ប្រទេសថៃ ៖ កីឡាករប្រេស៊ីលម្នាក់ឈ្មោះ Thiago Teziera បានទទួលពានរង្វាន់ជាអ្នកប្រដាល់សេរី និងធ្លាប់ប្រឡូកក្នុងកីឡា Muay Thai នៅប្រទេសថៃជាច្រើនលើក ហើយមានពលរដ្ឋខ្មែរស្រឡាញ់ចូលចិត្ត បន្ទាប់ពីកីឡាកររូបនេះជួយគាំទ្រកីឡា «គុនខ្មែរ» ។ ប៉ុន្តែបែរជាពលរដ្ឋថៃនាំគ្នារិះគន់ទៅវិញ ហើយនិយាយថា បើគាំទ្រកីឡារបស់កម្ពុជា គឺត្រូវលុបរូបសាក់ដែលសរសេរពាក្យថា «Muay Thai» ចេញពីខ្នងសិន ។

លោក Thiago Teziera បានក្លាយជាកីឡាករម្នាក់ដែលពលរដ្ឋកម្ពុជាស្រឡាញ់ចូលចិត្តយ៉ាងឆាប់រហ័ស ក្រោយពីលោកបង្ហោះសរសើរពីកីឡា «គុនខ្មែរ» ព្រមទាំងប្រកាសថា នឹងយកសិល្បៈការតស៊ូរបស់កម្ពុជាទៅផ្សព្វផ្សាយនៅទូទាំងពិភពលោក ហើយនាថ្ងៃអនាគត លោកនឹងនាំក្រុមគ្រួសារមកកម្ពុជាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiySpNqrujQPvZKT5B9r-CHGeuGSV2MeJuR6w5Un8Ov9ip9JuI-gYSq-sVa-KuWpeXwtm-BlEOsMgrZYamR3Z_fTBrJ-NF5_ieFPKW1e9Te1a0ckqwtQgV8507rRUFRNqWsriU8YTz8ZzJgh9OIpBekju160L15OgWv6FoPoU9iDchH3xDUIapt63LG/s868/photo_2023-03-16_13-54-23%20(2).jpg

ក្រោយពីកីឡាករ Thiago Teziera ល្បីល្បាញក្នុងបណ្តាញសង្គមបានធ្វើឱ្យអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក ស្រី ចាន់ថន លើកសរសើរ ព្រមទាំងនាំកីឡាករវ័យ៣០ឆ្នាំរូបនេះទៅទស្សនាប្រាសាទបុរាណរបស់កម្ពុជា ដើម្បីបង្ហាញពីចម្លាក់ថ្មដែលបញ្ជាក់ថា វាជាដើមកំណើតនៃក្បាច់គុនខ្មែរ និងជាមោទនភាពរបស់ពលរដ្ឋខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUyQlsmj44Co1JGduQ27b7TLZdQnLiNpSCfiBoHCLH3IyonwfA9quEb3qQUz6bj4jzikCbLzGi76RoesLTxd0FHNaXMfa0fxCIdDJkZNRjFGWS4Xez2DwvV9ibXcQvIBJJaQqeAaAKMmBizS0irIXIwuqQ58TUaIWOFrsCH5kwJt-p6OFhYhCmjNv4/s1280/photo_2023-03-16_13-54-24%20(2).jpg

ទោះយ៉ាងណា ពលរដ្ឋថៃបានអះអាងក្នុងទំព័រហ្វេសប៊ុកថៃឈ្មោះ sanook sport ថា លោក Thiago Teziera ធ្លាប់បានឡើងប្រដាល់នៅប្រទេសថៃជាច្រើនលើក ហើយក៏ធ្លាប់មកហ្វឹកហាត់នៅខេត្តភូកេត និងបានសាក់ពាក្យថា «Muay Thai» ធំៗនៅលើខ្នងផងដែរ ។ ប៉ុន្តែដោយសារលោក Thiago Teziera គាំទ្រកីឡារបស់ខ្មែរ បានធ្វើឱ្យអ្នកគាំទ្រកីឡា «Muay Thai» ជាច្រើននាក់លើកឡើងថា គួរតែលុបរូបសាក់នេះចេញសិនទៅ ខណៈកីឡាកររូបនេះសាក់ពាក្យថា «Muay Thai» តែបែរជាទៅគាំទ្រ «គុនខ្មែរ» ទៅវិញ ។ ពលរដ្ឋថៃអះអាងថា វាមិនពិតជាមិនសមហេតុផលទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMEplU8nUH1YU0yCI29re934ooZ3-K8LdEc75i9kDZoLAof4bdfYhJ0qbbJkqgs40pUVJcGnYZiLgBbHvcjWwYxNxVtDAf_Nap6B76-yQYkfIjnGp1K9W1wWUDcXHMVPYrEo7Lh9YQQj560_6flqtnGahIW6LlMbgYIkE290coQL1lpohLfMZkjiKW/s750/photo_2023-03-16_13-54-22.jpg

អ្នកលេងបណ្តាញសង្គមថៃនិយាយថា កម្ពុជាបានព្យាយាមជំរុញឱ្យពិភពលោកស្គាល់កីឡា «គុនខ្មែរ» របស់ខ្លួន និងសម្រេចចិត្តប្រើប្រាស់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងរយៈពេល៦៤ឆ្នាំ ដើម្បីជាឱកាសផ្សព្វផ្សាយកីឡានេះឱ្យពិភពលោកបានស្គាល់ និងមិនអនុញ្ញាតឱ្យប្រើពាក្យថា «Muay Thai» ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3ojc3Rv49tRi3nKgTjW6Y1e0JLPB0bI2TbTIuzrVQl9WUPXEccCTaXfbLmcJNOtAXb9NgfwREdXLDOPvcyoyVRMfxwe-eKF8qirEW1ukJIH4bPvkM8k5nlQwTnia03G7JTeaL1GUlK8MrkoLrZuVjpDcxIQq2NI5rBdJWF_Mh4Gud_MOQjIYKA9Y9/s720/photo_2023-03-16_13-54-23.jpg

អ្នកលេងបណ្តាញសង្គមថៃបន្តថា កម្ពុជាបាននាំកីឡាករប្រេស៊ីល លោក Thiago Teziera ដែលធ្លាប់បានប្រដាល់នៅប្រទេសថៃ ទៅធ្វើជាអ្នកគាំទ្រ និងផ្សព្វផ្សាយកីឡារបស់កម្ពុជា ។ បន្ទាប់មក កីឡាកររូបនេះបានប្តូរឈ្មោះរបស់ខ្លួនពី thiago.muaythai ទៅជា Thiago Teixeira Kun Khmer វិញ ព្រមទាំងប្រកាសថា ខ្លួនស្រឡាញ់ «គុនខ្មែរ» ខ្លាំងណាស់ ហើយនឹងប្រកួតក្បាច់គុនខ្មែរចាប់ពីពេលនេះតទៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQtucf1k5e6Z_WDHtKo7xALw5uG4f7j2KoD7fDD70udcNh1K7URs5WKSi5y86OwfhSdgzKBq4rrzAqVxTywmyiZMJpjsxcN2p7fN9ishwv85CIa8geFndoi17VbhbTyqKVkhKr-hs2ekJH6WlsU1gtbDnNa3r_QNIjokCh7X4NXA0DL56l2O8JTlfD/s720/photo_2023-03-16_13-54-24.jpg ប្រភព ៖ sanook sport