Home Blog Page 1926

បុគ្គលិកកាស៊ីណូម្នាក់ អះអាងថា មានរឿងមិនប្រក្រតីបែបនេះក្នុងអំឡុងពេលឆេះកាស៊ីណូ

0

ខេត្តបន្ទាយមានជ័យ៖ តុល្យការចុងក្រោយ នៅវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ករណីអគ្គិភ័យវាយប្រហារអគារកាស៉ីណូដាយមិន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុង ប៉ុន្ដែភ្លើងមិនទាន់អស់រងើកនៅឡើយទេ ដែលបណ្តាលឱ្យមនុស្សស្លាប់កេីនដល់១៩នាក់ និងរបួស ស្រាល៥០នាក់  និងរបួសធ្ងន់២៣នាក់ជាង។

លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា កម្លាំងជួយសង្គ្រោះនៅបន្ដប្រតិបត្តិការស្រាវជ្រាវរុករកជនរងគ្រោះ ដែលជាប់គាំង ក្នុងអគារដែលត្រូវភ្លើងឆេះដដែល ដោយមិនទាន់បិទបញ្ចប់នៅឡើយទេ។

យ៉ាងណាមិញយើងក៏បានឃើញការអះអាងរបស់បុគ្គលិកស្រីម្នាក់ដែលបម្រើការក្នុងកាស៊ីណូនោះ មានគណនីហ្វេសប៊ុកឈ្មោះ Mak Aiden​ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «បើសិនអោយពួកគាត់ឆាប់ចុះមកប្រហែលគ្មានគ្រោះថ្នាក់ដល់ជីវិតទេ ខ្ញុំខឹងណាស់សូម្បីពួកខ្ញុំក៏វាឃាត់អត់អោយចុះដែល ខ្លាចខាតការងារវា យកជីវិតគេមកលេងសើច ទំរាំបានវាអោយចុះមកពួកខ្ញុំញ័រដៃជើងអស់ ដាច់ភ្លើង ទៀត អារម្មណ៍អ្នកនៅក្នុងហេតុការណ៍នឹងបានយល់នឹកកូននឹកម៉ែនៅផ្ទះ សំណាងទឹកដោះម្តាយថ្លៃដែលពួកខ្ញុំបានចុះទាន់ពេលមិនទាន់ឆេះខ្លាំងបើបន្តការងារទៀតពួកខ្ញុំប្រហែលរត់មិនរួចទេយប់មិញនេះចូលរួមសោកស្តាយបងបងដែលមិនបានរួចផុត»។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងនៅពុំទាន់ដឹងថាករណីមិនប្រក្រតីនេះតើពិតប្រាកដឬក៏យ៉ាងណានោះទេ  ដូច្នេះហើយមានតែរង់ចាំតាមដានព័ត៌មានបន្តទៀត។

សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង ៕

កន្លែងទឹកធ្លាក់ដ៏ធំបំផុតនៅអាមេរិកបានក្លាយជាទឹកកកក្រោយអាកាសធាតុត្រជាក់ខ្លាំង

0

បរទេស៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលក្រោយពីទឹកធ្លាក់ដ៏ល្បីល្បាញលើពិភពលោក Nyajara នៅព្រំដែនអាមេរិក-កាណាដា ប្រែទៅជាទឹកកក ខណៈពេលដែលអាមេរិកខាងជើង ជួបប្រទះព្យុះស៊ីក្លូនរដូវរងា និងអាកាសធាតុត្រជាក់ កម្រិតក្រោមសូន្យដឺក្រេ។

នាពេលកន្លងទៅថ្មីៗនេះមានភ្ញៀវទេសចរណ៍ជាច្រើនបានធ្វើការបង្ហោះ រូបភាព និងវីដេអូឃ្លីបនៃទឹកដែលហូរចេញពីទឹកធ្លាក់ Niagara ដែលជាទឹកធ្លាក់ដ៏ធំបំផុតនៅអាមេរិកខាងជើង បានប្រែក្លាយទៅជាទឹកកកមួយរំពេច ចំពេលមានព្រិលគ្របដណ្តប់តំបន់ជុំវិញ និងមានសិតុណ្ហភាពធ្លាក់ចុះយ៉ាងខ្លាំង។

