Home Blog Page 1790

ប្រទេសទាំង៥ដែលគេពិបាកឈ្លានពានបំផុត

0

នៅក្នុងពិភពលោកប្រទេសណាក៏ធ្លាប់ត្រូវបានគេឈ្លានពានទឹកដីដែរ បើប្រទេសយើងខ្លាំងគ្មាននាក់ណាហ៊ានឈ្លានពាននោះទេ ។ ដូច្នេះហើយយើងខ្ញុំសូមលើកយកប្រទេសទាំង៥ដែលគេពិបាកឈ្លានពានបំផុត ដែលមានដូចជា៖

១.សហរដ្ឋអាមេរិក៖ ជាប្រទេសដែលមានមហាសមុទ្រពីរអមសងខាង គឺមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រអាត្លង់ទិក ដែលជាប្រទេសមហាអំណាចលើពិភពលោកផងដែរ ដូច្នេះគ្មានអ្នកអាចគ្រប់គ្រងប្រទេសនេះបានទេ។Scary! United States Armed Forces | How Powerful is United States 2023 | US  Military Strength - YouTube២.រុស្សី៖ ដូចដែលយើងបានដឹងហើយរុស្សីមានទឹកដីធំជាងគេលើពិភពលោក បើចង់គ្រប់គ្រងរុស្សីគឺមិនអាចទៅរួចទេ រុស្សីមានអាវុធប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងមានកងទ័ពដ៏សែនខ្លាំង។Exclusive: France and Germany evaded arms embargo to sell weapons to Russia ៣.ប្រទេសអាហ្កានីស្ថាន៖ ជាប្រទេសដែលត្រូវបានគេដាក់ឈ្មោះថាជាចក្រភពខ្មោច ដែលមានប្រទេសធំៗជាច្រើនចូលឈ្លានពានប៉ុន្តែមិនបានផលនោះទេ អាហ្កានីស្ថានមានប្រជាជនយ៉ាងច្រើននិងមានវាលខ្សាច់ដ៏ធំល្វឹងល្វើយដែលធ្វើអោយគេពិបាកចូលឈ្លានពានបំផុត ហើយប្រទេសនេះក៏ជឿលើមន្តអាគមខ្លាំងណាស់ដែរ។NATO May Train Afghan Special Operators in Europe - Defense One៤.ប្រទេសចិន៖ ជាប្រទេសដែលមានប្រជាជនយ៉ាងច្រើន និងមានទាហានដែលខ្លាំងៗជាងគេផងដែរ ប្រទេសនេះរុំព័ទ្ធទៅដោយវាលខ្សាច់យ៉ាងធំធេងនិងមានព្រៃដ៏សែនក្រាស់ ដែលធ្វើអោយគេពិបាកឆ្លងកាត់បំផុត។China's Military Advances Under Cover of Coronavirus | theTrumpet.com៥.ប្រទេសឥណ្ឌា៖ ជាប្រទេសដែលពិបាកក្នុងការឈ្នានពានបំផុត ព្រោះថាឥណ្ឌាមានកម្លាំងជើងទឹកខ្លាំងក្លា ហើយនៅលើគោកគឺក្តៅហួតហែងនឹងមិនសូវមានទឹក ដែលធ្វើអោយសត្រូវពិបាកនាំចូលអាហារខ្លាំងណាស់ ដូច្នេះកត្តាភូមិសាស្រ្តស្មុគស្មាញ មានអាវុធប្រកបដោយបច្ចេកទេសខ្ពស់ បូករួមនឹងកំណើនប្រជាជនទៀតនោះ ទើបឥណ្ឌាក្លាយជាប្រទេសដែលខ្លាំងនឹងគ្មានអ្នកណាអាចឈ្លានពានបាន៕Future Ready: Defence Forces Eye Modernisation Through Indigenisation, CDS  Appointment in 2022

ចិនបង្កើនអាយុចូលនិវត្តន៍ដើម្បីទប់ទល់នឹងកំណើនមនុស្សចាស់

0

ប្រទេសចិន ៖ សារព័ត៌មានក្នុងប្រទេសចិន Global Times បានរាយការណ៍ដោយបានដកស្រង់សម្តីរបស់លោក Jin Weigang ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រការងារ និងសន្តិសុខសង្គមរបស់ចិន កាលពីថ្ងៃទី១៤ ខែមីនា កន្លងមកថា ចិនគ្រោងនឹងបង្កើនអាយុចូលនិវត្តន៍ការងាររបស់ពលរដ្ឋបន្តិចម្តងៗ និងទៅតាមដំណាក់កាល ដើម្បីទប់ទល់នឹងការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនពលរដ្ឋមានអាយុច្រើន ។China vows to stabilize economic growth, bolster demand in 2023 - CGTN

