ប្រទេសរុស្ស៊ី ៖ រុស្ស៊ីបានដាស់តឿនអ៊ីស្រាអែលអំពីការបញ្ជូនជំនួយផ្នែកកងទ័ពដល់ប្រទេសអ៊ុយក្រែន ព្រមទាំងផ្តល់ហេតុផលថា អ៊ីស្រាអែលនឹងធ្វើឱ្យស្ថានការណ៍ជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន កាន់តែតានតឹងខ្លាំងឡើង ។

លោកស្រី ម៉ារៀ ហ្សាកហារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានចេញសារព្រមានដល់រដ្ឋាភិបាលអ៊ីស្រាអែល ក្រោយពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបិនយ៉ាស់មីន ណិតានយ៉ាហ៊ូ (Benjamin Netanyahu) ផ្តល់បទសម្ភាសន៍ជាមួយក្រុមសារព័ត៌មានថា បច្ចុប្បន្ន អ៊ីស្រាអែលកំពុងសម្រេចចិត្តបញ្ជូនអាវុធជួយអ៊ុយក្រែន ខណៈអ៊ីស្រាអែលមានបំណងដើរតួជាអ្នកសម្រុះសម្រួលក្នុងជម្លោះផងដែរ ។Russian MFA: NATO is fully involved in standoff with Russia

លោកស្រី ម៉ារៀ ហ្សាកហារ៉ូវ៉ា បញ្ជាក់ថា បើអ៊ីស្រាអែលបញ្ជូនជំនួយកងទ័ពឱ្យអ៊ុយក្រែន នឹងធ្វើឱ្យមានជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែខ្លាំងឡើង ។ លោកស្រីបញ្ជាក់ដែរថា គោលជំហររបស់រុស្ស៊ី គឺអាវុធគ្រប់ប្រភេទដែលប្រទេសទាំងអស់បញ្ជូនទៅឱ្យអ៊ុយក្រែន នឹងក្លាយជាគោលដៅវាយប្រហាររបស់កងទ័ពរុស្ស៊ី ។

នេះមិនមែនជាលើកដំបូងទេ ដែលអ៊ីស្រាអែលពិចារណាបញ្ជូនអាវុធជួយអ៊ុយក្រែន កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក អ៊ុយក្រែនក៏ធ្លាប់បានស្នើសុំជំនួយពីអ៊ីស្រាអែលផងដែរ ឱ្យគាំទ្រប្រព័ន្ធការពារកងទ័ពដូចជា ប្រព័ន្ធការពារយន្តហោះ «Ion Dome» និង «Iron Beam» ដើម្បីប្រើប្រាស់ទប់ទល់ជាមួយដ្រូន និងមីស៊ីលពីអ៊ីរ៉ង់ដែលបញ្ជូនទៅជួយរុស្ស៊ី ។Benjamin Netanyahu Fast Facts | CNN

ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល ក៏បានចេញមកបដិសេធការអះអាងខាងលើនេះ ក្រោយពីរុស្ស៊ីដាស់តឿនថា ការបញ្ជូនជំនួយកងទ័ពទៅឱ្យអ៊ុយក្រែន នឹងបំផ្លាញទំនាក់ទំនងដ៏ល្អរវាងប្រទេសរុស្ស៊ី និងអ៊ីស្រាអែល ៕Iron Dome - Wikipedia ប្រភព ៖ TNN World