ប្រទេសវៀតណាម ៖ បើទោះជាមានវិបត្តិសេដ្ឋកិច្ចសកលនៅឆ្នាំ២០២២ ដោយសារផលប៉ះពាល់ពីសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន រហូតដល់ធ្វើឱ្យអត្រាអតិផរណាកើនឡើង ប៉ុន្តែអាជីវកម្មរបស់វៀតណាមជាច្រើននៅតែលូតលាស់យ៉ាងខ្លាំង និងទទួលបានប្រាក់ចំណេញរាប់លានដុល្លារអាមេរិក ។

ការប្រែប្រួលទីផ្សារបានបង្កើតឱកាសឱ្យក្រុមហ៊ុន Vietnam Oil and Gas Group ឬ Petrovietnam (PVN) ទទួលបានប្រាក់ចំណេញខ្ពស់បំផុតក្នុងរយៈពេល៦១ឆ្នាំផងដែរ ។ នៅឆ្នាំ២០២២ ប្រាក់ចំណូល និងប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុនប្រេង និងឧស្ម័ននេះ បានកើនឡើងរាប់លានដុល្លារអាមេរិកតាមលំដាប់ ។

លោក Le Manh Hung ប្រធានក្រុមហ៊ុន (PVN) បង្ហាញថា ក្រុមហ៊ុនទទួលបានជោគជ័យនៅពេលនេះ មួយផ្នែកដោយសារតម្លៃប្រេងកើនឡើងខ្ពស់ក្នុងឆ្នាំ២០២២ ។PVN

ចំណែក Viettel ជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំដែលគ្រប់គ្រងដោយកងទ័ពវៀតណាម បានកត់ត្រាប្រាក់ចំណេញខ្ពស់បំផុតរបស់ខ្លួនចាប់ពីឆ្នាំ២០១៧ ។ នៅឆ្នាំ២០២២ ក្រុមហ៊ុនបានរីកចម្រើនគ្រប់ផ្នែក ទាំងទូរគមនាគមន៍ ការវិនិយោគពីក្រៅប្រទេស បច្ចេកវិទ្យា និងផលិតកម្មឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ដែលប្រាក់ចំណូលសរុបបានកើនឡើង៦,១% ។

ជាមួយគ្នានេះ វិស័យធនាគារក៏ដំណើរការបានល្អដូចគ្នា ដោយ Vietcombank ជាធនាគារគ្រប់គ្រងតំណែងកំពូលក្នុងផ្នែកប្រាក់ចំណេញ ទទួលបានប្រាក់ចំណូលបន្ថែម៤០% បើធៀបនឹងឆ្នាំ២០២១ ។ រីឯធនាគារធំៗ៣ ទៀត ក៏បានលូតលាស់យ៉ាងរឹងមាំនៅឆ្នាំ២០២២ ដូចគ្នា ខណៈប្រាក់ចំណេញរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍ (BIDV) បានកើនឡើង៨០%, ធនាគារ Vietinbank កើនឡើង១៥% និងធនាគារ Agribank កើនឡើង៤០% ៕Vietnam | Southeast Asia | JX Nippon Oil & Gas Exploration

ប្រភព ៖ AEC Connect