លោក Jin Weigang បានថ្លែងថា ចិនកំពុងតែស្វែងរកការបោះជំហានទៅមុខ យូរអង្វែង និងការបង្កើនអាយុចូលនិវត្តន៍ការងាររបស់ពលរដ្ឋ ហើយជំហានដំបូង គឺចិននឹងបង្កើនអាយុចូលនិវត្តន៍ពលរដ្ឋ ចាប់ពី២ខែ ទៅ៣ខែ ហើយចិននឹងបង្កើនអាយុចូលនិវត្តន៍ជំហានបន្តបន្ទាប់ទៀតនៅពេលក្រោយ ។ លោក Jin Weigang ថ្លែងថា ៖ «បច្ចុប្បន្ននេះ ពលរដ្ឋចិនជាច្រើននាក់ជិតដល់អាយុចូលនិវត្តន៍ហើយ ហើយពួកគេត្រូវធ្វើការថែមក្នុងរយៈពេល២-៣ខែទៀត ប៉ុន្តែសម្រាប់អ្នកមានអាយុតិច គឺត្រូវធ្វើការងារយូរទៀតរយៈពេល២-៣ឆ្នាំ ។ រដ្ឋាភិបាលនឹងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ឱ្យពួកគេសម្របខ្លួន និងយល់ពីគោលការណ៍ចូលនិវត្តន៍ថ្មី» ។Chinese with mild COVID urged to work as restrictions ease | The Seattle  Times

លោក Jin Weigang ថ្លែងបន្តថា ៖ «ចំណុចសំខាន់បំផុតក្នុងការធ្វើកំណែទម្រង់អាយុចូលនិវត្តន៍លើកនេះ គឺការអនុញ្ញាតឱ្យពលរដ្ឋអាចជ្រើសរើសពេលវេលាចូលនិវត្តន៍បានតាមស្ថានការណ៍ និងលក្ខខណ្ឌរបស់បុគ្គលម្នាក់ៗ» ។

ទោះយ៉ាងណា ប្រទេសចិននៅមិនទាន់បានប្រកាសផ្លាស់ប្តូរអាយុចូលនិវត្តន៍ការងារជាផ្លូវការទេ ហើយចិនត្រូវគេចាត់ទុកថា ស្ថិតក្នុងក្រុមប្រទេសដែលមានអាយុចូលនិវត្តន៍ទាបបំផុតនៅលើពិភពលោក ក្នុងនោះបុរសចូលនិវត្តន៍ក្នុងអាយុ៦០ឆ្នាំ រីឯស្ត្រីធ្វើការក្នុងការិយាល័យចូលនិវត្តន៍ក្នុងអាយុ៥៥ឆ្នាំ ខណៈស្ត្រីធ្វើការនៅតាមរោងចក្រចូលនិវត្តន៍ក្នុងអាយុ៥០ឆ្នាំ ៕Can China's young generation reverse population decline? – DW – 01/26/2023 ប្រភព ៖ The better

ប្រទេសទាំង១០ដែលគ្មានទាហានសូម្បីម្នាក់

0

នៅទូទាំងពិភពលោកប្រទេសនីមួយៗសុទ្ធតែមានទាហានទុកសម្រាប់ការពារជាតិ នឹងរក្សាសន្តិភាពក្នុងសង្គម ក៏ប៉ុន្តែដោយឡែកប្រទេសទាំង១០នេះជាប្រទេសដែលគ្មានទាហានសូម្បីម្នាក់។ តើប្រទេសទាំង១០នោះជាប្រទេសណាខ្លះ? ដូច្នេះហើយតោះចូលរួមតាមដានទាំងអស់គ្នា៖

