ធ្លាប់ធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចថាឈប់រំខានឯកជនភាពរបស់តារាចម្រៀង លីម តិចម៉េង ពេលនេះបុគ្គល គុណ ពៅណា នៅបន្តបង្ហោះពីម្ចាស់ពានរូបនេះដោយមិនខ្លាចឡើយ។ នៅតាមយាយីមិនព្រមឈប់បែបនេះ តិចម៉េង បានប្រកាសដាច់អហង្ការមិនលើកឡើងដល់ គុណ ពៅណា ឡើយ។
នៅយប់ថ្ងៃទី២៣ ខែមេសា តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចេញមកបង្ហោះដោយសេចក្តីខឹងសម្បារថា «អាថោកទាបនេះ ! ប្រហែលជាចង់ជាប់គុក ! តើឪពុក ម្តាយវាប្រដៅលែងបាន ឬ យ៉ាងម៉េច ? អញផ្តាំឯង លើកទី៣នេះគ្មានការលើកលែងឡើយ ហើយកុំឱ្យអញជួបឱ្យសោះ ! កុំច្រឡំថាវាឆ្កួតណា ពុកម៉ែ បងប្អូន»។
តាមរូបភាព Screenshot ដែល តិចម៉េង បានបង្ហោះគឺបង្ហាញឱ្យឃើញ គុណ ពៅណា បានបង្ហោះសំណេរទាក់ទងនឹងលោកជុំវិញសម្ព័ន្ធភាពស្នេហារួមទាំងប៉ះពាល់ដល់ឪពុកម្តាយរបស់តារាចម្រៀងរូបនេះទៀតផង។ មានមនុស្សជាច្រើនបានគាំទ្រឱ្យ លីម តិចម៉េង ប្រើធម៌ក្តៅចំពោះបុគ្គលរូបនេះពីព្រោះមើលទៅហត់ចិត្តជំនួស។ តាមសម្តីរបស់ លីម តិចម៉េង បានឆ្លើយតបទៅកាន់តារាចម្រៀង ពេជ្រ ថៃ បានឱ្យដឹងថារូបគេបានឱ្យដំណឹងនេះទៅខាងច្បាប់ហើយ ខណៈបុគ្គលរូបនេះក៏បានលុបការបង្ហោះទាំងប៉ុន្មានដែលជាប់ទាក់ទងនឹង លីម តិចម៉េង ផងដែរ។ .png)
កន្លងមកនេះនៅពេល គុណ ពៅណា បង្ហោះជាប់ទាក់ទងនឹង ថេណា លីម តិចម៉េង ធ្លាប់បានព្រមានម្តងជាពីរដងមកហើយថាមិនឱ្យមានលើកទី៣ចំពោះខ្លួននោះទេ។ លោកក៏បាននិយាយទៀតថារឿងបែបនេះពុំគួរឱ្យកើតមានឡើងនៅក្នុងសង្គមទៀតនោះទេ។
កាលពីខែតុលា ឆ្នាំ២០២៥ តារាចម្រៀង លីម តិចម៉េង បាន Live សុំជំនួយពីសមត្ថកិច្ចក្រោយពីបុគ្គល គុណ ពៅណា តាមរំខានជីវិតឯកជនទៅដល់គេហដ្ឋានផ្ទាល់ខ្លួន។ ក្រោយមក គុណ ពៅណា បានធ្វើកិច្ចសន្យាផ្តិតមេដៃនៅចំពោះមុខសមត្ថកិច្ចដោយសន្យាលុបការបង្ហោះរបស់ខ្លួននិងឈប់រំខានជីវិតឯកជនរបស់ លីម តិចម៉េង ទៀតហើយ៕










