Home Blog Page 1925

ជណ្តើរដែលអ្នករើស នឹងប្រាប់ពីសំណាងដែលអ្នកទទួលបានក្នុងឆ្នាំ២០២៣

0

សាក​រើស​រូប​​ជណ្តើរ​​មួយ រួច​ផ្ទៀង​ចម្លើយ​ខាង​ក្រោម។

រូប A

​អ្នក​ជា​មនុស្ស​ដែល​ព្យាយាម​ដោយ​ភាព​ស្ងប់​ស្ងាត់។ ​ឆ្នាំ​​នេះ អ្នក​បាន​ខំ​ប្រឹង​ច្រើន ​បូជា​ទាំង​ញើស​និង​​ទឹក​ភ្នែក ​តែ​លទ្ធផល​ហាក់​មិន​ដូច​ការ​រំពឹង​ទុក។ ​យ៉ាង​ណា​ក្តី ​កុំ​បារម្ភឬ​បាក់​ទឹក​ចិត្ត​ ព្រោះ​ឆ្នាំ​២០២៣ ​ភ័ព្វ​សំណាង​​របស់​អ្នក​នឹង​ល្អ​ជាង​មុន​។ ​អ្នក​នឹង​សម្លឹង​ឃើញ​សំណាង​យ៉ាង​ច្បាស់ លុយ​កាក់​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​ជាង​កាល​មុន។ ​សមិទ្ធិផល​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​ថ្មី​ ​មិន​មែន​ជា​សំណាង​ដោយ​ចៃ​ដន្យ ​តែ​​កើត​ចេញ​ពី​ការ​ខំ​ប្រឹង​របស់​អ្នក​ពិត​ៗ។Ambitions Concept With Businessman Climbing Stairs Stock Photo - Download  Image Now - Success, Staircase, Business - iStock

រូប​ B

ក្នុង​ឆ្នាំ​២០២៣ ​នឹង​នាំ​ដំណឹង​ល្អ​​ជា​ច្រើន​ដល់​អ្នក​ទាក់​ទង​នឹង​លុយ​កាក់។ ​ប្រាក់​ចំណូល​របស់​អ្នក​នឹង​មិន​ប្រែ​ប្រួល​ខ្លាំង ​តែ​ងាយ​​ស្វែង​រក​ភាព​រី​ករាយ​ក្នុង​ជីវិត។ ​អាច​ជា​ការ​ទទួល​បាន​រង្វាន់​ជា​ទី​គាប់​ចិត្ត នៅ​កន្លែង​ធ្វើ​ការ ឬ​​ការ​មាន​មិត្ត​ភក្កិ​មក​ជួយ។ ​ចូលរួម​រី​ក​រាយ​ជាមួយ​ឆ្នាំ​ថ្មី ​ហើយ​កុំ​ភ្លេច​រៀន​ពី​របៀប​ចំណាយ​លុយ​ឲ្យ​ឆ្លាត​វៃ​ ព្រម​ទាំង​បង្កើន​ការ​វិនិយោគ​និង​សន្សំ​ផង​ដែរ។Climbing the Analytics Career Ladder | Analytics Career Advice

​រូប​ C

អ្នក​អា​ច​ទទួល​បាន​ភាព​ជោគជ័យ​ទ្វេ​ដង​ជាមួយ​ការ​ខំប្រឹង​របស់​អ្នក។ ​អ្នក​កើត​មក​ជាមួយ​សមណាង ពិសេស​គឺ​រឿង​លុយ​កាក់​តែ​ម្តង។ តាំង​ពី​ក្មេង​មក ​អ្នក​មិន​សូវ​បារម្ភ​ច្រើន​លើ​អាហារ សម្លៀកបំពាក់ ដោយ​រស់​នៅ​ក្នុង​ជីវភាព​​សម​រម្យ។ ​ក្នុង​ឆ្នាំ​ថ្មី ​ភ័ព្វសំណាង​អ្នក​កាន់​តែ​រុង​រឿង  រឿង​ដែល​អ្នក​ខំបន់​ស្រន់​នឹង​ផ្ទុះ​ឡើង​ហើយ​ពេល​នោះ​ប្រាក់​ចំណូល​របស់​អ្នក​នឹង​កើន​ឡើង​ខ្លាំង​ដែរ។ អ្នក​ជា​មនុស្ស​ដែល​​ម៉ត់​ចត់​ណាស់ ​មាន​ទំនួលខុសត្រូវ ព្រម​ទាំង​ត្រូវ​បាន​ថ្នាក់​លើ​គោរព​ថែម​ទៀត។ ​ក្នុង​ឆ្នាំ​ថ្មី​ សំណាង​ចាប់​ផ្តើម​ល្អ​ឡើង​ៗ ដូច្នេះ​ភាព​ជោគជ័យ​នឹង​កាន់​តែ​ហក់​ចូល​មក​រក​អ្នក ហេតុ​នេះ​កុំបារម្ភ​ពី​បញ្ហា​លុយ​កាក់​អី៕Stairs | JAP

