កម្ពុជា បានបង្ហាញពីសក្តានុពលនៃធនធានជលផល និង ការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ខ្លួនក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតម្លៃឥតគណនា។ រាជរដ្ឋាភិបាលកម្ពុជា ផ្ដោតការយកចិត្តទុក ដាក់ដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្ត្រក្នុងតំបន់ ស្របតាមគោលនយោបាយបញ្ចកោណ ដោយគាំទ្រ និងជម្រុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នកសិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្រ្ត ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិនានា រួមគ្នាដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ។កម្ពុជា ប្តេជ្ញាការពារសត្វផ្សោតទន្លេមេគង្គ លើឆាកអន្តរជាតិ តាមរយៈសិល្បៈ និងវិទ្យាសាស្រ្ត – DAP News

ការប្តេជ្ញាចិត្តមោះមុតក្នុងការការពារសត្វផ្សោតទន្លេមេគង្គ ធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តរជាតិស្ដីពី “ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក” នៅប្រទេស កូឡុំបី កាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា ស្របពេលវីដេអូចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញអំពីមោទកភាពនៃវត្តមានសត្វផ្សោត ទន្លេមេគង្គកម្ពុជា។

ភ្ជាប់ជាមួយគ្នានេះ គណៈប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWF កម្ពុជា ក៏បានបង្ហាញពីការសមិទ្ធិផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេសវិទ្យាសាស្ត្រ និងការប្ដេជ្ញាចិត្តក្នុងការអភិរក្ស សត្វផ្សោតទឹកសាបក្នុងប្រទេសផងដែរ។

គួរបញ្ជាក់ថាកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅមានវត្តមានសត្វផ្សោតទឹកសាបដ៏កំររស់ នៅក្នុងទន្លេ (មេគង្គ)។ សត្វផ្សោតទឹកសាបសរុប៦ប្រភេទកំពុងប្រឈមនឹងការផុតពូជ ដូច្នេះហើយទើបប្រទេសនានាដែល នៅសេសសល់វត្តមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវាក្នុង ការប្រជុំនៅប្រទេសកូឡុំប៊ី នាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០២៣នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbZ5wyDEHBI4hK5bdeX6sS2CgqqTrk4_S62-yGYZprJ4ogpjoptcT8e7xXmQrEvFL27v2gqxeH7kF3nI_kiMDTy06LEzefOdOmSBX0gea71TiCTZZYmP6pDwqfxkrWOUCzFaKF1yvHY-vgLFSGQVYcUFyI5RzcXE1sOIX7oqZpXGzMDTmWMSR5fPMhHXM/s1816/%E1%9E%94%E1%9F%81%E1%9F%92%E1%9E%8F%E1%9E%87%E1%9F%92%E1%9E%89%E1%9E%B6.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_UweMiliCcntBz7BhGFzR1v1wN43LFUjQ2N6-d_ZASF3nJyag6O7SWm8h_oDxTHbP-7HPr2-kyj60qFsvM6sDt5-Gp3fYNIBFR5vs-WnqN7askSTqAS2v0egzyaQLk3wRthojvVKCfIqvGVkrAPQsYcM6inq2FJekR134Px5Tq-e_kfdpo6sR3674SFk/s2048/image_2023-10-24_16-27-58.png