កូនប្រុសលោក Joe Biden ប្រឈមមុខនឹងការជាប់ពន្ធនាគារ២៥ឆ្នាំ
កូនប្រុសប្រធានាធិបតីអាមេរិក Joe Biden គឺលោក Hunter Biden ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ២៥ឆ្នាំ ក្រោយពីតុលារចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ និងប្រើប្រាស់់គ្រឿងញៀន។
បើតាមឯកសាររបស់តុលាការអាមេរិកបានឱ្យបង្ហាញថា លោក Hunter Biden រងការចោទប្រកាន់៣ករណីផ្សេងៗគ្នារួមមាន៖
• ការទាក់ទងទៅនឹងការទិញអាវុធ
• ការផ្តល់ព័ត៌មានមិនពិតសម្រាប់ការទិញកាំភ្លើងខ្លី Colt និងការបដិសេធប្រើប្រាស់គ្រឿងញៀន
• ធការកាន់កាប់អាវុធអំឡុងពេលប្រើប្រាស់គ្រឿងញៀន
ក្រៅពីបង្ហាញទាំងនេះ លោក Hunter Biden ធ្លាប់បានេងការចោទប្រកាន់ពីរដងរួចមកហើយ ទាក់ទិនការខកខានបង់ពន្ធ ដោយគាត់ខកខានបង់ប្រាក់ជាង ១០មុឺនដុល្លារក្នុងឆ្នាំ ២០១៧និង២០១៨។
នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិកហើយ ដែលកូនប្រធានាធិបតីកំពុងកាន់អំណាច ត្រូវបានតុលាការចោទប្រកាន់ពីបទការប្រើប្រាស់គ្រឿងញៀនបែបនេះ៕
ប្រភព៖ CNN



នេះជារឿងដ៏អស្ចារ្យមួយសម្រាប់កុមារកម្ពុជារួមទាំងប្រទេសជាតិផង ព្រោះនៅពេលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយកមកចែកចាយនេះកាន់តែធ្វើឱ្យកត្តិនាមប្រទេសកម្ពុជាមានអ្នកស្គាល់កាន់តែច្រើន។ ជាពិសេស ក្នុងការបង្ហាញសមត្ថភាពរបស់ក្រុម Moonlight បានឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរផងដែរ ព្រោះការបញ្ចេញទេពកោសល្យរបស់ក្មេងស្រីទាំង៥នាក់បានតុបតែងខ្លួនជាមួយគ្រឿងខ្មែរនិងស្លៀកក្បិន អមជាមួយបង្ហាញឈុតឆាកពិសេសៗដែលបង្ហាញពីទង់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។































