នៅពេលដែលសីតុណ្ហភាពកើនឡើងក្នុងរដូវក្តៅ អាហារត្រូវបានរក្សាទុកក្នុងទូទឹកកកដោយជៀសមិនរួច។ ដូច្នេះទូរទឹកកកគឺជាមធ្យោបាយដ៏ល្អក្នុងការទប់ស្កាត់ការពុលអាហារ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្លែ និងផ្លែឈើមួយចំនួនខាងក្រោមនេះមិនគួររក្សាទុកក្នុងទូរទឹកកកឡើយ ព្រោះអាចនឹងបានបាត់បង់រសជាតិ ក៏ដូចជាអាហារូបត្ថម្ភរបស់វាជាដើម។ ដូច្នេះខាងក្រោមនេះគឺជាបន្លែនិងផ្លែឈើចំនួន ៥ មុខដែលមិនគួរដាក់ក្នុងទូរទឹកកក៖
១.ខ្ទឹមបារាំង៖ ការរក្សាទុកខ្ទឹមបារាំងក្នុងទូរទឹកកអាចធ្វើឱ្យមានខ្យល់ចេញចូលមិនល្អ បណ្តាលឱ្យរលួយ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបានបកខ្ទឹមបារាំងរួចហើយ យកល្អគួរតែទុកវានៅក្នុងធុងមួយដែលមានខ្យល់ចេញចូល។
២.ដំឡូង៖ ៖ ការរក្សាទុកដំឡូងក្នុងទូរទឹកកកអាចធ្វើឱ្យរលួយ ឬក៏បាត់បង់សំណើម ដោយសារខ្យល់ចេញចូលមិនល្អ ក៏ដូចជាបាត់រសជាតិជាដើម។![]()
៣.ខ្ទឹមស៖ ខ្ទឹមស ដែលជាអាហារប្រឆាំងមហារីកដ៏ល្អបំផុត គួរតែត្រូវបានរក្សាទុកក្នុងកន្លែងស្ងួត និងមានខ្យល់ចេញចូលបានល្អទើបជាការត្រឹមត្រូវ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកប្រើខ្ទឹមសជាគ្រឿងទេស ឬកិនខ្ទឹមសដែលហាន់ហើយ ចូលដាក់វានៅក្នុងថង់ខ្សែរ៉ូត ឬធុង រួចទុកវាក្នុងទូរបង្កក។:max_bytes(150000):strip_icc()/health-benefits-of-garlic-2000-482c21fd2d154102a9b7a46ccb34e70a.jpg)
៤.ផ្លែប៉េះប៉ោះស្រស់៖ ប្រសិនបើអ្នកទុកប៉េងប៉ោះស្រស់នៅក្នុងទូទឹកកកភ្លាមៗ រសជាតិរបស់វានឹងត្រូវបាត់បង់។ ដូច្នេះអ្នកអាចរក្សាបាននូវរសជាតិ និងអាហារូបត្ថម្ភរបស់វា ដោយរក្សាទុកវាក្នុងចាន ឬប្រអប់ក្រដាសសម្រាប់រយៈពេល ២ ឬ ៣ ថ្ងៃ វាជាការល្អបំផុតក្នុងការទុកប៉េងប៉ោះទុំ។
៥.ឱឡឹក៖ ប្រសិនបើឪឡឹកមិនត្រូវបានកាត់ទេ វាជាការប្រសើរក្នុងការទុកវានៅសីតុណ្ហភាពត្រជាក់ក្នុងទូទឹកកក។ ប៉ុន្តែបើអ្នកកាត់វាហើយដាក់ក្នុងទូរទឹកកក វានឹងឆាប់រលួយ ក៏ដូចជាបាត់រសជាតិ ហើយសារធាតុប្រឆាំងអុកស៊ីតកម្មងាយបាត់បង់៕![]()
ប្រភព៖kormedi.com