ជាប្រទេសជិតមានគ្រាប់នុយក្លេរអ៊ែរ តែបានជាធ្លាក់ចូលវិបត្តិរូបិយបណ្ណថោកជាងគេទៅវិញ

0

បើនិយាយអំពីប្រទេសដែលមានតម្លៃរូបិយប័ណ្ណថ្លៃជាងគេបំផុតក្នុងពិភពលោកនោះ ច្បាស់ណាស់គឺគេប្រាកដជានឹកឃើញទៅដល់ប្រទេសគុយវ៉ែត ជាប្រទេសអ្នកមានមួយក្នុងចំណោមប្រទេសជាច្រើនទៀតនៅលើពិភពលោក ។ ប៉ុន្តែប្រសិនបើនិយាយអំពីប្រទេសដែលមានរូបបិយប័ណ្ណថោកបំផុតក្នុងពិភពលោកនោះ ប្រហែលជាមិនសូវមានអ្នកដឹង និងស្គាល់ច្រើននោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYX_2rMxyZma6TTobebcItpStSIeHN2EfHXe6fDh1k4-_x39Mh-MOLDQVgWOJltNI2uA-7L9ldLId4YkPmAOhiDVEHys4R60_VaBX7YTsS7fbmOUVjVvqSGuZ28QyzbkoahWpZd5B6bC0p5akAuZAlaNSnB3a70oa4FgNr8Fe2rSIsEmR9Zkr0cBTbqA/s720/image-7.jpg

ប្រទេសដែលមានរូបិយប័ណ្ណថោកជាងគេបំផុតនៅលើពិភពលោកនោះគឺ ប្រទេសអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ថាមានអរិយធម៌ចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក មានទីតាំងស្ថិតនៅភាគអាស៊ីខាងលិច​ និងមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ។

កម្រិតជីវភាពក្នុងប្រទេសនេះ​វិញ ​ ត្រូវបានគេដឹងថាប្រទេសអ៊ីរ៉ង់ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជាងគេបំផុត​ទាក់ទងនឹងទ្រព្យសម្បត្តិដ៏មានសក្ដានុពលពីធម្មជាតិដូចជា ទីតាំងស្ដុកប្រេងឆៅធំជាងគេទី៤របស់ពិភពលោក រួមជាមួយនឹងទីតាំងបម្រុងឧស្ម័នធម្មជាតិធំជាងគេទី២នៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRf5BM_hk-HmQQ6C54oDV4SBgs9HZ-nYHamgnPJw46xqDaX6M4WHwPIt4DwQjUEcUTHZ08w-ntIlP_WTyPKQxv2egfl5skQgYPUUZ7Wmx-MQuQFmIMYj_gO6_NSbSRZEKOU584Iwy-HtEZ7BR6GvqQNV2kjPYqQJQEMtEpkfNvTQNZvs2_XRe-1eU62Q/s3238/North_Tehran_Towers.jpg

