តែគឺជាភេសជ្ជៈមួយផ្សេងទៀតដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរាប់ពាន់ឆ្នាំមកហើយ។ មនុស្សគ្រប់គ្នាតែងតែពេញនិយមផឹកទឹកតែទូទាំងពិភពលោករហូតមកដល់បច្ចុប្បន្ន បន្ថែមពីលើរសជាតិ និងក្លិននៃតែ តែត្រូវបានគេប្រើដើម្បីធ្វើភេសជ្ជៈ បង្អែម អាហារ និងផលិតផលផ្សេងៗទៀត។ ដូច្នេះហើយតើតែមានអត្ថប្រយោជន៍ដូចម្តេចខ្លះ? តោះចូលរួមយល់ដឹងទាំងអស់គ្នា៖
១.ការពារជំងឺមហារីក៖ តែគឺផ្សំដោយរុក្ខជាតិដែលមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើន ការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍បានរកឃើញថា តែអាចកាត់បន្ថយជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព។![45+] Tea Wallpaper HD - WallpaperSafari](https://cdn.wallpapersafari.com/76/4/dM9YOe.jpg)
២.ការពារជំងឺទឹកនោមផ្អែម៖ ការសិក្សាស្រាវជ្រាវបានរកឃើញថា ការផឹកតែ ៣ ពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ។
៣.កាត់បន្ថយសម្ពាធឈាម និងបញ្ចុះកូឡេស្តេរ៉ុល៖ ការពិនិត្យប្រៀបធៀបដោយចៃដន្យលើមនុស្ស ១,៥៣៦ នាក់បានរកឃើញថាតែឬបៃតងអាចកាត់បន្ថយសម្ពាធឈាមបន្តិច (១.៩៤ mmHg) កម្រិតមធ្យម (៨%) បញ្ចុះកូឡេស្តេរ៉ុលសរុប និង LDL ។
៤.ជួយពង្រឹងធ្មេញ៖ តាមការសិក្សាស្រាវជ្រាវរបស់ជនជាតិជប៉ុនមនុស្ស ២៥,០៧៨ នាក់ដែលមានអាយុពី ៤០-៦៤ ឆ្នាំ ត្រូវបានគេរកឃើញថាការផឹកតែមួយពែងឬច្រើនពែងក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ធ្មេញ៕
ប្រភព៖sanook










