Home ព័ត៌មានអន្តរជាតិ អ្នកជំនាញច្បាប់ថៃព្រមា.ននិងជំរុញ អានុទីន ឲ្យត្រឡប់ទៅប្រើផែនទីខ្នាត 1/200,000 វិញ

អ្នកជំនាញច្បាប់ថៃព្រមា.ននិងជំរុញ អានុទីន ឲ្យត្រឡប់ទៅប្រើផែនទីខ្នាត 1/200,000 វិញ

99
0

ឃ្នើសចិត្តនឹង អានុទីន ដែលធ្វើអ្វីៗដើម្បីតែផ្គាប់ចិត្តក្រុមជ្រុលនិយម លែងដឹងអ្វីខុសអ្វីត្រូវ លោក Surachart Bamrungsuk ដែលជាសាស្ត្រាចារ្យ ផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយថៃបានចេញមុខរិះគ.ន់និងព្រមា.នធ្ងន់ៗលើរដ្ឋាភិបាលថៃថា ការប្រកាស់មិនទទួលស្គាល់ផែនទីខ្នាត ១:២០០,០០០ នឹងនាំឲ្យថៃចាញ់ក្ដីកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) យ៉ាងអាម៉ាសម្តងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoM7CugxFpfqN76OSf7bfd3JXSvcDn0lV-IJYl3TDh4OS0r96UO7_DaDqn3uH-MG0lc8YZa41SGvm_spr0P2P5mCiKZzlLNII-LfyrQ9K4hxUkfwGuNyCIPYpmRlMwcHOcvGkq3-ZWmeoz2_HwFkPd7p67gkjz6z8VfkA31ERAFuv2oXmgA_RJQN5LvPo/s1024/photo_2026-06-02_09-33-50%20(2).jpg
យោងតាមការចុះផ្សាយជាសាធារណៈរបស់សារព័ត៌មានល្បីឈ្មោះរបស់ថៃ Matichon Weekly កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ Surachart Bamrungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយលំដាប់កំពូលរបស់ថៃ បានផ្ញើលិខិតចំហផ្លូវការមួយទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដើម្បីឆ្លើយតបនឹងការប្រកាសរឹងរូសបដិសេធមិនប្រើប្រាស់ផែនទីខ្នាត ១:២០០,០០០ ក្នុងការចរចាព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0uWUbqXvNEyuKu8LsRvtUxSd4BmdwxwTfkZOhofTHM3cCEsVG5Lk1qFC7hqiAZoz68HgzRQoETMDV3qBWCyNgO9UWiyew8X6kwumLblQ_zEtstZ-GuyduhDemLafmx5M3TCtHp3YQAPmEGunXZrqgwCBdPEWFAfg67pHZuajJbAS2Tfm1FAg2F1gD7JE/s1201/photo_2026-06-02_09-33-50.jpg
នៅក្នុងលិខិតចំហនោះ លោកសាស្ត្រាចារ្យបានពន្យល់តាមហេតុផលច្បាប់ និងប្រវត្តិសាស្ត្រថា ផែនទីខ្នាត ១:២០០,០០០ គឺជាឯកសារឧបសម្ព័ន្ធកើតចេញពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧ ដែលមានតម្លៃគតិយុត្តជាអន្តរជាតិ និងត្រូវបានទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រួចទៅហើយតាំងពីឆ្នាំ១៩៦២។ លោកបានរិះគន់ចំៗថា ផែនទីខ្នាត ១:៥០,០០០ ដែលរដ្ឋាភិបាលថៃកំពុងប្រកាន់យក គឺជា «ផែនទីដែលថៃធ្វើឡើងដោយឯកតោភាគី» ហើយនៅលើគែមផែនទីនោះក៏មានសរសេរបញ្ជាក់ច្បាស់ក្នុងខ្លួនវាស្រាប់ថា «មិនមែនសម្រាប់ប្រើប្រាស់ក្នុងរឿងខណ្ឌសីមាព្រំដែនឡើយ»។ ការព្យាយាមបដិសេធផែនទីផ្លូវការ នឹងក្លាយជាឱកាសផ្លូវច្បាប់ឱ្យកម្ពុជាអាចរុញរឿងក្តីនេះទៅកាន់តុលាការអន្តរជាតិជាថ្មី ដែលនឹងធ្វើឱ្យថៃត្រូវចាញ់ក្តីដូចកាលពីអតីតកាល។