ដោយឡែក បើងាកមកមើលពីតម្លៃនៃរូបបិយប័ណ្ណនៅក្នុងប្រទេសនេះវិញ គឺមានតម្លៃថោកជាងគេក្នុងពិភពលោក ពោលគឺ ១ដុល្លារអាមេរិក = ៤១០០០ប្រាក់រៀលអ៊ីរ៉ង់ ឯណោះ បើប្រៀបនឹងលុយរៀលខ្មែរយើងវិញ ១ប្រាក់រៀលអ៊ីរ៉ង់ មិនស្មើ១រៀលខ្មែរយើងផង។

កត្តាដែលជំរុញប្រទេសនេះ ធ្លាក់ចូលវិបត្តិបែបនេះ ក៏ព្រោះតែប្រទេសអ៊ីរ៉ង់ ធ្លាប់ធ្លាក់ចូលទៅក្នុងវិបត្តិនៃសង្រ្គាមជាមួយអ៊ីរ៉ាក់  រួមទាំងរងការគំរាមកំហែងពីអ៊ីស្រាអែល និងរងគ្រោះអំពីសង្រ្គាមនុយក្លេអ៊ែរផងដែរ ទើបជាហេតុបណ្តាលឱ្យមានការខាតបង់យ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេសខ្លួនបែបនេះ៕Iran on the Nuclear Brink | Foreign Affairs

ប្រភព៖ Wikipedia

ប្រវត្តិសាស្រ្តហើយ! សិស្សរាប់ពាន់នាក់តស៊ូងើបតាំងម៉ោង២ភ្លឺ ដើម្បីមកចុះឈ្មោះចូលរៀននៅសាលា​ សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ (RULE)

0

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ហើយដែលការពីពេលថ្មីៗនេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប ត្រូវបានបញ្ចាប់ជាស្ថាពរ ខណៈក្រោយពីទទួលបានលទ្ធផលរៀងៗខ្លួនហើយនោះ គឺបានមកដល់ដំណាក់កាលជ្រើសរើសមុខវិជ្ជា ក៏ដូចជាមហាវិទ្យាល័យដើម្បីបន្តការសិក្សាទៅមុខទៀត ដែលយើងឃើញសិស្សម្នាក់ៗមានការមមាញឹកយ៉ាងខ្លាំងចំពោះការបំពេញភារកិច្ចសិក្សា។

ជាមួយគ្នានេះដែរសម្រាប់សកលមហាវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាគឺមានច្រើនរាប់រយសាលា ដែលបានបង្កឱ្យសិស្សមានភាពទូលំទូលាយងាយស្រួលក្នុងការជ្រើសរើសសាលាផងដែរ។ ប៉ុន្តែអ្វីដែលយើងនឹកស្មានមិនដល់នោះគឺសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច​ ដែលយើងហៅកាត់ថាសាលា​ (RULE) មានសិស្សរាប់ពាន់នាក់បានសម្រុកមកដាក់ពាក្យពាក្យចុះឈ្មោះចូលរៀន។ ដែលមហាជនតែនិយាយបែបកំប្លែងថា “កន្លងមកគេធ្លាប់ឃើញតែការឈររង់លក់ផ្ទះ លក់ដីឡូត៏ លក់របស់បញ្ចុះតំលៃ លក់ឡៃឡុង” តែពេលនេះមានហើយ ជឿហើយថាមានពិត។ មហាជនក៍បានសម្តែងការងឿងឆ្ងល់ថា ហេតុអ្វីបានដល់ម្លឹង?

ជាក់ស្ដែងសិស្សម្នាក់ៗបានងើបតាំងពីម៉ោង១ ឬក៏២រំលងអធ្រាត្រ ជាពិសេសគឺសិស្សមកពីបណ្ដាខេត្តបានសម្រុកមកឱ្យលឿនតាមអ្វីដែលអាចទៅរួចដើម្បីទៅចាប់លេខរៀងចុះឈ្មោះចូលរៀន ខណៈមានអ្នកខ្លះបានមកចុះឈ្មោះមិនក្រោម ២ទៅ៣ដង នោះទេក៏នៅតែមិនមានសំណាងចាប់លេខទាន់គេ ដោយខាងសាលាក៏បានចេញមុខអះអាងដែលថា «RULE ជាសាកលវិទ្យាល័យតែមួយគត់ជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា ដែលមានសិស្សនិស្សិតថ្មីសម្រុកមកចាំ ចុះឈ្មោះតាំងពីម៉ោង២យប់» ៕

