុទ្ធសឹងតែជាឧបករណ៍ប្រើប្រាស់ចាំបាច់ក្នុងជីវិតប្រចាំថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLD9xh-dL6y2Hx_KmC3EQ85XZDhL_diCv7uKDBHABTmqnyZ8hYUq9hsb_pAgKJP0bFNfhp_OBMmUb3k5SRJPWJzgeyEmUYs3o6rNiQ-WSHiRwsrl04jgD0aclmuuLxz3xErD2VtJFaI5n6PMnCVk8YAkKxWxcIs-hZKYtUih6V8FlOeTWBEC133d1VuleH/s1200/image_2025-04-11_14-29-00%20(2).png
ក្រុមហ៊ុនធំៗរបស់អាមេរិកដែលពឹងផ្អែកលើចង្វាក់ផលិតកម្មពីចិនរួមមាន៖ Apple, Tesla, Microsoft, Dell, Nike, Costco និងក្រុមហ៊ុនច្រើនទៀត ដូចនេះប្រសិនបើអាមេរិកចង់ដាក់សម្ពាធដល់ចិន នោះប្រជាជនអាមេរិកនឹងប្រឈមមុខនឹងការចំណាយខ្ពស់ដោយសារទំនិញត្រូវឡើងថ្លៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLFwioMBmqKsz5JiN92ZmcSc7IjB6xEoENFHp18wda31eHmED8Wf3UAKK3Q1y2sJSyl28A1N77eqsVQJ9-uY0XMDsPYn4rxxjdxF8BXKyJtSNKgX57TiIacOtDBMNAg1dJiFB6hAaWyziZJqwVT0VuQ-h25v5TS6sGACDqHxiOrBaFWfKB5Qm4jo_HqouI/s1200/image_2025-04-11_14-29-02.png

ក្នុងន័យនេះ មិនមែនចិនមិនគិតពីការខាតបង់ និងលំឳនភាពនៃសេដ្ឋកិច្ចនៅពេលអាមេរិកតម្លើងពន្ធដូចនេះទេ ប៉ុន្តែគេមានការគិតគូរយ៉ាងហ្មត់ចត់ ដើម្បីធ្វើការប្រឆាំងបក និងធ្វើឲ្យសេដ្ឋកិច្ចអាមេរិករងផលប៉ះពាល់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi18mWEkzRNQg3TYeSucYal9IKxw4e6wIZDpKjUR472ZUXfXAOlwsHGH82Ayzrm8DEeORyYE_q8TYXUi-JDOKfpySYrte41-8VE_ExlLHHDXzoOOIMQkhyUnozMzDD9p1gOwvOKtmcEgfKJPjSurc9W1PSQdim11LnRSAXWgJ9nhJdsQ_LlrGNwQf9iFIGF/s980/image_2025-04-11_14-29-01.png

គួររំលឹកថា គិតមកត្រឹមថ្ងៃទី១០ ខែមេសានេះ សហរដ្ឋអាមេរិកបានធ្វើការតម្លើងពន្ធលើចិនចំនួន៤លើកមកហើយ ដោយលើកទីមួយចំនួន ២៥% លើកទី២ ៣៤% លើកទី៣ ១០៤% និងចុងក្រោយបង្អស់នេះពន្ធគយរបស់ចិនបានកើនឡើងរហូតដល់ ១២៥% ៕