ទិដ្ឋភាពដ៏ប្លែកដែលបានបណ្ដាលឱ្យទីតាំងទឹកជ្រោះដ៏ពេញនិយមមួយនេះ ប្រែក្លាយជាទឹកកកទាំងស្រុងនៅជុំវិញមូលដ្ឋានទឹកជ្រោះខាងក្រោម និងមើលទៅវាហាក់ដូចជាគ្របដណ្ដប់ដោយផ្ទាំងទឹកកកទាំងស្រុងជាមួយនឹងចំហាយដ៏ត្រជាក់នៅទីនោះ។

ក្នុងនោះបានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យទឹកធ្លាក់ Niagara ក្លាយជាកកភ្លាមៗ ដោយសារ អាកាសធាតុក្នុងតំបន់ត្រជាក់ខ្លាំង និង មានខ្យល់ព្យុះ កំបុតត្បូងដ៏អាក្រក់បំផុតមួយមិនធ្លាប់មាន។ ដោយក្នុងនោះមានខ្យល់បក់កាត់តំបន់អាមេរិកខាងជើង បង្កើតព្រំដែនអាមេរិក-កាណាដា រដ្ឋញូវយ៉កខាងលិច និងតំបន់ជុំវិញ ប្រែទៅជាទីក្រុងពោរពេញដោយព្រិលទាំងអស់។

ទោះយ៉ាងណាក៏ដោយវាហាក់ជ្រោះទឹកកក Niagara ដែលតែងតែហូរក្នុងអត្រា ៣,១៦០ តោនក្នុងមួយវិនាទី និងមានល្បឿន ៣២ ហ្វីតក្នុងមួយវិនាទី ដែលបន្តធ្លាក់មកផ្នែកខាងក្រោមដូចធម្មតា ប៉ុន្តែផ្នែកខ្លះភាគច្រើនបានប្រែទៅជាទឹកកក នៅពេលដែលវាធ្លាក់មកដល់ដី៕ ប្រភព៖ dailynews

 

ភពដែលមាន​អាយុ​កាល​ចាស់​ជាងគេ ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ

0

ការ​សិក្សា​របស់​សកល​វិទ្យាល័យ Munster នៅ​ប្រទេស​អាល្លឺម៉ង់បាន​ឱ្យដឹង​ថ្មីៗ​នេះ​ថា ​ចំណោម​ភព​ទាំងឡាយ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង ភព​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ គឺ​ភព​ព្រហស្បតិ៍។How big is the Solar System? | BBC Sky at Night Magazine

ភព​ព្រហស្បតិ៍ ជា​ភព​ដែល​គ្រប​ដណ្ដប់​ដោយ​ឧស្ម័ន និង​មាន​ស្នូល​ភព​រឹង ដែល​មាន​ទំហំ​ធំ​​ជាង​​ភព​ផែនដី ចំនួន ២០​ដង ក្រោយពី​ការ​ចាប់​កំណើត​របស់​ព្រះអាទិត្យ រយៈ​ពេល ១លាន​ឆ្នាំ។ បច្ចុប្បន្ន ភព​ព្រហស្បតិ៍ មាន​ទំហំ​ធំ​ជាង​ផែនដី ៣១៨ ដង។