១.Vatican City៖ ជាប្រទេសមួយតូចដែលមានជំនឿទៅលើសាសនាខ្លាំងបំផុត ហើយក៏គ្មានទាហាននោះទេ។Vatican City Is an Independent Country២.Nauru៖ ជាប្រទេសដែលមានផ្ទៃដីត្រឹមតែ២១.៥គីឡូម៉ែតតែប៉ុណ្ណោះ ដូច្នេះក៏មិនត្រូវការទាហានដើម្បីការពារប្រទេសដែរ។How Nauru threw it all away - ABC Radio National៣.Liechtenstein៖ បច្ចុប្បន្នប្រទេសនេះគ្មានថវិកាសម្រាប់ផ្ដល់អោយទាហាននោះទេ ដូច្នេះក៏សម្រេចចិត្តរំសាយចេញតែម្តង។Visiting Liechtenstein, Europe's Great Little Country - Travel Addicts៤.Marshall Island៖ បច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។Mapping Out What's Next for the Marshall Islands | Smithsonian Ocean៥.Grenada៖ ជាប្រទេសដែលស្ថិតនៅក្រោមការការពាររបស់សហរដ្ឋអាមេរិក។Grenada - United States Department of State៦.Andorra៖ ជាប្រទេសមានតែប៉ូលីស ហើយបច្ចុប្បន្នមានប៉ូលីសត្រឹមតែ២៤០នាក់ប៉ុណ្ណោះ។Andorra - United States Department of State៧.Belau៖ ទោះបីជាប្រទេសនេះគ្មានទាហានក៏ពិតមែន ប៉ុន្តែគឺមានប៉ូលីស ហើយបើមានសង្គ្រាមគឺសហរដ្ឋអាមេរិកជាអ្នកជួយការពារ។Belau Is the Place to Be – Hagan Guåhan Mariånas៨.Samoa៖ ជាប្រទេសដែលមានសន្តិភាពល្អណាស់ ដូច្នេះគ្មានទាហាននោះទេ ។A Complete Guide to Visiting American Samoa - American Field Trip៩.Costa Rica៖ ជាប្រទេសដល់ធំ ប៉ុន្តែគ្មានទាហាននោះទេ គឺមានតែប៉ូលីសតែប៉ុណ្ណោះ។Shelter City Costa Rica - Shelter City១០.Solomon Island៖បច្ចុប្បន្នប្រទេសនេះនៅក្រោមការការពាររបស់ចក្រភពអង់គ្លេស៕Solomon Islands government preparing to ban Facebook | Facebook | The  Guardian

ការផលិតទំនិញរបស់ចិនកើនឡើងខ្ពស់ក្នុងរយៈពេល១០ឆ្នាំ

0

ប្រទេសចិន ៖ នៅខែកុម្ភៈ ឆ្នាំ២០២៣ សកម្មភាពការផលិតទំនិញរបស់ចិនបានកើនឡើងលឿនបំផុតក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ដែលវាមិនដូចការរំពឹងទុករបស់អ្នកវិភាគទេ បន្ទាប់ពីចិនបានលុបចោលវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០២២ កន្លងមក និងបើកប្រទេសឡើងវិញ ។

ការិយាល័យស្ថិតិរបស់ចិនបង្ហាញថា សន្ទស្សន៍គ្រប់គ្រងការទិញ Purchasing Managers Index (PMI) បានកើនឡើងដល់៥២,៦ ពី៥០,១ នៅខែមករា ឆ្នាំ២០២៣ ហើយសន្ទស្សន៍គ្រប់គ្រងការទិញនៅពេលនេះ គឺលើសពីអ្វីដែលអ្នកវិភាគរំពឹងទុកថា ស្មើត្រឹមតែ៥០,៥ ប៉ុណ្ណោះ ។ គេចាត់ទុកថា វាជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីខែមេសា ឆ្នាំ២០១២ មក ។China Factory Activity Gradually Improves as Lockdowns Ease | Wealth  Management

ចិន គឺជាប្រទេសផលិតទំនិញធំលំដាប់ទី២ នៅលើពិភពលោក ដែលបានប្រឈមនឹងស្ថានភាពអាក្រក់នៅឆ្នាំ២០២២ កន្លងមក ដោយសារតែការបិទប្រទេស និងវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ ខណៈប្រទេសនានានៅលើពិភពលោកត្រេកអរជាមួយសន្ទស្សន៍គ្រប់គ្រងការទិញរបស់ចិន ។ ចំណែកទីផ្សារភាគហ៊ុននៅតំបន់អាស៊ី និងប្រាក់ដុល្លារអូស្ត្រាលីបានងើបឡើងវិញពីការខាតបង់កាលពីពេលមុន ខណៈបណ្តាវិនិយោគិនបានសម្លឹងមកកាន់សេដ្ឋកិច្ចចិនរីកចម្រើនជាងមុន ។Chinatown faces a loss of its Chinese grocery stores - Los Angeles Times

