Home Blog Page 1788

ប្រទេសសមាជិកអាស៊ានណាខ្លះ ជាប្រទេសដែនកោះ?

0

សមាគមប្រជាជាតិអាសុីអាគ្នេយ៍ ឬអាស៊ាន មានសមាជិកចំនួន ១០ប្រទេស ដោយក្នុងមានប្រទេសចំនួន៤ គឺជាប្រទសដែនកោះ។

  1. ឥណ្ឌូណេស៊ី៖ ផ្ទៃដីសរុប ១ ៩០៤ ៥៦៩ គីឡូម៉ែត្រការ៉េBali - What you need to know before you go - Go Guides
  2. ហ្វីលីពីន៖ ផ្ទៃដីសរុប ៣០០ ០០០ គីឡូម៉ែត្រការ៉េPhilippines - United States Department of State
  3. សិង្ហបុរី៖ ផ្ទៃដីសរុប ៧១៨ គីឡូម៉ែត្រការ៉េSingapore - United States Department of State
  4. ប្រ៊ុយណេ៖ ផ្ទៃដីសរុប ៥៧៦៥ គីឡូម៉ែត្រការ៉េBrunei announces frequent commuter rates effective August 1

ខោដំរីលក់ដាច់ខ្លាំងនៅថៃ ក្រោយសារព័ត៌មានថៃចុះផ្សាយថាខ្មែរយកខោដំរីថៃ

0

ប្រទេសថៃ ៖ ក្រោយពីបណ្តាញផ្សព្វផ្សាយព័ត៌មាននៅប្រទេសថៃចុះផ្សាយថា ទំព័រហ្វេសប៊ុករបស់ខ្មែរបានបង្ហោះរូបអប្សរាស្លៀកខោដំរី និងអះអាងថា ជារបស់ប្រទេសកម្ពុជា ហើយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃ ក៏ដូចជាសារព័ត៌មានថៃជាច្រើនផ្ទុះការតវ៉ាថា ខ្មែរយកខោដំរីថៃធ្វើជារបស់ខ្លួន បានធ្វើឱ្យខោដំរីលក់ដាច់ជាខ្លាំងនៅប្រទេសថៃ ដោយសារពលរដ្ឋថៃនាំគ្នាទិញស្លៀក និងចង់បង្ហាញថា វាជារបស់ថៃ ។

រោងចក្រដ៏ធំមួយផលិតខោដំរីនៅខេត្តឈៀងម៉ៃ បានបង្កើនការផលិតរបស់ខ្លួនតាមការកុម្មង់ទិញពីអតិថិជន ដោយម្ចាស់រោងចក្រនេះប្រាប់ថា មុននេះ ខោដំរីទទួលបានការពេញនិយមក្នុងចំណោមភ្ញៀវទេសចរបរទេសមកពីអឺរ៉ុបប៉ុណ្ណោះ ប៉ុន្តែពេលនេះ វាទទួលបានការពេញនិយមនៅតាមប្រទេសផ្សេងទៀតដូចជា កូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន រួមទាំងយុវវ័យនៅប្រទេសថៃផងដែរ ។ ដូច្នេះ បានធ្វើឱ្យរោងចក្រនេះទទួលបានការបញ្ជាទិញយ៉ាងច្រើន រហូតដល់រោងចក្រផលិតខោមិនទាន់ ។

ម្ចាស់រោងចក្រនេះបន្តថា ដោយសារមានការបញ្ជាទិញខោដំរីជាច្រើនពីអតិថិជន បុគ្គលិកក្នុងរោងចក្រជាច្រើននាក់ត្រូវជួយគ្នាធ្វើការថែមម៉ោងដើម្បីផលិតខោឱ្យបានជាង២.០០០ខោក្នុង១ថ្ងៃ ហើយរោងចក្រត្រូវបង្កើនការផលិតរបស់ខ្លួនរហូតដល់ពាក់កណ្តាលខែមេសាឯណោះ ។ ម្ចាស់រោងចក្របន្ថែមថា ខោដំរីបានប្រមូលចំណូលយ៉ាងច្រើនចូលប្រទេសថៃ និងបង្កើនការងារដល់បុគ្គលិករោងចក្រនេះជាង៨០នាក់ផងដែរ ក្រោយពីសារព័ត៌មានថៃចុះផ្សាយថា ខ្មែរយកខោដំរីរបស់ថៃធ្វើជារបស់ខ្លួន ហើយលោកក៏សូមអរគុណដល់បណ្តាញសង្គមថៃផងដែរ ដែលចុះផ្សាយព័ត៌មានធ្វើឱ្យខោដំរីល្បីល្បាញ និងអាចប្រមូលប្រាក់ចំណូលចូលប្រទេស ។No photo description available.

