Home Blog Page 2075

ព្រឺក្បាលខ្ញាកៗ ក្រោយពីមានម្ចាស់ឃ្លីបម្នាក់បង្ហាញពី វីដេអូ ព្យាណូលេងដោយខ្លួនឯងទាំងកណ្តាលយប់ (មានវីដេអូ)

0

ប្រទេសថៃ៖ ក្លាយជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងព្រឺសម្បុរ ក្រោយពីមានម្ចាស់អាខោនហ្វេសប៊ុកមួយបានបង្ហោះនូវឃ្លីបវីដេអូបង្ហាញពីរឿងរ៉ាងស្ទើរមិនគួរឱ្យជឿអំពីព្យាណូបានលេងដោយខ្លួនឯងទាំងកណ្ដាលយប់ ក្នុងថ្ងៃបុណ្យហាឡូវីន រហូតមហាជនបានលើកឡើងថានេះប្រហែសជាខ្មោចរបស់សិល្បករណាម្នាក់មកលេងជាមិនខាន។

នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ មានការបង្ហោះនូវឃ្លីបវីដេអូដ៏គួរ​ឱ្យរន្ធត់ពីម្ចាស់ហ្វេសប៊ុកមានឈ្មោះថា Mew Naritsara អំពីរឿងរ៉ាវដ៏ចម្លែង និងធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ក៏ដូចជាព្រីក្បាលខ្ញាក់ៗ ក្រោយពីក្នុងវីដេអូនោះបានបង្ហាញពីព្យាណូដែលដាក់នៅកាច់ជ្រុងនៃបន្ទប់បានលេងដោយខ្លួនឯងទាំងកណ្ដាលយប់ អមជាមួយនឹងសម្លែងភ្លែងបន្លឺឡើងយឺតៗ ខណៈដែលមិនមានអ្នកណានៅក្បែរវា ឬក៏អង្គុយចុចលេងនោះទេ។

បន្ថែមពីនោះគេបានសង្កេតឃើញថា ម្ចាស់ផ្ទះបានថតឃ្លីបទាំងអារម្មណ៍ភ័យខ្លាច និងភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំង​បានភ្ជាប់សារយ៉ាងដូច្នេះថា៖

«​ពិតជារឿងពិត ​លេងតាំងពី​ម៉ោង​៥​ទៀប​ភ្លឺ ពេលនេះ​ម៉ោង​៦-៧​ព្រឹក​នៅតែ​ឮ​មិន​ដាច់​ ហើយចុចវាជាបទចម្រៀង ចំណុច​សំខាន់​តើ​ព្យាណូនេះ​លេងដោយ​របៀប​ណាបើគ្មានមនុស្ស? លើក​នេះ​មិន​ឈប់​ទាល់​តែ​សោះ»។

ទោះជាយ៉ាងណាក៏មានមហាជនខ្លះបានជឿថាវាជារឿងពិត ហើយបានលើកឡើងថានេះច្បាស់ជាខ្មោចអ្នកសិល្បៈជាក់ជាមិនខាន។ និងអ្នកខ្លះក៏មិនបានជឿនូវឃ្លីបនេះទេ ព្រមទាំងបានបញ្ចេញការយល់ឃើញស្រដៀងៗគ្នាថា ប្រហែលជាសត្វកំណ្ដុរចូល ប៉ុន្តែម្ចាស់ឃ្លីបបានបដិសេធថា ព្យាណូនេះមិនមានរន្ធ ឬ ប្រហោង ដែលអាចឱ្យសត្វកណ្ដុរចូលទៅក្នុងឧបករណ៍ព្យាណូបានឡើយ៕ ប្រភព៖ dailynews

 

 

កណ្ដាលថ្ងៃចែស! បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខបាញ់មួយគ្រាប់ស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

0

ភ្នំពេញ៖ បុរសម្នាក់​ ត្រូវបានជនមិនស្គាល់មុខបាញ់​ មួយគ្រាប់បណ្តាលអោយស្លាប់នៅនឹងកន្លែងកេីតហេតុ​ ក្រោយពីបាញ់សម្លាប់បុរសខាងលេីរួចមក​ ជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។

ហេតុការណ៍​នេះកេីតឡេីងនៅតាមបណ្តោយផ្លូវ១០១១​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​ ១និង៣០នាទីរសៀល​ ថ្ងៃទី០២​ ខែវិច្ឆិកា​ ឆ្នាំ២០២២នេះ។