ទោះយ៉ាងណា បើទោះវិស័យផលិតកម្មរបស់ចិនបានងើបឡើងវិញក្តី ប៉ុន្តែនៅតែស្ថិតក្រោមសម្ពាធជាមួយតម្លៃទំនិញធ្លាក់ចុះនៅខែមករា ឆ្នាំ២០២៣ ដោយសារការប្រើប្រាស់ទំនិញក្នុងប្រទេសចិនមានកម្រិត ហើយការនាំចេញទំនិញទៅក្រៅប្រទេស ក៏មិនទាន់ច្បាស់លាស់ ។

ធនាគារកណ្តាលប្រទេសចិនជឿជាក់ថា សេដ្ឋកិច្ចចិននឹងងើបឡើងវិញនៅឆ្នាំ២០២៣នេះ បើទោះជាបរិយាកាសខាងក្រៅនៅតែអាក្រក់ និងស្មុគស្មាញក៏ដោយ ៕ ប្រភព ៖ AEC connect

សម្តេចតេជោហ៊ុនសែន សរសើរក្រសួង៤នេះ ធ្វើការបានល្អ

0

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសនៅព្រឹកថ្ងៃទី១៦ មីនា ២០២៣ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យបៀលប្រាយ(BBU)ថា គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមគ្នានេះដែរសម្តេចក៏បានសរសើរដល់ក្រសួង៤ ដែលធ្វើកិច្ចការបានល្អ គោរពតាមក្បួនរាជរដ្ឋាភិបាល ។​ ក្រសួង៤នោះរួមាន៖

  • ក្រសួងមហាផ្ទៃ
  • ក្រសួងសេដ្ឋកិច្ច
  • ក្រសួងវប្បធម៌
  • ក្រសួងនិងអធិការកិច្ច៕

 

 

ផ្កាសាគូរ៉ាចាប់ផ្តើមរីកបង្អួតសម្រស់ភ្ញៀវទេសចរនៅក្រុងតូក្យូ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៥ ខែមីនា កន្លងមក ប្រទេសជប៉ុនបានប្រកាសជាផ្លូវការពីថ្ងៃចាប់ផ្តើមពិធីបុណ្យផ្កាសាគូរ៉ានៅទីក្រុងតូក្យូ ។ នៅឆ្នាំ២០២៣នេះ គេចាត់ទុកថា ដើមសាគូរ៉ាចាប់ផ្តើមចេញផ្កាលឿនជាងពេលធម្មតា១០ថ្ងៃ ហើយកាលពីពេលមុននេះ វាធ្លាប់បានចេញផ្កាមុនពេលកំណត់២ដង គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ។

អ្នកជំនាញផ្នែកឧតុនិយមរបស់ជប៉ុនបញ្ជាក់ថា ផ្កាសាគូរ៉ាបានរីកឡើងមុនពេលកំណត់បែបនេះ ដោយសារតែអាកាសធាតុផ្លាស់ប្តូរ ហើយក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមក សីតុណ្ហភាពនៅទីក្រុងតូក្យូក្តៅជាងមុនខុសប្រក្រតី ។These 20 Weird Facts about Japanese Cherry Blossom Trees Will Make You Feel  Instantly Smarter | LIVE JAPAN travel guideគេសង្កេតឃើញថា មានពលរដ្ឋជប៉ុន និងភ្ញៀវទេសចរជាច្រើននាក់បាននាំគ្នាទៅកម្សាន្តនៅសួនច្បារសាធារណៈអុអេណុ នៅទីក្រុងតូក្យូ ដើម្បីគយគន់ភាពស្រស់ស្អាតរបស់ផ្កាសាគូរ៉ា ដែលបានរីកឡើងយ៉ាងស្រស់បំព្រង ។

ពិធីបុណ្យផ្កាសាគូរ៉ាប្រចាំឆ្នាំ២០២៣ គឺជាពេញចិត្តរបស់ពលរដ្ឋជប៉ុន និងភ្ញៀវទេសចរបរទេសផងដែរ ហើយការប្រកាសចាប់ផ្តើមពិធីបុណ្យផ្កាសាគូរ៉ាជាផ្លូវការនេះ សារព័ត៌មានធំៗរបស់ជប៉ុនបានផ្សព្វផ្សាយទៅកាន់ពលរដ្ឋឱ្យបានជ្រាប និងមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ទៀតផង ។ តាមប្រពៃណីរបស់ជប៉ុន សម្រាប់ពិធីបុណ្យផ្កាសាគូរ៉ា គេនឹងប្រារព្ធពិធីមួយឈ្មោះថា ហាណាមិ ឬការគយគន់ផ្កាសាគូរ៉ា និងចូលរួមរីករាយទាំងអស់គ្នា ។The 3 Great Cherry Trees of Japan — Travel Japan with Amnet