តាមសារព័ត៌មានថៃឈ្មោះ sanook បានចុះផ្សាយថា ខោដំរីមានប្រភពពីប្រទេសថៃ ខណៈជនជាតិថៃបានស្គាល់ខោរូបដំរី ឬខោជើងវែងមានរូបដំរីច្រើនជាយូរមកហើយ ។ ជាទូទៅ ភ្ញៀវទេសចរបរទេសចូលចិត្តទិញខោដំរី នៅពេលពួកគេចូលទៅទីកន្លែងដែលតម្រូវឱ្យស្លៀកពាក់បិទបាំង ដូចជា វត្តអារ៉ាម ។ ដូច្នេះហើយ គេសង្កេតឃើញអាជីវករថៃនាំគ្នាដាក់លក់ខោដំរីនៅមុខទីកន្លែងទេសចរណ៍នានា ក្នុងតម្លៃចាប់ពី១០០បាតឡើងទៅ ។

សារព័ត៌មានថៃ sanook ចុះផ្សាយថា រហូតមកដល់បច្ចុប្បន្ននេះ ខោដំរីបានត្រឡប់មកពេញនិយមម្តងទៀតក្នុងចំណោមភ្ញៀវទេសចរបរទេស ហើយមិនត្រឹមតែភ្ញៀវទេសចរដែលមកលេងប្រទេសថៃស្លៀកខោដំរីប៉ុណ្ណោះទេ ប៉ុន្តែខោដំរីកាន់តែពេញនិយមខ្លាំង ខណៈអាយដលជនជាតិកូរ៉េខាងត្បូងក្រុម NCT/WayV នាំគ្នាស្លៀកខោនេះ ។ ដូច្នេះ សព្វថ្ងៃនេះ ខោដំរីបានទាក់ទាញឱ្យភ្ញៀវទេសចរបរទេសចាប់អារម្មណ៍យ៉ាងខ្លាំងមកលើប្រទេសថៃ ។

គួរបញ្ជាក់ថា ខោដំរី មានទាំងពណ៌ស ខ្មៅ ក្រហម និងខៀវ និងមានរូបដំរីជាច្រើនទៅតាមប្រភេទខោ ហើយវាធ្វើមកពីសាច់ក្រណាត់ស្តើង ងាយស្រួលស្លៀក និងអាចឱ្យខ្យល់ចេញចូលបានល្អ ហើយគេអាចស្លៀកខោនេះនៅពេលមានអាកាសធាតុក្តៅ ៕No photo description available. ប្រភព ៖ sanook

មានដែរដឹងអត់! ខេត្តណាខ្លះ នៅក្នុងប្រទេសកម្ពុជាមានក្រុង២?

0

ក្នុង​ចំណោម​រាជធានី-ខេត្ត ទាំង ២៥ ទូទាំង​ព្រះ​រាជាណាចក្រ​កម្ពុជា មាន​ខេត្តចំនួន៤ ដែល​មាន​ក្រុង​ ២ ខណៈ​ខេត្ត​ផ្សេង​ទៀត មាន​ក្រុង​១​ប៉ុណ្ណោះ។

ខេត្តទាំងនោះរួមមាន៖

ខេត្ត​បន្ទាយមានជ័យ

  • ខេត្ត​បន្ទាយមានជ័យ ចែកចេញជាក្រុង ២ និងស្រុក ៧។
  • ក្រុង ២ របស់​ខេត្ត​បន្ទាយមានជ័យ គឺ ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ។ ចំណែក​ស្រុក​ទាំង ៧ រួម​មាន ស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកភ្នំស្រុក និងស្រុកម៉ាឡៃ។ខេត្តបន្ទាយមានជ័យ - Visit Cambodia

ខេត្ត​ស្វាយរៀង

  • ខេត្ត​ស្វាយរៀង ចែកចេញ​ជា​ក្រុង ២ និង​ស្រុក ៦។
  • ក្រុង ២ របស់​ខេត្ត​ស្វាយរៀង គឺ ក្រុង​ស្វាយរៀង និង​ក្រុងបាវិត ។ ចំណែក​ស្រុក​ទាំង ៦ រួមមាន​ ស្រុក​រមាសហែក ស្រុក​ស្វាយជ្រុំ ស្រុកកំពង់រោទ៍ ស្រុក​រំដួល ស្រុក​ស្វាយទៀប និង​ស្រុក​ចន្ទ្រា។ប្រជាជននៅស្វាយរៀង: អំពីខេត្តស្វាយរៀង

ខេត្តកំពត

  • ខេត្តកំពត ចែកចេញជាក្រុង២​ និងស្រុក ៧។
  • ក្រុង២​របស់​ខេត្តកំពត គឺ​ក្រុងកំពត និងក្រុងបូកគោ (ក្រុងបូកគោ ទើបបង្កើតនៅខែមីនា ឆ្នាំ២០២១)។ ចំណែកស្រុកទាំង៧ រួមមាន ស្រុកកំពង់ត្រាច ស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ។អាជ្ញាធរខេត្តកំពតត្រៀមស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តឱកាសឆ្លងឆ្នាំសកលនាពេលខាងមុខនេះ - ក្រសួងព័ត៌មាន

ខេត្តព្រះសីហនុ

  • ខេត្ត​ព្រះសីហនុ ចែកចេញជា​ក្រុង ២ និងស្រុក ៣។
  • ក្រុង ២ របស់​ខេត្ត​ព្រះសីហនុ គឺ ក្រុង​ព្រះសីហនុ និង​ក្រុង​កោះរ៉ុង។ ចំណែក​ស្រុកទាំង ៣ រួមមាន ស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ៕Preah Sihanouk will test a jabbed tourist scheme - Asia For Holiday News

