Home Blog Page 1927

សហរដ្ឋអាមេរិក បន្ដប្រព័ន្ធមីស៊ីលប្រឆាំងនឹងរថក្រោះ ទៅឲ្យតៃវ៉ាន់

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលក្រុមមន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក បានអះអាង អំពីសមត្ថភាពរបស់កងទ័ពរំដោះប្រជាជនចិន អាចនឹងវាយប្រហារ ដណ្ដើមកាន់កាប់តៃវ៉ាន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយឥឡូវ ក្រុងវ៉ាស៊ីនតោន បានប្រញាប់ប្រញាល់ លក់ប្រព័ន្ធប្រឆាំងនឹងរថក្រោះ មានតម្លៃជិត២០០លានដុល្លារ ទៅឲ្យដែនកោះ ដែលគ្រប់គ្រង ដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ។

សារព័ត៌មាន The Gazette បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ថា មន្ទីរបញ្ចកោណ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានយល់ព្រមលក់ប្រព័ន្ធមីស៊ីល ប្រឆាំងនឹងរថក្រោះ Volcano (វ៉ូលកាណូ) ទៅឱ្យកោះតៃវ៉ាន់ នៅក្នុងតម្លៃប្រហែល ១៨០លានដុល្លារ។ ចំណែក ក្រុមហ៊ុន Northrup Grumman (ន័រស្រប់ ហ្គ្រូមម៉ែន) និង ក្រុមហ៊ុនសាជីវកម្ម Oshkosh (អូសកូស) គឺជាអ្នកម៉ៅការដ៏សំខាន់ សម្រាប់ការលក់គ្រឿងសឹកទាំងនេះ។

បើតាមសារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ ថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអនុម័តកញ្ចប់ថវិកា លើវិស័យការពារជាតិ សម្រាប់ឆ្នាំ២០២៣ បានកើនឡើង រហូតដល់៨៥៨ពាន់លានដុល្លារ។ កញ្ចប់ថវិកាទាំងនេះ ក៏មានចែង អំពីគោលនយោបាយការពារជាតិ សម្រាប់តៃវ៉ាន់ ផងដែរ។ សកម្មភាពបែបនេះ ជាការបង្ហាញ អំពីការផ្លាស់ប្តូរដ៏ធំបំផុតមួយ នៅក្នុងកិច្ចគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន សម្រាប់វិស័យការពារជាតិរបស់តៃវ៉ាន់ នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។DVIDS - News - Army Reserve unit makes history

ច្បាប់នេះ តម្រូវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បង្កើនការផ្ទេរគ្រឿងសព្វាវុធដ៏មានសក្ដានុពល បញ្ជូនទៅកាន់កោះតៃវ៉ាន់ ចំពេលមានវិបត្ដិ នៅអ៊ុយក្រែន។ នេះជាលើកទី១ ដែលសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ និង ប្រជាធិបតេយ្យ បានបែងចែកហិរញ្ញប្បទាន និង ជំនួយឥតសំណង មានទំហំទឹកប្រាក់ រហូតដល់១០ពាន់លានដុល្លារ សម្រាប់គ្រឿងសព្វាវុធ នៅក្នុងរយៈពេល៥ឆ្នាំ ដោយត្រូវផ្តល់បន្ថែម លើការលក់អាវុធដោយផ្ទាល់ទៅឲ្យក្រុងតៃប៉ិ សម្រាប់ការបញ្ជូនទៅកាន់កោះតៃវ៉ាន់។

លើសពីនេះទៅទៀត ច្បាប់នេះ ក៏បានផ្តល់សិទ្ធិអំណាច ជូនដល់ប្រធានាធិបតីសហរដ្ឋអាមេរិក អាចដកហូតគ្រឿងសឹក ចេញពីឃ្លាំងរបស់កងទ័ពសហរដ្ឋអាមេរិក ដែលមានស្រាប់ សម្រាប់ផ្ទេរអាវុធទៅកាន់កោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារ ពីប្រទេសចិន ឬ មានសកម្មភាពឈ្លានពានផ្សេងៗទៀត ប្រឆាំងនឹងដែនកោះ គ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ។ សកម្មភាពនេះ មានលក្ខណៈស្រដៀងគ្នា ទៅនឹងអ្វីដែលរដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) កំពុងតែធ្វើ សម្រាប់ក្រុងកៀវ ប្រឆាំងនឹងការលុកលុយរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន។

ការជ្រោមជ្រែងរបស់សហរដ្ឋអាមេរិក ជួយដល់វិស័យការពារជាតិតៃវ៉ាន់ កំពុងតែក្លាយជាអាទិភាពបន្ទាន់មួយ ក្រោយពេលក្រុមមន្រ្ដីមន្ទីរបញ្ចកោណ បានព្រមាន ថា កងទ័ពរំដោះប្រជាជនចិន កំពុងតែបង្កើនសមត្ថភាពយ៉ាងខ្លាំងក្លា សម្រាប់ជំរុញឲ្យប្រទេសមហាយក្សនៅអាស៊ីមួយនេះ មានលទ្ធភាពវាយប្រហារ ឬ ដណ្ដើមយកកោះតៃវ៉ាន់ មកគ្រប់គ្រងដោយខ្លួនឯងវិញ នៅឆ្នាំ២០២៧។The director of the CIA: "The risks of a war in Taiwan will increase in the coming years"

នៅក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ លោក ប៊ីល ប៊ឺនស៍ (Bill Burns) នាយក មជ្ឈមណ្ឌលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក (CIA) ក៏បានបញ្ជាក់ អំពីការលុកលុយរបស់ចិន ទៅលើកោះតៃវ៉ាន់ កាន់តែខិតចូលមកដល់។ លោកនាយក បានបញ្ជាក់ ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានបញ្ជាឱ្យមេទ័ពរបស់គាត់ ត្រៀមខ្លួន សម្រាប់ការធ្វើសង្រ្គាម នៅក្នុងឆ្នាំ២០២៧។