 

ចិនបង្កើតមូលដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតលើពិភពលោកនៅកណ្ដាលវាលខ្សាច់

0

ប្រទេសចិន៖ ប្រទេសចិនចាប់ផ្តើមសាងសង់ មូលដ្ឋានថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ដ៏ធំនៅលើវាលខ្សាច់ដ៏ធំបំផុតទីប្រាំពីររបស់ប្រទេសកាលពីថ្ងៃពុធសប្តាហ៍មុន។

នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ពីទីក្រុងប៉េកាំងប្រទេសចិន អំពីគម្រោងមូលដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពដំឡើងសរុប ១៦លានគីឡូវ៉ាត់ដែលវានឹងត្រូវបានគេចាត់ទុកថាជាមូលដ្ឋានផលិតថាមពលពន្លឺព្រះអាទិត្យ និងខ្យល់នៅលើវាលខ្សាច់ ធំជាងគេលើពិភពលោក។

យ៉ាងណាមិញគម្រោងនេះនឹងត្រូវបានបង្កើតឡើងដោយសាជីវកម្ម China Three Gorges និងក្រុមហ៊ុន Inner Mongolia Energy Group Co., Ltd. នៅលើវាលខ្សាច់ Kubuqi  ដែលជាវាលខ្សាច់ធំជាងគេទីប្រាំពីរនៅក្នុងប្រទេស ដែលមានទីតាំងនៅតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងនៃប្រទេសចិន។

ជាមួយគ្នានោះគេបានបញ្ជាក់បន្ថែមថាមូលដ្ឋានថាមពលនឹងអាចផ្គត់ផ្គង់អគ្គិសនីប្រហែល ៤០ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ សម្រាប់តំបន់ Beijing តំបន់ Tianjin និងតំបន់ Hebei បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់។

មិនតែប៉ុណ្ណោះជិតពាក់កណ្តាលនៃថាមពល ៤០ ពាន់លានគីឡូវ៉ាត់ម៉ោងនោះ នឹងក្លាយជាថាមពលស្អាត  ដែលស្មើនឹងការសន្សំប្រហែល ៦ លានតោននៃធ្យូងថ្មស្តង់ដារនិងការថយចុះប្រហែល ១៦ លានតោននៃកាបូនឌីអុកស៊ីតដែលបំផ្លាយអាកាសធាតុពិភពលោក៕ ប្រភព៖ dailynews

 

ប្លែកខុសគេ! ៨ភាសានេះ សរសេរពីស្តាំមកឆ្វេង

0

ទោះ​ជា​ភាសា​ភាគ​ច្រើន​នៅ​លើ​ពិភពលោក សរសេរ​ពី​ឆ្វេង​ទៅ​ស្ដាំ ក៏​មាន​ភាសា​មួយ​ចំនួន​ដែល​មាន​បែប​បទ​សរសេរ​ផ្ទុយ​ពី​នេះ។

ខាងក្រោមនេះជាភាសាដែលសរសេរ​ពី​ស្ដាំ​ទៅ​ឆ្វេង

  1. Arabic ភាសាអារ៉ាប់ ៖ ជាភាសារបស់បណ្តាលប្រទេសនៅពិភពអារ៉ាប់
  2. Aramaic អារ៉ាមិច ៖ ជា​ភាសា​ដើម​សម្រាប់​ប្រជាជន Assyrian ដែល​ច្រើន​មាន​ទី​លំនៅ​ នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់
  3. Azeri អាហ្សី ៖ ជា​ភាសា​ផ្លូវ​ការ​នៃ​ប្រទេស​អាហ្សេបៃហ្សង់ និង​តំបន់ Dagestan នៃ​ប្រទេស​រុស្ស៊ី។
  4. Dhivehi ឌីវី ៖ ជា​ភាសា​ប្រើប្រាស់​នៅ​ប្រទេស​ម៉ាល់ឌីវ
  5. Hebrew ភាសាហេព្រើរ ៖ ជា​ភាសា​ដើម និង​ផ្លូវ​ការ​របស់​ប្រទេស​អ៊ីស្រាអែល
  6. Kurdish ឃឺដ ៖ជាភាសា នៃប្រទេសអ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី និងទួរគី ដែលមានជនជាតិឃឺដ
  7. Persian ពែរ្ស ៖ ជាភាសាអ៊ីរ៉ង់ខាងលិច
  8. Urdu អ៊ូឌូ ៖ ជាភាសាទីមួយដោយមនុស្សជិត ៧០លាននាក់ និងជាភាសាទីពីរដោយមនុស្សជាង១០០ លាននាក់ ភាគច្រើនបំផុតនៅក្នុងប្រទេសប៉ាគីស្ថាន និងឥណ្ឌា៕Right-To-Left Languages in Localization – TextUnited