ប្រទេសធំៗទាំង១០ដែលគ្មានសមុទ្រ

0

ថ្វីបើនៅភពផែនដីរបស់យើងមានផ្ទៃទឹកធំជាងផ្ទៃដីក៏ដោយ យ៉ាងណាមិញក៏មានប្រទេសមួយចំនួនទៀតដែលគ្មានសមុទ្រដែរ ដូច្នេះហើយតើប្រទេសណាខ្លះដែលគ្មានសមុទ្រ? តោះយើងចូលរួមតាមដានទាំងអស់គ្នា៖

១.កាហ្សាក់ស្ថាន(Kazakstan)៖ គឺជាប្រទេសដែលធំជាងគេនៅអាស៊ីកណ្តាលហើយក៏ជាប្រទេសដែលគ្មានព្រំដែនជាប់នឹងសមុទ្រផងដែរ។How To Spend 24 Hours In Nur-Sultan, Kazakhstan | Intrepid Travel Blog២.ម៉ុងហ្គោលី(Mongolia)៖ គឺជាប្រទេសដែលជាប់នឹងប្រទេសចិននិងរុស្សី ដែលមានផ្ទៃដី១,៥០គីឡូម៉ែត្រការ៉េ នឹងមានប្រជាជនជាង៣លាននាក់។Mongolia | History, Capital, Map, Flag, Language, Population, Size, & Facts | Britannica៣.ឆាត(Chad)៖ គឺជាប្រទេសដ៏ធំមួយនៅក្នុងតំបន់អាហ្រិ្វក ដែលមានផ្ទៃដី១,២៨គីឡូម៉ែត្រការ៉េ នឹងមានប្រជាជនជាង១៦លាននាក់។Expand into Chad - Atlas៤.ម៉ាលី(Mali)៖ ជាប្រទសដែលមានផ្ទៃដី១,២៤គីឡូម៉ែត្រការ៉េ នឹងមានប្រជាជនសរុបជាង២០លាននាក់។Tips and how to travel to Mali in 2023 - Against the Compass៥.អេត្យូពី(Ethiopia)៖ គឺជាប្រទេសដែលមានផ្ទៃដីសរុប១,១០គីឡូម៉ែត្រការ៉េនឹងមានប្រជាជនច្រើនជាងគេនៅក្នុងទ្វីបអាហ្រិ្វកខាងកើត។Luxury Ethiopia holidays & tours 2023/2024 | Abercrombie & Kent៦.នីហ្សេ(Nigeria)៖ គឺជាប្រទេសដែលជាប់និងតំបន់អាហ្រិ្វកខាងលិច ដែលមានផ្ទៃដី១,២៨គីឡូម៉ែត្រការ៉េនឹងមានប្រជាជនជាង២៤លាននាក់។20 Unmissable Attractions in Nigeria៧.បូលីវី(Bolivia)៖ ប្រទេសនេះស្ថិតនៅអាហ្រិ្វកខាងត្បូង ដែលមានផ្ទៃដីសរុប១,០៩គីឡូម៉ែត្រការ៉េនឹងមានប្រជាជនជាង១១លាននាក់។A Local's Guide to La Paz, Bolivia | Condé Nast Traveler៨.អាហ្វហ្គានីស្ថាន(Afghanistan)៖ គឺជាប្រទេសដែលមានផ្ទៃដីធំជាងគេនៅទ្វីបអាហ្រិ្វក នឹងមានប្រជាជនជាង៣៨លាននាក់។The Afghan Story in the History of Indian Geopolitics៩.សំប៊ី(Zambia)៖ ប្រទេសនេះស្ថិតនៅតំបន់អាហ្រិ្វកខាងកើត ដែលមានផ្ទៃដីតូចជាងគេក្នុងទ្វីប
អាហ្រិ្វកនឹងមានប្រជាជនជាង១៨លាននាក់។Zambia | Population, Capital, Language, Flag, & Map | Britannica១០.អាព្រិកកណ្តាល(Central Africa)៖ សាធារណះរដ្ឋនេះ មានផ្ទៃដីសរុបជាង២២៩៤០គីម៉ែត្រក្រឡា នឹងមានប្រជាជនសរុបជាង៥លាននាក់៕30 of Africa's most amazing places to visit | CNN

សុខភាពកាន់តែខ្សោយហើយសម្រស់កាន់តែធ្លាក់ចុះ ដោយសារអាហារ៥មុខនេះ

0

យោងតាមការពិសោធន៍ ប្រភេទអាហារខាងក្រោមនេះ គឺសុទ្ធតែបង្ករគ្រោះថ្នាក់ដល់សុខភាព តែមនុស្សជាច្រើននៅតែបរិភោគជាប្រចាំថ្ងៃ។