ពលរដ្ឋជប៉ុនក៏បាននាំគ្នាបរិភោគចំណីអាហារ និងភេសជ្ជៈផ្សេងៗនៅក្រោមដើមផ្កាសាគូរ៉ាផងដែរ ខណៈក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាតកន្លងមក មន្ត្រីជប៉ុនបានហាមឃាត់ពលរដ្ឋរបស់ខ្លួនរៀបចំពិធីនានានៅទីនេះ ហើយភ្ញៀវទេសចរបរទេស ដែលជាធម្មតានាំគ្នាមកកម្សាន្តនៅប្រទេសជប៉ុនក្នុងរដូវផ្កាសាគូរ៉ា ក៏មិនអាចធ្វើដំណើរមកកាន់ទីនេះ ដោយសារជប៉ុនបិទប្រទេស ។10 Best Cherry Blossom Spots in Japan - Where to View Japan's Cherry  Blossoms – Go Guides

ជប៉ុនបានចាប់ផ្តើមបើកប្រទេសឡើងវិញកាលពីខែតុលា ឆ្នាំ២០២២ ហើយនៅតាមសួនច្បារសាធារណៈផ្សេងៗ ក៏បានអនុញ្ញាតឱ្យភ្ញៀវទេសចរចូលមកមើលផ្កាសាគូរ៉ា រួមទាំងអនុញ្ញាតឱ្យពួកគេអាចអង្គុយបរិភោគចំណីអាហារយ៉ាងសប្បាយរីករាយក្រោមដើមសាគូរ៉ា ។ គេចាត់ទុកថា នេះជាលើកដំបូងហើយក្នុងឆ្នាំ២០២៣នេះ ដែលជប៉ុនអនុញ្ញាតឱ្យពលរដ្ឋ និងភ្ញៀវទេសចរបរទេសមកកម្សាន្តនៅសួនច្បារសាធារណៈនានា បន្ទាប់ពីខកខានអស់រយៈពេល៤ឆ្នាំ ៕Japan Cherry Blossom Festival 2018: Where and When to Visit10 Best Early Blooming Sakura Spots in Japan February-March 2023 | Japan  Wonder Travel Blog ប្រភព ៖ Tnn thailand

ប៉ូឡូញ កាត់ផ្ដាច់បណ្ដាញចារកម្មរបស់រុស្ស៊ី នៅលើទឹកដីរបស់ខ្លួន

0

រដ្ឋធានីវ៉ាសាវី៖ ក្រុងវ៉ាសាវី ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់ក្រុងកៀវ ហើយឥឡូវនេះ សមត្ថកិច្ចរបស់ប៉ូឡូញ បានចាប់ឃាត់ខ្លួនជនស៊ីវិលមួយក្រុម មានការជាប់សង័្សយ អំពីការធ្វើចារកម្ម ជួយដល់ប្រទេសរុស្ស៊ី។

បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ថា មន្រ្ដីរដ្ឋាភិបាលប៉ូឡូញ បានប្រាប់ដល់ BBC ថា ជនស៊ីវិលបរទេសមួយក្រុម ត្រូវបានចាប់ខ្លួន ដោយសារសង័្សយ ពីការលួចការណ៍ ទៅឲ្យប្រទេសរុស្ស៊ី។Russia cuts gas to Poland, threatens disconnecting Bulgaria – EURACTIV.com

ស្របគ្នានេះ ស្ថានីយវិទ្យុ RMF FM បានរាយការណ៍ ថា ទីភ្នាក់ងារសន្ដិសុខប៉ូឡូញ បានកាត់ផ្ដាច់បណ្ដាញចារកម្ម ធ្វើការបម្រើឲ្យរុស្ស៊ី។ មនុស្សចំនួន៦នាក់ ត្រូវបានចាប់ឃាត់ខ្លួន នាំទៅសាកសួរ ដោយមានការសង្ស័យ អំពីការដំឡើងកាមេរ៉ាសម្ងាត់ សម្រាប់ថតរូបភាព អំពីហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ ប្រើប្រាស់ ដើម្បីផ្តល់ជំនួយជួយដល់ប្រទេសអ៊ុយក្រែន។

