កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្រុមប្រដាប់អាវុធហាម៉ាស់ប៉ាឡេស្ទីនប្រកាសថា ពួកគេបានដោះលែងចំណាប់ខ្មាំងចំនួន២នាក់ថែមទៀត ដោយសារតែមានបញ្ហាសុខភាព ។ ការដោះលែងចំណាប់ខ្មាំងនេះ គឺជាការឆ្លើយតបនឹងការព្យាយាមជួយអន្តរាគមន៍ពីរដ្ឋាភិបាលអេហ្ស៊ីប និងកាតាផងដែរ ខណៈសារព័ត៌មាន Reuters ចុះផ្សាយថា ចំណាប់ខ្មាំងទាំង២រូបនេះ គឺជាស្ត្រីចំណាស់ជនជាតិអ៊ីស្រាអែល ។Freed hostages' 'emotional reunion' with family as Israel launches 400  airstrikes into Gaza | ITV News

Abu Ubaida ជាអ្នកនាំពាក្យរបស់ក្រុមប្រដាប់អាវុធហាម៉ាស់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយតាម Telegram ថា ក្រុមហាម៉ាស់បានសម្រេចចិត្តដោះលែងចំណាប់ខ្មាំងទាំង២រូប ដោយសារហេតុផលមនុស្សធម៌ និងសុខភាពមិនល្អ ។ អ្នកនាំពាក្យរូបនេះថែមទាំងបានប្រាប់ឈ្មោះស្ត្រីទាំង២រូបទៀតផង គឺម្នាក់ឈ្មោះ Nurit Yitzhak និងម្នាក់ទៀតឈ្មោះ Yocheved Lifschitz ។Photos Capture the Moment 2 Older Israeli Women Were Released by Hamas

មុននេះ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង២នាក់ម្តាយកូនជាជនជាតិអាមេរិក គឺក្នុងរយៈពេលជិត២សប្តាហ៍ក្រោយពីក្រុមហាម៉ាស់វាយឆ្ម.ក់ចូលព្រំដែនប្រទេសអ៊ីស្រាអែល និងសម្លា.ប់មនុស្សចំនួន១.៤០០នាក់ ព្រមទាំងចាប់មនុស្សធ្វើចំណាប់ខ្មាំងជាង២០០នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។Live Updates | Israeli Warplanes Strike Targets as US Seeks More Time to  Free Hostages

ស្ថានីយទូរទស្សន៍ប្រទេសអ៊ីស្រាអែលផ្សាយថា ចំណាប់ខ្មាំងទី៣ និងទី៤ បានទទួលការដោះលែងឱ្យមានសេរីភាព ហើយគេបានជូនដំណឹងទៅកាន់គ្រួសាររបស់អ្នកទាំងពីររួចហើយ ។ ចំណែកសារព័ត៌មានអេហ្ស៊ីបរាយការណ៍ថា ចំណាប់ខ្មាំងទាំង២រូបបានធ្វើដំណើរចាកចេញពីតំបន់ Gaza មកដល់ព្រំដែន Rafah របស់អេហ្ស៊ីបហើយ ។ ទោះយ៉ាងណា ពុំទាន់មានសេចក្តីថ្លែងការណ៍ណាមួយពីរដ្ឋាភិបាលអ៊ីស្រាអែលទេ ៕ ប្រភព ៖ TNN World