១. របស់អាំង
ក្រុមអាហារបែបអាំងសម្បូរទៅដោយជាតិខ្លាញ់ ប៉ះពាល់ខ្លាំងដល់កោសិការ។ ទន្ទឹមនឹងនោះក៏ធ្វើឲ្យរាងកាយ និងធ្មេញរបស់អ្នកទទួលទានឆាប់ចាស់។ ម្ហូបអាហារដែលឆ្លងកាត់ការអាំងនេះ នៅពេលចូលទៅក្នុងរាងកាយ នឹងធ្វើឲ្យស្បែករបស់អ្នកប្រែជាជ្រីវជ្រួញ។The expert's guide to the perfect meat barbecue | Barbecue | The Guardian២. ទឹកប៉ូវកំលាំង
ទឹកប៉ូវកំលាំងគឺជាប្រភេទភេសជ្ជៈដែលធ្វើឲ្យរាងកាយរបស់អ្នកឆាប់ចាស់បំផុតព្រោះជាតិស្ករ និងកាហ្វេអ៊ីនច្រើនពេក។ នៅពេលប្រភេទទឹកនេះចូលក្នុងខ្លួន វានឹងឃាំងមិនឲ្យកោសិការលូតលាស់បានល្អ។ ក្រៅពីនោះគ្រឿងស្រវឹងដូចជាស្រា និងបៀរកាន់តែធ្វើឲ្យកោសិការបាត់បង់ជាតិទឹក និងបន្ថយចំនួនវីតាមីននៅក្នុងរាងកាយទៀតផង។Energy Drinks Expand Forward - CStore Decisions៣. អាហារបែបប្រឡាក់ និងផ្អាប់
មូលហេតុនៃការធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រភេទអាហារនេះគឺបណ្ដាលមកពីបរិមាណអំបិលច្រើនហួសកំណត់របស់វា ដែលនឹងបំផ្លាញក្រពះរបស់អ្នក និងប៉ះពាល់ដល់សំពាធឈាម និងដំណើរការរបស់ក្រលៀន ធ្វើឲ្យអ្នកឆាប់ចាស់ខ្លាំង។របៀបប្រឡាក់សាច់គោអោយមានរសជាតិឆ្ងាញ់ - YouTube៤. អាហារកំប៉ុង
ប្រភេទអាហារកំប៉ុងភាគច្រើនមានបរិមានអំបិលច្រើន ដើម្បីកុំឲ្យងាយខូច។ ស្របនឹងនោះដោយសារមានសារជាតិការពារកុំឲ្យអាហារខូច ដូចនេះអាហារកំប៉ុងក៏បង្ករគ្រោះថ្នាក់ដល់សុខភាពមិនធម្មតាដែរ។Does Canned Food Really Deserve a Bad Rap? | HowStuffWorks៥. អាហារសំបូរខ្លាញ់
តាមការពិសោធន៍បានបង្ហាញឲ្យឃើញថា ការទទួលទានអាហារសំបូរខ្លាញ់នឹងធ្វើឲ្យអ្នកឆាប់ខឹងច្រឡោត បង្កឲ្យមុខឡើងមុនច្រើន។ ញ៉ាំអាហារមានខ្លាញ់ច្រើន នឹងធ្វើឲ្យអ្នកកើតជំងឺខ្លាញ់រុំសរសៃឈាមដែលជាជំងឺគ្រោះថ្នាក់បំផុត៕

នៅទីបំផុត ប៉ូឡូញ បញ្ជូនយន្ដហោះចម្បាំង ទៅកាន់អ៊ុយក្រែន

0

រដ្ឋធានីវ៉ាសាវី៖ ប្រទេសប៉ូឡូញ មានគម្រោងផ្ទេរយន្ដហោះចម្បាំងផលិត នៅក្នុងសម័យសហភាពសូវៀត ទៅជួយក្រុងកៀវ ចាប់តាំងពីក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឲ្យកម្លាំងទាហានរបស់គាត់ បើកទ្វារព្រំដែន វាយប្រហារចូលលុកលុយ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ ប៉ុន្ដែប្រទេសមហាអំណាចបស្ចិមលោក បានណែនាំដល់ក្រុងវ៉ាសាវ៉ា ដោយសារមានការព្រួយបារម្ភ អំពីការប៉ះទង្គិចគ្នា ដោយផ្ទាល់ជាមួយនឹងក្រុងមូស្គូ ហើយទើបតែពេលនេះប៉ូឡូញ បានសម្រេចចិត្ត ផ្ដល់យន្ដហោះ MiG-29 (មីគ-២៩) ទៅជួយដល់ប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម នៅតំបន់អឺរ៉ុបខាងកើតមួយនេះ។Ukraine gets its fighter jets: Polish MiG-29s to arrive within 'days' -  Breaking Defense

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ថា លោក អេនហ្សេ ឌូដា (Andrzej Duda) ប្រធានាធិបតីប៉ូឡូញ បានញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា យន្ដហោះចម្បាំងជាច្រើនគ្រឿង មានតម្លៃរាប់សិបលានដុល្លារ ដែលជាកេរមរតក ពីអតីតសាធារណរដ្ឋអាល្លឺម៉ង់ ឬ អតីតអាល្លឺម៉ង់ខាងកើត នឹងត្រូវផ្ទេរ ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះ។

