ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា លោកអ្នកអាចស្វែងរកទីតាំងច្រកចេញចូល និងទីតាំងទាំង៤ នៃតំបន់ឈប់សម្រាក (Rest Areas) តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានកាន់តែងាយស្រួល និងឆាប់រហ័ស តាមរយៈផែនទី Google Maps។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfT0D4SZ7sEdzCr4O3SJL61gGIfw_r-sL2sV8F_NadHz-wf_lkbR2oZE1FaMF3m8blp4Xc0SrSCBNwnU0YbI37VBEax3rE5N9c5_5KCblT22pU90eFOlTSKDozwGfGgvjdNu1S_fjJDa37kAPqWvNSKL6nAcFj8jG8RSp0JWLaKSNuABFdUpw4FGIw/s1280/photo_2023-02-02_16-47-53.jpg

ក្រសួងបន្តថា ទន្ទឹមនឹងនេះ តំបន់ឈប់សម្រាកចំនួន០២ គឺ ទីតាំងកំពង់ស្ពឺ(K63) និង ទីតាំងកំពង់សិលា(K109) ក៏បានបើកឱ្យដំណើរការនូវស្ថានីយប្រេងឥន្ធនៈផងដែរ។

ក្រសួងសាធារណការ បន្ថែមថា ជាមួយនឹងសេវាកម្មនានាដែលបានផ្តល់ជូន ធ្វើឱ្យការបើកបរលើចម្ងាយផ្លូវ ១៨៧,០៥ គីឡូម៉ែត្រនេះ កាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាព ប៉ុន្តែ! ការបើកបរដោយសុវត្ថិភាព គឺផ្តើមចេញពីអ្នកបើកបរផ្ទាល់។ សូមចូលរួមគោរពតាមសេចក្តីណែនាំ សម្រាប់ការបើកបរលើផ្លូវល្បឿនលឿន ជាពិសេសគឺគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7sdoxDHGudj3zWAnA3TZ7M8lGb0-F1R_lM2N1rdvdbuWPHT74ZwPmJkFUuWvTXuKF-jELZPptL6GEbMbW1RoRfWrIv8Eagphr2sSjvf2wv8De45BXES25U1b4jEwCgG0nrPurBN-26QdkpFyULR49XjzNecneupJw-QrUp1LKa_z5nRnsCtZGJaUp/s1280/photo_2023-02-02_16-47-52.jpg