ស្ថានីយវិទ្យុ RMF FM បានរាយការណ៍ទៀត ថា ការរៀបចំផែនការរបស់រុស្ស៊ី ត្រូវបានបំផ្លាញ។ បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ជម្លោះអំពីរឿងចារកម្ម អស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ កាន់តែមានភាពតានតឹងខ្លាំងឡើង ចាប់តាំងពីសង្គ្រាមរបស់ក្រុងមូស្គូ បានផ្ទុះឡើង នៅលើទឹកដីអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។Russia-Ukraine war: List of key events, day 384 | Russia-Ukraine war News |  Al Jazeera

ប៉ូឡូញ ជាសម្ពន្ធមិត្ត និង កម្លាំងសន្ដិសុខដ៏រឹងមាំមួយរបស់អ៊ុយក្រែន បានចាប់ខ្លួនមនុស្សជាច្រើននាក់ ដោយមានការសង័្សយ អំពីការធ្វើចារកម្ម ទៅឲ្យរុស្ស៊ី ចាប់តាំងពីការផ្ទុះសង្គ្រាម រហូតមក។ ក្រុមជនស៊ីវិលបរទេសទាំងនោះ បានលួចបំពាក់កាមេរ៉ាសុវត្ថិភាព រាប់សិបគ្រឿង នៅក្បែរផ្លូវរថភ្លើង និង ផ្លូវដឹកជញ្ជូនសំខាន់ៗ នៅក្នុងខេត្តប៉ូដកាប៉ាកគី (Podkarpackie) ប្រទេសប៉ូឡូញ ដែលនៅជិតព្រំដែនរបស់អ៊ុយក្រែន។ ចំណែកកាមេរ៉ាខ្លះទៀត ត្រូវបានប្រទះឃើញ នៅជិតអាកាសយានដ្ឋានតូចមួយ ប្រចាំតំបន់ ដែលប្រែក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរជាតិ ផ្តល់ជំនួយផ្នែកយោធា និង មនុស្សធម៌ ជួយដល់អ៊ុយក្រែន។

យន្តហោះយោធា និង ការដឹកជញ្ជូនទំនិញ មកពីសហរដ្ឋអាមេរិក ហើយទូទាំងទ្វីបអឺរ៉ុប តែងតែហោះហើរចេញ-ចូល មកកាន់អាកាសយានដ្ឋាន Rzeszow-Jasionka (រ៉េសហ្សូវ-ចាសិនកា) ដែលជាកន្លែងទាហានអាមេរិក អាចចែកចាយនូវការផ្គត់ផ្គង់ ដល់រថយន្តធំៗ កំពុងរង់ចាំធ្វើដំណើរចម្ងាយ១០០គីឡូម៉ែត្រ ទៅកាន់ព្រំដែនរបស់អ៊ុយក្រែន។ នៅតំបន់នោះ ត្រូវបានគេចាត់ទុកជាចំណុចរសើប ហើយក្រុងវ៉ាស៊ីនតោន ក៏បានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិក ដើម្បីការពារដែនអាកាស។In pictures: One year of war in Ukraine

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានដំណើរតាមយន្ដហោះ Air Force One (អ៊ែរ ហ្វស វ៉ាន់) ទៅចុះចត នៅក្នុងអាកាសយានដ្ឋាននោះ នៅក្នុងដំណើររបស់គាត់ ទៅកាន់រដ្ឋធានីកៀវ ដើម្បីជួបជាមួយនឹងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី កាលពីពេលថ្មីៗនេះ។ ចំណែកសន្ដិសុខ នៅក្នុងកន្លែងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនោះ ត្រូវបានរឹតបន្ដឹងយ៉ាងខ្លាំង៕Russia cuts off gas to Poland and Bulgaria

ជប៉ុនដំឡើងប្រាក់ខែបុគ្គលិកដើម្បីទប់នឹងអតិផរណាកើនឡើងខ្ពស់

0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនធំៗរបស់ជប៉ុនបានប្រកាសដំឡើងប្រាក់ខែបុគ្គលិករបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលកំពុងស្ថិតក្នុងដំណាក់កាលចរចាជាមួយសហជីពការងារនៅថ្ងៃទី១៥ ខែមីនា ក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានអំពាវនាវឱ្យក្រុមហ៊ុននានាដំឡើងប្រាក់ខែបុគ្គលិក ដើម្បីជួយពួកគេអាចទប់ទល់នឹងអត្រាអតិផរណាកើនឡើងខ្ពស់ ។

ចាប់តាំងពីឆ្នាំ១៩៩០ មក ប្រាក់ខែរបស់បុគ្គលិកជប៉ុនស្ទើរតែមិនកើនឡើងឡើយ ហើយបើតាមអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍបង្ហាញថា ប្រាក់ខែជាមធ្យមរបស់បុគ្គលិកនៅតាមក្រុមហ៊ុននានាបានកើនឡើងត្រឹម៦,៣% ប៉ុណ្ណោះ គិតចាប់តាំងពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០២១ ខណៈក្រុមប្រទេស G7 ដូចជា អាមេរិក និងអង់គ្លេស ប្រាក់ខែបុគ្គលិករបស់ពួកគេបានកើនឡើងរហូតដល់៥០% ក្នុងរយៈពេលដូចគ្នា ។Who Is Fumio Kishida, Japan's New Prime Minister?