យ៉ាងណាមិញនេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ព័ត៌មានលំអិត KBN នឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ៕

ប្រធានាធិបតីអ៊ុយក្រែន ទទូចស្នើសុំ សម្ដេច ហ៊ុន សែន ធ្វើរឿងមួយនេះក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន

0

ភ្នំពេញ៖ លោក វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី (Volodymyr Zelensky) បានស្នើសុំពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន ដើម្បីថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន ខាងមុខនេះ។

សំណើរបស់ប្រធានាធិបតីអ៊ុយក្រែន បានធ្វើឡើងនៅក្នុងជំនួបតាមទូរស័ព្ទលើកដំបូងជាមួយ សម្តេចតេជោ ហ៊ុន សែន កាលពីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា«ឯកឧត្តមប្រធានាធិបតី បានស្នើសុំថ្លែងសន្ទកថា តាមប្រព័ន្ធវីដេអូក្នុងពេលកិច្ចប្រជុំអាស៊ាន និងបញ្ជាក់ពីបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូរសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ផងដែរ»។

ទោះជាយ៉ាងនេះក្តី បើតាមសេចក្តីប្រកាស បានបញ្ជាក់ថា «ជាការឆ្លើយតប សម្តេចតេជោនាយកដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជានឹងបន្តធ្វើការងារជាមួយប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីឆ្លើយតបនឹងបំណងរបស់អ៊ុយក្រែនក្នុងការចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាននេះ»។

ពាក់ព័ន្ធនឹងកិច្ចការអាស៊ាន លោក ហ្ស៊ែលឡិនស្គី បានកត់សម្គាល់ដោយការពេញចិត្ត និងបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីថ្លែងការណ៍ទាំងបីរបស់អាស៊ាន គាំទ្រដល់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាចំពោះសំណើអ៊ុយក្រែនសុំចូលជាភាគីនៃសន្ធិសញ្ញា មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

លោកបានថ្លែងអំណរគុណ សម្តេចតេជោនាយកដ្ឋមន្ត្រី ចំពោះជំនួប ហើយក៏បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីខែសីហាកន្លងទៅ និងបានជូនពរកម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕

អាជ្ញាធរគាំទ្រដោយរុស្ស៊ី ខ្លាចអ៊ុយក្រែនវាយសង្គ្រប់ ជម្លៀសពលរដ្ឋទាំងបង្ខំ

0

រដ្ឋធានីកៀវ៖ អាជ្ញាធរតំបន់ឃើរសុន កាន់កាប់ដោយរុស្ស៊ី បានជម្លៀសប្រជាជន ចេញពីច្រាំងខាងកើត ទន្លេឌីនីប្រូ ទាំងបង្ខំ ដោយសារតែមានការព្រួយបារម្ភ ពីកម្លាំងការពារទឹកដីអ៊ុយក្រែន វាយសម្រុក ដើម្បីរំដោះទឹកដីរបស់ពួកគេ។Russia-Ukraine War; Dnipro: 10 Dead, 30 Injured In Russian Strike On  Central Ukraine Military Base

សារព័ត៌មាន Ukrainian News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២ ខែវិច្ឆិកា ថា អាជ្ញាធរឃើរសុន គ្រប់គ្រងដោយរុស្ស៊ី កាលពីថ្ងៃអង្គារ បានប្រាប់ឲ្យជនស៊ីវិល ចាកចេញពីច្រាំងភាគខាងកើត ទន្លេឌីនីប្រូ (Dnipro) ស្ថិតក្នុងតំបន់ឃើរសុន (Kherson) នាភាគខាងត្បូង ប្រទេសអ៊ុយក្រែន។ ក្រុងកៀវ បានចោទប្រកាន់រុស្ស៊ី កំពុងតែបង្ខំប្រជាជនឲ្យជម្លៀស ចេញពីទឹកដី ដែលរុស្ស៉ីកំពុងតែកាន់កាប់។

អាជ្ញាធរ គាំទ្រដោយរុស្ស៊ី នៅតំបន់ឃើរសុន បានបញ្ជាក់ ថា អាជ្ញាធរ កំពុងតែអនុវត្តបទបញ្ជានេះ ទៅកាន់តំបន់របស់ខ្លួន កាន់កាប់ មានចម្ងាយ១៥គីឡូម៉ែត្រ នៅតាមបណ្តោយច្រាំងខាងកើត ទន្លេឌីនីប្រូ។Collaborator Saldo says there are no plans to merge Kherson region with  Crimea | Ukrayinska Pravda

