នៅសល់ពេលមិនដល់២សប្តាហ៍ទៀតនោះទេ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ នឹងឈានចូលមកដល់។
ស្របពេលដែលពេលវេលាកាន់តែកៀកបេក្ខជន គួរណាស់ត្រូវដឹងអំពីទង្វើមិនគួរធ្វើនៅពេលប្រឡង ដែលអាចឱ្យពួកគេធ្លាក់ដោយស្វ័យប្រវត្តិ។
យោងតាមការចេញផ្សាយរបស់ក្រសួងអប់រំបានឱ្យដឹងថា៖” បេក្ខជនដែលបានធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យ នឹងត្រូវកំណត់ឱ្យធ្លាក់ស្វ័យប្រវត្តិ ហើយថែមទាំងផ្អាកការប្រឡងមិនឱ្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមួយឆ្នាំថែមទៀត”។
សូមបញ្ជាក់ថា ក្រសួងអប់រំ បានកំណត់យកថ្ងៃទី៦ ខែវិច្ឆិការ ឆ្នាំ២០២៣ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤៕
ប្រភព៖ Moeys