លោកប្រធានាធិបតីប៉ូឡូញ បានសង្កត់ធ្ងន់ ថា «បើនិយាយ អំពីយន្តហោះ MiG-29 គឺរហូតមកដល់ពេលនេះ នៅតែបន្ដប្រតិបត្តិការការពារដែនអាកាសរបស់ប្រទេសប៉ូឡូញ នៅឡើយ។ ប៉ុន្ដែការសម្រេចចិត្តរបស់ក្រុងវ៉ាសាវី ត្រូវបានធ្វើឡើង នៅក្នុងកម្រិតខ្ពស់បំផុត ហើយយើងអាចនិយាយ អំពីទំនុកចិត្តរបស់យើង ថា យើងកំពុងតែបញ្ជូន MiG ជាច្រើនគ្រឿង ទៅជួយដល់ប្រទេសអ៊ុយក្រែន»។

ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ឌូដា ធ្វើឲ្យប៉ូឡូញ ក្លាយជាប្រទេសជាសមាជិករបស់អង្គការណាតូ ដំបូងគេបំផុត ផ្គត់ផ្គង់យន្ដហោះចម្បាំង ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរ ក្រុងវ៉ាសាវី កំពុងតែឈានមុខគេមួយទៀត នៅក្នុងចំណោមសម្ពន្ធមិត្តរបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក នៅក្នុងការផ្គត់ផ្គង់គ្រឿងសព្វាវុធធុនធ្ងន់ ជួយដល់ក្រុងកៀវ។Polish president seeks closure of court body to end EU row – DW – 02/03/2022

ក្រុងវ៉ាសាវី ជាសម្ពន្ធមិត្ត និង ជាកម្លាំងសន្ដិសុខដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន។ ទន្ទឹមគ្នានេះដែរ ជំនួយយោធា និង មនុស្សធម៌របស់បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត បានហូរចូលទៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការឆ្លងកាត់ប្រទេសប៉ូឡូញ។ សូម្បីតែដំណើរទស្សនកិច្ចរបស់មេដឹកនាំមហាអំណាចនានា ក៏ត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសមួយនេះដែរ រួមមាន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន, ប្រធានធិបតីបារាំង លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron), អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ្ស៍ (olaf scholz) …ជាដើម។

ដោយឡែក ការប្រកាសរបស់ប្រធានាធិបតី ឌូដា បានបង្ហាញ ថា ប៉ូឡូញ នឹងបញ្ជូនយន្តហោះចម្បាំង ប្រភេទ MiG-29 រចនាឡើង ដោយសហភាពសូវៀត។ ការសម្រេចចិត្តបែបនេះ ក៏ជាការបោះជំហានទៅមុខ ហួសពីការប្តេជ្ញាចិត្តរបស់សម្ពន្ធមិត្តផ្សេងៗទៀត ដែលនៅមានសេសសល់យន្ដហោះចម្បាំង ប្រភេទនេះ ហើយវាក៏អាចជាការដាក់សម្ពាធយ៉ាងខ្លាំងមួយ ទៅលើប្រទេសជាសមាជិករបស់អង្គការណាតូផ្សេងទៀត ដែលត្រូវតែជំរុញឱ្យធ្វើដូចគ្នានេះដែរ។

បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ បណ្ដាប្រទេស ជាសមាជិករបស់អង្គការណាតូ ផ្សេងៗទៀត នៅតែស្ទាក់ស្ទើរ នៅក្នុងការផ្លាស់ប្តូរឆ្ងាយ ហួសពីការសម្រេចចិត្ត កាលពីដើមឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់រថក្រោះប្រយុទ្ធធុនធ្ងន់របស់លោកខាងលិច បញ្ជូនទៅកាន់ក្រុងកៀវ។ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាស អំពីជំហររបស់ខ្លួន ថា ការសម្រេចចិត្តរបស់ប្រទេសប៉ូឡូញ នឹងមិនបង្ខំដល់សម្ពន្ធមិត្ត និង ដៃគូរបស់ក្រុងវ៉ាស៊ីនតោន នោះឡើយ។The Mikoyan MiG-29 Fulcrum Fighter | Military Machine

ថ្លែងទៅកាន់សន្និសីទសារព័ត៌មាន នៅក្នុងរដ្ឋធានីវ៉ាសាវី ជាមួយនឹងសមភាគីថ្មីរបស់ឆែក លោក ផេត ប៉ាវ៉ែល (Petr Pavel) នោះ ប្រធានាធិបតីប៉ូឡូញ លោក ឌូដា បានសង្កត់ធ្ងន់ទៀត ថា «ប្រទេសទាំង២រួមគ្នា ជួយគាំទ្រដល់រដ្ឋាភិបាលក្រុងកៀវ។ ប៉ុន្ដែបើនិយាយ អំពីការគាំទ្រដល់អ៊ុយក្រែន ទាំងកម្រិតមនុស្សធម៌ និង យោធានោះ សាធារណរដ្ឋឆែក និង ប៉ូឡូញ ក្លាយជាប្រទេសស្ថិតនៅក្នុងជួរមុខដាច់ខាត »។