លោក វ្ល៉ាឌីមៀ សាលដូ (Vladimir Saldo) អភិបាលខេត្តឃើរសុន គាំទ្រដោយក្រុងមូស្គូ បានបញ្ជាក់ ថា «ជាវិធីសាស្រ្តទប់ស្កាត់ការវាយប្រហារ ពីអ៊ុយក្រែន ក៏ដូចជា មានព័ត៌មានរាយការណ៍មក ថា ក្រុងកៀវ កំពុងតែរៀបចំការវាយប្រហារ ដោយមីស៊ីលទ្រង់ទ្រាយធំមួយ កំណត់គោលដៅ មកលើស្ថានីយវារីអគ្គិសនីខាកូវកា (Kakhovka) ហើយវានឹងនាំឲ្យមានគ្រោះថ្នាក់ភ្លាមៗ នៅក្នុងតំបន់ឃើរសុន។ ជាមួយនឹងសេចក្ដីរាយការណ៍បែបនេះ ទើបជំរុញឲ្យអាជ្ញាធរ សម្រេចចិត្ត ពង្រីកតំបន់ជម្លៀស ដើម្បីទប់ទល់នឹងការវាយប្រហាររបស់អ៊ុយក្រែន និងការពារជនស៊ីវិល»៕

មូលហេតុនាំឱ្យមាន ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក

0

ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយដែរ ក្នុងចំណោមពិធីបុណ្យ ប្រពៃណីជាតិ ដទៃទៀត ដែលជនជាតិខ្មែរ បានបង្កើតឱ្យមានឡើង ជាច្រើនរយឆ្នាំមកហើយ។

ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្ដិកជារៀងរាល់ឆ្នាំ ប៉ុន្តែមានឆ្នាំខ្លះ រាជរដ្ឋាភិបាលសម្រេចលុបចោលក៏មាន ដោយសារមានមូលហេតុ អ្វីមួយច្បាស់លាស់។ស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  – វិមាន៧មករា

ឧទាហរណ៍. នៅឆ្នាំ២០១១ អាក់ខានដោយសារ ទឹកជំនន់ ឆ្នាំ២០១២ ដោយសារព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ សោយទិវង្គត កាលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។

តាមឯកសារខ្លះ បានឱ្យដឹងថា ពិធីបុណ្យនេះមានកំណើត តាំងពីបុរាណកាលមកហើយ បានចែង ទុកក្នុង ឯកសារ ជាតិ និងអន្ដរជាតិ ឬ តាមសិលាចារឹក នៃប្រាសាទជាដើម។ ពិធីបុណ្យនេះរីក ចម្រើនយ៉ាងខ្លាំង នៅក្នុងសង្គមខ្មែរ នាសម័យអង្គរ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ សតវត្សទី១២ និង សម័យលង្វែក ព.ស.២០៧១ / គ.ស.១៥២៨។ស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  – ខ្មែរប៉ុស្ដិ៍

ព្រះបាទជ័យវរ្ម័នទី៧ ស្ដេចចេញធ្វើសង្គ្រាមជើងទឹក បង្ក្រាបជាតិបរទេសចាម ដោយកងទ័ពប្រើទូក ធ្វើចម្បាំង ដើម្បីរំដោះក្រុងកម្ពុជា ឲ្យរួចផុតពីកណ្ដាប់ដៃ ខ្មាំងសត្រូវ គ.ស.១១៧៧ ដល់ ១១៨១។ រឿងចម្បាំងទាំងនេះ ត្រូវបានបុព្វ បុរសខ្មែរ ឆ្លាក់ទុកលើជញ្ជាំង ប្រាសាទបាយ័ន និងប្រាសាទ បន្ទាយឆ្មារ ដែលមានរូប ព្រះឆាយាលក្ខណ៍ (រូបឆ្លាក់) ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ឈរលើនាវាចម្បាំង ទ្រង់កាន់ធ្នូ ដំបង ដែលមានកងទ័ព យ៉ាងច្រើនមហិមា។ស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  – ខ្មែរប៉ុស្ដិ៍

ដោយឡែកពិធីបណ្ដែតប្រទីប ជាបុណ្យប្រពៃណីជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅវេលាយប់ថ្ងៃទី១៤-១៥កើត និង ១រោច ខែកក្ដិក ភ្ជាប់នឹង ពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅនៅពេលថ្ងៃ គឺមានកំណើតដំណាលគ្នា នឹងពិធី អុំទូកដែល រីកចម្រើន នៅក្នុងសង្គមខ្មែរ តាំងពីយូរយារ ណាស់មកហើយ នោះដែរ។បណ្តែតប្រទីប​រាជធានីភ្នំពេញ និងប្រទីបរ៉ែ និងថាមពល នៃព្រះរាជពិធីបុណ្យអុំទូក  បណ្តែតប្រទីប និងអកអំបុក - YouTube