លោកនាយកទីភ្នាក់ងារ CIA រូបនេះ បានសង្កត់ធ្ងន់ ថា «លោក ស៊ី ជិនពីង បានលើកឡើងជាសាធារណៈ អំពីគោលបំណងរបស់គាត់ ត្រូវតែធ្វើដូច្នេះ ដោយមិនអាចបដិសេធនូវការប្រើប្រាស់កម្លាំងនោះឡើយ។ ប៉ុន្តែយើងដឹង ថា គាត់បានណែនាំដល់មន្រ្ដីយោធាកំពូលៗរបស់គាត់ ឱ្យត្រៀមខ្លួន សម្រាប់ការចាប់ផ្តើមធ្វើសង្រ្គាម នៅឆ្នាំ២០១៧»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM4tP7-c726I5zhEVhwjblOFlbg6RI_bqcFpWz6uhDUx7KcpqMZNQU2UFqypXXZr7bCWgk95G-Ke53LN9sfILmT_zzGINO-lHsvldF4VHSijpQnfGG9SR3qtbtW9Qm9XYiFIdlkiwFLHPjbF8nWYadgE_VDytHdSCIvn6wSazUYbOFdSzp3GRHdsr-/s1280/photo_2022-12-29_12-11-01.jpg

ក្រុងប៉េកាំង តែងតែអះអាង អំពីដែនអធិបតេយ្យភាពរបស់ខ្លួន នៅលើកោះតៃវ៉ាន់ ហើយក៏មិនដែលបដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា ដណ្ដើមកាន់កាប់ដែនកោះ ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបប្រជាធិបតេយ្យ។ ប៉ុន្ដែការវាយប្រហារ ទៅលើកោះតៃវ៉ាន់ អាចនឹងផ្ដល់ការផ្លាស់ប្តូរសន្តិសុខ និង សេដ្ឋកិច្ចដ៏ខ្លាំងក្លា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយអនុញ្ញាតឱ្យចិន មានវិសាលភាព គ្រប់គ្រងផ្លូវសមុទ្រដ៏សំខាន់ៗ ហើយឈានដល់ការសម្លុតសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក និង បង្ខិតបង្ខំឲ្យកងទ័ពរបស់សហរដ្ឋអាមេរិក ចាកចេញពីតំបន់ទាំងនោះថែមទៀតផង។

លោក ម៉ាក ម៉ុងហ្គូមេរី (Mark Montgomery) ជាឧត្ដមនាវីកងទ័ពជើងសហរដ្ឋអាមេរិក ដែលបានចូលនិវត្ដន៍ ហើយបច្ចុប្បន្ន ជាមន្រ្ដីជាន់ខ្ពស់ នៃគ្រឹះស្ថានការពារលទ្ធិប្រជាធិបតេយ្យ (FDD) បានឲ្យដឹង ថា កញ្ចប់ជំនួយយោធាចុងក្រោយបំផុតនេះ មានបំណងផ្តល់ឱ្យតៃវ៉ាន់ មានសមត្ថភាពគ្រប់គ្រាន់ ទាន់ពេលវេលា អាចទប់ទល់នឹងការវាយលុក ឬ ឈ្លានពានដ៏ខ្លាំងក្លា ពីកងទ័ពរំដោះប្រជាជនចិន ហើយក៏អនុញ្ញាតឱ្យកងទ័ពសហរដ្ឋអាមេរិក អាចបោះមូលដ្ឋានរបស់ខ្លួនយ៉ាងត្រឹមត្រូវ សម្រាប់ការពារដែនកោះមួយនេះផងដែរ។

លោក ស៊ូ តែងឆាង (Su Tseng-chang) នាយករដ្ឋមន្រ្ដីតៃវ៉ាន់ បានបញ្ជាក់ កាលពីពាក់កណ្ដាលខែតុលា កន្លងទៅ ថា កញ្ចប់ថវិកា លើវិស័យការពារជាតិរបស់តៃវ៉ាន់ សម្រាប់ឆ្នាំ២០២៣ កើនឡើង រហូតដល់១២,៩ភាគរយ ដែលស្មើនឹង១៣,០៦ពាន់លានដុល្លារសហរដ្ឋអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidvg8I6GsUgs_ESIxHuMjZzlXLKzjgD6dg0jRwxWOVtq6rqUfcyQtyXBeaN6ccQWsCSInVVN_k03cEmMUXeo3Co_QHbCBckq3pvmOPu5G4ibt3BfqF86CAQV1o6c9zv_fhbq9v9XAJMUm2ZHXa7uBHdUT1_dzDPqSXHJTBzyVj_40UMEmCxJrfczp3/s1024/photo_2022-12-29_12-11-01%20(2).jpg

ចំនួនអ្នកស្លា.ប់និងរបួសបានកើតឡើងក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូ ដែលភាគច្រើនជាជនជាតិមួយនេះ…

0

បន្ទាប់ពីធ្វើការគ្រប់គ្រងភ្លើងបានយ៉ាងលំបាកក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ក្នុងក្រុងប៉ោយប៉ែតរួចមក របាយការដំបូងបានបញ្ជាក់ថាមានអ្នកស្លាប់ចំនួន១០នាក់ និងរងរបួស៣០នាក់ ប៉ុន្តែនៅមុននេះបន្តិចមានរបាយការណ៍មួយបានបន្ថែមថាចំនួនអ្នកស្លាប់បានកើនឡើងដល់១២នាក់ និងអ្នករបួសកើនឡើងដល់៥០នាក់ និងបាត់ខ្លួន៨នាក់ ដែលភាគច្រើនជាជនជាតិថៃ។

នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ក្នុងស្រុកបានបញ្ជាក់ថា មានគ្រោះអគ្គិភ័យយ៉ាងសន្ទោសន្ធៅបានឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបង្កជាការភ្ញាក់ជាខ្លាំង និងអាជ្ញាធរក្នុងតំបន់បានធ្វើការចុះគ្រប់គ្រងភ្លើងយ៉ាងប្រញាប់ប្រញាស់ ។

ក្នុងនោះគេដឹងថានៅក្នុងសណ្ឋាគារ និងកាស៊ីណូ Grand Diamond Cityនោះមានមនុស្សប្រហែល៤០០នាក់ ហើយរបាយការដំបូងគេបានបញ្ជាក់ថាមានមនុស្សចំនួន១០នាក់បានស្លាប់ និង៣០នាក់រងរបួស។

ទោះជាយ៉ាងណានៅមុននេះបន្តិចក៏មានរបាយការណ៍បញ្ជាក់បន្ថែមថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១២នាក់ និងរងរបួសចំនួន៥០នាក់ ព្រមទាំងមានអ្នកបាត់ខ្លួនចំនួន៨នាក់ផ្សេងទៀត។ ក្នុងនោះគេបញ្ជាក់ថាជនរងគ្រោះដែលបានបាត់បង់ជីវិត និងអ្នករងរបួសភាគច្រើនគឺជាជនជាតិថៃ ហើយអ្នករងរបួសជនជាតិថៃទាំងនោះត្រូវបានបញ្ជូនតាមច្រកអារាញ់ចូលសម្រាកនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។

យ៉ាងណាមិញនាពេលបច្ចុប្បន្ននេះអាជ្ញាធរកំពុងតែឈ្វែងរកពីការខូចខាន និងស្រាវជ្រាវស៊ើបអង្កេតពីមូលហេតុពិតនៃគ្រោះអគ្គិភ័យនេះ៕

សម្រស់នៃសណ្ឋាគារ ហាក់ដូចជានាវាកំពុងឡើងមកសំងំលាក់ខ្លួនក្នុងព្រៃស្ងាត់នៅ កោះឆាង

0

ប្រទេសថៃ៖ គយគន់ដំបូងអ្នកអាចនឹងយល់ថានេះគឺជានាវាដែលបានឡើងមកសំងំលាក់ខ្លួននៅលើកោះឆាងក្នុងប្រទេសថៃ តែតាមពិតវាគ្រាន់តែជាសំណងនៃសណ្ឋាគារដែលគេបានសាងសង់ឡើងមកមានរាងហាក់ដូចជានាវដែលជាបន្ទប់សណ្ឋាគារសម្រាប់ទទួលភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ។

ពិតណាស់បើអ្នកបានឡើងទៅដល់លើកោះ ឆាង អ្នកច្បាស់ជាចម្លែកចិត្តជាមួយនឹងអគារដ៏អស្ចារ្យមួយខ្នងនៅលើនោះដែលគេស្គាល់ថា Grand Lagoona (The Galaxy) ស្ថិតនៅទីតាំងក្បែរឆ្នេរ និងសង់ពីលើបឹងដែលមានទឹកភ្លឺថ្លា និងស្ថិតនៅកណ្តាលនៃធម្មជាតិត្រូពិចខៀវស្រងាត់ ដែលអាចផ្ដល់នូវអារម្មណ៍ហាក់ដូចជាបានជិះនាវាកម្សាន្តនៅលើកោះឆាងយ៉ាងរ៉ូម៉ែនទិកដែលបានបង្កប់ខ្លួននៅកណ្ដាលព្រៃយ៉ាងស្រស់ស្អាតនៅលើកោះនេះ។

បន្ថែមពីនោះសណ្ឋាគារនេះមានកម្ពស់២០ម៉ែត្រ និង៧ជាន់បន្ទប់ម៉ាស៊ីនត្រជាក់ ហើយនៅខាងក្នុងមានកំរាលព្រំយ៉ាងស្រស់ស្អាត មានបន្ទប់ទឹកឯកជនជាមួយអាងងូតទឹកដ៏ធំ  និងមានទូរទស្សន៍ផ្កាយរណប ទូរស័ព្ទ និងទូទឹកកកត្រូវបានផ្តល់ជូននៅក្នុងបន្ទប់ទាំងអស់ ជាពិសេសសណ្ឋាគារនឹងបម្រើនសេវាកម្មម្ហូបអាហារគ្រប់ប្រភេទនៅសម្រាប់ភ្ញៀវដែលមកទទួលសេវាកម្មនៅទីនេះ។

ដូច្នេះប្រសិនបើបង់ប្អូនធ្វើដំណើរទៅកម្សាន្តនៅលើកោះឆាងនៃប្រទេសថៃ លោកអ្នកអាចទៅទទួលសេវាកម្មស្នាក់នៅទីនោះបាន ដើម្បីទទួលយកនូវបទពិសោធស្រស់ស្រាយ និងធម្មជាតិដ៏ស្រស់បំព្រងនៅទីនោះ៕

បងប្អូនប្រជាពលរដ្ឋដែលចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ សូមប្រញ៉ាប់មកទិញត្រី

0

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលចង់ធ្វើប្រហុក ផ្អកត្រីឆ្អើរ ឬទឹកត្រី សូមអញ្ជើញមកទិញត្រី ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២២-២០២៣ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទ បានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ត្រីប្រហុកឆ្នាំនេះ បើទោះបីជាថយចុះបន្តិច ប៉ុន្តែសម្រាប់ធ្វើប្រហុក ផ្អក ភាគច្រើនធំៗល្អ និងនៅតែមានបរិមាណគ្រប់គ្រាន់

