ឥណ្ឌូណេស៊ីបារម្ភថៃជាគូប្រជែងរបស់ខ្លួនលើរថយន្តអគ្គិសនី
ប្រទេសឥណ្ឌូណេស៊ី ៖ លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី បានថ្លែងក្នុងកម្មវិធី CNBC Economic Outlook 2023 ថា ប្រទេសឥណ្ឌូណេស៊ីបានប្រកួតប្រជែងជាមួយថៃ ផ្នែករថយន្តអគ្គិសនី ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងតែដំណើរការច្បាប់ផ្សេងៗដែលពាក់ព័ន្ធនឹងការផលិតរថយន្តអគ្គិសនី ។
ប្រទេសឥណ្ឌូណេស៊ីបានផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ម៉ូតូអគ្គិសនីស្មើ៧លានរូពី ចំណែករថយន្តអគ្គិសនីវិញកំពុងតែស្ថិតនៅក្រោមការពិចារណា ខណៈប្រទេសថៃបានផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់រថយន្តអគ្គិសនីក្នុង១គ្រឿងចំនួន៨០លានរូពី (ស្មើប្រមាណ១៨ម៉ឺនបាត) ។
ប្រាក់ឧបត្ថម្ភសម្រាប់រថយន្តអគ្គិសនី និងម៉ូតូអគ្គិសនី នឹងត្រូវផ្តល់ឱ្យយានយន្តទាំងអស់ដែលផលិតនៅប្រទេសឥណ្ឌូណេស៊ី ។ ការសម្រេចចិត្តលើកនេះ គឺឥណ្ឌូណេស៊ីមានគោលបំណងជំរុញឱ្យពលរដ្ឋរបស់ខ្លួនប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន ដើម្បីគាំទ្រដល់ការកែលម្អក្នុងផ្នែកផលិតកម្ម ខណៈបច្ចុប្បន្ន ផ្នែកផលិតកម្មរបស់ឥណ្ឌូណេស៊ីបានងើបឡើងវិញជាបន្តបន្ទាប់ ។ ជាក់ស្តែង សន្ទស្សន៍គ្រប់គ្រងការទិញរបស់ឥណ្ឌូណេស៊ី គឺស្មើនឹង៥១.៣ នៅខែមករា ឆ្នាំ២០២៣ ។
ក្រៅពីនេះ លោក Airlangga Hartarto បានបញ្ជាក់ថា ផ្នែកផលិតកម្មរបស់ឥណ្ឌូណេស៊ីល្អប្រសើរឡើង ព្រមទាំងការលក់រថយន្តបានបំបែកកំណត់ត្រា និងឈានដល់ចំនួន១.០៤លានគ្រឿងក្នុងឆ្នាំ២០២២ កន្លងមក និងលើសពីតួលេខមុនពេលជំងឺកូវីដឆ្លងរាតត្បាតផងដែរ ។ លើសពីនេះ ការនាំចេញរថយន្តរបស់ឥណ្ឌូណេស៊ីបានកើនឡើង៦០% និងនាំចេញទៅកាន់៧០ប្រទេស ៕
ប្រភព ៖ AEC connect
















.jpg)
.jpg)


ប្រភព ៖ sanook sport
២.មានចាបធ្វើសំបុក
៤.ថ្នាំលាបលើជញ្ជាំងមិនរបកក្រលិត
![45+] Tea Wallpaper HD - WallpaperSafari](https://cdn.wallpapersafari.com/76/4/dM9YOe.jpg)








៣. ជំងឺក្រពេញទីរ៉ូអ៊ីត៖ តៅហ៊ូមានផ្ទុកសារធាតុ isoflavones ច្រើន ប្រសិនបើអ្នកទទួលទានសារធាតុនេះច្រើនពេក វានឹងរារាំងអង់ស៊ីម peroxidase ដែលជួយអ៊ីយ៉ូតក្នុងការសំយោគការផលិតអរម៉ូនទីរ៉ូអ៊ីត នឹងបណ្តាលឱ្យអ្នកមានគ្រោះថ្នាក់ដល់សុខភាព។
៥. មនុស្សខ្វះជាតិអ៊ីយ៉ូត៖ នៅក្នុងតៅហ៊ូមានផ្ទុកសារធាតុ Saponins ដែលមានឥទ្ធិពលជំរុញការបញ្ចេញជាតិអ៊ីយ៉ូតចេញពីរាងកាយទៅខាងក្រៅ នេះធ្វើឲ្យស្ថានភាពអ្នកដែលទទួលរងពីកង្វះអ៊ីយ៉ូតកាន់តែអាក្រក់។

