តម្លៃខ្ទឹមបារាំង នៅប្រទេសហ្វីលីពីន បានហក់ឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយឡើងដល់ ៨០០ ប៉េសូ (១៤,៦៧ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាមនៅផ្សារទំនើបក្រុងម៉ានីល ដែលធ្វើឱ្យវាថ្លៃជាងសាច់មាន់ ឬសាច់ជ្រូកទៅទៀត។
ទន្ទឹមនឹងតម្លៃដ៏ថ្លៃបែបនេះ ភោជនីយដ្ឋានប្រណីតមួយចំនួន បានដកមុខម្ហូបណាដែល មានបញ្ចូលគ្រឿងផ្សំខ្ទឹមបារាំងចេញពីបញ្ជីមុខម្ហូប ខណៈគ្រួសារដែលមានជីវភាពសមគួរ បានប្រកាសឈប់ទទួលទានខ្ទឹមបារាំង។
ដើម្បីបំពេញតម្រូវការ និងជំរុញឱ្យតម្លៃលក់រាយធ្លាក់ចុះក្រោម២០០ប៉េសូវិញ រដ្ឋាភិបាលហ្វីលីពីន បានអនុម័តការនាំចូលខ្ទឹមបារាំងចំនួន២១០០០តោន ពីក្រៅប្រទេស។
ទោះជាយ៉ាងណាក្តី ការនាំចូលនេះ មិនទាន់បានជួយសម្រួលដល់តម្លៃខ្ទឹមបារាំង ឱ្យធ្លាក់ចុះនោះទេ ក៏ប៉ុន្តែវាកាត់តែធ្វើឱ្យកសិករបានចិត្តទៅវិញ។ 
ដោយពួកអ្នកទាំងអស់បានលើកឡើងថា “ឈ្មួញកណ្តាលនឹងមកយកដល់កសិដ្ឋានរបស់ពួកយើង យើងមិនចាំបាច់នាំចូលទៅកាន់ទីក្រុងម៉ានីលនាំតែហត់ដូចមុនទៀតនោះទេ។ ជាមួយនឹងតម្លៃថ្លៃ ហើយគេមកយកដល់កន្លែងស្រាប់ទៀត វាពិតជាបង្កើនប្រាក់ចំណូលក្នុងគ្រួសារខ្លាំង”៕
ប្រភព៖ Taipei Times