រដ្ឋបាលជលផល បានគូសបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អកត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ»។

ទន្ទឹមនេះ រដ្ឋបាលជលផល សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូនតាមការគួរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeP8OVJKmIG2hRBpAuFnuXMxX03O-MmGYGq-4W5RLhwrfyo_KOA1MpZcQ-HiZTu3mQKJQZfsKwdMCy-fgsLPEo0SE4DauaP7xt9Kpt9JJ5e7UlRCSeA6hDXG-d5kRJ6e-s87afoPGOBOHKTJqqNWtSqHa1uIT2HesxmaAFyoWSmpqywP3ADC3hWNhb/s1280/photo_2022-12-29_02-45-54.jpg

អតិថិជនមួយធនាគារស្លុតចិត្ត ក្រោយបុគ្គលិកធនាគារក្លែងក្លាយរៀបល្បិចបន្លំយកប្រាក់អស់ពីខ្លួន

0

អន្តរជាតិ៖ ប៉ូលីសរាប់រយនាក់បានសម្រុកចូលទៅក្នុងការិយាល័យចំនួនបី នៅក្នុងអគារ ដោយចាប់ខ្លួនមនុស្សចំនួន៨៦នាក់ ដែលក្លែងខ្លួនធ្វើជាមន្រ្តីឥណទាននៅធនាគារ ដោយស្នើឱ្យអតិថិជនដកប្រាក់ពីកាតឥណទានតាមតម្រូវការ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

កាលពីរសៀលថ្ងៃទី២៨ ខែធ្នូ កម្លាំងនគរបាលចល័ត និងព្រហ្មទណ្ឌនៃនគរបាលស្រុក តានប៊ីន (Tan Binh) បានសហការជាមួយនាយកដ្ឋានសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាខ្ពស់ (ក្រសួងសន្តិសុខសាធារណៈ) បានសម្រុកចូលការិយាល័យចំនួន ៣ ក្នុងអគារលំនៅដ្ឋានក្នុងស្រុក Tan Binh ជាបណ្ដោះអាសន្ន ឃាត់ខ្លួន​មនុស្ស​បាន ៨៦​នាក់​ដោយ​មាន​សញ្ញា ​ក្លែងបន្លំ​ទ្រព្យសម្បត្តិ​សមរម្យ​តាម​បណ្តាញ​ទូរគមនាគមន៍ ​។

ក្នុង​ការ​ឆែកឆេរ​នោះ សមត្ថកិច្ច​បាន​ដកហូត​កុំព្យូទ័រ​១០៩​គ្រឿង កុំព្យូទ័រ​យួរដៃ​៦៧​គ្រឿង ម៉ាស៊ីន​ព្រីន​១១៨​គ្រឿង ទូរស័ព្ទ​ដៃ​១១៨​គ្រឿង រថយន្ត​២​គ្រឿង ម៉ូតូ​៤៦​គ្រឿង កាត​ធនាគារ​២៧​សន្លឹក​គ្រប់​ប្រភេទ។

ដំបូងឡើយ ភ្នាក់ងារស៊ើបអង្កេតបានកំណត់ថា ជនសង្ស័យទាំងនេះ ក្លែងខ្លួនជាបុគ្គលិកនៃអ្នកចេញប័ណ្ណឥណទានរបស់ធនាគារ ដោយទូរស័ព្ទទៅណែនាំដល់ម្ចាស់ប័ណ្ណ ហើយទាញយកអត្ថប្រយោជន៍ពីការពិតដែលថាធនាគារដាក់ថ្លៃខ្ពស់ខ្លាំងលើម្ចាស់ប័ណ្ណឥណទាននៅពេលដកសាច់ប្រាក់។

មនុស្សទាំងនេះបានផ្តល់យោបល់ថា “ធនាគារមានគោលនយោបាយជួយអតិថិជនក្នុងការចំណាយប្រកបដោយប្រសិទ្ធភាព អាចដកសាច់ប្រាក់ដោយផ្ទាល់ពីប័ណ្ណឥណទានដោយមិនគិតកម្រៃសេវា”។ ដើម្បីធ្វើដូច្នេះ ម្ចាស់ប័ណ្ណត្រូវថតរូបទាំងសងខាងនៃប័ណ្ណឥណទាន រួមជាមួយនឹងលេខសម្ងាត់សម្រាប់ការទូទាត់។

នៅពេលដែលព័ត៌មានអាចរកបាន ក្រុមនេះប្រើកម្មវិធីអូសកាតនៅលើគេហទំព័រលក់ ដោយផ្ញើលេខកូដ OTP ទៅកាន់ម្ចាស់ប័ណ្ណ ហើយស្នើសុំឱ្យពួកគេផ្តល់។ នៅពេលដែលលក្ខខណ្ឌទាំងអស់ត្រូវបានបំពេញ ជនសង្ស័យនៅតែផ្ទេរប្រាក់ ៧៥ភាគរយ ទៅឱ្យភ្ញៀវ ហើយប្រាក់២៥ភាគរយទៀត ដែលនៅសល់ត្រូវផ្ទេរទៅកន្លែងមួយផ្សេងទៀត។

ភ្នាក់ងារស៊ើបអង្កេតបាននិយាយថា មានមនុស្សជាច្រើនដែលបានធ្លាក់ចូលក្នុងអន្ទាក់របស់ក្រុមនេះ ប៉ុន្តែដោយសារតែពួកគេត្រូវបានផ្ទេរប្រាក់ពិតប្រាកដ ពួកគេមិនបានរកឃើញវាទេ ៕

Wow!! ទាក់ទងគ្នាបានពីរឆ្នាំសេដ្ឋីនីប្រចាំស្រុកថៃ Pimrypie ទើបដាច់ចិត្តបង្ហាញមុខគូស្នេហ៍ជាលើកដំបូង

