តៅហ៊ូជាម្ហូបឆ្ងាញ់និងមានតម្លៃថោកដែលមនុស្សជាច្រើនចូលចិត្ត គ្រប់តៅហ៊ូទាំងអស់គឺធ្វើអំពីសណ្តែកសៀង ប៉ុន្តែអ្នកដែលមានជំងឺ៦ប្រភេទនេះគួរចៀសវាង។ ដូច្នេះហើយជំងឺទាំង៦ប្រភេទនេះមានដូចជា៖

១. ជំងឺប្រព័ន្ធរំលាយអាហារ៖ តៅហ៊ូមានប្រូតេអ៊ីនបន្លែច្រើន ការញ៉ាំច្រើននឹងរំខានដល់ការស្រូបយកជាតិដែករបស់រាងកាយ និងធ្វើឱ្យប្រូតេអ៊ីនផ្ទុកលើសទម្ងន់ អ្នកដែលមានជំងឺប្រព័ន្ធរំលាយអាហារ ការទទួលទានសណ្តែកនឹងប៉ះពាល់ដល់ការស្រូបយកសារធាតុចិញ្ចឹម ដែលនាំឱ្យ ហើមពោះ រាគ និងរោគសញ្ញាផ្សេងៗទៀត។
២. ជំងឺសរសៃឈាមបេះដូង៖ នៅក្នុងតៅហ៊ូមានផ្ទុកបរិមាណដ៏ច្រើននៃ methionine សារធាតុនេះនៅក្រោមសកម្មភាពរបស់អង់ស៊ីមអាចបំប្លែងទៅជា cysteine ដែលនេះជាហេតុបណ្តាលឱ្យ atherosclerosis នៃសរសៃឈាមបេះដូងធ្វើឱ្យស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ។Easy Crispy Tofu (3 Ways!) - ZardyPlants៣. ជំងឺក្រពេញទីរ៉ូអ៊ីត៖ តៅហ៊ូមានផ្ទុកសារធាតុ isoflavones ច្រើន ប្រសិនបើអ្នកទទួលទានសារធាតុនេះច្រើនពេក វានឹងរារាំងអង់ស៊ីម peroxidase ដែលជួយអ៊ីយ៉ូតក្នុងការសំយោគការផលិតអរម៉ូនទីរ៉ូអ៊ីត នឹងបណ្តាលឱ្យអ្នកមានគ្រោះថ្នាក់ដល់សុខភាព។
៤. ជំងឺតម្រងនោម៖ រាងកាយរបស់មនុស្សចាស់ ឬអ្នកដែលមានជំងឺតម្រងនោមច្រើនតែមានលទ្ធភាពរំលាយអាហារ និងការបញ្ចេញចោលមិនល្អ។ ប្រសិនបើអ្នកបរិភោគតៅហ៊ូច្រើន វានឹងបង្ខំឱ្យតម្រងនោមច្រោះកាកសំណល់ច្រើន ឬធ្វើការខ្លាំងពេក យូរៗទៅវានឹងកាត់បន្ថយមុខងារតម្រងនោម ធ្វើឱ្យឈឺខ្នង ធ្វើឱ្យឆ្អឹងកាន់តែចាស់ ធ្វើឱ្យអស់កម្លាំង និងនោមច្រើន។A Guide to Tofu Types and What to Do With Them៥. មនុស្សខ្វះជាតិអ៊ីយ៉ូត៖ នៅក្នុងតៅហ៊ូមានផ្ទុកសារធាតុ Saponins ដែលមានឥទ្ធិពលជំរុញការបញ្ចេញជាតិអ៊ីយ៉ូតចេញពីរាងកាយទៅខាងក្រៅ នេះធ្វើឲ្យស្ថានភាពអ្នកដែលទទួលរងពីកង្វះអ៊ីយ៉ូតកាន់តែអាក្រក់។
៦.មនុស្សដែលកំពុងសម្រកទម្ងន់៖ ការទទួលទានតៅហ៊ូច្រើនពេកធ្វើឱ្យបរិមាណកាបូអ៊ីដ្រាតក្នុងរាងកាយកើនឡើង ដែលនាំឱ្យឡើងទម្ងន់។ ដូច្នេះហើយបើចង់សម្រកទម្ងន់ អ្នកមិនគួរញ៉ាំអាហារនេះទេ៕

ប្រភព៖phuntoday.com