ថ្វីបើមានការសម្រេចចិត្ដរបស់ក្រុងវ៉ាសាវី នៅក្នុងបញ្ជូនយន្ដហោះចម្បាំង MiG-29 ជាច្រើនគ្រឿង ទៅជួយដល់អ៊ុយក្រែន នាពេលនេះក្ដី សកម្មភាពបែបនេះ នឹងបង្កើតឲ្យមានសំណួរកាន់តែធំឡើង ថា ប្រសិនបើប៉ូឡូញ ដាក់សម្ពាធលើចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក នោះ គឺសម្ពាធបន្ទាប់ នឹងធ្វើដូចគ្នានេះដែរ ទៅលើប្រទេសអាល្លឺម៉ង់ ហើយនៅទីបំផុត ការបង្កើនសម្ពាធ នឹងធ្លាក់ទៅលើសម្ពន្ធមិត្តផ្សេងៗទៀត ប្រហែលជាគោលបំណងរបស់ប៉ូឡូញ។Pentagon spokesman John Kirby moving to the White House | CNN Politics

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា «ការសម្រេចចិត្ដរបស់ប៉ូឡូញ ដើម្បីបញ្ជូនយន្ដហោះចម្បាំង ជាច្រើនគ្រឿងនោះ គឺជាការសម្រេចចិត្តរបស់រដ្ឋអធិបតេយ្យភាព។ បញ្ហានេះ នឹងមិនបានជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ផ្ទេរយន្ដហោះ ប្រភេទ F-16 ផលិតនៅសហរដ្ឋអាមេរិក បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នោះឡើយ៕

អាមេរិកនឹងបិទ TikTok បើក្រុមហ៊ុនមេនៅចិនមិនព្រមលក់ភាគហ៊ុន

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានរ៉យទ័ររាយការណ៍ថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអំពាវនាវឱ្យ ByteDance ជាក្រុមហ៊ុនមេរបស់ TikTok ដកភាគហ៊ុនរបស់ខ្លួនពីក្នុង TikTok នៅអាមេរិកដើម្បីចៀសវាងអាមេរិកហាមឃាត់ពលរដ្ឋប្រើប្រាស់កម្មវិធីនេះ ក្នុងករណី TikTok មិនអាចបញ្ជាក់ពីសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ទេនោះ ។

គោលបំណងហាមឃាត់ការប្រើប្រាស់ TikTok របស់អាមេរិក គឺក្រោយពីមន្ត្រីសន្តិសុខ និងគណៈកម្មាធិការនៃសមាជិកសភាអាមេរិកបារម្ភថា ទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok នៅអាមេរិក នឹងត្រូវបានគេបញ្ជូនទៅឱ្យរដ្ឋាភិបាលចិន ។ មុននេះ ភ្នាក់ងារជាច្រើនក្នុងជួររដ្ឋាភិបាលអាមេរិកបានហាមឃាត់មិនឱ្យមន្ត្រីបម្រើការរដ្ឋដោនឡូតកម្មវិធី TikTok ក្នុងឧបករណ៍ប្រើប្រាស់របស់រដ្ឋាភិបាល ដោយសារខ្លាចទិន្នន័យអ្នកប្រើប្រាស់ធ្លាក់ដល់ដៃរដ្ឋាភិបាលចិន ។How dangerous is TikTok? – DW – 02/04/2023

អ្នកនាំពាក្យរបស់ TikTok បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនទើបតែទទួលបានដំណឹងពីក្រុមប្រឹក្សាក្រសួងហិរញ្ញវត្ថុអាមេរិកថា ផ្នែកការងារវិនិយោគបរទេសនៅអាមេរិកបានអំពាវនាវឱ្យក្រុមហ៊ុនមេនៅចិន ByteDance លក់ភាគហ៊ុនឱ្យពួកគេ ហើយថា បើមិនព្រមលក់ទេ កម្មវិធីពេញនិយមមួយនេះនឹងប្រឈមនឹងការបិទជាមិនខាន ។

ទោះយ៉ាងណា កាលពីពេលថ្មីៗនេះ សារព័ត៌មាន bloomberg បានរាយការណ៍ដោយផ្អែកតាមប្រភពពី TikTok ថា កំពុងពិចារណាបំបែកខ្លួនចេញពី ByteDance ជាក្រុមហ៊ុនមេនៅចិន ដោយរំពឹងថា នឹងអាចធ្វើឱ្យអាមេរិកអស់បារម្ភពីផ្នែកសន្តិសុខ និងសុវត្ថិភាពព័ត៌មានរបស់អ្នកប្រើប្រាស់ ដោយ TikTok អាចលក់ភាគហ៊ុនទៅឱ្យក្រុមហ៊ុនផ្សេង ឬស្នើលក់ភាគហ៊ុន IPO ៕ Young Tech Workers Are Turning to TikTok to Cope With Layoffs - The New  York Timesប្រភព ៖ The better

សម្តេចក្រឡាហោម ស ខេង ចេញមុខបកស្រាយ “ហេតុអ្វីអត្តសញ្ញាណបណ្ណមួយសន្លឹកមិនអាចប្រើបានមួយជីវិត”?