៤,៦ពាន់​លាន​ឆ្នាំ​មុន ប្រព័ន្ធ​ព្រះអាទិត្យ ប្រមូល​ផ្ដុំ​ដោយ​ឧស្ម័ន និង​ធូលី។ ព្រះអាទិត្យ​ចាប់​កំណើត​មុន​ភព​ផ្សេងៗ​ដែល​កកើត​ឡើង​ពី​ការ​ប្រមូល​ផ្ដុំ​នៃ​សមាស​ធាតុ ដែល​វិល​ជុំវិញ​ព្រះអាទិត្យ ក្នុង​សណ្ឋាន​ជា​កង​រង្វង់។ ដូច្នេះ គេ​សន្មត​ថា ភពឧស្ម័នយក្ស ឬ ភព​ព្រហស្បតិ៍ បាន​កើត​ចេញ​ជា​រូបរាង​ដំបូង​គេ​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ប៉ុន្តែ​ចំពោះ​អាយុ​កាល​ជាក់​លាក់​របស់​វា គេ​មិន​ទាន់​អាច​កំណត់​បាន​នៅ​ឡើយ​ទេ។Jupiter: A guide to the largest planet in the solar system | Space

ល្បឿន​នៃ​ការ​វិវឌ្ឍ​រីក​ធំ​របស់​ភព​ព្រហស្បតិ៍ បាន​ថយ​ចុះ​ជា​បន្តបន្ទាប់ ហើយ​ក្រោយ​ពី​ព្រះអាទិត្យ​កកើត​បាន ៣-៤​លាន​ឆ្នាំ ទំហំ​នៃ​ភព​ឧស្ម័ន​យក្សមួយ​នេះ បាន​រីក​ធំ​ជាង​ភព​ផែនដី ៥០​ដង៕

ប្រភព៖ Space

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អញ្ជើញម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូត៍ចំនួន១៣​ ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្ម

0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្ដីជូនដំណឹងជម្រាបជូនសាធារណជន និងម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូត៍ជ្រាបថា រាល់ការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ រួមទាំងអាជីវកម្មអភិវឌ្ឍដីឡូត៍ជាដើម ដែលសត្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺតម្រូវឱ្យមានអាជ្ញាបណ្ណអភិវឌ្ឍអចលនវត្ថុពី ន.អ.ប

ទន្ទឹមនឹងនេះ​ ន.អ.ប ស សូមអញ្ជើញម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូត៍ចំនួន១៣ ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍ និងក្រុមហ៊ុនចំនួន០១ ត្រូវរួសរាន់ផ្ដល់ឯកសារតម្រូវផ្សេងៗ មក​​ ន.អ.ប ដូចមានកំណត់ក្នុងលិខិតលេខ៤២៧ ន.អ.ប​ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ដែលមានឈ្មោះ និងទីតាំងក្នុងតារាងបញ្ជីាងក្រោមឱ្យបានមុនថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ជាកំហិត។

ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើ ន.អ.ប នឹងចាត់វិធានការរដ្ឋបាល និងផាកពិន័យអន្តរការណ៍ស្របតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ៕

អ្នកចូលចិត្តមើលទូរសព្ទយូរៗក្នុងទីងងឹត គប្បីដឹងនូវរឿងទាំងនេះចៀសវាងស្តាយក្រោយ

0

ការប្រើប្រាស់ទូរសព្ទនៅទីងងឹតរយៈពេលយូរ នឹងធ្វើឲ្យគ្រោះថ្នាក់ដល់ភ្នែកធ្ងន់ធ្ងរ។ ផលវិបាកទាំងនោះរួមមាន៖
– ភ្នែកស្ងួត
– ឈឺភ្នែក
– បណ្តាលឲ្យឈឺក្បាល
– ភ្នែកស្រវាំង ជំងឺដក់ទឹកក្នុងកែវភ្នែក
– សសៃប្រសាទក្នុងភ្នែកត្រូវបានបំផ្លាញ
– ប្រឈមនឹងបញ្ហាហានិភ័យនៃជំងឺខ្វាក់ភ្នែកResearch Shows Impact of Nighttime Cell Phone Use on Teenage Mental Health