រីឯបុណ្យប្រពៃណី សំពះព្រះខែ និងអកអំបុក ដែលប្រារព្ធនៅក្នុងសង្គមខ្មែរ មានប្រវត្តិជាប់ទាក់ទង យ៉ាងជិត ស្និទ្ធទៅនឹង ប្រវត្តិ របស់ព្រះពុទ្ធ។ តាមការសន្និដ្ឋាន ពិធីនេះប្រហែលជាប្រារព្ធ និងរីកចម្រើន ដំណាលគ្នានឹង បុណ្យអុំទូក និងបណ្ដែតប្រទីបដែរ៕ស្វែងយល់ពីប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  – ខ្មែរប៉ុស្ដិ៍

 

ព្យុះទីហ្វុង “Nalkae” វាយប្រហារហ្វីលីពីន សម្លាប់មនុស្ស ១១០ នាក់ និងបំផ្លាញសេដ្ឋកិច្ចរាប់ដុល្លារ           

0

ហ្វីលីពីន៖ មនុស្សជាង ១០០ នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីនដោយសារឥទ្ធិពលនៃព្យុះត្រូពិច Nalgae និងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះខាតបង់ច្រើនជាង២៦លានដុល្លារ។

ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងម៉ានីលប្រទេស ហ្វីលីពីន នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា ទីភ្នាក់ងារទប់ស្កាត់ និង កាត់បន្ថយគ្រោះមហន្តរាយរបស់ហ្វីលីពីនរាយការណ៍ថាឥទ្ធិពលនៃព្យុះត្រូពិច Nalkae ដែលគ្របដណ្តប់ភាគច្រើននៃប្រទេសនៅចុងខែមុន ជាលទ្ធផល មនុស្សយ៉ាងហោចណាស់ ១១០នាក់បានស្លាប់ និងជាង ១០០នាក់បានរងរបួស ហើយអាជ្ញាធរបានស្វែងរកយ៉ាងហោចណាស់ ៣៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

លើសពីនេះចំពោះការខូចខាតសេដ្ឋកិច្ចវិញ មានដូចជាការខូចខាត ដីស្រែ និងដំណាំផ្សេងៗ គិតជាទឹកប្រាក់ប្រមាណ ២៦ លានដុល្លារ ហើយការខូចខាតហេដ្ឋារចនាសម្ព័ន្ធមានប្រមាណ ១៣ លាន ដុល្លារ។

ទោះជាយ៉ាងណាប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បាននិយាយថាខ្លួនបានទៅ ក្នុងតំបន់នៃខេត្ត Magindanao នៅលើកោះមីនដាណាវ ភាគខាងត្បូងនៃប្រទេស ដែលជាតំបន់មួយក្នុងចំណោមតំបន់ ដែលរងការខូចខាតខ្លាំងជាងគេ ព្រមទាំងបាន ជិះឧទ្ធម្ភាគចក្រដើម្បីរុករកការខូចខាតនៃតំបន់ទាំងអស់នោះផងដែរ។

គួរបញ្ជាក់ថាព្យុះ Nalkae គឺជាព្យុះទី ១៤ ដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ ក្នុងចំណោមចំនួនជាមធ្យមប្រហែល ២០ ក្នុងមួយឆ្នាំ ដោយត្រលប់ទៅខែកញ្ញា ហ្វីលីពីនបានវាយប្រហារដោយព្យុះទីហ្វុង Noru ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់ និង ៥ នាក់ទៀតបាត់ខ្លួន ហើយមនុស្សជាង ១ លាននាក់បានរងទុក្ខ និងប្រហែល ២៦០,០០០ នាក់ត្រូវជម្លៀសចេញពី ផ្ទះរបស់ពួកគេ៕ ប្រភព៖ dailynews

 

សម្រាកអុំទូក៣ថ្ងៃរកកន្លែងកម្សាន្តអត់ឃើញមែនទេ! ៥កន្លែងនៅក្នុងខេត្តពោធិ៍សាត់ ស័ក្កសមបំផុត

