ខូឡាជែន គឺជាសារធាតុដ៏សំខាន់ក្នុងការជួយរក្សារាងកាយឲ្យរឹងមាំ សុខភាពល្អ ព្រមទាំងរក្សាបានភាពក្មេងជាងវ័យផងដែរ។ យ៉ាងណាក្តី អ្នកអាចសម្គាល់បានលើ៣ចំណុចនេះ នៅពេលខូឡាជែនក្នុងរាងកាយរបស់អ្នកចាប់ផ្តើមធ្លាក់ចុះ។
១. ជ្រុះសក់ច្រើន
ខូឡាជែន ជាប្រូតេអ៊ីនដែលមានក្នុងឬសសក់ហើយវាជួយបំប៉នសសៃសក់ឲ្យទន់រលោង ឆាប់លូតវែង និងសុខភាពល្អ។ ផ្ទុយមកវិញ នៅពេលខូឡាជែនក្នុងរាងកាយបាត់បង់បន្តិចម្តងៗ សក់របស់អ្នកនឹងប្រែជាស្ងួត ហើយជ្រុះ។7 tips to prevent hair fall in changing season - Times of India
២. មុខចាស់ ហើយឡើងជ្រួញ
ស្បែកត្រូវការខូឡាជែនដើម្បីបង្កើនសំណើម តែនៅពេលអ្នកកត់ចំណាំថា ស្បែកមុខចាប់ផ្តើមឡើងជ្រួញច្រើន ពិសេសនៅបរិវេណភ្នែក និងមាត់ នោះជាសញ្ញាមួយផ្នែកបង្ហាញថា ខូឡាជែនក្នុងរាងកាយអ្នកចាប់ផ្តើមចុះទាប។ តាមការសិក្សាថ្មីៗនេះ បង្ហាញថា ស្នាមជ្រួញអាចកាត់បន្ថយបាននៅពេលកម្រិតខូឡាជែនត្រូវបានកើនឡើង ដរាបណា អ្នកបំពេញវាបានត្រឹមត្រូវ និងគ្រប់គ្រាន់។ ដូច្នេះ នារីៗអាចស្វែងរកបានដោយការផឹកទឹកឲ្យបានច្រើន ពិសេសហូបបន្លែបៃតង ផ្លែឈើស្រស់ ជាដើម។ ម្យ៉ាងទៀត ក៏អាចបំពេញដោយសារការញ៉ាំថ្នាំ ឬចាហួយខួឡាជែនដែលទទួលស្គាល់ពីវេជ្ជបណ្ឌិតផងដែរ។The Truth About Wrinkles: 5 Common Wrinkle Myths Debunked៣. ឈឺសន្លាក់ញឹកញាប់
តាមការសិក្សាពីសហរដ្ឋអាមេរិច បង្ហាញថា នៅពេលខូឡាជែនចុះខ្សោយ តំបន់ពិសេសក្បាលជង្គង់ នឹងរងឥទ្ធិពលខ្លាំងជាងគេ ដោយបញ្ហារលាកសន្លាក់។ ដូច្នេះហើយ នេះជាសញ្ញាមួយដែលអ្នកអាចតាមដានបាន៕