0

ប្រទេសថៃ៖ កាលពីពេលថ្មីនេះមហាជនអ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីសេដ្ឋីនីប្រាកលាន និងជានអ្នកលក់អនឡាញដ៏ល្បី Pimrypie នាងបានសម្រេចចិត្តបង្ហាញមុខគូស្នេហ៍ បន្ទាប់ពីបានទាក់ទងគ្នាអស់រយៈពេល២ឆ្នាំ។

ពិតណាស់មហាជនច្បាស់ជាបានស្គាល់ហើយជាមួយនឹងអ្នកលក់អនឡាញ និងជាសេដ្ឋីនីនៅក្នុងស្រុកថៃ Pimrypie ដែលនៅពេលនេះនាងបានធ្វើឱ្យមហាជនកាន់តែមានការចាប់អារម្មណ៍ក្រោយពីបានសម្រេចចិត្តបង្ហាញមុខគូស្នេហ៍ បន្ទាប់ពីបានទាក់ទងគ្នារយៈពេល២ឆ្នាំរួចមក។

ការបង្ហាញខ្លួនគូស្នេហ៍ជាលើកដំបូងនេះ ស្ថិតក្នុងបរិយាកាសដ៏រ៉ូមែនទិក

ការចាប់អារម្មណ៍ក្រោយពីបានសម្រេចចិត្តបង្ហាញមុខគូស្នេហ៍ បន្ទាប់ពីបានទាក់ទងគ្នារយៈពេល២ឆ្នាំរួចមក។

ការបង្ហាញខ្លួនគូស្នេហ៍ជាលើកដំបូងនេះ ស្ថិតក្នុងបរិយាកាសដ៏រ៉ូមែនទិកជាមួយនឹងបាច់ផ្កាកុលាបដ៏ស្រស់ស្អាតដែលគូស្នេហ៍របស់នាងបានលុតជង្គងជូនយ៉ាងផ្អែមល្ហែម។

ជាមួយគ្នានឹងការបង្ហាញមុខគូស្នេហ៍ សេដ្ឋីនីម្នាក់នេះក៏មិនភ្លេចលើកសរសើរពីបុរសរូបសង្ហានោះទេ ដោយនាងបានរៀបរាប់ថា ខ្លួនបានទាក់ទងគ្នារយៈពេលពីរឆ្នាំមកហើយ ដោយបានស្គាល់គ្នាក្នុងឱកាសដែល Pimrypie ទៅប្រគុំតន្ត្រីនៅតាមខេត្ត ហើយនាងបន្តថាបុរសម្នាក់នេះគឺជាមិត្តផង និងជាឪពុកផង ដែលមានភាពកក់ក្ដី និងយកចិត្តទុកដាក់នាងជានិច្ច ហើយនេះជាវាសនាដែលឱ្យអ្នកទាំងពីរបានជួបគ្នា។

យ៉ាងណាមិញមហាជនពិតជាមានក្តីរំភើបជំនួស និងបានជូនពរឱ្យគូស្នេហ៍មួយគូនេះស្រឡាញ់គ្នាយូអង្វែង និងទទួលបានដំណឹងល្អឆាប់ៗខាងមុខ៕ ប្រភព៖ khobkhao

ចិន-រុស្ស៊ី-កូរ៉េខាងជើង នាំគ្នាដាស់ជប៉ុន ឲ្យក្រោកពីដំណេក

0

រាជធានីតូក្យូ៖ ជប៉ុន ជាប្រទេសមហាអំណាចយោធាដ៏ខ្លាំងក្លាបំផុតមួយ នៅលើពិភពលោក នាសម័យសង្គ្រាមលោកលើកទី២ លុះពេលក្រោយការចាញ់សង្គ្រាមនោះមក ប្រទេសអាស៊ីបូព៌ាមួយនេះ បានងាកទៅគិតគូរតែ អំពីរឿងសេដ្ឋកិច្ច ហើយដេកលង់លក់ នៅក្នុងសន្ដិភាព អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ប៉ុន្ដែការគំរាមកំហែងរបស់ចិន ទៅលើកោះតៃវ៉ាន់ ការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និង ការបាញ់មីស៊ីលជាញឹកញាប់ ពីប្រទេសកូរ៉េខាងជើង បានដាស់ជប៉ុន ឲ្យភ្ញាក់ដឹងខ្លួនឡើងវិញ គិតគូរពង្រឹងវិស័យយោធា កើនឡើងទ្វេដង ក្រោមច្បាប់យុទ្ធសាស្រ្ដសន្ដិសុខជាតិថ្មីរបស់ខ្លួន។

សារព័ត៌មាន South China Morning Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ថា ជប៉ុន បានចេញសេចក្ដីព្រាងឯកសារការពារជាតិថ្មីដ៏ធំសម្បើមមួយ ដែលសកម្មភាពនេះ ធ្វើឲ្យក្រុមអ្នកវិភាគ គិត ថា នឹងកើតឡើងឆាប់ៗនេះ។ ដូច្នេះរដ្ឋាភិបាលរបស់លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) បានយល់ព្រមបែងចែកថវិកា ចំនួន៤៣ពាន់ពាន់លានយ៉េន (លុយជប៉ុន) ឬស្មើនឹង៣២៣,៤ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយ លើវិស័យការពារជាតិ ចន្លោះពីឆ្នាំ២០២៣ ដល់២០២៧ ដោយកើនឡើង រហូតដល់៥០ភាគរយ លើសពីថវិកា រយៈពេលប្រាំឆ្នាំ នាពេលបច្ចុប្បន្ននេះ។ សេចក្ដីព្រាងនេះ មានន័យ ថា ក្រុងតូក្យូ បានសម្រេចចិត្ត បង្កើនការទិញគ្រឿងសឹកទំនើបៗ អាចបាញ់ រហូតដល់ចម្ងាយ ជាង២០០០គីឡូម៉ែត្រ សម្រាប់បំពាក់ដល់កងទ័ពរបស់ខ្លួន ដើម្បីប្រឈមមុខនឹងបច្ចាមិត្ដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-zQWKdwXwNm4u6Fnra0V_s4S61ijtX5TjeplJjFtnk1OGnauuIxNBg3gTjOb0LB2iF6gbbnnIoSJJNXF4kadtpvdRmKj0ARPHE3USUyxN7v3mSlmwCdji3Kv0Ry6FIMWfJ_Cc5yz7IQTxa5zKllWn3BjysnJdBXgmsMYHd8bszsA2s4Du34aB1ZLq/s938/photo_2022-12-29_10-02-16.jpg