0

១. កំពង់ហ្លួង ឬភូមិអណ្ដែតទឹក

កំពង់ហ្លួង ឬភូមិអណ្ដែតទឹក ជាតំបន់ទេសចរណ៍មួយទទួលបានប្រជាប្រិយភាពពីភ្ញៀវបរទេសទៅលេងកម្សាន្ត។ ទៅដល់ទីនោះលោកអ្នកនឹងបានឃើញពីតថភាពតាមដងទន្លេសាប ការរស់នៅរបស់បងប្អូនកម្ពុជាដែលច្រើនប្រកបរបរនេសាទត្រី ផ្ទះដុះដូចផ្សិតអណ្ដែតលើផ្ទៃទឹក មានទូកជាមធ្យោបាយធ្វើដំណើរឡើងចុះ វាមិនមែនជាតំបន់ទំនើបអ៊ូអរដូចតំបន់ទេសចរណ៍ផ្សេងទៀតឡើយ ប៉ុន្តែវានឹងធ្វើឲ្យលោកអ្នកបានស្គាល់ពីរសជាតិនៃការរស់នៅបែបអ្នកនេសាទ និងអ្នកនៅតំបន់ទន្លេ។

២. ភ្នំ១៥០០

កាលពីមុនបើចង់ឡើងលើភ្នំ ១៥០០ យើងត្រូវចំណាយពេលច្រើនថ្ងៃ ប៉ុន្តែឥលូវនេះបើចង់ឡើងទៅលើភ្នំ គឺជារឿងងាយស្រួលខ្លាំងណាស់ ព្រោះគេបានធ្វើផ្លូវលេខ ៥៥ ដែលហៅថា“ផ្លូវអន្ទង់អាំង” បានយ៉ាងស្អាត និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចថ្មីមួយដ៏សំខាន់តភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ កាត់តាមស្រុកវាលវែងរហូតដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។

៣. កោះសំពៅមាស

កោះសំពៅមាស ជាទីដ៏សែនមនោរម្យសម្រាប់ប្រជាជនក្នុងស្រុកទៅលេងលំហែកាយ និងអារម្មណ៍ ក៏ដូចជាភ្ញៀវទេសចរពីនាយពីអាយផងដែរ។ ជាពិសេសនៅពេលយប់ប្រលប់កោះសំពៅមាសមានពន្លឺចាំងចែងស្អាតហាក់ដូចជាត្បូងមានពន្លឺ មិនចាញ់ពន្លឺភ្លើងទីក្រុងនាពេលរាត្រីឡើយ។

៤.ទឹកធ្លាក់ថ្មដាតូច

ប្រសិនបើបានទៅលេខភ្នំ ១៥០០ ដូចបានទៅលេងទឹកធ្លាក់ថ្មដាតូចអ៊ីចឹងដែរ ដូច្នេះហើយកុំភ្លេចឈៀងចូលលេងឲ្យសោះ វាជារមណីដ្ឋានដ៏ត្រជាក់ចិត្តមួយកន្លែង ស្ថិតនៅជាប់នឹងផ្លូវអន្ទង់អាំង ក្បែរភ្នំ ១៥០០ ហើយពេលខ្លះគេហៅវាថា “ទឹកធ្លាក់ភ្នំ១៥០០”។ យើងចុះពីផ្លូវអន្ទង់អាំង ចម្ងាយ១០០ម៉ែត្រ នឹងបានឃើញនូវទិដ្ឋភាពទឹកថ្លាខ្យងហូរលើជម្រាលថ្មភ្នំជាថ្នាក់ៗហាក់ដូចកាំជណ្ដើរ អមជាមួយសម្រស់ព្រៃភ្នំជាទីមនោរម្យ និយាយថាពីល្អប្លែកភ្នែក និងទាក់ចិត្តភ្ញៀវទេសចរឲ្យឈានជើងចូលទៅលេងទឹកតាមដំណាក់ទាំងនោះ។

៥. កាហ្វេលើភ្នំ ១៥០០

ហាងកាហ្វេភ្នំ មានទីតាំងនៅផ្លូវជាតិលេខ៥៥ បង្គោលគីឡូ១៣៤ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហាងកាហ្វេនេះ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងអមទៅដោយសម្លេងទឹកជ្រោះថែមទៀតផងដែរ ដែលបានជួយបង្កើនបរិយាកាសជុំវិញកាន់តែស្រស់ស្រាយ៕កាហ្វេភ្នំ៖ ហាងកាហ្វេក្នុងធម្មជាតិនៅជើងភ្នំ១៥០០ អារម្មណ៍ប្លែកឆ្ងាយពីសម្លេងរំខានទីក្រុង