ប្រភព៖ Adiamo

កំណត់ត្រាដ៏អស្ចារ្យមួយដែលមានតែ Pele ធ្វើបាន មុនពេលលោកទទួលមរណភាព

0

Pelé ដែលជាវីរបុរសបាល់ទាត់ប្រេស៊ីល ដែលជានិមិត្តរូបរបស់កីឡាស្ទើរតែមួយពិភពលោក បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ។

Pelé ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​សៅប៉ូឡូ​កាល​ពី​ចុង​ខែ​វិច្ឆិកា ដោយសារ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម និង​សម្រាប់​ផលវិបាក​ទាក់ទង​នឹង​មហារីក​ពោះវៀនធំ។Brazilian soccer legend Pelé, winner of record 3 World Cups, dead at 82 |  CBC Sports

កាលពីសប្តាហ៍មុន មន្ទីរពេទ្យបាននិយាយថា សុខភាពរបស់គាត់កាន់តែអាក្រក់ទៅៗ នៅពេលដែលជំងឺមហារីករបស់គាត់រីកកាន់តែខ្លាំង។

គាត់បានទទួលមរណៈភាពកាលពីថ្ងៃព្រហស្បតិ៍ដោយសារការបរាជ័យនៃសរីរាង្គជាច្រើនដោយសារតែការវិវត្តនៃជំងឺមហារីកពោះវៀនធំ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យ Albert Einstein៕SportMob – Best world cup players of all time

អ្វីដែលគេចងចាំមិនភ្លេចសម្រាប់កំណត់ត្រាដ៏អស្ចារ្យរបស់លោក គឺការឈ្នះពាន World Cup ដល់ទៅ ៣ដង ដែលមិនមានកីឡាករណាម្នាក់ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អាចធ្វើបាននោះទេ។

មរណភាពរបស់ Pele គឺជាការខាតបង់ធនធានដ៏ល្អម្នាក់ នៅក្នុងវិស័យកីឡាបាល់ទាត់ពិភពលោក៕

លទ្ធផលចេញហើយ!​ ហាយសូ ពេជ្រ ស្រីមុំ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ

0

ភ្នំពេញ៖ តុលាការបានសម្រេចផ្តន្ទាទោសស្ត្រីអ្នកជំនួញហាយសូឈ្មោះ ពេជ្រ ស្រីមុំ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទ​ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» (ចេញសែកស្អុយ)។ សាលក្រមនេះ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក រត្ន័ ស៊ីថា ប្រកាសកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

សូមរំលឹកថា ស្ត្រីរូបនេះនៅពេលត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ ក៏មានការអន្តរាគមន៍មិនឲ្យមានការថតរូប ពោលគឺអនុញ្ញាតឲ្យរថយន្ដដឹកស្ត្រីជំនួញដល់កាំជណ្ដើរយន្ដក្នុងតុលាការតែម្ដង ដោយមិនដាក់ចុះក្រៅរបងតុលាការបណ្ដើរចូលដូចជនសង្ស័យផ្សេងនោះទេ។

លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការ បានប្រាប់អ្នកយកព័ត៌មានថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ស្ត្រីអ្នកជំនួញឈ្មោះ ពេជ្រ ស្រីមុំ ពីបទ​ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន​» ហើយត្រូវបានចៅក្រមសម្រេចដេញដីកាឃុំខ្លួនដាក់ពន្ធនាគារ (PJ)។

សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ស៉ីវិល័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ខ្លួនពាក់ព័ន្ធអំពើឆបោកលើជនរងគ្រោះជាច្រើននាក់ ហើយជនរងគ្រោះខាតបង់ទឹកប្រាក់រាប់លានដុល្លារ។

អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ដ្រីដែលត្រូវបានចាប់ខ្លួននេះ ឈ្មោះ ពេជ្រ ស្រីមុំ។ ស្ដ្រីរូបនេះ ត្រូវបានចាប់ខ្លួននៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរីវរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ៤៨០អ.យ.ក ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន។

ការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន។ ក្រៅពីនេះ ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំងអាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង។

គួរជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ស្ដ្រី ពេជ្រ ស្រីមុំ ក៏ធ្លាប់ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនម្ដងរួចមកហើយ ពាក់ព័ន្ធអំពើឆបោកដូចគ្នានោះ តាមបណ្ដឹងរបស់ពាណិជ្ជករម្នាក់ ដែលការឆបោកនេះ មានទឹកប្រាក់ប្រមាណជាង៧៧ម៉ឺនដុល្លារ៕

កម្ពុជា អាចឡើងទៅវគ្គបន្តបាន លុះត្រាបំបាក់ក្រុមដំរីសឹកថៃ

0

កាលពីមិ្សលមិញ ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អនៅក្នុងជំនួបប៉ះប្រុយណេ ដោយបានលុតយ៉ាងចាស់ដៃនៅក្នុងលទ្ធផល ៥-១។May be an image of 5 people and outdoors

៥គ្រាប់របស់គោព្រៃកម្ពុជា ស៊ុតបញ្ចូលទីដោយកីឡាករ ជួន ចាន់ចាវ, លឹម ពិសុទ្ធ ២គ្រាប់, Nick Taylor និង កែវ សុខផេង ដោយបាល់ពិន័យ១១ម៉ែត្រ ខណ:១គ្រាប់របស់ប្រ៊ុយណេ ស៊ុតដោយកីឡាករលេខ៥ Nurikhwan Othhman។May be an image of 3 people, people playing sports, people standing and grass

ឆ្លងកាត់ជ័យជំនះនេះ កម្ពុជានៅតែមានសង្ឃឹមឡើងទៅកាន់វគ្គបន្ត ក៏ប៉ុន្តែត្រូវឆ្លងកាត់ក្រុមដំរីសឹកថៃ ជាមុនសិន។

សម្រាប់ការប្រកួតនេះ ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើដំណើរលេងនៅក្នុងទឹកដីប្រទេសថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ៕May be an image of 1 person

ស្តេចបាល់ទាត់ពិភពលោក Pele បានទទួលមរណៈភាពហើយ ដោយសារតែ…

0

Pelé ដែលជាវីរបុរសបាល់ទាត់ប្រេស៊ីល ដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកចំនួនបី និងបានក្លាយជានិមិត្តរូបពិភពលោកដំបូងគេរបស់កីឡា បានទទួលមរណភាពក្នុងអាយុ ៨២ឆ្នាំ។Pele Death | Pele Health Update | Pele Brazil Footballer | Pele Passed Away

កូនស្រីរបស់គាត់ Kely Nascimento បានសរសេរនៅក្នុងសារបង្ហោះនៅលើ Instagram ក្រោមរូបភាពសមាជិកគ្រួសារកាន់ដៃ Pele ថា “អ្វីគ្រប់យ៉ាងដែលយើងជាគឺអរគុណអ្នក។ យើងស្រឡាញ់អ្នកជារៀងរហូត។ សូម​ទៅ​ឱ្យ​បាន​ស្ងប់។”Pele dead: Football legend dies aged 82 after World Cup hero's cancer  battle - Mirror Online

Pelé ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​សៅប៉ូឡូ​កាល​ពី​ចុង​ខែ​វិច្ឆិកា ដោយសារ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម និង​សម្រាប់​ផលវិបាក​ទាក់ទង​នឹង​មហារីក​ពោះវៀនធំ។