ទោះយ៉ាងណា បច្ចុប្បន្ន អត្រាអតិផរណានៅប្រទេសជប៉ុនបានកើនឡើងខ្ពស់ក្នុងរយៈពេល៤០ឆ្នាំ រីឯតម្លៃទំនិញប្រើប្រាស់ជាមូលដ្ឋានរបស់ជប៉ុនបានកើនឡើង៤,២% នៅខែមករា ឆ្នាំ២០២៣ បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយជាការកើនឡើងឆាប់រហ័សបំផុត គិតចាប់ពីខែកញ្ញា ឆ្នាំ១៩៨១ មក ។ ការធ្លាក់ថ្លៃប្រាក់យេនរបស់ជប៉ុន រួមផ្សំនឹងការកើនឡើងថ្លៃដើមទំនិញបានធ្វើឱ្យរយៈពេលកន្លងមក រដ្ឋាភិបាលរបស់លោក Fumio Kishida ព្យាយាមជំរុញឱ្យបណ្តាក្រុមហ៊ុនផ្សេងៗដំឡើងប្រាក់ខែបុគ្គលិករបស់ខ្លួន ។

ក្រុមហ៊ុន Nissan ប្រកាសថា នឹងដំឡើងប្រាក់ខែបុគ្គលិកជាមធ្យមប្រមាណ១២.០០០យេន ដែលគេចាត់ទុកថា ជាការដំឡើងប្រាក់ខែដល់បុគ្គលិកខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០០៤មក ហើយក្រុមហ៊ុននឹងត្រៀមដំឡើងប្រាក់បំណាច់ឆ្នាំដល់បុគ្គលិកផងដែរតាមការអំពាវនាវរបស់សហជីពការងារ ។ ចំណែកក្រុមហ៊ុន Toyota Motor ក៏បានត្រៀមដំឡើងប្រាក់ខែបុគ្គលិកដែរក្នុងរយៈពេល២០ឆ្នាំ ខណៈក្រុមហ៊ុន Honda Motor ក៏បានយល់ព្រមដំឡើងប្រាក់ខែបុគ្គលិករបស់ខ្លួនដូចគ្នាដែរក្នុងរយៈពេល៣០ឆ្នាំ ។Sliding yen: What is happening to the Japanese currency? - BBC News

ក្រៅពីវិស័យឧស្សាហកម្មរថយន្តប្រកាសដំឡើងប្រាក់ខែបុគ្គលិកហើយ ក៏មាន Hitachi ជាក្រុមហ៊ុនលក់សម្ភារអគ្គិសនីល្បីឈ្មោះបានសម្រេចចិត្តដំឡើងប្រាក់បុគ្គលិកចំនួន៧.០០០យេនផងដែរ ដែលជាការឡើងខ្ពស់បំផុតគិតចាប់ពីឆ្នាំ១៩៩៨ មក ។ ចំណែកក្រុមហ៊ុនភេសជ្ជៈឈ្មោះ Sapporo ក៏ត្រៀមដំឡើងប្រាក់ខែបុគ្គលិកដែរចំនួន៩.០០០យេន គឺខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំ ។

ទោះយ៉ាងណា នៅមិនទាន់ច្បាស់លាស់ទេថា តើក្រុមហ៊ុនតូចៗនៅជប៉ុននឹងមានគោលការណ៍ដំឡើងប្រាក់ខែបុគ្គលិកដូចក្រុមហ៊ុនធំៗដែរឬអត់ ដោយសារក្រុមហ៊ុនទាំងនេះទទួលស្គាល់ថា ពួកគេមានការបារម្ភ បើបណ្តោយឱ្យអតិថិជនទទួលបន្ទុកចំណាយខ្ពស់ជាងនេះ ៕Japan shrugs at name-and-shame policy amid Covid fatigue and changing norms | Japan | The Guardian ប្រភព ៖ The standard

ល្បែងប្រជាប្រិយខ្មែរមានច្រើនរាប់មិនអស់ ហេតុអ្វីបងប្អូនមួយចំនួនជ្រើសយកការការលេងគប់ទឹក ឬលាបម្សៅ ទៅវិញ?