ចូលធ្វើការថ្ងៃទី១ Elon Musk បញ្ឈប់ក្រុមប្រឹក្សាភិបាល Twitter ទាំងអស់

0

គ្រាន់តែទិញបណ្ដាញសង្គម Twitter បានភ្លាម​ក្នុង​តម្លៃ​៤៤​ប៊ីលាន​ដុល្លារ លោកអេឡុន ម៉ាស( Elon Musk) បានបណ្ដេញសមាជិកទាំង​អស់​ចេញ​ពី​ការងារ ដែល​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​នាយក​តែ​ម្នាក់​គត់​នៃ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដ៏មាន​ឥទ្ធិពល​មួយ​នេះ​។ ឯកសារ​របស់ក្រុមហ៊ុន Twitter ដែលបាន​ដាក់​ទៅ​កាន់​គណៈកម្មការ SEC របស់​អាមេរិក។

Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន SpaceX និង TESLA បានចូល​កាន់​កាប់តំណែងរបស់លោកនៅក្រុមហ៊ុន Twitter កាលពីថ្ងៃព្រហស្បតិ៍ ទី​២៧ ខែ​តុលា ដោយបាន​បណ្តេញចេញអ្នកដឹកនាំកំពូលៗ​របស់​ក្រុមហ៊ុន Twitter ជា​ច្រើន​រូប ក្នុង​នោះ​រួមមាន​ទាំងនាយកប្រតិបត្តិ លោក Parag Agrawal និងប្រធានផ្នែកហិរញ្ញវត្ថុ លោក Ned Segal។​

បុរសវ័យ៥១ឆ្នាំ​ដែល​តាំង​ខ្លួនជា​អ្នក​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ធ្លាប់​បាន​រិះ​គន់​គោលនយោបាយ​សម្រប​សម្រួល​របស់ Twitter និង​ធ្លាប់​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នេះ​ថា​លម្អៀង​ទៅ​រក​ក្រុម​ឆ្វេង​និយម​។ យ៉ាង​ណា​ក៏​ដោយ ចាប់​តាំង​ពី​លោក Elon Musk ទិញ​យក​ក្រុមហ៊ុន Twitter កាល​ពី​សប្ដាហ៍​មុន​រួច​មក គេ​នៅ​ពុំ​ទាន់​ឮ​លោក​បង្ហើប​ឱ្យ​ដឹង​ពី​ផែនការ​ផ្លាស់​ប្ដូរ​គោលនយោបាយ​របស់​បណ្ដាញ​សង្គម Twitter នៅ​ឡើយ​ទេ​៕Who is Elon Musk? - BBC News

ប្រភព៖ CNN

៤យ៉ាងអ្នកគួរដឹងមុននឹងចាក់ Filler  កុំឱ្យប្រឈមមុខនឹងការខូចទ្រង់ទ្រាយ និង ផលវិបាក

0

សុខភាព៖ នាយកដ្ឋានឱសថដោយវិទ្យាស្ថានសើស្បែកណែនាំអោយចាក់ថ្នាំ Filler (Filler) ឬចាក់ Fillers ចូលទៅក្នុងស្បែក។ ដើម្បីជួយដោះស្រាយបញ្ហាស្បែក ស្នាមជ្រួញជ្រៅនៅតំបន់ផ្សេងៗនៃមុខ ពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែកមុនពេលចាក់ថ្នាំ។ ហើយធ្វើតាមការណែនាំមុន និងក្រោយពេលចាក់ថ្នាំបំពេញ ដើម្បីកាត់បន្ថយលទ្ធភាពនៃការមិនប្រក្រតី ឬផលវិបាកុ។

តើអ្វីជាសារធាតុបំពេញ?

លោកវេជ្ជបណ្ឌិត Manus Phothaphon អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្ដក្នុងប្រទេសថៃ បានផ្តល់ព័ត៌មានថាការចាក់ Filler គឺជាការចាក់ដើម្បីបំពេញបញ្ហាស្បែក ស្នាមជ្រីវជ្រួញជ្រៅនៅតំបន់ផ្សេងៗគ្នានៃ។

ទោះជាយ៉ាងណាការចាក់បំពេញ Filler ក៏អាចមានហានីភ័យប្រសិនបើមិនមានការពិគ្រោះឱ្យបានត្រឹមត្រូវ៖

៤ យ៉ាងដែលអ្នកគួរដឹងមុនពេលចាក់ថ្នាំបំពេញ (Filler)   

១. អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីធ្វើរោគវិនិច្ឆ័យអំពីបញ្ហា និងរៀបចំផែនការព្យាបាលសមស្របណាមួយ។

២. ប្រសិនបើអ្នកមានជម្ងឺពីកំណើត ឬអ្នកប្រើថ្នាំ ឬវីតាមីនដែលអ្នកត្រូវការលេបជាប្រចាំ អ្នកគួរតែប្រាប់គ្រូពេទ្យរបស់អ្នកជានិច្ចមុនពេលធ្វើការចាក់បំពេញ Filler។

៣. គួរជ្រើសរើសម៉ាក និង ប្រភេទឧបករណ៍បំពេញ Filler ដែលមានស្តង់ដារ ហើយអាចពិនិត្យមើល ព័ត៌មានលើកញ្ចប់បាន។

៤. គួរពិនិត្យមន្ទីរពេទ្យ ឬគ្លីនិកដែលមានស្តង់ដារ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

គ្រោះថ្នាក់នៃការបំពេញមិនស្តង់ដារ

អ្នកស្រី Mingkwan Wichaidit ប្រធានវិទ្យាស្ថានសើស្បែក នាយកដ្ឋានវេជ្ជសាស្ត្របានបន្ថែមថា ការចាក់បំពេញមិនមានលក្ខណៈស្តង់ដារ ចាក់នៅកន្លែងខុស ឬការជ្រើសរើសផលិតផលមិនសមរម្យ នឹងនាំឱ្យមានលំហូរនៃសារធាតុបំពេញក្នុងស្បែកខូចទ្រង់ទ្រាយ ឬហើម ក្រាស់ ហើយ មានផលវិបាកផ្សេង ទៀតដែលអាចនឹងកើតមាន។

អ្នកអាចសង្កេតមើលផលវិបាក ឬ ភាពមិនប្រក្រតីបន្ទាប់ពីចាក់ Filler រួមមាន ៖

១. ពណ៌ស្បែកខុសពីធម្មតានៅកន្លែងព្យាបាល ដូចជាស្លេក ឬក្រហមងងឹត

២. ការឈឺចាប់ ហើម ក្រហម ឬជាំជាងធម្មតា

៣. ស្ពឹក

៤. ហើម ក្រហមទន់ៗ ឬមានខ្ទុះ សង្ស័យថាឆ្លងមេរោគ ឬរលាកស្បែក

ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ សូមស្វែងរកការព្យាបាលភ្លាមៗ។

ការអនុវត្តបន្ទាប់ពីចាក់ថ្នាំបំពេញ Filler

នាយកវិទ្យាស្ថានសើស្បែក ផ្តល់ដំបូន្មានបន្ថែមទៀតថា បន្ទាប់ពីការចាក់បំពេញអ្នកជៀសវាងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ និងកំដៅ  លាបឡេការពារកម្តៅថ្ងៃជាប្រចាំ គួរកុំ ម៉ាស្សាមុខ ឬ ប្រើ ឧបករណ៍ដែលអាចក្តៅ គួរទទួលទាទឹកស្អាតឱ្យបានគ្រប់គ្រាន់។ បន្ថែមពីនោះសង្កេតមើលភាពមិនប្រក្រតីលើមុខជាប្រចាំ ជាពិសេសទីតាំងព្យាបាល និងចាក់បំពេញ Filler ។ ប្រសិនបើអ្នកត្រូវការការណែនាំអំពីការថែទាំស្បែកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសើស្បែកដោយផ្ទាល់៕ ប្រភព៖​ Sanook

 

 

ចង់ដឹងទេថា “តើតារាចម្រៀងវណ្ណដា គឺជាអ្វីនៅស្រុកថៃ”

0

រាជធានីភ្នំពេញ៖ គ្រប់គ្នាច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងតារាចម្រៀងដ៏មានប្រជាប្រិយភាព និងមានកេរ្តិ៍ឈ្មោះដ៏ល្បីក្នុងបណ្ដាញសង្គមគឺលោក វណ្ណដា ដែលជាតារាចម្រៀង Original song ដ៏ល្បីទូទាំងប្រទេស និងល្បីទៅដល់ប្រទេសក្រៅ ជាពិសេសប្រទេសថៃជាដើម។