ក្រោយពេលកញ្ចប់ថវិកាទាំងនេះ នឹងត្រូវបានអនុវត្ដ ដោយសភាជប៉ុន នោះ ក្រុងតូក្យូ នឹងប្រើប្រាស់កញ្ចប់ថវិកាទាំងនេះ សម្រាប់ទិញមីស៊ីល Tomahawks (តូម៉ាហក់) ផលិតដោយសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi របស់ជប៉ុន នឹងធ្វើឲ្យកាន់តែប្រសើរឡើង និង ផលិតកាន់តែធំនូវមីស៊ីលនាំផ្លូវ បាញ់ពីលើដីទៅនាវា។ មីស៊ីល ប្រភេទ ១២ នេះ អាចវាយប្រហារ ចន្លោះពី២០០គីឡូម៉ែត្រ ទៅដល់ជាង ១ ០០០គីឡូម៉ែត្រ ដែលអាចកម្ទេចលើគោលដៅយោធារបស់សត្រូវ នៅក្នុងប្រទេសជិតខាង រួមមាន ចិន ជាដើម។

ក្រោមយុទ្ធសាស្រ្ដសន្ដិសុខជាតិថ្មី (NSS) និង ឯកសារ ចំនួន២ផ្សេងទៀត បានចេញ នៅពាក់កណ្ដាលខែធ្នូនេះ ជប៉ុន នឹងបង្កើនការចំណាយ លើវិស័យការពារជាតិ កើនឡើងទ្វេដងសម្រាប់រយៈពេល៥ឆ្នាំខាងមុខនេះ។ នេះជាលើកទី១ ដែលក្រុងតូក្យូ បានសម្រេចចិត្តដាក់ពង្រាយនូវមីស៊ីលយ៉ាងច្រើន អាចវាយប្រហារទៅលើគោលដៅយោធា នៅក្នុងប្រទេសដទៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrd-pdTSpMEnev15lZSUUjMZebezI4Kl-4ZIdEWoMZt6E89-xghPnitbrM09_3YPg49Z5uXw_DYe477hsSRUedK1t_brB-_Dd2tlwCrZT4XkcXla2YZMf-KiT1mNE3rNtpIytZ5-OlFONqil1AfmZCz-3fRRvqmwSbmIKJ8xcrFqzdipwj1LH8uyZw/s1280/photo_2022-12-29_10-02-18.jpg

គោលនយោបាយថ្មីនេះ បានបំផ្លាញនូវបម្រាម មានអាយុកាលរាប់ទសវត្សរ៍ ដែលជប៉ុន បានប្រកាន់ខ្ជាប់នូវគោលជំហរការពារជាតិ ក្រោមរដ្ឋធម្មនុញ្ញសន្តិភាពរបស់ខ្លួន ដែលបានតាក់តែឡើង ដោយសហរដ្ឋអាមេរិក ក្រោយពេលក្រុងតូក្យូ បានចាញ់សង្គ្រាមលោកលើកទី២។

លោក តូប៊ៀស ហាររីស (Tobias Harris) ជាអ្នកជំនាញនយោបាយជប៉ុន និង ជានាយករង នៃមូលនិធិម៉ាសាល់អាល្លឺម៉ង់ បានបញ្ជាក់ ថា «តាមរយៈការសម្រេចបាននូវចក្ខុវិស័យ ដូចបានរៀបរាប់ នៅក្នុងឯកសារទាំងបីនោះ នៅទីបំផុត ប្រទេសជប៉ុន អាចនឹងក្លាយទៅជាប្រទេសមហាអំណាចយោធា ដូចគេឯងដែរ ទាក់ទងនឹងសមត្ថភាពការពារជាតិរបស់ខ្លួន។ ជប៉ុន បានកែប្រែគោលជំហររបស់ខ្លួន ដោយសារបរិយាកាសគំរាមកំហែងដល់ប្រទេសជាតិ កំពុងតែប្រែប្រួលខ្លាំង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnvvPNVLsu7CnE0_Hw6ZbKhDp7fI_et0t919JFXyDw1tzcRcRNY_f61HPoGPI3XyEaTTCaG0tuuYutFzwmA4or4OoT2_L9D8U6odvwmUcbOXunPaV_z7Cc8qhlE4Yc7krRCn93rsi7awkFlrHOXwxDKbGrpL1JrrO8W-_FL3NIsIQ53lXYzKwEPoQg/s711/photo_2022-12-29_10-02-19.jpg

គោលនយោបាយថ្មីនេះ នឹងបង្កើនការចំណាយ រហូតដល់២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុន ដែលតាមធម្មតា ក្រុងតូក្យូ បានចំណាយត្រឹមតែ១ភាគរយប៉ុណ្ណោះ។ ដូច្នេះ អំណាចយោធារបស់ជប៉ុន នឹងកាន់តែខ្លាំងក្លាឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និង ចិន។

