គេហដ្ឋានមួយទាល់តែចេះរៀបចំឲ្យស្អាតស្រឡះទើប អ្នកនៅមានផាសុកភាពហើយទាល់តែផាសុភាពទើបយើងមានកម្លាំងរកទទួលទាន។ប្រសិនបើគេហដ្ឋាន របស់អ្នកមានសញ្ញាទាំងនេះមានន័យថាផ្ទះដែលកំពុងនៅនេះ គឺ មានលាភហើយ។
១.បន្ទប់គេងស្អាត
ដើម្បីឲ្យដង្ហើមផ្ទះដើរបានល្អមុនដំបូងបន្ទប់គេងរបស់ម្ចាស់ផ្ទះត្រូវតែរៀបចំឲ្យបានស្អាតបាតជាមុនសិន។
ព្រោះនេះគឺជាកន្លែងដែលសំខាន់មួយនៅក្នុងផ្ទះទាំងមូល។ជៀសវាងទុកបន្ទប់គេងម្ចាស់ផ្ទះឲ្យ អាប់អួរ
ឬមានផ្សិតដុះ។ ពេលថ្ងៃគួរបើកបង្អួចឬទ្វារឲ្យមានពន្លឺចាំងចូលរឹតតែមានលាភ។
២.មានចាបធ្វើសំបុក
បើតាមក្បួនហុងស៊ុយផ្ទះសម្បែងមានតែផ្ទះដែលត្រជាក់ត្រជុំមានលាភប៉ុណ្ណោះតាមចាបមក ធ្វើ សំបុកដូច្នេះប្រសិនបើផ្ទះរបស់លោកអ្នកមានចាបមកធ្វើ សំបុកនោះកុំដេញចេញឲ្យសោះដ្បិតនេះគឺជាសញ្ញានៃលាភមួយ។
៣.ផ្ទះមានពន្លឺគ្រប់គ្រាន់
ពន្លឺ គឺជាកត្តាដែលចាំបាច់មិនអាចខ្វះបាននៅក្នុងការរស់នៅរបស់មនុស្សគ្រប់រូប។ ផ្ទះមួយចំនួនមិនមានពន្លឺធម្មជាតិដើម្បីប្រើប្រាស់ឡើយគឺងងឺតស្លុបពីមួយថ្ងៃទៅមួយថ្ងៃប្រសិនបើមិនបើកភ្លើងដូចនេះប្រសិនបើគេហដ្ឋានរបស់លោកអ្នកមានពន្លឺចាំងចូលគ្រប់គ្រាន់នោះគឺសញ្ញានៃលាភសំណាងមួយដែរ។
៤.ថ្នាំលាបលើជញ្ជាំងមិនរបកក្រលិត
ថ្នាំលាបប្រៀបដូចជាមុខមាត់ទាំង មូល របស់ គេហដ្ឋាន ដែរដូច នេះ យើង មិន ត្រូវ ទុក ឲ្យ ថ្នាំ លាប ត្រូវរបកឬហើរពណ៌គឺ មិន ល្អឡើយត្បិត លាភ នឹង ពិបាក ទុំ។យើង គួរ គប្បី លាបថ្នាំ ជញ្ជាំង ឡើង វិញនៅ ពេលឃើញចាប់ផ្ដើមមានសញ្ញា បកឬ ក្រលិតថ្នាំក៏ដូចជាទឹកថ្នាំហើរពណ៌ជាដើមដើម្បីរក្សាឲ្យថាមពលក្នុងផ្ទះល្អជានិច្ច៕









