Home ព័ត៌មានជាតិ ខេត្តត្បូងឃ្មុំត្រៀមទុរេនជាង១០តោន ទុកឲ្យញ៉ាំ Free ក្នុងកម្មវិធីពីពណ៌ទុរេនលើកទី១

ខេត្តត្បូងឃ្មុំត្រៀមទុរេនជាង១០តោន ទុកឲ្យញ៉ាំ Free ក្នុងកម្មវិធីពីពណ៌ទុរេនលើកទី១

102
0

មកភ្លក្សទុរេនខ្មែរស្រស់ៗដោយឥតគិតថ្លៃ! នៅថ្ងៃសុក្រ ទី១២ ស្អែកនេះ រដ្ឋបាលខេត្តត្បូងឃ្មុំនឹងរៀបចំពិព័រណ៍ «ទុរេន» ដ៏ធំរយៈពេល ៣ថ្ងៃ បើកឆាកជាមួយកម្មវិធីភ្លក្សទុរេនហ្វ្រីៗដែលអនុញ្ញាឲ្យសាធារណជនចូលរួមបានដោយសេរី នៅបរិវេណតំបន់ទន្លេសិប្បនិម្មិត «ខ្ញុំស្រឡាញ់ខេត្តត្បូងឃ្មុំ» ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKJWa6-hvXV0HeJFMx8qi24ZHVn3T18jvP-HAx4YD5d-JAu1sgZT3Us5yVlfIKipYCIMqNGYEinxvJE7pvgitOWklHz1L5fy7hJ2vxidTRotthOiggd-KyE98wKCqWZiy3oT9pUkLqZf4Y_AIcL2iiOXeZ2RnU7qLGzYNyHaxINop08pSv5ylkc8ZUMlU/s1280/photo_2026-06-11_13-25-37.jpg
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ព្រឹត្តិការណ៍វប្បធម៌ និងកសិទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះនឹងត្រូវបើកឆាកជាផ្លូវការនៅថ្ងៃស្អែកនេះហើយ ពោលចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។ អ្វីដែលជាការទាក់ទាញខ្លាំងបំផុតនោះ គឺរដ្ឋបាលខេត្តនឹងមានកម្មវិធីពិសេសបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមភ្លក្សរសជាតិទុរេនខេត្តត្បូងឃ្មុំដ៏ល្បីល្បាញដោយឥតគិតថ្លៃ នៅរសៀលថ្ងៃបើកឆាកដំបូង (ថ្ងៃទី១២ មិថុនា) ចាប់ពីម៉ោង ២:០០ នាទីរសៀលតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvaCFddg9N7GIWBjxlk4C2kZ8riOYlk-s2LOYs1d6r-tJznRr3Ha1XCebWiI-uajgVTBynybWRNBcLLQDPNmjkp8gnZeQ4GoU_oa3T801S_o2QVARfL_d5EkXKsCh4CwJCCEtnsRNL1ARHz2nzWsmLhkYESSaO6xk6KAGrkPjlK2msjB8anDOSneG1dqc/s1280/photo_2026-06-11_13-25-35.jpg