រដ្ឋធម្មនុញ្ញសន្ដិភាពរបស់ជប៉ុន ក្រោយការចាញ់សង្គ្រាមលើកទី២ បានអនុញ្ញាតឲ្យក្រុងតូក្យូ សម្រាប់ត្រឹមតែការពារខ្លួន ហើយក៏មិនអនុញ្ញាតឲ្យវាយលុកទៅលើប្រទេសដទៃនោះឡើយ។ ប៉ុន្ដែដោយសារបរិយាកាសគំរាមកំហែង នាពេលបច្ចុប្បន្ន ដូចជា សកម្មភាពយោធារបស់ចិន គំរាមកំហែងទៅលើកោះតៃវ៉ាន់, សកម្មភាពឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន និង មហិច្ឆតាគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើង ធ្វើឲ្យជប៉ុន គិតពិចារណាឡើងវិញ ហើយបង្កើតយុទ្ធសាស្រ្ដការពារជាតិថ្មីរបស់ខ្លួន អាចវាយប្រហារ ទៅលើគោលដៅយោធារបស់សត្រូវ នៅលើទឹកដីរបស់បច្ចាមិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ0ngbhJYKZOyomRDrlOlt_qWbD2n7YNySGoVR5ISBdY5BCOrZO0nNP5TXUmskZJuEO7Cv0Aj9ScDfN4qJbn7r0jU3d3YiF-iC5Cm0dLI50qvaEQuwhC4hzT6ZYjH3edPwRKJZ6Jll9pPsS5YwTbmXuS0v8u_7OCjIk8bO9xANACgmNupZrdwjsehR/s1024/photo_2022-12-29_10-02-21.jpg

ជាការប្រតិកម្ម ប្រឆាំងនឹងយុទ្ធសាស្រ្ដសន្ដិសុខថ្មីរបស់ជប៉ុន នោះ ក្រុងមូស្គូ បានចោទប្រកាន់ក្រុងតូក្យូ ថា បានឱបក្រសោបនូវការធ្វើយោធូបនីយកម្ម ដោយឥតលាក់លៀម។ ស្របគ្នានេះ ដែរ ក្រុងព្យុងយ៉ាង ក៏បានបរិហារអំពីផែនការនេះ ថា ជាការប្រឈមមុខយ៉ាងធ្ងន់ធ្ងរ ចំពោះសន្តិភាពអន្តរជាតិ ខណៈក្រុងប៉េកាំង បានអះអាង ថា ជប៉ុន កំពុងតែបំភ្លៃនូវការគំរាមកំហែងរបស់ចិន ដើម្បីស្វែងរកលេស សម្រាប់ការកសាងយោធូបនីយកម្មរបស់ខ្លួន ប៉ុន្តែសកម្មភាពនេះ នឹងត្រូវបរាជ័យ។

ដោយឡែក លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិ ប្រចាំសេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានកោតសរសើរ ដល់យុទ្ធសាស្រ្ដការពារជាតិថ្មីរបស់ជប៉ុន ថា នេះជាការបោះជំហានទៅមុខដ៏ក្លាហាន និង ជាប្រវត្តិសាស្ត្រ សម្រាប់ពង្រឹង និង ការពារឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និង បើកចំហ»៕

ឱកាសការងារ! រោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តព្រះសីហនុ ត្រូវការកម្លាំងពលកម្មចំនួន ជិត២០០០នាក់

0

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានចុះពិនិត្យទីតាំងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ដំណើរការចង្វាក់ផលិតកម្ម របស់រោងចក្រផលិតគ្រឿងសង្ហារឹម និងរោងចក្រផលិតបន្ទះសូឡា នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បច្ចុប្បន្នរោងចក្រផលិតសំបកកង់រថយន្ត ត្រូវការកម្លាំងពលកម្មចំនួន ១៥០០នាក់ ដំណាក់កាលតំបូងអាចផលិតសំបករថយន្តប្រភេទឡានតូច ១៥០០០គ្រឿង ក្នុងមួយថ្ងៃ ក្នុងកង់មួយអាចចំណាយពេល ៣៨វិនាទី ដោយឡែកសំបកកង់ឡានធំ អាចផលិតបាន ២៥០០ក្នុងមួយថ្ងៃ ក្នុងសំបកមួយអាចប្រើពេល៦០វិនាទី។ វត្ថុធាតុដើមក្នុង១ថ្ងៃ ត្រូវប្រើប្រាស់ជ័រកៅស៊ូ ចំនួន ៣០០តោន វត្ថុធាតុដើមនាំចូលពីប្រទេសថៃ និងម៉ាឡេស៊ី។ ក្រុមហ៊ុនខាងលើបច្ចុប្បន្ន មានរោងចក្រនៅប្រទេសចិន និងប្រទេសថៃ សំបកកង់ដែលផលិតរួចនាំទៅកាន់សហរដ្ឋអាមេរិក៕

កូនខ្មែរត្រូវដឹង! តើក្សត្រខ្មែរអង្គណា ដែលផ្តួចផ្តើមកសាងប្រាសាទអង្គរវត្តដ៏ល្អឯក

0

ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​ដ៏​ល្បីល្បាញ និង​ជា​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ​ព្រះបាទ​សូរ្យវរ្ម័នទី២។សូរ្យវរ្ម័នទី២ - វិគីភីឌា