កាលពីសប្តាហ៍មុន មន្ទីរពេទ្យបាននិយាយថា សុខភាពរបស់គាត់កាន់តែអាក្រក់ទៅៗ នៅពេលដែលជំងឺមហារីករបស់គាត់រីកកាន់តែខ្លាំង។Pele: The King Of Football

គាត់បានទទួលមរណៈភាពកាលពីថ្ងៃព្រហស្បតិ៍ដោយសារការបរាជ័យនៃសរីរាង្គជាច្រើនដោយសារតែការវិវត្តនៃជំងឺមហារីកពោះវៀនធំ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យ Albert Einstein៕

ប្រភព៖ CNN

 

ឆេះផ្លូវរូងក្រោមដី យ៉ាងសន្ធោសន្ធៅនៅកូរ៉េខាងត្បូង បានស.ម្លា.ប់មនុស្សជាច្រើននាក់

0

កូរ៉េខាងត្បូង៖ មានហេតុការណ៍នៃឧបទ្ទវភ្លើងឆាបឆេះនៅក្នុងផ្លូវរូងក្រោមដីនៃផ្លូវល្បឿនលឿននៅទីក្រុង Gwacheon នៃប្រទេសកូរ៉េខាងត្បូង ដែលបណ្តាលឱ្យ​មានរថយន្តជាច្រើនបានជាប់គាំងនៅផ្នែកខាងក្នុង ហើយបានសម្លាប់មនុស្សចំនួន៥នាក់ក្នុងហេតុការណ៍ដ៏អាក្រាក់នេះ។

នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ មានសេចក្តីរាយការណ៍ថា មានគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងផ្លូវរូងក្រោមដីនៃផ្លូវល្បឿនលឿនមួយក្នុងទីក្រុង Gwacheon របស់កូរ៉េខាងត្បូងនៅរសៀលថ្ងៃនេះ។

ជាមួយនឹងឧបទ្ទវហេតុនេះផងដែរត្រូវបានគេដឹងថា ភ្លើងបានចាប់ផ្តើមឆេះក្រោយពេលរថយន្តក្រុងបានបុកជាមួយរថយន្តដឹកដី ហើយភ្លើងក៏បានឆាបឆេះរាលដាល រហូតរថយន្តជាច្រើនគ្រឿងត្រូវបានជាប់គាំងនៅខាងក្នុងផ្លូវក្រោមដី។

ក្នុងនោះគេបានបន្ថែមឱ្យដឹងថា ក្នុងហេតុការណ៍នេះមាន ផ្សែងខ្មៅហុយឆេះយ៉ាងសន្ធោសន្ធៅចេញពីខាងក្នុងមាត់រូងយ៉ាងក្រាស់ និងគួរឱ្យតក់ស្លុត។

ទន្ទឹមនឹងនោះកងពន្លត់អគ្គីភ័យរបស់ប្រទេសកូរ៉េខាងត្បូងក៏បានធ្វើការចល័តរថយន្តពន្លត់អគ្គីភ័យចំនួន ៥០ គ្រឿង និងអ្នកជួយពន្លត់ ១៤០ នាក់ ព្រមទាំងបញ្ជូនឧទ្ធម្ភាគចក្រដើម្បីប្រើប្រាស់ក្នុងប្រតិបត្តការ និងអាចគ្រប់គ្រងភ្លើងបានយ៉ាងឆាប់រហ័ស។

ហើយសេចក្ដីរាយការណ៍បន្ថែមថា យ៉ាងហោចណាស់មានមនុស្សស្លាប់យ៉ាងតិច៥នាក់ និងមានអ្នករបួសយ៉ាងតិច ២៩នាក់ និងអ្នករបួសខ្លះមានសភាពធ្ងន់ធ្ងរ។

យ៉ាងណាមិញសមត្ថកិច្ចក្នុងតំបន់កំពុងតែធ្វើស៊ើបអង្កេតជាបន្ទាន់ នៅកន្លែងកើតហេតុដើម្បីសន្និដ្ឋាន ពីមូលហេតុ និងកំណត់ការខូចខាត៕ ប្រភព៖ Thairath