ដូច្នេះហើយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ទាំងនេះ អ្នកគួរ៖

-គេងឲ្យបានគ្រប់គ្រាន់ពី 6-8 ម៉ោង
-ផឹកទឹកឲ្យបានញឹកញាប់ដើម្បីផ្ដល់សំណើមដល់កែវភ្នែក
-គួរតែបើកភ្លើងក្នុងបន្ទប់ដើម្បីឲ្យមានពន្លឺគ្រប់គ្រាន់
-កុំសម្លឹងអេក្រង់ទូរសព្ទរយៈពេលយូរ អ្នកគួរតែសម្រាករាល់ពេល 20-30mn

អ្នកត្រូវចាំថា អ្នកមានភ្នែកត្រឹមតែមួយគូទេក្នុងជីវិតនេះ កុំប្រើវាខ្លាំងរហូតភ្លេចយកចិត្តទុកដាក់ ព្រោះនៅពេលភ្នែកមានបញ្ហា អ្នកនឹងស្តាយក្រោយ។ ចៀសវាងការស្តាយក្រោយ ត្រូវថែទាំភ្នែករបស់អ្នកពីពេលនេះទៅ៕How to turn kids' phones off at night (or anytime, really) | The Star

សម្រស់ SaPa នារដូវរងាគ្របដណ្ដប់ដោយដុំព្រិលពាសពេញទាំងវាលភ្នំបង្កើតទស្សនីយភាពដ៏ប្លែកភ្នែក

0

ប្រទេសវៀតណាម៖ Sapa ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតរបស់ប្រទេសវៀតណាម យ៉ាងណាមិញនារដូវរងានេះផងដែរ សម្រស់នៅទីនេះកាន់តែស្រស់ស្អាតដោយសារតែនៅក្នុងតំបន់នេះពោរពេញទៅដោយព្រិលធ្លាក់យ៉ាងច្រើនពាស់ពេញទាំងតំបន់ភ្នំទាំងមូល។

SaPa គឺជាទីក្រុងមួយនៅជួរភ្នំ Hoang Lien Son នៃខេត្ត Lao Cai ភាគពាយ័ព្យប្រទេសវៀតណាម ដែលជាមូលដ្ឋានដើរលេងដ៏ពេញនិយមមួយក្នុងប្រទេសវៀតណាម។

នៅតំបន់ដ៏ទាក់ទាញនេះភ្ញៀវទេសចរអាចមើលឃើញវាលស្រែរាបស្មើនៃជ្រលង Muong Hoa និងនៅជិតកំពូលភ្នំ Phang Xi Pang កម្ពស់ ៣,១៤៣ ម៉ែត្រដែលអាចឡើងបានតាមរយៈផ្លូវដ៏ចោត និងដើរច្រើនថ្ងៃ ក្នុងនោះមានកុលសម្ព័ន្ធភ្នំដូចជាជនជាតិម៉ុងតាយ និងដាវដែលជាប្រជាជនក្នុងតំបន់។

យ៉ាងណាមិញនារដូវរងាបានមកដល់សម្រស់នៅទីនេះក៏កាន់តែស្រស់ស្អាតមួយកម្រឹតទៀតជាមួយនឹងព្រិលធ្លាក់ដ៏ក្រាស់ពាស់ពេញទាំងតំបន់ដែលមានកន្លែងខ្លះមានកម្រាស់រហូទៅដល់ ៣០សង់ទីម៉ែត្រ ក្នុងសិតុណ្ហភាពនៅលើកំពូលភ្នំធ្លាក់ចុះដល់ដក ១ទៅ ៣ អង្សាសេ រួមទាំងសីតុណ្ហភាពត្រជាក់ជាមួយនឹងសំណើម ៩១ ភាគរយ បង្កើតបានជាបាតុភូតដ៏កម្រនេះនៅតំបន់អនុត្រូពិចភាគខាងជើងប្រទេស និងបានបង្កើតជាទិដ្ឋភាពនៃជួរភ្នំដែលមានព្រិលធ្លាក់ និងជ្រលងភ្នំពណ៌សធ្វើឱ្យអ្នកទស្សនារំភើបចិត្តជាមួយនឹងសម្រស់ដូចក្នុងគំនូរ