0

កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន នាំសិស្សលេងល្បែង និងរាំរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងហាមលេងបាញ់ទឹក ជះទឹក និងលាបម្សៅ។

ការណែនាំសិស្សនុសិស្សឱ្យលេងល្បែង និងរបាំប្រជាប្រិយបែបនេះ គឺជាការចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ ដូចជាជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងគ្រោះថ្នាក់ផ្សេងៗ។Playing Khmer Traditional Games of Aii students – Aii Language Center,  Chroy Chongva Campus

ក្រសួងបានណែនាំដល់គ្រឹះស្ថានអប់រំ ត្រូវបង្កលក្ខណៈឱ្យកុមារ សិស្សានុសិស្ស និងយុវជនលេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ដូចជារបាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ។ល។ និងល្បែងប្រជាប្រិយ ខ្មែរ មួយចំនួន ដូចជាល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។

ការបណ្តុះគំនិត ឱ្យសិស្សស្គាល់ពី ល្បែង និងរបាំប្រជាប្រិយខ្មែរ ជាការចូលរួមយ៉ាងធំធេង ដើម្បីឱ្យសិស្សបានយល់ បានស្គាល់ និងរក្សាទម្លាប់ពីដូនតាយើងមក។បន្ទាន់! នៅភ្នំពេញ ប្រកាសហាមលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ  ថ្ងៃបុណ្យចូលឆ្នាំខ្មែរ – Popular Magazine

ទន្ទឹមនេះ សូមបងប្អូនមួយចំនួនសូមបញ្ឈប់ការផ្សព្វផ្សាយ ឬប្រព្រឹត្តិទង្វើៗផ្សេងៗ ដើម្បីឱ្យសិស្សងាកទៅរកអ្វីដែលមិនមែនអត្តសញ្ញាណជាតិ ដូចជាការលេងល្បែងមួយចំនួនដែលប្រឈម ហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ ដូចជាដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅជាដើម៕May be an image of text

រាជរដ្ឋាភិបាល​ ត្រៀមកញ្ចប់ថវិការ៤លានដុល្លារ អនុវត្ត​កម្មវិធី​ផ្ដល់​អាហារូបត្ថម្ភ​តាម​សាលា

0

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ៦៥  ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងត្រៀមថវិកាជាង ៤លាន ដុល្លារ សម្រាប់អនុវត្តនៅឆ្នាំ២០២៣។

កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។

នេះ​បើ​យោងតាម​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ ដែល​បាន​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​, រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន​និង​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់​ជួន ណា​រ៉ុ​ន កាលពី​ថ្ងៃទី​ ១៣ ខែមីនា ឆ្នាំ​ ២០២៣​។​

​អនុក្រឹត្យ​ដែលមាន​ ១០ ​ជំពូក និង ​៣១​ មាត្រា បាន​លើកឡើងថា អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​សាលារៀន​សាធារណៈ​ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​អនុវត្ត​កម្មវិធី​នេះ​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​ស្ថាប័ន​គ្រប់គ្រង​ការអនុវត្ត​នេះ​។​

​អនុក្រឹត្យ​នេះ​បាន​បញ្ជាក់ថា «​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​រៀបចំ​លិខិតបទដ្ឋាន​គតិ​​យុត្ត ប្រព័ន្ធគ្រប់គ្រង ការបណ្តុះ​បណ្តាល និង​ការអភិវឌ្ឍ​សមត្ថ​ភាព​រាល់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កម្មវិធី​ដើម្បី​គ្រប់គ្រង​និង​អនុវត្ត​កម្មវិធី​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​»​។​

​មិនតែប៉ុណ្ណោះ​ប្រមុខ​រាជ​រដ្ឋា​​ភិ​បាល​ក៏បាន​កំណត់​ក្នុង​អនុក្រឹត្យ​នេះ​ផងដែរ​ទាក់ទង​នឹង​ការកំណត់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ស្តង់ដា​សំណង់​ផ្ទះបាយ និង​កន្លែង​សិស្ស​ទទួលទាន​អាហារ​នៅតាម​សាលារៀន​គោល​ដៅ នៅក្នុង​សៀវភៅ​ណែនាំ​ប្រតិ​​ប​ត្តិ​កម្មវិធី​៕