កាលពីម្សិលមិញ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាស ផ្តល់ផ្ទះ វីឡាតម្លៃ ២៧ម៉ឺនដុល្លារ ឡានទំនើប និង ថវិកាប្រចាំខែរយៈពេល១០ឆ្នាំ បើមានកីឡាករគុនខ្មែរណាម្នាក់ វ៉ៃឈ្នះ បួវខាវ។May be an image of 2 people, people standing and indoor

ក្រោយមកបញ្ហាក៏កាន់តែសុីជម្រៅទៅ ដោយប៊ូ ខាវ បានបង្ហោះសារចោទប្រកាន់ខាងកម្ពុជាថា មិនទាន់ឱ្យប្រាក់ថ្លៃឡើងវាយលើកមុន ២.២លានបាតនៅឡើយនោះទេ ដោយលោកបានបង្ហោះតាមបណ្តាញសង្គមថា” ខ្ញុំខ្លួនឯងមិនដែលមានបញ្ហាជាមួយ គុនខ្មែរ ឬប្រជាជនកម្ពុជានោះទេ តែប៉ុន្តែបញ្ហានោះគឺខ្ ញុំចង់សួរអ្នកធំក្នុងរង្វង់ប្រដាល់កម្ពុជា មេត្តាជួយតាមដានផង ថ្លៃប្រយុទ្ធនៅស្រុកខ្មែរ នៃការប្រកួត World Fight កាលពីលើកមុនផង ព្រោះខ្ញុំមិនទាន់បានទទួលប្រាក់ចំនួន ២.២លានបាតនៅឡើយទេ”។May be an image of 3 people and people standing

តែយ៉ាងណាមិញចំពោះបញ្ហានេះខាងកម្ពុជា មិនទាន់ឆ្លើយតបនៅឡើយនោះទេ​ ដោយយើងមិនថារឿងនេះជាការពិត ឬក៏គ្រាន់តែជាការប្រឌិតឡើងរបស់ស្តេចប្រដាល់ថៃនោះទេ៕No photo description available.

ប្រភព៖ Banchamek Gym