ទោះជាយ៉ាងណាអ្នកស្រុកខ្លះក៏មានភាពមិនពេញចិត្ត និងមិនសប្បាយចិត្តដោយសារតែសត្វពាហនៈ និងដំណាំរបស់ពួកគេមិនអាចសម្របតាមអាកាសធាតុត្រជាក់ខ្លាំងមិនធម្មតាបែបនេះទេ។

យ៉ាងណាមិញលក្ខខណ្ឌនៃធម្មជាតិនេះបានធ្វើឱ្យសម្រស់នៃធម្មជាតិមានភាពស្រស់ស្អាតដូចគ្នា និងបានបង្កើតជាទស្សនីយភាពដ៏ទាក់ទាញបំផុតមួយស្ទើរមិនគួរឱ្យជឿ និងពេលខ្លះ ឬតំបន់មួយចំនួនបានក្លាយជាទីកន្លែងហាក់ដូចជាឋានសួគ៌៕ ប្រភព៖ The One Moment – គ្រាមួយ

 

៦ ចំណុចច្បាស់ៗបង្ហាញថា អ្នកកំពុងមានស្នេហាហើយ តែគ្រាន់អ្នកមិនដឹង

0

បើអ្នកកំពុងរកឃើញថា ខ្លួនឯងមានចំណុចទាំងនេះ បង្ហាញថាអ្នកកំពុងមានចិត្តលើមនុស្សម្នាក់ច្បាស់ហើយ។

១ ពេលនៅជាមួយគ្នា មានអារម្មណ៍ថាមានក្តីសុខ
បើពេលអ្នកនៅជាមួយគេ អ្នកយល់ថាខ្លួនឯងមានសុវត្ថិភាព និយាយគ្នាដោយគ្មានសម្ពាធ មានតែភាពរីករាយ នោះបង្ហាញថាគេជាមនុស្សពិសេសសម្រាប់អ្នក។ អ្នកនិងគេ ជជែកគ្នាពីនេះពីនោះដោយមិនមានអារម្មណ៍ទើសទាល់គ្នា ហើយមិនតែប៉ុណ្ណោះ នៅពេលមានបញ្ហាណាមួយ អ្នកអាចប្រាប់គេបាន ហើយគេក៏រីករាយស្តាប់ព្រមទាំងឲ្យយោបល់ថែមទៀត។ នេះជាសញ្ញា 15% ថាអ្នកកំពុងពេញចិត្តគេ។

២ អ្នកចង់ជួបគេញឹកញាប់
នៅសុខៗ អ្នកស្រាប់តែនឹកគេ ហើយបើបានជួបគេផ្ទាល់ទៀតអ្នកកាន់តែរំភើប។ មិនតែប៉ុណ្ណោះ អ្នកចង់ជួបមុខគេរាល់ថ្ងៃ ហើយចង់ជជែកជាមួយគេថែមទៀត។ អ្នកហាក់ចង់ទៅរៀន ឬទៅធ្វើការលឿនជាងមុន នឹងអាលបានជួបមុខគេ។ បេះដូងរបស់អ្នកហាក់មានតែគេម្នាក់ ហើយសញ្ញានេះបង្ហាញថា ៣៥% អ្នកកំពុងលួចស្រលាញ់គេ។

៣ អ្នកមិនចូលចិត្តនៅពេលឃើញគេស្និទ្ធស្នាលអ្នកផ្សេង
មិនថាពេលឃើញផ្ទាល់ភ្នែកនៅខាងក្រៅ ឬឃើញគេ Comment FB លេងជាមួយអ្នកផ្សេង ធ្វើឲ្យអ្នកមិនសប្បាយចិត្ត បង្ហាញថា ៥០% អ្នកស្រលាញ់គេ។ ប្រសិនបើអ្នកមានអារម្មណ៍ធម្មតាពេលដឹងថាគេស្និទ្ធស្នាលជាមួយអ្នកផ្សេង គឺមិនចម្លែកនោះទេ ។ ផ្ទុយមកវិញ អ្នកបែរជាបង្កប់អារម្មណ៍ប្រច័ណ្ឌ ឬមិនចូលចិត្ត គឺបង្ហាញថាអ្នកកំពុងលួចចូលចិត្តគេដោយមិនដឹងខ្លួនហើយ។Couples

៤ ចូលចិត្តរំលឹកពីឈ្មោះគេញឹកញាប់
ឲ្យតែមានសាច់រឿងពាក់ព័ន្ធនឹងគេ អ្នកចូលចិត្តរំលឹកឈ្មោះពីមនុស្សម្នាក់នោះ ហើយឲ្យតែលឺឈ្មោះគេពេលណា អ្នកសប្បាយចិត្តដោយមិនដឹងខ្លួន។ នេះគឺ ៧០% បង្ហាញថា អ្នកស្រលាញ់គេ។

៥ អ្នកមានអារម្មណ៍មិនស្រួលក្នុងចិត្តពេលគេតបឆាតអ្នកយឺត
បើអ្នកមានអារម្មណ៍តូចចិត្ត ហើយមិនសប្បាយចិត្តនៅពេលឆាតទៅគេហើយ បែរជាគេតបយឺត។ នោះបង្ហាញថា ៨០% អ្នកស្រលាញ់គេពិត ព្រោះអ្នកចង់រក្សាទំនាក់ទំនង និងបង្កើនភាពស្និទ្ធស្នាលជាមួយគេ តែលទ្ធផលចេញមកធ្វើឲ្យអ្នកខកចិត្ត។ អ្នកកំពុងលួចស្រលាញ់គេខ្លាំងហើយ។

៦ អ្នកមិនចង់ឃើញគេមិនសប្បាយចិត្ត ឬខូចចិត្ត
សញ្ញានេះច្បាស់១០០% ថា អ្នកស្រលាញ់គេ ព្រោះបើមនុស្សដែលអ្នកមិនចាប់អារម្មណ៍ អ្នកច្បាស់ជាមិនខ្វល់ថា ជីវិតគេនឹងប្រទះអ្វីនោះឡើយ។ សម្រាប់មនុស្សដែលអ្នកស្រលាញ់ អ្នកចង់ត្រឹមឃើញគេសប្បាយចិត្ត ហើយចង់ឲ្យគេញញឹមដោយសារអ្នក។ បើពេលគេជួបរឿងឈឺចាប់ ឬទុក្ខព្រួយណាមួយ អ្នកចង់ចូលទៅលើកទឹកចិត្តគេ លួងលោមគេ និងចង់ឲ្យគេមានក្តីសង្ឃឹមឡើងវិញ៕Happy couples: How to keep your relationship healthy

ស្ងាត់! Apple ត្រៀមបញ្ចេញទូរសព្ទអេក្រង់បត់បាន

0

ក្រុមហ៊ុនទូរសព្ទយក្សដ៏ធំរបស់ពិភពលោក Apple គ្រោងនឹងបញ្ចេញសព្ទអេក្រង់បត់បាន នៅឆ្នាំ ២០២៥ ខាងមុខនេះ ដើម្បីធ្វើការប្រកួតប្រជែងជាមួយ Xiaomi និង Samsung។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានធ្វើការលើការរចនា iPhone ដែលអាចបត់បានជាច្រើនឆ្នាំមកហើយ។ ទោះបីជាវាមិនច្បាស់ថា ស្មាតហ្វូននេះ អាចនឹងមានទម្រង់បែបណាក៏ដោយ ប៉ុន្តែបច្ចេកវិទ្យាដែលត្រូវការដើម្បីបង្កើតវានៅតែត្រូវបានបង្កើតឡើង។

បច្ចុប្បន្ននេះ ស្មាតហ្វូនធម្មតា មើលទៅហាក់បីដូចសមញ្ញពេក ហេតុនេះទើបក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ពិភពលោក ព្យាមស្វែងរករបបគំហើយថ្មីៗ ដើម្បីបំពេញតម្រូវការរបស់មនុស្សលោក៕iPhone Fold: Apple's Foldable iPhone dubbed, to debut in 2025

ប្រភព៖ ShortPedia

 

ជាប្រវត្តិសាស្ត្រ! GDP វៀតណាម កើនឡើងលឿនបំផុតមិនធ្លាប់មាន

0

ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើង ៨.០២% ក្នុងឆ្នាំ ២០២២ ដែលជាល្បឿនដ៏លឿនបំផុតប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៧ ដែលគាំទ្រដោយការលក់រាយ និងការនាំចេញក្នុងស្រុកដ៏រឹងមាំ។

តួលេខនេះ គឺខ្ពស់ជាង គោលដៅកំណើនផ្លូវការ ដែលធ្លាប់គិតថា ពី៦.០% ទៅ៦.៥% ហើយកំណើន កាលពីឆ្នាំមុន មានត្រឹមតែ ២.៥៨% នៅពេលដែលមានការបិទទ្វារប្រទេស  ដោយសារតែ Covid-19 ដែលបានបន្សល់ទុកនូវភាពកខ្វក់លើសេដ្ឋកិច្ច និងប៉ះពាល់ដល់សកម្មភាពរោងចក្រ។Babel by Gaston Dorren review – around the world in 20 languages |  Paperbacks | The Guardian

ចំនួនកំណើនប្រចាំឆ្នាំខ្ពស់កើតឡើង បើទោះបីជាមានការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល និងផលប៉ះពាល់របស់វាទៅលើតម្រូវការសម្រាប់ការនាំចេញពីប្រទេសវៀតណាម ដែលជាក្រុមហ៊ុនផលិតទំនិញសំខាន់ៗដូចជា វាយនភ័ណ្ឌ ស្បែកជើង និងគ្រឿងអេឡិចត្រូនិចសម្រាប់ម៉ាកយីហោអន្តរជាតិល្បីៗ។

ការិយាល័យស្ថិតិទូទៅ (GSO) វៀតណាមបានឲ្យដឹង តាមរយៈរបាយការណ៍មួយថា “ដំណើរការសេដ្ឋកិច្ចមានតម្លៃគួរកត់សម្គាល់ ចំពេលមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច និងនយោបាយសកល និងបញ្ហាប្រឈម” ៕Cities of Vietnam | 6 of the Best & Why You Need to Visit Them - Flexi  Classes Vietnamese

ប្រភព៖ VN Express

តាព្រហ្ម ប្រាសាទដ៏ទាក់ទាញមួយនៅក្នុងទឹកដីអង្គរ

0

ឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺ រាជវិហារ។ ប្រាសាទតាព្រហ្មមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ។ប្រាសាទតាព្រហ្ម - Visit Cambodia

មសិលាចារិកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ។ តាព្រហ្មមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ៣៥៣៥ គុជខ្យង៤០៦២០ ត្បូងមានតំលៃ៤៥៤០ ស្បៃពីប្រទេសចិន៨៧៦ សូត្រ៥១២ និងក្លស់៥២៣។ ប្រាសាទតាព្រហ្មកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និងមានប្រាង្គប្រាសាទចំនួន៣៩។News

កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០ x ១០០០ ម៉ែត្រ។ នៅខាងជើងគោបុរៈខាងកើតនៃកំពែងខាងក្រៅ មានអាគាររបាំមួយ។ ប្រាសាទនេះក៏ត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី៕តើអ្នកធ្លាប់ទស្សនា ប្រាសាទតានៃ នៅខាងជើងនៃប្រាសាទតាព្រហ្ម ឬនៅ?|  តើអ្នកធ្លាប់ទស្សនា ប្រាសាទតានៃ នៅខាងជើងនៃប្រាសាទតាព្រហ្ម ឬនៅ?| Thmey Thmey  25