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ បដិមា​តំណាង​ព្រះរាជា​ដែល​គេ​តម្កល់​ក្នុង​ប្រាសាទ​ធំៗ លែង​ជា​សិវលិង្គ​របស់​ព្រះ​ឥសូរ ទៀត​ហើយ តែ​ជា​ព្រះវិស្ណុ​បដិមា​វិញ។ ខាង​វិស័យ​សំណង់ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​មាន​ស្នា​ព្រះហស្ត​យ៉ាង​ច្រើន​សម្បើម ដោយ​ព្រះអង្គ​បាន​បន្ត​ការ​ស្ថាបនា​ប្រាសាទ​ភ្នំ​ជីសូរ ប្រាសាទ​ភ្នំ​សណ្ដក ប្រាសាទ​វត្ត​ភូ និង​ប្រាសាទ​ព្រះវិហារ។ លើសពីនេះទទៀតនោះគឹការផ្តួចផ្តើមកសាងប្រាសាទអង្គរដ៏ល្អឯក ដែលគ្មាននៅលើពិភពលោកតែម្តង។Angkor Wat archaeological digs yield new clues to its civilization's decline

មិនតែប៉ុណ្ណោះ ប្រាសាទ​អង្គរវត្ត ក៏​ជា​ទី​ដែល​គេ​តម្កល់​បដិមា​ព្រះវិស្ណុ និង​ក៏​ប្រហែល​ជា​ទី​ដែល​គេ​បញ្ចុះ​ព្រះ​ធាតុ​របស់​ព្រះអង្គ ក្នុង​ពេល​ដែល​ព្រះអង្គ​សោយ​ទិវង្គត​ទៅ​នោះ។ ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ឡើង​គ្រងរាជ្យ​ពី​ឆ្នាំ​១១១៣ ហើយ​ប្រហែល​ជា​ទ្រង់​សោយ​ទិវង្គត នៅ​ឆ្នាំ​១១៤៩ ឬ​ឆ្នាំ​១១៥០ នៃ​គ្រិស្ដសករាជ ដោយ​មាន​ព្រះ​មរណនាម​ថា បរមវិស្ណុលោក៕កូន​ខ្មែរ​ភាគ​ច្រើន​ដឹង​មិន​អស់ ពី រឿង​អស្ចារ្យ ៧យ៉ាង​របស់​ប្រាសាទ​អង្គរវត្ត និង​តំបន់​អង្គរ – ចែករំលែកគ្មានដែនកំណត់Beyond Angkor: How lasers revealed a lost city - BBC News

 

មានទាំងអ្នកលោត មានទាំងអ្នកស្លាប់ និងរបួស ក្នុងហេតុការណ៍ឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត

0

មានហេតុការណ៍គ្រោះអគ្គីភ័យបានឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ក្នុងក្រុងប៉ោយប៉ែត ដោយភ្លើងបានរាលដាលពីខាងកាស៊ីណូមកខាងសណ្ឋាគារមនុស្សជាច្រើនបានលោតចេញពីអគារ ហើយការចុងក្រោយបានបញ្ជាក់ថាមានអ្នកស្លាប់ ១០នាក់ និងរបួល៣០នាក់។

នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ក្នុងស្រុកបានបញ្ជាក់ថា ​មានគ្រោះអគ្គិភ័យយ៉ាងសន្ទោសន្ធៅបានឆាបឆេះសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនថៃ។

បើតាមប្រភពដដែលបានបញ្ជាក់ថាអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ២ ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ដោយភ្លើងចាប់ផ្តើមនៅជាន់ទី ២ បន្ទាប់ពីមានសំឡេងផ្ទុះជាច្រើនចេញពីអគារខាង កាស៊ីណូ ខណៈភ្លើងបានឆេះរាលដាលដល់ខាងសណ្ឋាគារ។

ទោះជាយ៉ាងណាបន្ទាប់ពីកើតហេតុអាជ្ញាធរក្នុងតំបន់ បានបញ្ជូនបុគ្គលិកសង្គ្រោះបន្ទាន់ចំនួន ៣៦០នាក់ និងរថយន្តសង្គ្រោះបន្ទាន់ ១១គ្រឿង ទៅ កាន់កន្លែងកើតហេតុ ខណៈពេលដែលគេបានរាយការណ៍បន្ថែមថាមានកម្លាំងមន្ត្រីមកពីប្រទេសថៃចូលរួមជួយផងដែរជាមួយនឹងឧទ្ធធម្ភាគចក្រជាច្រើនគ្រឿងក្នុងការចុះប្រតិបត្តិការជួយសង្គ្រោះ។

យ៉ាងណាមិញក្នុងហេតុការណ៍នេះគេបានឃើញមានជនរងគ្រោះចំនួន៥នាក់ បានសម្រេចចិត្តលោតចុះពីលើសណ្ឋាគារពីជាន់ទី៥ ដើម្បីគេចចេញពីសេចក្ដីស្លាប់នៃអគ្គិភ័យ ខណៈគេដឹងទៀតថាមានជនរងគ្រោះជាច្រើនផ្សេងទៀត ជាប់ក្នុងបន្ទប់ និងដំបូលអគារ។

ជាលទ្ធិផលរបាយការណ៍បឋមគេបានដឹងថា ​មនុស្សក្នុងសណ្ឋាគារ និងកាស៊ីណូ Grand Diamond City សរុបចំនួន៤០០នាក់ និងមានអ្នកស្លាប់ចំនួន១០នាក់ និងអ្នករងរបួសចំនួន៣០នាក់។

ទោះជាយ៉ាងណាចុងក្រោយនៅម៉ោង៧:០០ ព្រឹក  ភ្លើងនៅតែមិនអាចគ្រប់គ្រងបាន ហើយចំនួនអ្នកស្លាប់ ឬ របួសពិតប្រាកដ មិនទាន់ត្រូវបានគេបញ្ជាក់បន្ថែមទេ។

ខណៈដែលអាជ្ញាធរកំពុងតែដុតដៃដុតជើងក្នុងការស៊ើបអង្កេតបន្ថែម និងឈ្វែងរកពីមូលហេតុដែលបណ្តាលឱ្យភ្លើងឆាបឆេះ សណ្ឋាគារ និងកាស៊ីណូ Grand Diamond Cityនេះ៕