0

បងប្អូនប្រជាពលរដ្ឋមួយចំនួនមានភាពងឺឆ្ងល់ជាខ្លាំង ចំពោះការមិនឱ្យប្រើប្រាស់អត្តសញ្ញាណបណ្ណមួយសន្លឹកឱ្យបានមួយជីវិត ដោយពលរដ្ឋខ្លះបានលើកឡើងថា ពួកគាត់ត្រូវចំណាយប្រាក់ច្រើន ត្រូវប្រើមន្រ្តីច្រើនដង និងពេលខ្លះគាត់ចាត់ទុកថាជាការខាតពេលវេលាផងដែរ។

ជាមួយនឹងចម្ងល់របស់បងប្អូនប្រជាពលរដ្ឋនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានចេញមុខពន្យល់ជូនពលរដ្ឋដែរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាន៍ថាមូលហេតុដែលកំណត់សុពលភាពអត្តសញ្ញាណបណ្ណ និងតម្រូវឱ្យពលរដ្ឋត្រូវទៅបន្តសុពលភាពអត្តសញ្ញាណបណ្ណថ្មី ឬធ្វើអត្តសញ្ញាណបណ្ណទុតិយាតា គឺដោយសារក្នុងរយៈពេល១០ឆ្នាំ មនុស្សម្នាក់ៗតែងតែមានការប្រែប្រួលតាមដំណើរធម្មជាតិ ក្នុងនោះរួមមានរូបថត និងខ្ចៅដៃ។

សម្ដេចក្រឡាហោមបញ្ជាក់ថា”យើងធ្វើថ្មីនេះ គឺដោយសារផ្លាស់ប្ដូរនូវឯកសារអត្តសញ្ញាណពីរយ៉ាង ទីមួយគឺរូបថត ដោយសារ១០ឆ្នាំ អត្តសញ្ញាណបណ្ណផុតសុពលភាពហើយ។ អ៊ីចឹង១០ឆ្នាំមនុស្សមានការប្រែប្រួល រូបថតពីមុនផ្សឹង ឥលូវវាផ្សេង! អ៊ីចឹងត្រូវតែដូរ។ ទីពីរខ្ចៅដៃរបស់យើងក៏វាប្រែប្រួលដែរ! សូម្បីតែយើងចុចទូរសព្ទរាល់ថ្ងៃនេះក៏អាចនាំឱ្យប៉ះពាល់ខ្ចៅដៃដែរ។ អ៊ីចឹងហេតុផលគឺមានតែពីរហ្នឹងទេ ហើយពលរដ្ឋគាត់ត្រូវមកបំពេញដើម្បីធ្វើអត្តសញ្ញាណបណ្ណថ្មី”។

អត្តសញ្ញាណប័ណ្ណ​គឺជា​បណ្ណ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​ចាំបាច់​ត្រូវតែ​មាន​។ នៅក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​បង្ហាញ​ព័ត៌មាន​ដូចជា ឈ្មោះ ភេទ ថ្ងៃខែ​ឆ្នាំ​កំណើត ទីកន្លែង​កំណើត អាសយដ្ឋាន ភិនភាគ​របស់​បុគ្គល​សាមី​។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២ភេទ​​មាន​អាយុ​១៥​ឆ្នាំ​ឡើងទៅ ​មាន​សិទ្ធិ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​តាម​ការជូន​ដំណឹង​​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​៕

ហាមទទួលទានភេសជ្ជៈទាំង២ប្រភេទនេះ ព្រោះអាចបណ្តាលអោយអ្នកមានជំងឺមហារីក

0

ជំងឺមហារីកគឺជាជំងឺដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់អ្នក ដូច្នេះហើយភេសជ្ជះទាំងពីរប្រភេទខាងក្រោមនេះអាចពន្លឿនការលូតលាស់កោសិកាមហារីក បានយ៉ាងឆាប់រហ័ស ដែលអ្នកគួរតែយកចិត្តទុកដាក់នឹងមិនគួរទទួលទានឡើយ។ តើភេសជ្ជះទាំង២ប្រភេទនោះមានអ្វីខ្លះ?

១.ភេសជ្ជៈក្តៅពេក៖ មនុស្សមួយចំនួនគិតថាការផឹកទឹកក្តៅគឺល្អជាងទឹកត្រជាក់ ប៉ុន្តែនេះមិនមែនជាការពិតទេ តាមពិតទៅស្រទាប់ខាងក្នុងនៃបំពង់អាហាររបស់មនុស្សគឺងាយរងគ្រោះខ្លាំងណាស់ ជាមួយនឹងការប៉ះពាល់នឹងទឹកក្តៅយូរ កោសិកា mucosal នឹងកាន់តែក្រាស់ ដើម្បីទប់ទល់នឹងការរលាក ដែលនាំឱ្យបាត់បង់ភាពប្រែប្រួល និងហានិភ័យនៃជំងឺមហារីកបំពង់អាហារ។ ការស្រាវជ្រាវបានបង្ហាញថាទឹកក្តៅលើសពី ៦៥ អង្សាសេត្រូវបានចាត់ថ្នាក់ជាសារធាតុបង្កមហារីកថ្នាក់ ២A ដោយទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីកនៃអង្គការសុខភាពពិភពលោក លើសពីនេះ អាហារក្តៅក៏អាចបំផ្លាញភ្នាសរំអិលនៃមាត់ និងក្រពះផងដែរ ដូច្នេះហើយ មុននឹងញ៉ាំអាហារ យើងគួរទុកអាហារឲ្យត្រជាក់សិន។5 benefits of drinking hot water and why overdoing it may be bad |  HealthShots