គួរឲ្យដឹងផងដែរថា ក្រៅពីលោកសាស្ត្រាចារ្យ Surachart ក៏មានក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ និងអតីតអ្នកការទូតថៃជាច្រើនរូបទៀត បានចេញមុខមកជំរុញឱ្យរដ្ឋាភិបាលថៃបញ្ឈប់ការបង្កើតរបាំងពាណិជ្ជកម្ម និងរបាំងការទូតដ៏គ្រោះថ្នាក់នេះ។ ក្រុមអ្នកជំនាញការទូតបានព្រមានថា ការប្រកាសលុបចោល មិនទទួលស្គាល់សន្ធិសញ្ញាចាស់ៗរបស់លោក Anutin គឺជាការជាន់ឈ្លីច្បាប់អន្តរជាតិ ដែលនឹងធ្វើឱ្យថៃបាត់បង់ការគាំទ្រ និងការជឿទុកចិត្តពីសហគមន៍អន្តរជាតិទាំងស្រុង។ ពួកគាត់បានសង្កត់ធ្ងន់ថា អធិបតេយ្យភាព និងការខណ្ឌសីមាព្រំដែនត្រូវតែដោះស្រាយដោយសន្តិវិធី ផ្អែកលើក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ (ដូចជាស្មារតី MoU ឆ្នាំ២០០កន្លងទៅ) មិនមែនកំណត់ដោយសម្តីនយោបាយ និងការស្រែកច្រៀងតាមចិត្តនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzAEmYg0dQZSdUz5qgRMcpBUyB8G_aLKUgn7zf5JIPCKX_8xCgux_Rn6qn6-vnPlAYdYqATgBx09i7zMGVLuMYErh_vDyoBDdWKxK8VetOYq11S8p200t7oOAnyN6wwT9elppL827ZqklP7Wd6iu56VVWvYQRvRHr_ROznGtn18ZtTQ9SuqPkkhv6-U14/s1200/photo_2026-06-02_09-33-51.jpg

តែបើទោះជាមានការចេញមុខតវ៉ា រិះគន់ និងបង្ហាញភស្តុតាងវិទ្យាសាស្ត្រយ៉ាងច្បាស់លាស់ពីសំណាក់ក្រុមអ្នកជំនាញថៃ ដែលបានសិក្សារៀនសូត្រច្បាស់លាស់អំពីច្បាប់អន្តរជាតិយ៉ាងណាក្ដី ក៏រដ្ឋាភិបាលថៃរបស់លោក Anutin នៅតែបន្តប្រកាន់ជំហររឹងរូសទាំងងងឹតងងល់។ ការមិនព្រមស្តាប់ការណែនាំរបស់អ្នកចេះដឹងក្នុងស្រុកនេះ ត្រូវបានក្រុមអ្នកសង្កេតការណ៍មើលឃើញថា ជាយុទ្ធសាស្ត្រនយោបាយដ៏ទន់ខ្សោយមួយ ដែលធ្វើឡើងដើម្បីតែផ្គាប់ចិត្តក្រុមជាតិនិយមជ្រុលក្នុងស្រុក ដើម្បីទាញយកប្រជាប្រិយភាព និងសម្លេងឆ្នោតផ្ទាល់ខ្លួនជាជាងការស្រវ៉ាយកផលប្រយោជន៍ជាតិ និងស្ថិរភាពយូរអង្វែងនៅលើឆាកអន្តរជាតិជាធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSaFqklDKJXmrL4zhYA_JBF8JSYAWSIXWC9hrDBa_pIiX-RDjykxK_L7bC0YjSiop9P6cBhpHUPxmW3TIC7YUiqSlEw0YVE8ZcKDwv7Zmsp9RXO88R6RcvptJZ_wBfn9WvqioVdtDgI9-MD1WYMRLr_Jf8ANpd9fhJgwD-VWi0hAS9_2yE2t4gXuKxexQ/s1000/photo_2026-06-02_09-33-50%20(3).jpg

សរុបមក សារលិខិតចំហ និងការព្រមានដើរទន្ទឹមគ្នារបស់ក្រុមអ្នកជំនាញថៃនៅពេលនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា គោលនយោបាយព្រំដែនបច្ចុប្បន្នរបស់រដ្ឋាភិបាលថៃ កំពុងដើរផ្លូវខុសដែលខ្វះការគិតគូរវែងឆ្ងាយ។ បើរដ្ឋាភិបាលលោក Anutin នៅតែបន្តយកបញ្ហាព្រំដែនធ្វើជាឈ្នាន់នយោបាយ និងបដិសេធច្បាប់អន្តរជាតិ នោះប្រទេសថៃខ្លួនឯងទេដែលជាអ្នករងគ្រោះ និងប្រឈមមុខនឹងការបរាជ័យយ៉ាងធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិនាពេលខាងមុខ៕