កាលពីម្សិលមិញ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាស ផ្តល់ផ្ទះ វីឡាតម្លៃ ២៧ម៉ឺនដុល្លារ ឡានទំនើប និង ថវិកាប្រចាំខែរយៈពេល១០ឆ្នាំ បើមានកីឡាករគុនខ្មែរណាម្នាក់ វ៉ៃឈ្នះ បួវខាវ។

ដោយរឿងរ៉ាវនេះ បានផ្ទុះទៅដល់ស្តេចប្រដាល់ថៃ ហើយប៊ូខាវ ក៏បានឆ្លើយតបមកវិញថា៖ “សូមមេត្តាប្រោសប្រណីផង”

ខណៈឧកញ៉ា ស្រី ចាន់ថន ក៏បានឆ្លើយតបវិញដែរថា៖ “អគុណលោកប្អូនប៊ូខាវដែលបានឆ្លើយតបវិញ”

គួរបញ្ជាក់ដែរថា ហេតុការណ៍ដែលឈានទៅដល់ការប៉ះពាក្យសម្តីគ្នានេះ ក៏ព្រោះតែកាលពីម្សិលមិញស្តេចប្រដាល់ថៃប៊ូខាវ បាននិយាយបែបមើលងាយកម្ពុជាថា” រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើងOriginal លេខ១ ទៅហើយ”៕