២.គ្រឿងស្រវឹង៖ យោងតាមទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីករបស់អង្គការសុខភាពពិភពលោក ជាតិអាល់កុលមួយឯកតាស្មើនឹង ១០ ក្រាមនៃជាតិអាល់កុលសុទ្ធ នេះគឺស្មើនឹង ៣/៤ នៃស្រាបៀរមួយដប។ ដូច្នេះហើយការទទួលទានគ្រឿងស្រវឹងច្រើនពេកនឹងកំណត់សមត្ថភាពរបស់រាងកាយក្នុងការបញ្ចេញតាមរយៈថ្លើម ថ្លើមកាន់តែធ្វើការ ហានិភ័យនៃជំងឺមហារីកថ្លើម និងក្រិនថ្លើមកាន់តែខ្ពស់៕MJÖD Beer mug, clear glass - IKEA ប្រភព៖phuntoday.com

លោក ស៊ី ជិនពីង នឹងទៅប្រទេសរុស្ស៊ីពិភាក្សាជាមួយលោកពូទីន

0

ប្រទេសរុស្ស៊ី ៖ មន្ត្រីរដ្ឋាភិបាលរុស្ស៊ីម្នាក់បានផ្តល់សម្ភាសន៍ទៅកាន់ស្ថានីយទូរទស្សន៍ NHK របស់ជប៉ុនថា ប្រទេសរុស្ស៊ីកំពុងត្រៀមខ្លួនទទួលមេដឹកនាំចិន លោក ស៊ី ជិនពីង ដែលនឹងធ្វើដំណើរមកកាន់រុស្ស៊ីនាពេលឆាប់ៗនេះ បន្ទាប់ពីកងទ័ពរបស់រុស្ស៊ីបានបើកការវាយប្រហារមកលើអ៊ុយក្រែនអស់រយៈពេលជាង១ឆ្នាំ ។

លោកប្រធានាធិបតីចិន ស៊ី ជិនពីង ធ្លាប់បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តាមអនឡាញ កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងមក ហើយលោកប្រធានាធិបតី ពូទីន បានអញ្ជើញលោក ស៊ី ជិនពីង ឱ្យធ្វើដំណើរមកប្រទេសរុស្ស៊ី ក្នុងនិទាឃរដូវឆ្នាំ២០២៣ នេះ ។

ជាមួយគ្នានេះ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ លោក ពូទីន បានថ្លែងទៅកាន់មន្ត្រីទូតជាន់ខ្ពស់របស់ចិន លោក Wang Yi នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ីថា កំពុងទន្ទឹងរង់ចាំមេដឹកនាំចិនមកទស្សនកិច្ចនៅប្រទេសរុស្ស៊ី ។ គេសម្លឹងឃើញថា ស្ថានការណ៍នៅប្រទេសអ៊ុយក្រែន គឺជាប្រធានសំខាន់មួយក្នុងការជជែកពិភាក្សារវាងមេដឹកនាំប្រទេសទាំងពីរ ។China's Xi is set to meet Russia's Putin virtually on Wednesday

កាសែត Wall Street Journal បានរាយការណ៍ថា លោកប្រធានាធិបតីចិន ស៊ី ជិនពីង ក៏មានគម្រោងពិភាក្សាគ្នាតាមអនឡាយជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ផងដែរ បន្ទាប់ពីលោកបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ។ គម្រោងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនរបស់មេដឹកនាំចិននេះ គឺជាការពិភាក្សាគ្នាលើកដំបូងតាំងពីកងទ័ពរុស្ស៊ីបានវាយប្រហារប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២ ហើយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky ក៏ត្រូវការពិភាក្សាជាមួយមេដឹកនាំចិន និងទទួលយកផែនការសន្តិភាពទាំង១២ចំណុចរបស់រដ្ឋាភិបាលចិន ដែលបានដាក់ឡើងដើម្បីអំពាវនាវឱ្យមានការឈប់បាញ់គ្នា និងចរចាដោយសន្តិភាព ។

ចំណែកអ្នកនាំពាក្យរបស់រដ្ឋាភិបាលរុស្ស៊ី លោក Dmitry Peskov មិនបាននិយាយអ្វីពាក់ព័ន្ធនឹងគម្រោងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីរបស់មេដឹកនាំចិនទេ ប៉ុន្តែលោកបានសន្យាថា នឹងប្រកាសពីព័ត៌មាននេះ ក្រោយពីបានរៀបចំការងារទាំងអស់រួចរាល់ ៕Exclusive: China's Xi plans Russia visit as soon as next week - sources |  Reuters ប្រភព ៖ TNN World