ទាក់ទងនឹងកេរ្តិ៍ឈ្មោះល្បីរន្ទឺ ដែលបានមកពីសមត្ថភាព និងទេពកោសល្យរបស់តារាចម្រៀងវ័យក្មេង លោក វ​ណ្ណដា បានធ្វើឱ្យមហាជនក្នុងស្រុកជាច្រើនមានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំង លើសពីនេះមិនត្រឹមតែទទួលបានការគាំទ្រពីក្នុងស្រុក ប៉ុន្តែលោកបានធ្វើឱ្យបរទេស ជាពិសេសប្រទេសថៃបានស្គាល់ពីស្នាដៃកូនខ្មែរយ៉ាងអស្ចារ្យ រហូតជនជាតិថៃមួយចំនួនបានចាប់ទុកលោកវណ្ណដា ជា អាយដល ក្នុងដួងចិត្តរបស់ពួកគេថែមទៀតផង។

ក្រោយមានភាពល្បីរន្ទឺនេះ ក៏មានម្ចាស់អាខោនហ្វេសប៊ុកមួយ ឈ្មោះ “Janrasmey Alezovann” បានបង្ហោះពីឥទ្ធិពលរបស់តារាចម្រៀងរូបនេះនៅក្នុងប្រទេសថៃយ៉ាងដូច្នេះថា៖

“តើវណ្ណដាគឺជាអ្វីនៅស្រុកថៃ?

នៅស្រុកថៃវណ្ណដា បានធ្វើឲ្យជនជាតិថៃផ្លាស់ប្តូរផ្នត់គំនិតចាស់គំរិលអំពីជនជាតិខ្មែរ។ វណ្ណដាបានបង្កើតរូបភាពវិជ្ជមានបង្ក្រាបគំនិតអវិជ្ជមានអំពីជនជាតិខ្មែរក្នុងសង្គមថៃ។ ការផ្លាស់ប្តូរនេះបានផ្តល់គុណប្រយោជន៍ និងជួយដល់បងប្អូនខ្មែរពលករដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ (ដែលស្វែងរកក្តីសង្ឃឹមថ្មីក្នុងទឹកដីមួយដែលសង្គមគេម៉ាក់ងាយ) ដោយផ្ទាល់ លើសពីនេះ ថៃដើមកំណើតខ្មែរ(ខ្មែរលើ៖ ខ្មែរសុរិន្ទ បុរីរម្យ ស្រីស្រះកេត…) កាន់តែមានមោទនភាពជាខ្មែរដែលពីមុនមក អត្តសញ្ញាណនេះត្រូវបានម៉ាកងាយ បន្ទាបបន្ថោកដោយប្រព័ន្ធសង្គមថៃ។ នៅថៃគុណតំលៃរបស់វណ្ណដាដែលសាងគឺមានអត្តន័យជ្រាលជ្រៅ វណ្ណដាជានិមិត្តរូបនៃភាពតស៊ូ អំនត់ ឈ្លាស់វៃ ថ្លៃថ្នូរ (ថៃប្រៀបធៀបនឹងតារារ៉ាប់ស្រុកថៃ) ពូកែ មានសមត្ថភាពឆ្នៃប្រឌិតខ្ពស់អាចបង្កើតអត្តសញ្ញាណដោយមានឯក្ខណៈរបស់ខ្លួន មិនមែនជាការចម្លងរបស់គេមកជារបស់ខ្លួន ជាពិសេសគឺការយករបស់ចាស់មកឆ្នៃជារបស់ថ្មីទំនើប និងការគោរពដឹងគុណ លើកតម្កើងគ្រូបាអាចារ្យក្នុងនាមជាតារារ៉ាប់។”

ពិតណាស់ទាក់ទងនឹងការលើកឡើងរបស់អ្នកគាំទ្រថៃខាងលើនេះ គឺពិតជាបានបង្ហាញឱ្យឃើញពីសក្ដានកុពលនៃការច្នៃប្រឌិតនូវបទចម្រៀងថ្មីៗ និងទាក់ទាញអារម្មណ៍ ជាក់ស្ដែងដូចជាបទចម្រៀង “Time to rise” ដែលបានអង្រួនចិត្តប្រជាជនខ្មែរ និង បរទេសជាច្រើន ពីការច្នៃចម្រៀងក៏ដូចជាបានយកនូវសិល្បៈករខ្មែរលោកតារគង់ណៃ អ្នកចម្រៀង ចាប៉ិដងវៃង មកចូលរួមសម្ដែងយ៉ាងអស្ចារ្យ និងពិតជាប្លែកអារម្មណ៍ជាខ្លាំងសម្រាប់ចម្រៀងមួយបទនេះ៕