ដើម្បីធានាឱ្យកម្មវិធីដ៏ប្លែកភ្នែកប្លែកមាត់នេះប្រព្រឹត្តទៅដោយរលូន និងមានទុរេនគ្រប់គ្រាន់សម្រាប់បំពេញចិត្តអ្នកស្នេហាផ្លែឈើស្ដេចនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានសហការជាមួយម្ចាស់ចម្ការក្នុងតំបន់ ដោយត្រៀមផ្លែទុរេនធម្មជាតិដាំដុះលើទឹកដីខេត្តត្បូងឃ្មុំផ្ទាល់រហូតដល់ជាង ១០ តោន។ ទុរេនទាំងនោះត្រូវបានធានាលើគុណភាព រសជាតិផ្អែមឈ្ងុយឆ្ងាញ់ សាច់ម៉ដ្ឋ និងគ្មានសារធាតុគីមីឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBmYw0rjNjkbi2PVhE0dogamZQDilUK6zuSLhFJuorXo_tHZGM3pXtStNM2HRuzyXyag_5sflG_sFuDn7MyIK-OYqme3AhzerViWtTXHqhmKKGX8jaRN3IhJODO816U-Sg98CPgHHGdX_T_06WKomzYuHp_0hhM9ILByTo8sM2HxQVGYbwswXoEH8cdFI/s1280/photo_2026-06-11_13-25-33%20(2).jpg
កម្មវិធីនេះក៏ទទួលបានការគាំទ្រ និងឧបត្ថម្ភយ៉ាងធំធេងពីសំណាក់សប្បុរសជន ក្នុងនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ បានជួយឧបត្ថម្ភផ្លែទុរេនចំនួន ២ តោនបន្ថែមទៀត ទៅដល់រដ្ឋបាលខេត្តសម្រាប់ការបើកចំហជូនសាធារណជនភ្លក្សដោយសេរី ក្នុងគោលបំណងលើកស្ទួយមោទនភាពកសិផលខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTEaI9Z7BpM4P9Wn5_WdNKocFrxCBJpqooxTPXoyBZqhZfQGCbCHPupCXmhx08TY9FSk04hopOpskC8XK8ujiCWwBzJRPtBrlWOli8R4VjMcK0dfDxWw06dayicicLHRBWNwljyVdRGHqhSij_ISW6WPEzzEoKk0QntpkKeZJr3al5VQL0l0NObcFSzlA/s1280/photo_2026-06-11_13-25-33.jpg

ក្រៅពីការតាំងបង្ហាញចម្ការទុរេន និងការបើកឱកាសឱ្យកសិករនាំយកផល្លានុផលមកលក់ដូរផ្ទាល់ជូនអ្នកប្រើប្រាស់ក្នុងតម្លៃសមរម្យហើយនោះ នៅក្នុងព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះ ក៏មានការរៀបចំជាស្តង់ពិព័រណ៍ផលិតផលក្នុងស្រុកដូចជា មង្ឃុត ខ្នុរ សាវម៉ាវ មៀន និងផលិតផលកសិកម្មផ្សេងៗទៀត និងមានការប្រគុំតន្ត្រីសម័យដ៏ធំដើម្បីរំកើលបរិយាកាសឱ្យកាន់តែសប្បាយរីករាយ និងការលក់ដូរម្ហូបអាហារប្លែកៗប្រចាំតំបន់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3dQME0tcTT-3s4TJKZ-VmRa5owcVWEI7QcaEUtcaQvqIgDo6kULEiNk2ZiaI_o-4IYgnLFor-vwb1djlM59OG1pU9Uqe9dctXxKgTBnqiI-t-Sm6p150UNrxQqUbpxMwWwc41TsElg2FDK5mTeLySvUj3RXQOLzheP4R3H74XbDgfUMs5oIS36ARfNIM/s1280/photo_2026-06-11_13-25-34%20(2).jpg
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ការរៀបចំពិព័រណ៍ទុរេននេះឡើង គឺធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ ទី១ គឺដើម្បីរួមគ្នាលើកកម្ពស់និងផ្សព្វផ្សាយសក្តានុពលកសិផលរបស់ខេត្តត្បូងឃ្មុំ, ទី២ ជួយស្វែងរកទីផ្សារផ្ទាល់និងជំរុញសេដ្ឋកិច្ចរបស់បងប្អូនកសិករឱ្យកាន់តែប្រសើរឡើង និងទី៣ គឺដើម្បីអបអរសាទរកម្មវិធីកម្សាន្តនានាជូនពលរដ្ឋ ឆ្លងកាត់ការរំលឹកខួប ១២ ឆ្នាំនៃការបង្កើតរដ្ឋបាលខេត្តត្បូងឃ្មុំ។ ហេតុដូចនេះរដ្ឋបាលខេត្តសូមគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ មកចូលរួមទស្សនា និងគាំទ្រឱ្យបានកុះករ ដើម្បីជួយលើកទឹកចិត្តដល់កសិករខ្មែរ និងបានភ្លក្សរសជាតិទុរេនដ៏ឆ្ងាញ់ពិសាដោយសេរី។